Babykuku.com February 6, 2018

បន្ទាប់ពីមានការចោទប្រកាន់របស់លោកឈាង វុន ថាហាងលក់បាយរបស់កញ្ញា ស៊ិន រ៉ូហ្ស៊េត ជាកន្លែងដែលប្រមូលផ្ដុំពួកឧទ្ទាមជនដែលជាអតីតអ្នកគាំទ្រសង្គ្រោះជាតិនោះ ដើម្បីបញ្ជាក់ប្រាប់ដល់មហាជន និងលោក ឈាង វុន ថា ហាងរបស់នាង មិនពាក់ព័ន្ធនឹងពួកឧទ្ទាមជននោះទេ ដូច្នេះហើយបានជានៅព្រឹកថ្ងៃទី៥ គុម្ភៈម្សិលមិញនេះ កញ្ញា រ៉ូហ្ស៊េត បានលើកស្លាកយីហោថ្មីដោយសរសេរថា៖ «ហាងរ៉ូហ្ស៊េតរីករាយស្វាគមន៍ភ្ញៀវទាំងអស់លើលលែងតែ ឧទ្ទាមជន» ប៉ុន្តែក្រោយពេលយីហោថ្មីរបស់នាងត្រូវបានបង្ហោះពេញបណ្ដាញសង្គមរួចមកធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមហាជនក៏មានការរិះគន់យ៉ាងខ្លាំងផងដែរទៅលើតំណាងរាស្ត្រលោក ឈាង វុន ដែលចោទប្រកាន់លើនាងរ៉ូហ្ស៊េតបែបនេះ។

 

លទ្ធផល​រូបភាព​សម្រាប់ រ៉ូហ្សេត

មិនទាន់បានមួយថ្ងៃផងអភិបាលក្រុងបាត់ដំបងបានស្នើរឲ្យកញ្ញា រ៉ូហ្ស៊េត ដកស្លាកយីហោថ្មីនោះចេញជាបន្ទាន់ និងអញ្ជើញកញ្ញាទៅជួបនៅព្រឹកថ្ងៃទី​៦ កុម្ភៈនេះផងដែរ ។ ក្នុងជំនួបនោះកញ្ញា រ៉ូហ្ស៊េត នឹងព្រមដកយីហោថ្មីនោះចេញ តែនាងស្នើរសុំឲ្យអភិបាលក្រុងបាត់ដំបងថា៖“សុំឈប់គំរាមខ្ញុំ”ពីព្រោះកន្លងមកគេចោទហាងនាងខ្ញុំជាកន្លែងចេញចូលចលនាឧទ្ទាមធ្វើអោយខ្ញុំប៉ះពាល់មុខរបររកស៊ីរបស់ខ្ញុំ គឺលក់អត់ដាច់ ដូច្នេះស្លាកនេះខ្ញុំដាក់ដើម្បីការពារខ្លួនខ្ញុំ និងហាងរបស់ខ្ញុំហើយកុំអោយភ្ញៀវគាត់ព្រួយបារម្ភទៀត៕

Image may contain: 4 people, people sitting, table and indoor

Image may contain: 2 people, people sitting, table and indoor

រូបភាពពាក់ព័ន្ធ

 

Leave a comment.

Your email address will not be published. Required fields are marked*