Babykuku.com November 29, 2017

រឿងមានឬក្រវាមិនមែនដោយសារជោគវាសនា និងខ្លះយល់ថាមកពីជាតិមុនគេសាងផលល្អទើបជាតិនេះគេក្លាយជាអ្នកមាន តែតាមការពិតមិនចឹងនោះទេ ខាងក្រោមនេះជាមូលហេតុធ្វើឲ្យអ្នកក្លាយជាអ្នកមានឬក្រ សូមអានការយល់ឃើញទាំង១០ចំនុចដែលបង្ហាញ់ពីភាពខុសគ្នារវាងការគិតរបស់អ្នកក្រនិងអ្នកមាន៖

១ មនុស្សអ្នកក្រ ជាមនុស្សដែលមានមន្ទិលសង្ស័យ ចំណែកមនុស្សអ្នកមាន ជាមនុស្សដែលមានភាគជឿជាក់។

២ មនុស្សអ្នកក្រ ស្វែងរកឃើញភាគច្រើននូវកំហុស ចំណែកមនុស្សអ្នកមាន ជាមនុស្សដែលស្វែងរកភាពជោគជ័យ។

៣ មនុស្សអ្នកក្រជា មនុស្សដែលបង្កើតការសន្មត់និងការស្មាន ចំណែកមនុស្សអ្នកមាន ជាមនុស្សដែលបង្កើតនូវសំនួរសួរដេញដោល។

៤ មនុស្សអ្នកក្រ ជាមនុស្សដែលនិយាយពាក្យថាពួកយើងនិងពួកគេ ចំណែកមនុស្សអ្នកមាន ជាមនុស្សដែលនិយាយពាក្យថាពួកយើង។

៥ មនុស្សអ្នកក្រជា មនុស្សចង់បានតែវិធីសាមញ្ញងាយ ចំណែកមនុស្សអ្នកមាន ចង់បានវិធីណាដែលល្អបំផុតប៉ុណ្ណោះ។

៦ មនុស្សអ្នកក្រ គិតថាលុយជារបស់សំខាន់ជាងពេលវេលា ចំណែកមនុស្សអ្នកមាន គិតថាពេលវេលាសំខាន់ជាងលុយ។

៧ មនុស្សអ្នកក្រ ជាអ្នកដែលចូលចិត្តប្រកួតប្រជែង ចំណែកមនុស្សអ្នកមាន ជាអ្នកដែលចូលចិត្តបង្កើត។

៨ មនុស្សអ្នកក្រ ចូលចិត្តត្អូញត្អែរ វិនិច្ឆ័យទោសអ្នកដទៃ និង រិះគន់ ចំណែកមនុស្សអ្នកមាន ចូលចិត្តសរសើរនិងសប្បាយនឹងអ្វីដែលពួកគេបានធ្វើ។

៩ មនុស្សអ្នកក្រ ស្វែងរកដំបូន្មានពីអ្នកដែលគ្មានវិជ្ជាជីវៈច្បាស់លាស់ ខណៈពេលមនុស្សអ្នកមាន ស្វែងរកតែអ្នកជំនាញប្រកបដោយវិជ្ជាជីវៈដើម្បីប្រឹក្សាយោបល់។

១០ មនុស្សអ្នកក្រ ចូលចិត្តប្រើទូរទស្សន៍តម្លៃថ្លៃនិងធំ ចំណែកមនុស្សអ្នកមាន តែងបង្កើតបណ្ណាល័យដ៏ធំមួយក្នុងផ្ទះរបស់ខ្លួន។

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ rich man

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ rich man

លទ្ធផល​រូបភាព​សម្រាប់ poor man

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ poor man

 

Leave a comment.

Your email address will not be published. Required fields are marked*