Babykuku.com December 2, 2017

មានឪពុកម្នាក់ដែលបានផ្តល់អោយកូននៅអារម្មណ៍កក់ក្តៅមួយព្រោះតែស្រឡាញ់កូនៗខ្លាំង​ គាត់សុខចិត្តមិនរៀបការជាថ្មីនឹងស្រីណាម្នាក់ទៀតឡើយ​ ដោយក្រោយពីលែងលះនឹងប្រពន្ធគាត់រួចហើយ​ គាត់សំរេចចិត្តប្រើជីវិតជាបុរសពោះម៉ាយដើម្បីផ្តល់ការលះបង់មួយសំរាប់កូនប្រុសទាំងប្រាំរបស់គាត់។​ កូនប្រុសទាំងប្រាំនាក់របស់គាត់​ សុទ្ធតែទទួលបានអារម្មណ៍ពិសេសពីឪពុកលើសកូនៗនៃគ្រួសារដទៃទៀត​ គឺពួកគេទទួលបាននូវអារម្មណ៍មួយយ៉ាងកក់ក្តៅដោយពាល់ត្រូវនូវការលះបង់ដ៏កំពូលមួយរបស់ឪពុកខ្លួន​ សំរាប់ប្តូរយកភាពកក់ក្តៅផ្តល់ដល់ពួកគេជាកូនទាំងអស់គ្នា។

រូបភាពពាក់ព័ន្ធ

​ រស់នៅនឹងការលះបង់ដ៏ខ្ពស់បំផុតរបស់ឪពុកខ្លួនយូរៗទៅ​ កូនៗទាំងអស់របស់គាត់​ ទទួលអារម្មណ៍ថា​ បើសិនជាឪពុកខ្លួនរៀបការថ្មី​ ពួកគេទាំងអស់នឹងមានស្នាមរបួសក្នុងផ្លូវចិត្ត​ ព្រោះពួកគេពាល់ត្រូវថា​ ដួងចិត្តរបស់ឪពុកពួកគេ​ លែងមូលសំរាប់តែកូនហើយ​ ឪពុកខ្លួនបានប្រីជីវិតផ្ទាល់ខ្លួនមួយផ្សេង​ មិននៅលើវិថីជីវិតតែមួយជាមួយពួកកូនៗទៀតឡើយ។​ ពួកគេពិបាកទទួលយកការបាត់បង់ភាពកក់ក្តៅ​ដែលពួកគេធ្លាប់ទទួលបានពីការពាល់ត្រូវនូវការលះបង់របស់ឪពុកខ្លួនណាស់​ និងពិបាកទទួលយកការបាត់បង់អារម្មណ៍ដែលធ្លាប់គោរពតំលៃយ៉ាងខ្ពស់ដែលពួកគេធ្លាប់មាន​ ចំពោះឪពុកនៃពួកគេនោះផងដែរ។

រូបភាពពាក់ព័ន្ធ

 

បើមានករណីនោះកើតឡើង​ ពួកគេទទួលអារម្មណ៍ថា​ ឪពុកពួកគេមិនបានលះបង់អ្វីពិសេសសំរាប់ពួកគេលើសឪពុកនៃគ្រួសារដទៃឡើយ។​ ឪពុកម្នាក់នោះគាត់យល់ចំណុចនេះច្បាស់លាស់ណាស់​ គាត់ពេញចិត្តនឹងមិនរៀបការប្រពន្ធជាថ្មីឡើយ​ ព្រោះតែគាត់មានអារម្មណ៍ថា​ គាត់ចង់ផ្តល់អារម្មណ៍ពិសេសមួយដល់កូនៗទាំងប្រាំរបស់គាត់​ គាត់គ្មានការតឹងតែងចិត្តទេក្នុងការលះបង់នេះ​ គឺមានតែការពេញចិត្តសុទ្ធសាធ​ គាត់ទទួលអារម្មណ៍កក់ក្តៅណាស់ដែលបានប្រើជីវិតទាំងស្រុងរបស់គាត់លើវិថីតែមួយជាមួយនឹងកូនៗរបស់គាត់​ ហើយកូនៗទាំងឡាយក៏បានទទួលអារម្មណ៍កក់ក្តៅពិសេសក្នុងជីវិតរបស់ពួកគេយ៉ាងប្រាកដមែន​ ដែលជាអារម្មណ៍ដែលក្មេងក្នុងគ្រួសារដែលឪពុកម្តាយមានចិត្តធម្មតាទូទៅមិនដែលបានទទួលឡើយ។​ ពេលវេលាកន្លងទៅជាបន្តបន្ទាប់​ កូនៗរបស់គាត់ក៏បានដល់វ័យមានគ្រួសារជាបន្តបន្ទាប់ដែរ​ ពួកគេបានរៀបការម្តងមួយៗចេញពីឪពុកពោះម៉ាយចំណាស់ម្នាក់នោះ។​

