Babykuku.com January 20, 2018

សម្ដេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា​ថ្មី​ថា ការបោះឆ្នោត​ព្រឹទ្ធសភា​និង​បោះឆ្នោត​សកល​នឹង​ប្រព្រឹត្ត​ទៅតាម​ការកំណត់ ទោះបី លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិកាលពីថ្ងៃទី១៧ មករា ឆ្នាំ២០១៨កន្លងទៅបាន ព្រមាន​ថាប្រសិន​បើ​រដ្ឋាភិបាល​មិន​ពន្យារពេល​បោះឆ្នោត​នោះ​ទេ កម្ពុជា​អាច​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា។

លទ្ធផល​រូបភាព​សម្រាប់ hun ssen sam rains

សម្ដេច ហ៊ុន សែន សរសេរ​ក្នុង​សា​រលើ​ទំព័រ (Facebook) របស់​លោក​ផង និង​ថ្លែង​សារ​ជា​សាធារណៈ​ផង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨​មករា នេះ​ថា ការបោះឆ្នោត​ជ្រើសរើស សមាជិក​ព្រឹទ្ធសភា ថ្ងៃ២៥ កុម្ភៈ និង​ការ​បោះឆ្នោត​ជ្រើស​សមាជិក​រដ្ឋសភា ថ្ងៃ​២៩ កក្កដា ២០១៨ បាន​កំណត់​រួចហើយ មិន​មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ។

លទ្ធផល​រូបភាព​សម្រាប់ hun ssen sam rains

ទោះបី​សហគមន៍​អន្តរជាតិ រួមមាន អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ផ្អាក​ជំនួយការ​បោះឆ្នោត​ក្តី ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ហ៊ាន​ងើបឡើង​ប្រឆាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅឡើយ​ទេ៕ ដកស្រង់ពីRFA

លទ្ធផល​រូបភាព​សម្រាប់ hun ssen sam rains

លទ្ធផល​រូបភាព​សម្រាប់ hun ssen sam rains

រូបភាពពាក់ព័ន្ធ

 

 

 

Leave a comment.

Your email address will not be published. Required fields are marked*