Babykuku.com December 13, 2017

នៅថ្ងៃនេះAll news សូមលើយករឿងព្រេងនិទាន របស់ខ្មែរមួយដើម្បីចែកជូនបងប្អូនដើម្បីទទួលនូវចំនេះដឹងថ្មីទាក់ទងនឹងពាក្យដែលចាស់ៗតំណាលតៗគ្នាថា ប្រសិនបើមនុស្សប្រុសណាដែលពឹងផ្អែកលើមនុស្សស្រីដើម្បីរកស៊ីចិញ្ចឹមនោះគឺគេប្រៀបធៀបទៅនឹងសត្វ ប្រឡាំងកាស។ តើសត្វប្រឡាំងកាស់ ដែលចាស់ៗតែងតែតំណាលតៗគ្នានោះមានប្រវត្តិបែបណា?

លទ្ធផល​រូបភាព​សម្រាប់ ប្រវត្តិប្រឡាំងកាស

នៅក្នុងព្រះនគរមួយមានស្ដេចមួយអង្គព្រះនាម សូរ្យវង្ស ព្រះអង្គមានព្រះរាជបុត្រជាច្រើន តែក្នុងចំនោមព្រះរាជបុត្ររបស់ព្រះអង្គគឺមានតែព្រះរាជបុត្រមួយអង្គគត់ដែលព្រះអង្គ សូរ្យវង្ស ស្រលាញ់ជាងគេគឺព្រះនាម វង្សា ជាបុត្រ ដែលមានព្រះជន្ម១០វស្សា។ថ្ងៃមួយព្រះបាទ សូរ្យវង្ស ស្ដេចយាងចេញទៅកំសាន្តព្រៃនៅក្បែរមាត់សមុស្ស ដើម្បីបរបាញ់សត្វលំហែព្រះទ័យ តាមទំលាប់របស់ព្រះ ខណៈពេលនោះមានសត្វឥន្រ្ទីដ៏ធំមួយបានហោះសំដៅមកព្រះរាជកុមារ វង្សា រួចក៏ឆាបយកព្រះរាជកុមារ ហើរឆ្ពោះទៅកោះមួយនៅកណ្ដាលមហាសាគបាត់ទៅ ។

លទ្ធផល​រូបភាព​សម្រាប់ រឿងព្រេង

ពេលនោះព្រះបាទ សូរ្យវង្ស ក៏បានបញ្ជារឲ្យមន្ត្រី ទាហានជាច្រើនដេញតាម តែគ្មានប្រយោជន៍នោះទេ ព្រោះសត្វឥន្ទ្រីនោះហោះលឿនខ្លាំងណាស់ ។ ដើម្បីរកវិធីទៅតាមរកព្រះរាជបុត្រមកវិញ ព្រះអង្គបានកោះហៅនាម៉ឺនសព្វមុខមន្ត្រីទាំងអស់មកជុំនុំគ្នាដើម្បីរកវិធីតាមរកព្រះរាជកុមារ ពេលនោះគ្រូហារាម្នាក់បានទស្សទាយថា ព្រះរាជកុមារមិនទាន់សោយទីវង្គត់ទេ ប្រសិនបើមាននរណាម្នាក់អាចទៅដល់កោះនោះច្បាស់ជារកព្រះរាជកុមារឃើញជាក់ជាមិនខាន តាមជើងលេខគឺត្រូវទៅតែម្នាក់ឯងទើបបាន ហើយអ្វីដែលពិបាកនោះគឺមិនត្រូវប្រើទូក ឬសំពៅនោះទេគឺត្រូវតែហែលទៅតែម្ដង ។

លទ្ធផល​រូបភាព​សម្រាប់ រឿងព្រេង

 