រូបភាពពាក់ព័ន្ធ

តែទោះពួកគេមិនបាននៅក្រោមដំបូលផ្ទះជាមួយឪពុកដូចកាលពីពួកគេនៅក្មេងៗក៏ដោយ​ ក៏ពួកគេបណ្តាក់គ្នាមកថែរក្សាឪពុកក្នុងនាមជាកូនល្អដឹងគុណឪពុក​ ដែលមនុស្សជុំវិញបានមើលឃើញហើយស្ទង់តាមសភាពចិត្តរបស់ខ្លួនថា​ តាម្នាក់នេះថែររក្សាកូនបានល្អណាស់​ ហើយកូនៗរបស់គាត់ក៏ល្អខ្លាំងណាស់តបទៅឪពុករបស់ពួកគេវិញ​ គេគិតថាតាចាស់ម្នាក់នេះមានសំណាងខ្លាំងណាស់ដែលមានកូនៗបណ្តាក់វេនគ្នាតាមថែរក្សាឪពុកខ្លួន​គ្រប់វេលា​ និងគ្មានខ្វះខាតអ្វីទាំងលុយកាក់ទាំងសំភារ:ប្រើប្រាស់​ គឺកូនៗរបស់គាត់បានទំនុកបំរុងសព្វយ៉ាង​ យ៉ាងនេះនោះ។​

លទ្ធផល​រូបភាព​សម្រាប់ father and son

គេនឹកគិតថាបើគេមានកូនល្អតាមថែរក្សាបែបហ្នឹង​ ពួកគេមិនដឹងជាមានអារម្មណ៍កក់ក្តៅយ៉ាងណាទេ។​ តែឪពុកម្នាក់នោះ​ មិនមានអារម្មណ៍កក់ក្តៅដូចមនុស្សជុំវិញបានគិតឡើយ​ ព្រោះកូនៗរបស់គាត់បែកផ្លូវជីវិតពីគាត់ហើយ​ នេះជាអារម្មណ៍ដែលគាត់ទទួលបាន​ចំពោះមនុស្សដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅបែបលោកតា​ពោះម៉ាយម្នាក់នេះ​ តែដើម្បីក្តីសុខរបស់កូន​ ឪពុកមិនដែលហាមាត់ប្រាប់កូនពីអារម្មណ៍ពិតរបស់ខ្លួនឡើយ។​ ទីបំផុតកូនបងបួននាក់បានរៀបការបែកពីឪពុកទៅ​អស់ ឪពុកបានត្រៀមចិត្តរួចជាស្រេចសំរាប់ការចាកចេញពីជីវិតខ្លួននៃកូនប្រុសពៅរបស់គាត់​ ដែលជាការចាកចេញទាំងអស់នៃកូនប្រុសទាំងប្រាំ​ ពីវិថីជីវិតរួមជាមួយនឹងគាត់។​

លទ្ធផល​រូបភាព​សម្រាប់ father and son

ក្នុងចំណោមកូនប្រុសប្រាំនាក់របស់គាត់​ មានតែកូនប្រុសពៅម្នាក់​នេះទេ​ ដែលយល់អារម្មណ៍ឪពុកច្បាស់លាស់ គេមិនព្រមរៀបការទាល់តែសោះ​ គេយល់ច្បាស់ពីអារម្មណ៍ឯកោរបស់ឪពុក​ខ្លួន​ ហើយដឹងថាក្នុងនាមជាឪពុកដែលចិត្តគិតដល់ក្តីសុខកូនជាចំបង​ គាត់មិនអាចបញ្ចេញអារម្មណ៍ពិតអោយកូនដឹងទេ កូនម្នាក់នោះយល់ថា​ ឪពុកជាជីវិតរបស់ខ្លួន​ ខ្លួនមិនអាចរស់បានបើគ្មានក្តីស្រឡាញ់របស់ឪពុកខ្លួនទេ​ ព្រោះខ្លួនគេស្គាល់ច្បាស់នូវអារម្មណ៍ខ្លួនដែលទទួលយកមិនបានបើឪពុកខ្លួនមានប្រពន្ធថ្មី​។​ នេះជាអារម្មណ៍តាំងពីគាត់នៅក្មេងរហូតមកដល់ពេលនេះ។​ គាត់មានអារម្មណ៍ថា​ ឪពុករបស់គាត់ជាមនុស្សមានតំលៃខ្លាំងណាស់​ ជាមនុស្សតែម្នាក់គត់លើលោកដែលបានផ្តល់នូវអារម្មណ៍កក់ក្តៅពិសេសក្នុងជីវិតរបស់គាត់​ គ្មានអ្វីដែលគាត់ធ្វើមិនបានសំរាប់សេចក្តីសុខរបស់ឪពុកចំណាស់របស់ខ្លួនគាត់ទេ។គាត់ប្រាប់ខ្លួនគាត់ថា​ ពេលនេះជាវេលា​ ជាឱកាសដែលគាត់រង់ចាំ​បានមកដល់ហើយ​ ជាពេលដែលកូនបានឱកាស​ លះបង់ចំពោះឪពុកខ្លួនវិញហើយ។​

