Babykuku.com November 12, 2017

ពាក្យតំណាលរបស់ខ្មែរយើងមានច្រើនណាស់សម្រាប់អប់រំទូន្មានប្រៀនប្រដៅកូនចៅឲ្យដឹងអ្វីល្អអ្វីអាក្រក់ និងអ្វីដែលគួរធ្វើនឹងមិនគួរធ្វើ ។ យ៉ាងណាមិញមានពាក្យតំណាលច្រើនណាស់ដែលកូនខ្មែរបានលឺតែពួកគេមិនដឹងពីអត្តន័យនោះទេ ថាតើដូតាខ្មែរដែលបង្កើកពាក្យនោះមកចង់បង្ហាញ់ពីអ្វី?

រូបភាពពាក់ព័ន្ធ

ក្នុងឪកាសនេះ All newsសូមលើកយកពាក្យតំណាលមួយដែលមានតាំងពីបុរាណកាលមកដើម្បីបកស្រាយដល់បងប្អូនដែលបានគាំទ្រ All news ទាំងអស់បានដឹងនិងទុកជាចំនេះដឹងក្នុងការពិចារណាផងដែរ។ ពាក្យតំណាលនោះគឺ ខ្លួនមួយតែជិះ ទូកពីរ តើពាក្យតំណាលនឹងមានន័យបែបណា សូមអានខ្លឹមសារដែលបានបកស្រាយយ៉ាងក្បោះក្បាយនៅខាងក្រោម៖

No automatic alt text available.

នាងអើយនាងនួន នាងតូចតែខ្លួនតែជាន់ទូក២ ទូក១មានក្បាច់ ចំលាក់សំភី ទូក១គ្មានភ្ញី មានតែច្រវ៉ា។
សម្រាប់ន័យត្រង់គឺ៖ទូកដែលនាងជាន់ម្ខាងនោះមានតែក្បូក្បាច់រចនាស្រស់ស្អាតតែប៉ុណ្ណោះ តែទូកម្ខាងទៀតគ្មានក្បាច់ចំលាក់ក៏ពិតមែនតែអាចនាំនាងទៅដល់គោលដៅបាន។

រូបភាពពាក់ព័ន្ធ

សម្រាប់ន័យធៀបគឺ៖បើនាងជិះទូកដែលមានក្បាច់គឺបានន័យថា នាងជ្រើសរើសមនុស្ស ដែលមានត្រឹមតែទ្រព្យសម្បតិ្តភាពហ៊ឺហា ភាពស៊ីវិល័យផ្ដល់អោយនាងតែប៉ុណ្ណោះ ប៉ុន្តែគ្មានសុភមង្គលផ្ដល់អោយនាងឡើយ។
តែបើនាងជិះទូកដែលមានច្រវ៉ាមានន័យថា នាងបានជ្រើសរើសមនុស្សដែលអាចផ្ដល់សេចក្ដីសុខសុភមង្គល និងភាពសុខសាន្ដដល់នាងបាន ដោយមិនគិតថាមនុស្សនោះមានរឺក្រឡើយនោះទេ៕ ( ដកស្រង់ពី Khmer Viral )

រូបភាពពាក់ព័ន្ធ

Leave a comment.

Your email address will not be published. Required fields are marked*