Babykuku.com January 27, 2018

អ្នកឃ្លាំមើល​សង្គម​អះអាង​ថាសម្ដេចហ៊ុន សែន ដឹកនាំ​កម្ពុជា បច្ចុប្បន្ន​គឺ​ជា​ការ​ដឹកនាំ​បែប​យោធា​និយម ផ្ដាច់ការ និង​ជា​ការ​ដឹកនាំ​មួយ​ដែល​ក្រុម​យោធា​ព្យាយាម​ដំឡើង​បុណ្យ​សក្ដិ​ទាយាទ​របស់​ខ្លួន​ឲ្យ​ស្នង​តំណែង​បន្ត ដើម្បី​ការពារ​អំណាច​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

លទ្ធផល​រូបភាព​សម្រាប់ hun sen

​សម្ដេចហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​មាន​តួនាទី​ជា​ច្រើន​នៅ​ក្នុង​ជួរ​កងទ័ព ក្នុង​នោះ​តែងតាំង​ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ កាន់​តំណែង​ជា​អគ្គ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក ជា​មេបញ្ជាការ​រង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។

លទ្ធផល​រូបភាព​សម្រាប់ hun sen

​បន្ទាប់​មក នៅ​ឆ្នាំ​២០១៧ សម្ដេច ហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ទី​ពីរ​របស់​លោក គឺ​លោក​ឧត្ដមសេនីយ៍​ទោ ហ៊ុន ម៉ានិត ឲ្យ​ធ្វើ​ជា​ប្រធាន​នាយដ្ឋាន​ស្រាវជ្រាវ​ខាង​ផ្នែក​ចារកិច្ច។ ក្រោយ​មក​ទៀត នៅ​ខែ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ សម្ដេចហ៊ុន សែន បាន​តែងតាំង​ក្មួយ​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ជា ពី​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ទោ ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​បី នៃ​ក្រសួង​ការពារ​ជាតិ។ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង គឺ​នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា ឱ្យ​ធ្វើ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ៕ អត្ថបទសង្ខេបពីRFA Khmer

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ hun sen

លទ្ធផល​រូបភាព​សម្រាប់ hun sen

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ hun sen

លទ្ធផល​រូបភាព​សម្រាប់ hun sen

 

Leave a comment.

Your email address will not be published. Required fields are marked*