លទ្ធផល​រូបភាព​សម្រាប់ father and son

កូនម្នាក់នោះបានប្រាប់ឪពុកខ្លួនថា​ កូនស្គាល់ចិត្តពុក​ កូនស្គាល់ទំហំនៃភាពឯកោដែលពុកកំពុងតែមានក្នុងចិត្ត​ ពុក​!​ ពុកជាមនុស្សមានតំលៃលើសហួសសេចក្តីសុខណាៗទាំងអស់របស់កូន​។​ កូននឹងប្រើជីវិតរបស់កូននៅលើវិថីជីវិតតែមួយជាមួយនឹងពុក​ កូនមិនកសាងជីវិតគូស្រករជាដាច់ខាត​ វាគ្រាន់តែជាចំណង់តណ្ហាធម្មតារបស់មនុស្សតែប៉ុណ្ណោះ​ រកតំលៃមិនឃើញទេពុក​ តែការប្រើជីវិតទាំងស្រុងរបស់កូនជាមួយនឹងពុក​ វាពិតជាការងារមានតំលៃខ្ពស់ណាស់​ ពុកលះបង់ដើម្បីកូនច្រើនដល់ថ្នាក់កូនគិតដល់ពេលណា​ កូនស្រក់ទឹកភ្នែកពេលនោះ​ វាជាអារម្មណ៍កក់ក្តៅដែលកូនទទួលបានពីការលះបង់របស់ពុកតាំងពីកូននៅក្មេងរហូតមកដល់ពេលនេះ​ រឿងអីកូនឆ្កួតមិនស្គាល់តំលៃនៃការងាររបស់កូនដែលនឹងត្រូវប្រកាន់យកក្នុងជីវិតទៅពុក​ រៀបការនឹងស្រីម្នាក់​ វាគ្រាន់តែជាអារម្មណ៍តណ្ហាធម្មជាតិដែលដឹកមុខមនុស្សសាមញ្ញទាំងឡាយក្នុងលោកតែប៉ុណ្ណោះ​ តែការលះបង់ជីវិតគូស្រករហើយប្រើជីវិតទាំងស្រុងជាមួយពុក​ វាជាការងារមានតំលៃបំផុតដែលកូនពេញចិត្តនឹងធ្វើណាពុក។​

