Babykuku.com January 20, 2018

ក្រោយពីទទួលព័ត៌មានថាអតីតមេបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ចង់បង្កើតគណបក្សមួយគឺ ចលនាសង្គ្រោះជាតិ មក លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង បានប្រកាសជំហររបស់លោកថា លោកមិនចូលរួមជាមួយចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី នោះទេ។ នេះបើតាមការអះអាងរបស់លោក ផែង ហេង មេធាវីរបស់លោក កឹម សុខា ដែលបានជួប លោក កឹម សុខា កាលពីម្សិលមិញ។

រូបភាពពាក់ព័ន្ធ

លោក ផែង ហេង ដែលជាមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានបញ្ជាក់ថា លោក កឹម សុខា គាត់មិនចូលរួមជាមួយចលនា ដែលលោក សម រង្ស៊ី កំពុងតែកៀងគនោះទេ ហើយលោកក៏មិនបង្កើតចលនាថ្មីទៀតដែរ គាត់បន្តនៅជាមួយប្រជាពលរដ្ឋ ដែលបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិ»។

លោកបញ្ជាក់ថា លោក កឹម សុខា បានដឹង អំពីការបង្កើតចលនាសង្រ្គោះជាតិ តាមរយៈភរិយារបស់លោក ដែលបានចូលសួរសុខទុក្ខលោកញឹកញាប់ ហើយលោកបានប្រកាសជំហររបស់លោកយ៉ាងច្បាស់ថា លោកមិនចូលរួមជាមួយចលនាសង្រ្គោះជាតិនោះទេ។

លទ្ធផល​រូបភាព​សម្រាប់ កឹម សុខា

ការប្រកាសជំហររបស់ លោក កឹម សុខា បានធ្វើឡើងស្របពេលដែល ក្រុមអ្នកគាំទ្ររបស់លោកជាច្រើន ក្នុងនោះមាន លោក យ៉ែម បុញ្ញឫទ្ធិ ផងបានជំទាស់ និងមិនចូលរួមជាមួយ «ចលនាសង្រ្គោះជាតិ» ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី, លោកស្រី មូ សុខហួរ និង លោក អេង ឆៃអ៊ាង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ។

Image may contain: 5 people, people smiling, indoor

ក្រុមអ្នកគាំទ្រ លោក កឹម សុខា និងអ្នកវិភាគមួយចំនួន បានលើកឡើងថា ការបង្កើតចលនាសង្រ្គោះជាតិនេះ គ្រាន់តែដើម្បីដណ្តើម អំណាចពីលោក កឹម សុខា តែប៉ុណ្ណោះ ហើយចលនានេះ អាចជាបន្ទុកមួយថ្មីដែលលោក សម រង្ស៊ី និងអ្នកគាំទ្រលោកបង្កើតឡើង ដើម្បីបន្ថែមបន្ទុកដល់ លោក កឹម សុខា ដែលកំពុងជា​ប់ចោទអំពីរឿងក្បត់ជាតិ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ៕

Image may contain: one or more people, people sitting, crowd and indoor

Image may contain: one or more people, crowd and indoor

Image may contain: one or more people, people sitting and indoor

លទ្ធផល​រូបភាព​សម្រាប់ hun ssen sam rains

រូបភាពពាក់ព័ន្ធ

Leave a comment.

Your email address will not be published. Required fields are marked*