លឺគ្រូហោរានិយាយថាព្រះរាជបុត្ររបស់អាចនៅមានព្រះជន្ម ព្រះបាទ សូរ្យវង្ស ត្រេងអរក្នុងហរទ័យជាខ្លាំង រួចក៏ប្រកាសរកអ្នកជំនាយខាងហែលទឹក ដើម្បីហែលទៅតាមរកបុត្ររបស់ទ្រង់នៅឯកោះនោះ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីច្រាំងសមុទ្រ។ នៅពេលដែលព្រះអង្គប្រកាសរកអ្នកជំនាញហែលទឹកដែលមានចម្ងាយឆ្លាយបែបនេះ នាម៉ឺន មន្ត្រីទាំងអស់ម្នាក់ៗគ្មាននរណាមួយហ៊ានចេញមុខមកទទួលភារកិច្ចដ៏មហាគ្រោះថ្នាក់នោះទេ ព្រោះថាគ្មានមនុស្សណាអាចហែលទឹកបានឆ្ងាយរាប់រយគីឡូឡើយ ម្យ៉ាងវិញទៀតនៅក្នុងសមុទ្រពោរពេញទៅដោយត្រីឆ្លាមជាច្រើនទៀតផង ថាមិនត្រូវមិនទាន់ដល់កោះនោះផងត្រូវក្ស័យជីវីតមុនទៅហើយ ។

រូបភាពពាក់ព័ន្ធ

 

ស្ដេច សូរ្យវង្ស ពេលឃើញមន្ត្រី អាមាត្យ ពលទាហាន ទាំងអស់មិនអាចទទួលភារកិច្ចនោះបាន ព្រះអង្គយំខ្សឹកខ្សួលដោយស្ដាយស្រណោះព្រះរាជបុត្រជាទីស្រលាញ់របស់ព្រះអង្គ។ ខណៈពេលនោះមានយាយម៉ែដោះម្នាក់បានក្រាបទូលព្រះអង្គថា នៅក្នុងភូមិ មួយនៅក្បែរទីនោះ មានស្រីម្នាក់ឈ្មោះ ណាមគ្រិស នាងមានជំនាញខាងហែលទឹកតាំងពីកំនើត ម្យ៉ាងទៀតអ្នកស្រុកតែងនិយាយតៗគ្នាថា នាង ណាមគ្រិស នោះ មិនចេះលុងទឹកនោះទេ ខ្លួនរបស់នាងអាចអណ្ដែតលើផ្ទៃទឹកបាន។ បានលឺយាយម៉ែដោះនិយាយបែបនេះ ព្រះបាទ សូរ្យវង្ស បានបញ្ជារ ឲ្យអាមាត្យទៅហៅនាង ណាមគ្រិស មកចូលគល់ជាបន្ទាន់ ។

រូបភាពពាក់ព័ន្ធ

នៅពេលដែលនាង ណាមគ្រិស មកដល់នាងក៏ព្រមទទួលតាមអ្វីដែលព្រះបាទ សូរ្យវង្ស បានបញ្ជារដើម្បីហែលទឹកទៅតាមរកព្រះរាជកុមារ វង្សា នៅឯកោះនោះ។ ដោយសារតែជំនាញពីកំនើតនាងស្នេហ៍ដំបូង ហែលទឹកបានលឿនណាស់ រយៈពេលត្រឹមតែ១ម៉ោង៣០នាទីសោះនាងហែលទឹកបានចម្លាយជាង៩០គីឡូ ឯណោះ ។ ចំនែកឯសត្វឥន្ត្រីដែលឆាបព្រះរាជបុត្រ ពេលហោះទៅជិតដល់កោះនោះ ស្រាប់តែត្រូវខ្យល់ព្យុះបោកបក់មកយ៉ាងខ្លាំង ពេលនោះសត្វឥន្ត្រីក៏របូតព្រះរាជកុមារចុះមកក្រោម កប់ក្នុងគុម្ពស្មៅសន្លប់បាត់ស្មារតីទៅ។

