Babykuku.com December 17, 2017

Kenro Izu ជា ឈ្មោះមួយ ដែលមាន អ្នកស្គាល់ តិចតួចបំផុត! ដែល ជាអ្នកកាន់ ម៉ាស៊ីនថត ប្រកបដោយ បេះដូង មនុស្សធម័ ដែល កំរ រកបាន ក្នុងលោកនេះ។  តើ គាត់ជានរណា? គាត់ធ្វើអ្វី ខ្លះ? កត្តាអ្វី ដែល ធ្វើអោយក្តីស្រម៉ៃ របស់គាត់ក្លាយជាការពិត?

សូមអ្នកទាំងអស់ចំណាយពេល៥នាទី ដើម្បី ស្វែង យល់ពី ស្ថាបនិក មន្ទីរពេទ្យកុមារអង្គរ ដែល ជាបុគ្គលមួយរូប ដែល មិនសូវបាន រំលឹកដល់ នៅកម្ពុជា។ គាត់ជាជាងថតរូបជនជាតិ អាមេរិក ដើមកំនើតជប៉ុន ដែលជក់ចិត្ត ដិតអារម្មណ៏ ជាមួយ ប្រាសាទ អង្គរដ៏ ល្អឯករបស់ប្រទេស កម្ពុជាយើង។

លទ្ធផល​រូបភាព​សម្រាប់ Kenro Izu

ក្នង កំឡុងពេលថតរូប នៅឆ្នាំ ១៩៩៣, គាត់មានការ ងឿងឆ្ងល់ ហេតុអ្វី សំបូរ ក្មេងៗ សុំទាន នៅមុខអង្គរ សុទ្ធ តែឈឺស្គមស្គាំង និង ខ្លះ ដាច់ដៃដាច់ជើង ខ្វាក់ភ្នែក ជាដើម។ គាត់មានការ សោកសង្រែងក្នុងចិត្តយ៉ាងខ្លាំងនិង ចង់ដឹងការពិតដោយ ទៅ លួចតាមដាន ក្មេងៗដែល ឈឺ នៅក្នុងមន្ទីរពេទ្យរដ្ធមួយ(សុំទោសមិនដឹងពេទ្យណាទេ)។ ពេលនោះ គាត់មានការ អាក់អន់ចិត្តនិង កន្លែងព្យាបាលមិន ប្រកដដោយអនាម័យនិងយកចិត្តទុក្ខដាក់ លើអ្នកជំងឺ។

130823_2a

ខណះនោះមានក្មេង ស្រី មួយអាយុប្រហែល កូនស្រីគាត់ គឺ៥ឆ្នាំ កំពុងតែ ដេក ឈឺ នៅ លើ គ្រែរនាប មួយដោយមានការថែទាំ ពី ឪពុក កូនស្រី ហ្នឹង។យូរៗម្តងមានពេទ្យមក មើលអោយថ្នាំ ២-៣ គ្រាប់លេប។ គាត់បានត្រលប់មកមើល ក្មេងស្រីហ្នឹង នៅ ថ្ងៃ ទី២ ឃើញថាជំងឺ ក្មេងស្រី ហ្នឹងមិនគ្រាន់បើសោះ ហើយមិនឃើញមានការយកចិត្តទុក្ខដាក់ប៉ុន្មានពី គ្រូពេទ្យ គាត់គិតក្នុងចិត្ត មិនដឹងធ្វើយ៉ាងណាដើម្បី ឲក្មេងនោះ ជាសះស្បើយ។ ស្អែកថ្ងៃទី៣ គាត់មកមើល ម្តងទៀត ពេលនោះ គាត់រន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ព្រោះក្មេងស្រី ដែលមានអាយុ ដំណាលកូនគាត់បានស្លាប់បាត់ទៅហើយ នៅចំពោះមុខ ការយំសោកពី ឪពុក ម្នាក់។ Kenro ក៏ ហូរទឹក ភ្នែក ដោយមិនដឹងខ្លួន ហើយបញ្ចេញ ជាសំលេងយំ យ៉ាងខ្លាំងដោយ មិនដឹង ខ្លួន តើនេះ បណ្តាលមកពីអ្វី ព្រហ្មលិខិតឬ?

លទ្ធផល​រូបភាព​សម្រាប់ មន្ទីរពេទ្យកុមារអង្គរ

រូបភាពនៃការចង់រស់ របស់ ក្មេងស្រី ដែលមានអាយុ ដំណាល កូនស្រី គាត់បានដិតដាមនៅ ក្នុងអារម្មណ៏ របស់គាត់ តាំងពី ថ្ងៃ ដំបូងដែល ធ្វើអោយគាត់តាំងចិត្ត ត្រូវធ្វើអោយបាន នូវ សេចក្តីបំណងចុងក្រោយរបស់ ក្មេងស្រី អាយុ ៥ឆ្នាំ!

គាត់បានត្រលប់ទៅ អាមេរិកវិញ ហើយបំផុសបំផុល រកអ្នកស្មគ្រ័ ចិត្តនិងថវិការ មក ស្ថាបនា កសាង មន្ទិីរពេទ្យមនុស្សធម៏មួយ លើទឹកដី អង្គរនៅឆ្នាំ១៩៩៩។ ការរីកចំរើន ពី តុ មួយ សំរាប់ពិនិត្យជំងឺ រហូតដល់ គ្រែ មួយសំរាប់ សំរាក ព្យាបាល រហូតដល់ មន្ទីរពេទ្យទាំងមូល ដោយមិនមានការបង់ប្រាក់។

រូបភាពពាក់ព័ន្ធ

Kenro ជាស្ថាបនិក អង្គការ មិត្តគ្មាន ព្រំដែន Friends Without A Borderដែល ទទួលបាន រង្វាន់នៅលើឆាកអន្តរជាតិ ជាបន្តបន្ទាប់ ខាងមនុស្សធម៏ និង ឆ្លងដែន ទៅ បង្កើតនៅ ប្រទេស ឡាវមួយទៀត(ខែ វិច្ឆិការ២០១៤)។ គាត់ តែងតែ ចង់ ទាញពេលវេលា ត្រលប់ក្រោយ ដើម្បីសំរេច ក្តី ស្រម៉ៃចុងក្រោយ របស់ ក្មេងស្រីដ៏កំសត់ នោះ៕

ខាងក្រោមនេះជារូនលោក Kenro Izu ជាស្ថាបនិកមួយរូបដែលជាអ្នកបង្កើតមន្ទីរពេទ្យកុមារអង្គរ ខេត្ត សៀមរាប

លទ្ធផល​រូបភាព​សម្រាប់ Kenro Izu

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ Kenro Izu

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

ខាងក្រោមនេះជារូបដែលថតដោយ លោក Kenro Izu ជាស្ថាបនិកមួយរូបដែលជាអ្នកបង្កើតមន្ទីរពេទ្យកុមារអង្គរ ខេត្ត សៀមរាប

លទ្ធផល​រូបភាព​សម្រាប់ Kenro Izu

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ Kenro Izu

លទ្ធផល​រូបភាព​សម្រាប់ Kenro Izu

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ Kenro Izu

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ Kenro Izu

លទ្ធផល​រូបភាព​សម្រាប់ Kenro Izu

លទ្ធផល​រូបភាព​សម្រាប់ Kenro Izu

រូបភាពពាក់ព័ន្ធ

Leave a comment.

Your email address will not be published. Required fields are marked*