Babykuku.com February 3, 2018

ឆ្លើយ​តប​នឹងសម្ដេច ហ៊ុន សែន ដែល​កាល​ពី​ចុង​សប្ដាហ៍​នេះ​បាន​ចោទ​ប្រកាន់​លោក​ថា ជា​មេ​ភេរវករ​នោះ លោក សម រង្ស៊ី បាន​សរសេរ​សារ​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា បើ​លោក​ជា​ភេរវករ​មែន នោះ​មិន​មែន​ឥស្សរជន​ជាន់​ខ្ពស់​នៅ​សហរដ្ឋអាមេរិក និង​នៅ​ទ្វីប​អឺរ៉ុប រាប់​អាន​រូប​លោក និង​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​លោក​ក្នុង​ការ​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ។

លទ្ធផល​រូបភាព​សម្រាប់ sam riangsy

លោក សម សង្ស៊ី ចោទ​វិញ​ថាសម្ដេច ហ៊ុន សែន នោះ​ទេ ដែល​ជា​ឃាតក និង​ជា​មេ​ក្រុម​ភេរវករ​ក្នុង​ជួរ​អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជា សព្វថ្ងៃ ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ដូចជា​ផែនការ “ក៥” អំពើ​ភេរវកម្ម​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ជាដើម។

លទ្ធផល​រូបភាព​សម្រាប់ សម រង្ស៊ី

 

លោក សម រង្ស៊ី បន្ថែម​ទៀត​ថា គេ​នឹង​អូស​កសម្ដេច ហ៊ុន សែន ទៅ​កាត់​ទោស​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ជា​ពុំខាន៕ ប្រភពពីRFA khmer

លទ្ធផល​រូបភាព​សម្រាប់ សម រង្ស៊ី

លទ្ធផល​រូបភាព​សម្រាប់ សម រង្ស៊ី

 

 

Leave a comment.

Your email address will not be published. Required fields are marked*