លទ្ធផល​រូបភាព​សម្រាប់ father and son

មនុស្សធម្មតាគេមិនយល់ពីភាពខុសគ្នានៃតំលៃដែលកូនប្រើជីវិតទាំងស្រុងលើវិថីតែមួយជាមួយពុក​ និងការកសាងជីវិតគូរស្រករដែលជាផ្លូវជីវិតផ្សេងពីវិថីជីវិតរួមតែមួយជាមួយពុក​ ហើយពួកគេគ្រាន់តែចំណាយពេលខ្លះនៃជីវិតរបស់គេមកថែរក្សាឪពុកខ្លួន​ ថាវាខុសតំលៃគ្នាយ៉ាងណានោះទេ​ តែកូនពុកម្នាក់នេះជាឈាមពិតប្រាកដរបស់ពុក​ កូនអាចយល់រឿងនេះបានដោយងាយ។​ ម្យ៉ាងទៀត​ បើពុកជាពុកធម្មតាដូចឪពុកគេ​ដទៃ​ ក៏ចិត្តពុកមិនស្រែកយំទាររកការលះបង់របស់កូនៗវិញដែរ​ គេនឹងមានអារម្មណ៍ធម្មតាថាការរៀបការបែកចេញពីជីវិតឪពុកជារឿងធម្មតាតើ​ ម្តេចឆ្កួតមានការទាមទារខ្ពស់ម្លេះពីកូន​ តែពុកជាពុកខុសគេរបស់កូន​ ពុកមានតំលៃសមនឹងទទួលបានការឆ្លើយតបរបស់កូនវិញណាស់​ ដូច្នេះ​ការយំទាមទារការឆ្លើយតបពីកូនក្នុងចិត្តពុក​ វាជារឿងសមហេតុសមផលហើយពុក​ ហើយបើពុកជាពុកធម្មតាដូចពុកគេដទៃ​ ក៏កូនមិនបានអោយតំលៃខ្ពស់រហូតព្រមរស់យ៉ាងពេញចិត្តលើវិថីជីវិតតែមួយជាមួយពុកដែរណាពុក​ កូនក៏មុខតែឆ្លើយតបនឹងពុកដូចជាឪពុកធម្មតារបស់គេទាំងនោះដែរណាពុក។​ មនុស្សធម្មតា​ ចិត្តគេធម្មតា​ ធ្វើម៉េចអាចអោយគេយល់បាន​ ពីតំលៃនៃមនុស្សមិនធម្មតាទៅ​ អីចឹងគេយល់យ៉ាងណា​ គេរស់យ៉ាងណា​ ជារឿងរបស់គេទៅចុះ​ តែសំរាប់ពុកនិងខ្ញុំ​ ពួកយើងជាមនុស្សផ្សេងពីគេ​ ដូច្នេះយើងក៏ត្រូវតែរស់តាមបែបផែននៃការយល់របស់យើងដែរណាពុក។​

រូបភាពពាក់ព័ន្ធ

 

ឪពុកយំអោយកូន​ ហើយប្រាប់កូនថា​ ការលះបង់របស់កូនចំពោះពុកធំធេងណាស់​ ពុកគ្មានអ្វីរៀបរាប់ពីអារម្មណ៍កក់ក្តៅដែលកូនបានផ្តល់អោយពុក​ទេ​ ពុកអរគុណកូនខ្លាំងណាស់។​ កូននិយាយថា​: កូនគ្មានយល់ថាជាកាលះបង់អ្វីទេពុក​ ព្រោះកូនពេញចិត្តណាស់ចំពោះការស្ម័គ្ររបស់កូនរួមដំណើរជីវិតនឹងពុក​ កូនយល់ថាជីវិតកូនជាតិនេះបានធ្វើរឿងអស្ចារ្យដែលមនុស្សច្រើនណាស់លើលោកមិនមានឱកាសបានធ្វើ​ កូនសប្បាយណាស់នឹងផ្លូវជីវិតតែមួយជាមួយពុក​ ព្រោះតែនឹកដល់ការលះបង់របស់ពុកពេលណាកូនមានអារម្មណ៍រំជួលចិត្តណាស់​ កក់ក្តៅក្នុងជីវិតណាស់។​

រូបភាពពាក់ព័ន្ធ

កូនយល់ថាមានមនុស្សតិចណាស់ក្នុងលោកដែលគេមានឱកាសទទួលបានអារម្មណ៍នេះ​ កូនពិតជាមានសំណាងណាស់ដែលមានពុកដែលអាចបង្កើតអារម្មណ៍មួយនេះអោយរូបកូនបានស្គាល់តំលៃនៃមនោសញ្ចេតនា។​ បើទុកជាមានពេលមួយណានោះដែលកូន​ ទៅដេកនៅនឹងមនុស្សស្រីណាម្នាក់​ ក៏វាគ្រាន់តែជាការរំដោះអារម្មណ៍ភេទមួយពេលរបស់កូនទេ​ តែមិនមែនជាការបែកចិត្តដើរចេញពីផ្លូវជីវិតជាមួយពុកឡើយ​ កូនយល់ថាពុកជាមនុស្សអាចយល់ច្បាស់ពីរឿងនេះជាងអ្នកណាទាំងអស់នៅក្នុងលោកនេះ។ជាតិនេះពុកដាក់ទណ្ឌកម្មអីមកលើកូនក៏បានដែរពុក​ តែកូនសូមពុកតែម្យ៉ាង​ “គឺសូមពុកកុំដាក់ទណ្ឌកម្មដោយបង្ខំកូនអោយរៀបការប្រើជីវិតផ្សេងពីពុកអោយសោះណាពុក”៕ ( Khem Veasna’s LDP leader )

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ father and son

 

Leave a comment.

Your email address will not be published. Required fields are marked*