Babykuku.com November 13, 2017

រូបភាពពាក់ព័ន្ធខាងក្រោមនេះជាបទវិភាគរបស់លោក Thomas Nicholas ស្ដីពីសង្គ្រាមបរមាណូ (Nuclear War) ដែលអាចកើតឡើងនាពេលខាងមុខក្នុងភាគរយតិចបំផុត ប៉ុន្តែក៏មិនអាចទុទ្ទិដ្ឋិនិយមថា «នឹងមិនកើតមានឡើងទាល់តែសោះ» នោះទេ។ លោក Thomas Nicholas បានបង្ហាញសេណារីយោ (scenario) ចំនួនប្រាំយ៉ាង ហើយផ្អែកតាមសេណារីយោទាំងនេះ ដែលសង្គ្រាមបរមាណូអាចផ្ទុះឡើងសម្រាប់ពេលអនាគត។

លទ្ធផល​រូបភាព​សម្រាប់ war world 2

 

លោក Thomas M. Nichols ជាគ្រូបង្រៀនមុខវិជ្ជា «កិច្ចការសន្តិសុខជាតិ» នៅសាកលវិទ្យាល័យការពារជាតិ the Naval War College។

សេណារីយោទី១ ៖ សង្គ្រាមកើតឡើងដោយសារកំហុសគ្រឿងម៉ាស៊ីន (Mechanical Accident)
ប្រសិនបើបានទស្សនាភាពយន្តហូលីវូតរឿង «អ្នកពិឃាត ឬអ្នកផ្ដាច់ជីវិត – Terminator II» ចេញផ្សាយកាលពីឆ្នាំ១៩៩១ និយាយអំពីកំហុសបច្ចេកទេសដោយសារ Skynet ដែលបានបាញ់គ្រាប់បរមាណូទៅប្រទេសរុស្ស៊ី ហើយរុស្ស៊ីបានបាញ់ត្រឡប់មកអាមេរិកវិញ។

លទ្ធផល​រូបភាព​សម្រាប់ nuclear bombនេះជាកំហុសបច្ចេកទេសសុទ្ធសាធ ហើយមិនមែនជាចេតនារបស់អ្នកដឹកនាំប្រទេសទាំងពីរទាល់តែសោះ។ នេះជាក្ដីស្រមៃរបស់អ្នកនិពន្ធ និងអ្នកដឹកនាំខ្សែភាពយន្តនេះប៉ុណ្ណោះ ហើយជាឧទាហរណ៍ដែលបញ្ជាក់អំពីលទ្ធភាពដែលផ្ទុះសង្គ្រាមបរមាណូដោយសារគ្រឿងម៉ាស៊ីន។

លទ្ធផល​រូបភាព​សម្រាប់ nuclear bombសេណារីយោទី២ ៖ កំហុសអចេតនារបស់មនុស្ស
ដរាបណាគ្រឿងម៉ាស៊ីនត្រូវបានគ្រប់គ្រងបញ្ជាដោយមនុស្ស ដរាបនោះកំហុសអចេតនានឹងកើតមានដោយជៀសមិនផុត។ កំហុសអចេតនានេះហើយ ដែលនាំឲ្យភាគីម្ខាងទៀតបកស្រាយច្រឡំ (misinterpretation)។ តាំងពីណាពីណី រហូតមកទល់នឹងពេលបច្ចុប្បន្ន មេដឹកនាំប្រទេសមហាអំណាចធំៗ ដូចជារុស្ស៊ី និងសហរដ្ឋអាមេរិក។ល។ សុទ្ធតែមានខ្សែទាក់ទងពិសេស ដើម្បីជំរះរាល់វិមតិសង្ស័យនានា ពាក់ព័ន្ធនឹងវិស័យសន្តិសុខអន្តរជាតិ ជាពិសេសពាក់ព័ន្ធនឹងសព្វាវុធ ដើម្បីក្ដាប់ព័ត៌មានឲ្យជាប់ និងគ្រប់គ្រងសភាពការណ៍ ពុំនោះទេ ប្រាកដជាត្រូវច្រឡំបាញ់គ្រាប់មីស៊ីលបរមាណូដាក់គ្នាមិនខាន។

លទ្ធផល​រូបភាព​សម្រាប់ nuclear bombសេណារីយោទី ៣៖ ការបង្ហាញកម្លាំងដាក់គ្នាទៅវិញទៅមក (A Show of Force)
ប្រទេសមហាអំណាចធំៗ ដូចជារុស្ស៊ី – ចិន – ឥណ្ឌា ។ល។ ចូលចិត្តធ្វើសមយុទ្ធ (military exercise) ឬក្បួនព្យុហយាត្រាកងទ័ព (military parade) ប្រចាំឆ្នាំដោយបង្ហាញអាវុធទំនើបៗ ដែលខ្លួនមាន។ ពេលខ្លះ «មីស៊ីលអន្តរទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ» ក៏ត្រូវគេដាក់បង្ហាញ និងថតដាក់ទូរទស្សន៍ថែមទៀត។ តិចឬច្រើន ទង្វើនេះជាការសម្ញែង ឬបង្អួតកម្លាំងយោធា។ ប្រទេសដែលយល់ថាជាបច្ចាមិត្តនឹងគ្នា នឹងខិតខំរត់ប្រណាំង ដើម្បីកុំឲ្យចាញ់ប្រៀបគ្នា នាំឲ្យកំដៅនយោបាយកាន់តែក្ដៅឡើងៗ។

