Babykuku.com October 19, 2017

Mark Zuckerberg អគ្គនាយកFacebook

Image result for facebook boss

Mark Zuckerberg និង ប្រពន្ធរបស់គាត់

Image result for facebook boss

ដឹង Facebook រក​ចំណូល​បាន​ប៉ុន្មាន​អត់ ពី​ការ​លេង​របស់​យើង​រាល់​គ្នា?
ចំណូល​សម្រាប់​ត្រីមាស​ទី២ ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook បាន​កើន​ឡើង​ចំនួន ៤៤,៨% ឬ​ស្មើ​នឹង ៩,៣២​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ បើ​និយាយ​ពី​ប្រាក់​ចំណេញ​វិញ Facebook អាច​រក​បាន​ចំនួន ៣,៨៩​ពាន់​លាន​ដុល្លារ កើន​ឡើង ៧១%។


នេះ​អាច​ចាត់​ទុក​បាន​ថា​ជា ការ​រក​បាន​ច្រើន​ជាង​គេ​បំផុត​របស់ Facebook បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ។ ៨៧%​នៃ​ចំណូល​របស់ Facebook អំឡុង​ពេល​៣ខែ​ចុង​ក្រោយ​នេះ បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ស្មាតហ្វូន។ មួយ​វិញ​ទៀត ការ​កើន​ឡើង​ជា​ខ្លាំង​នេះ ក៏​ដោយសារ​តែ​ទម្រង់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​ថ្មី​របស់ Facebook ផង​ដែរ​គឺ

Image result for playing facebook

ការ​ដាក់​ឲ្យ​មាន​ផ្ទាំង​ពាណិជ្ជកម្ម​នៅ​លើ​វីដេអូ (Video Monetisation)។នេះ​អាច​ចាត់​ទុក​បាន​ថា​ជា ការ​រក​បាន​ច្រើន​ជាង​គេ​បំផុត​របស់ Facebook បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ។ ៨៧%​នៃ​ចំណូល​របស់ Facebook អំឡុង​ពេល​៣ខែ​ចុង​ក្រោយ​នេះ បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ស្មាតហ្វូន។ មួយ​វិញ​ទៀត ការ​កើន​ឡើង​ជា​ខ្លាំង​នេះ ក៏​ដោយសារ​តែ​ទម្រង់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​ថ្មី​របស់ Facebook ផង​ដែរ​គឺ ការ​ដាក់​ឲ្យ​មាន​ផ្ទាំង​ពាណិជ្ជកម្ម​នៅ​លើ​វីដេអូ (Video Monetisation)។

Image result for playing facebook

Facebook ត្រូវ​គេ​រំពឹង​ថា នឹង​កើន​ចំណូល​ដល់ ៣៦,២៩​ពាន់​លាន​ដុល្លារ អំឡុង​ឆ្នាំ​២០១៧ នេះ ដែល​អាច​កើន​ឡើង​ជាង​ឆ្នាំ​២០១៦ ចំនួន ៣៥%។ មនុស្ស​ប្រមាណ ២,០១​ពាន់​លាន​នាក់ បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​ជា​រៀងរាល់​ខែ។ ប្រហែល ១,៣​ពាន់​លាន​នាក់ ជា​អ្នក​ប្រើ Facebook យ៉ាង​សកម្ម ជា​រៀងរាល់​ថ្ងៃ៕

Image result for playing facebook

Leave a comment.

Your email address will not be published. Required fields are marked*