Babykuku.com October 18, 2017

Image result for mark zuckerberg
ស្ថាបនិក​បណ្ដាញ​សង្គម Facebook លោក Mark Zuckerberg នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​លោក ប្រាយុទ្ធ ចាន់អូចា។

លោក Mark Zuckerberg
លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Somkid Jatusripitak បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ជំនួប​រវាង​ម្ចាស់ Facebook និង​លោក​នាយករដ្ឋមន្ត្រី​ថៃ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ពង្រីក​វិសាលភាព​របស់ Facebook នៅ​អាស៊ី​អាគ្នេយ៍។

Image result for thai president

លោក ប្រាយុទ្ធ ចាន់អូចា
លោក Somkid និយាយ​ថា៖ “វា​ជា​រឿង​ល្អ​ដែល​ម្ចាស់​ជំនួញ​អនឡាញ​លំដាប់​ថ្នាក់​ពិភពលោក​នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​យើង (ថៃ)។ សហគ្រិន​អនឡាញ​ជា​ច្រើន​ក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន កំពុង​ចាប់​អារម្មណ៍ និង​ស្វែង​រក​កិច្ច​សហការ​ជាមួយ​អាស៊ាន ដោយ​ក្នុង​នោះ​មាន​សហគ្រិន​ជា​ច្រើន​បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ឥណ្ឌូណេស៊ី និង​វៀតណាម។ ចំណែក​ឯ​ថៃ​គឺ​ជា​ប្រទេស​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត ដែល​ពិភពលោក​កំពុង​សម្លឹង​មើល ដើម្បី​ចាប់ដៃ​គូ​ពាណិជ្ជកម្ម​ជាមួយ”៕

 

Image result for thai president

Image result for thai president

Image result for mark zuckerberg

Image result for mark zuckerberg

Leave a comment.

Your email address will not be published. Required fields are marked*