រូបភាពពាក់ព័ន្ធ

សត្វឥន្ត្រីនោះទោះខំហោះឆ្វែលស្វែងរកយ៉ាងណាក៏មិនឃើញព្រះរាជបុត្រដែរ ក្រោយមកវាក៏ហោះបន្តទៅមុខទៀតដោយការសោកស្ដាយ។ មិនយូរប៉ុន្មាននាង ណាមគ្រិស ក៏បានមកដល់កោះនោះដោយសុវត្តិភាព ពេលនោះនាងក៏បានស្រែកហៅឈ្មោះព្រះរាជបុត្រ វង្សា ស្រាប់តែដូចអ្វីដែលគ្រូហោរានោះបានទស្សទាយមែន ពេលនោះស្របពេលដែលព្រះរាជបុត្រ ភ្ញាក់ពីសន្លប់ដោយបានលឺសម្លេងស្រែកហៅឈ្មោះរបស់ទ្រង់ ទ្រង់ក៏ឆ្លើយតបដោយចិត្តសោមនស្សរីករាយ។ នាង ណាមគ្រិស ក៏បានរត់ទៅរកព្រះរាជបុត្រ រួចក៏ទួលប្រាប់តាមដំណើររឿង បន្ទាប់មកនាងក៏នាំព្រះរាជបុត្រត្រឡប់មកព្រះនគរវិញដោយឲ្យទ្រង់ជិះពីលើខ្នងរបស់នាងរួចក៏ហែលសំដៅចេញព្រះនគរជាបន្ទាន់។ តែអកុសល្យនៅតាមផ្ទូវ ដោយសាររលកទឹកសមុទ្រខ្លាំងៗពេក ធ្វើឲ្យកន្ទុយក្បិនរបស់នាងណាមគ្រិស របូតនាងក៏យកដៃម្ខាងទៅចាប់កន្ទុយក្បិនដែលរបូត ដោយសាររលកទឹកសមុទ្រនោះ ធ្វើឲ្យព្រះរាជបុត្រធ្លាក់ពីលើខ្នង ណាមគ្រិស លិចចូលទៅក្នុងបាតសមុទ្រក្ស័យព្រះជន្មបាត់ទៅ ។

លទ្ធផល​រូបភាព​សម្រាប់ ប្រឡាំងកាស

នាង ណាមគ្រិស ភ័យខ្លាំងណាស់ ពេលដែលដឹងថាព្រះរាជបុត្រទ្រង់អស់ព្រះជន្ម ម្យ៉ាងវិញទៀតនាងគិតថាបើទៅដល់ព្រះនគរដោយគ្មានវត្តមានព្រះរាជកុមារនោះ នាងក៏ត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរផងដែរ ដូច្នេះហើយទើបនាងសម្រេចចិត្តអត់ដង្ហើមឲ្យស្លាប់ក្នុងសមុទ្រជាមួយព្រះរាជកុមារតែម្ដងទៅ  ក្រោយមកក៏ចាប់ជាតិជាសត្វ ប្រឡាំងកាស តែម្ដងទៅ។ ដោយមានរឿងតំណាលមកដូច្នេះហើយទើប ធម្មជាតិរបស់សត្វប្រឡាំងកាស គឺអាសត្វឈ្លោលមានរាងតូចជាងមេញី ហើយវារស់នៅឲ្យតោងពីលើខ្នងសត្វញីរហូត កាលណាវារបូតឬធ្លាក់ពីលើខ្នងមីញី អាសត្វឈ្លោលនោះនឹងស្លាប់តែម្ដង។

រូបភាពពាក់ព័ន្ធ

 

ដូច្នេះហើយបានពាក្យរបស់ខ្មែរយើងតែងនិយាយតៗគ្នាថា បើមនុស្សប្រុសណាមិនចេះរកស៊ី ពឹងផ្អែកលើតែខាងស្រីជាអ្នករកស៊ីចិញ្ចឹមនោះ គេប្រៀបធៀបមនុស្សប្រុសនោះដូចនឹងសត្វប្រឡាំងកាស អញ្ចឹង។ តំណាលរឿងរបស់សត្វប្រឡាំងកាសដែល All news លើកបកស្រាយចែកជួនបងប្អូនដែលជាអ្នកគាំទ្រAll news ទាំងអស់សូមបញ្ចប់សេចក្ដីតែត្រឹមនឹង។ All news សូមអរគុណចំពោះការគាំទ្ររបស់បងប្អូនសូមសេរីសួស្ដីជ័យមង្គលកើតមានដល់បងប្អូនគ្រប់ៗគ្នា សូមអរគុណ..!

លទ្ធផល​រូបភាព​សម្រាប់ ប្រឡាំងកាស

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

ខាងក្រោមជារូបថតប្រឡាំងកាស ( សូមបញ្ជាក់ថា ឈាមរបស់សត្វប្រឡាំងកាសមានពណ៌ស្វាយ នឹងជាឱសថដ៏ប្រសិទ្ធភាព )លទ្ធផល​រូបភាព​សម្រាប់ ប្រឡាំងកាស

លទ្ធផល​រូបភាព​សម្រាប់ ប្រឡាំងកាស

លទ្ធផល​រូបភាព​សម្រាប់ ប្រឡាំងកាស

រូបភាពពាក់ព័ន្ធ

 

Leave a comment.

Your email address will not be published. Required fields are marked*