Babykuku.com February 15, 2018

យោងទៅតាមរឿងនិទាន និងរឿងព្រេងខ្លះទៀត បានឲ្យដឹងថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា «នៀន» មានន័យថា ឆ្នាំជាភាសាចិន។

នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី «នៀន» បានមកខាំស៊ីពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារ នៅមុខផ្ទះរបស់ពួកគេជា រៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពី «នៀន» បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប ខាំស៊ីប្រជាជនទៀតទេ។

រូបភាពពាក់ព័ន្ធ

 

គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា «នៀន» ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ «នៀន» ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក «នៀន» ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។

នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ «នៀន» នោះ។ សត្វ «នៀន» ក៏ខ្លាចទៅជា យានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ។

បុណ្យចូលឆ្នាំចិន មានអាយុកាលរាប់សតវត្សរ៍មកហើយ ព្រមទាំងមានសារៈសំខាន់យ៉ាងខ្លាំង។ ពិធីបុណ្យនេះធ្វើឡើង ដើម្បីសម្តែងការគោរពដល់ទេវតា និងជីដូនជីតាសាច់សារលោហិត។ វាត្រូវបានប្រារព្ធឡើងនៅក្នុងបណ្តាប្រទេស និងដែនដីមួយចំនួន ដែលសម្បូរជនជាតិចិនរស់នៅក្នុងនោះមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជានៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅលើពិភពលោក៕

លទ្ធផល​រូបភាព​សម្រាប់ សត្វនៀន

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ សត្វនៀន

Leave a comment.

Your email address will not be published. Required fields are marked*