Babykuku.com February 6, 2018

កាលពីថ្ងៃទី២៨ មករា កន្លងទៅនេះតំណាងរាស្ត្រខេត្តបាត់ដំបងម្នាក់របស់បក្សកាន់អំណាចលោក ឈាង វុន បានចោទប្រកាន់ថាហាងលក់បាយរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  ដែលជាអតីតចៅសង្កាត់អូរចា ខេត្តបាត់ដំបងរបស់អតីតបក្សសង្គ្រោះជាតិ ថាជាកន្លែងដែលប្រមូលផ្ដុំពួកក្រុមឧទ្ទាមដែលគាំទ្រដល់ «ចលនាសង្រ្គោះជាតិ» នោះ បានធ្វើឲ្យមហាចនមានការជួសចិត្តយ៉ាងខ្លាំង និងថាការចោទនេះគ្មានហេតុផលសមរម្យទាល់តែសោះ។

លទ្ធផល​រូបភាព​សម្រាប់ រ៉ូហ្សេត

យ៉ាងណាមិញកញ្ញា  ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  ក៏បានចេញមុខបកស្រាយដែលចមពោះបញ្ហានៃការចោទប្រកាន់ទាំងអយុត្តិធម៌បែបនេះមកលើរូចនាងដោយនាងយិយាយថា៖ មុខរបរដែលនាងខ្ញុំ កំពុងដំណើរការលក់ដូរ “នំបញ្ចុកខ្មែរ” រាល់ថ្ងៃនេះ គឺនាងខ្ញុំធ្វើដើម្បីរកប្រាក់កម្រៃចិញ្ចឹម “អ្នកម្តាយ” នាងខ្ញុំ និងដោះស្រាយបង់រំលួសបំណុលផ្ទះសំបែងបន្តិចបន្តូច តែប៉ុណ្ណោះ។

លទ្ធផល​រូបភាព​សម្រាប់ រ៉ូហ្សេត

បើទោះជានាងខំប្រឹងបកស្រាយយ៉ាងណាក៏ដោយ ក៏លោកឈាង វុន មិនអាចព្រមទទួលបានដែរដោយនិយាយលោកនឹងដាក់អ្នកសើបអង្កេតចំពោះរឿងនេះបន្តដើម្បីឈានដល់ការបិតហាងបាយនេះឬចាប់ខ្លួនកញ្ញា ស៊ិន រ៉ូហ្សេត បើលោកឃើញថាហាងបាយរបស់នាងពិតជាកន្លែងដែលប្រមូលផ្ដុំពួកក្រុមឧទ្ទាមដែលគាំទ្រដល់ «ចលនាសង្រ្គោះជាតិ» មែននោះ។

លទ្ធផល​រូបភាព​សម្រាប់ រ៉ូហ្សេត

អ្វីដែលនឹកស្មានមិនដល់នោះដើម្បីបញ្ជាក់ដល់ភ្ញៀវដែលចូលមកពិសារនៅហាងបាយរបស់នាង ស៊ិន រ៉ូហ្សេត បានលើយីហោថ្មីដែលសរសេរថា៖«ហាងរ៉ូហ្សេត រីករាយស្វាគមន៍រាល់ភ្ញៀវទាំងអស់លើកលែងតែ ឧទ្ទាមជន» ការសរសេរបែបនេះហាក់ដូចជាបញ្ឈឺលោក ឈាង វុន បន្តិចមែន ប៉ុន្តែវាជាជម្រើសតែមួយដែលនាងចង់បញ្ជាក់ប្រាប់ដល់មហាជន ពិសេសលោកឈាង វុន តែម្ដងថាហាងបាយរបស់នាងមិនពាក់ព័ន្ធអីនឹងក្រុមឧទ្ទាមណានោះទេ៕

លទ្ធផល​រូបភាព​សម្រាប់ រ៉ូហ្សេត

Leave a comment.

Your email address will not be published. Required fields are marked*