លទ្ធផល​រូបភាព​សម្រាប់ nuclear bombសេណារីយោទី៤៖ ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមដោយសារមានអ្នកទីបី
នៅក្នុងនយោបាយអន្តរជាតិ មិនអាចមានមិត្ត និងក៏មិនអាចមានសត្រូវ។ មានន័យថាពេលខ្លះក្ដៅ ពេលខ្លះត្រជាក់នឹងគ្នា ដើម្បីផលប្រយោជន៍ជាតិរៀងៗខ្លួន។ ពេលខ្លះ ប្រទេសដែលមើលពីសំបកក្រៅ ជាសត្រូវស៊ីសាច់ហុតឈាម ជាមិត្តភក្ដិនឹងគ្នាទៅវិញទេ គ្រាន់តែគេសំដែងឲ្យតែល្អមើល ទៅតាមសិល្បៈនយោបាយ។

លទ្ធផល​រូបភាព​សម្រាប់ nuclear bomb

ផ្ទុយទៅវិញ ប្រទេសដែលធ្លាប់ល្អូកល្អឺននឹងគ្នា គ្រាន់តែគេចាក់រុកតែបន្តិច បែរជាមើលមុខគ្នាមិនចំ ឬក្លាយជាសត្រូវនឹងគ្នា។ ឧទាហរណ៍ កាលពីមុន មានព័ត៌មានផ្សាយថាអាហ្វ្រិកខាងត្បូងលួចផលិតគ្រាប់បែកបរមាណូស្ងាត់ៗ។ ព័ត៌មាននេះទំនងមិនពិតទេ ព្រោះលទ្ធភាពដែលថាអាហ្វ្រិកខាងត្បូងផលិតគ្រាប់បរមាណូគឺភាគរយតិចណាស់សឹងតែគ្មានតែម្ដង។

រូបភាពពាក់ព័ន្ធប៉ុន្តែព័ត៌មាននេះ វាបង្កើតការមិនទុកចិត្តគ្នាក្នុងចំណោមប្រទេសជាមិត្ត។ ប្រទេសដែលត្រូវគេសង្ស័យ អស់ពីគេសង្ស័យ ក្នុងពេលដែលខ្លួនមិនបានផលិតបរមាណូផង អាចនឹងអាក់អន់ចិត្តអាខ្លួនឯងមិនបានផលិតផង គេថាផលិត ផលិតយកតែម្ដងទៅ។ នេះជាសេណារីយោដ៏គ្រោះថ្នាក់ ហើយសត្រូវនឹងគ្នាឯង ដោយសារគេចាក់រុក ជាលក្ខណៈ «ព្រួញមួយ បាញ់បានសត្វពីរ»។
សេណារីយោទី៥ ៖ យុទ្ធសាស្ត្រចាញ់ទាំងអស់គ្នា គ្មានអ្នកណាឈ្នះ (Sore Loser Scenario)
នៅក្នុងការធ្វើសង្គ្រាមប្រដាប់អាវុធ ប្រទេសខ្លះដែលមើលស្ថានភាពមិនអាចមានប្រៀបលើគេ ហើយដឹងតែពីចាញ់គេ នឹងមានអារម្មណ៍មួយថា «បំណាច់នឹងចាញ់ហើយ កុំឲ្យមានអ្នកឈ្នះ គឺត្រូវតែចាញ់ទាំងអស់គ្នា»។ ដូចនេះ គេនឹងប្រើអាវុធបរមាណូកម្ទេចគ្នាឲ្យខ្ទេចតែម្ដង។

រូបភាពពាក់ព័ន្ធកាលពីក្នុងសម័យសង្គ្រាមត្រជាក់ យុទ្ធសាស្ត្ររបស់បក្សសម្ព័ន្ធណាតូ (NATO) មានលក្ខណៈសាមញ្ញ ៖ «ណាតូយល់ថាខ្លួនមិនអាចវាយឈ្នះអតីតសហភាពសូវៀតទេ ដូចនេះយុទ្ធសាស្ត្ររបស់ណាតូគឺ ប្រសិនបើ សូវៀតវាយលុកចូលអឺរ៉ុបខាងលិច មានន័យស្មើនឹងរុញណាតូ ឲ្យទល់ជញ្ជាំង ហើយណាតូគ្មានជំរើសអ្វី ក្រៅពីប្រើគ្រាប់បរមាណូទេ។ សូវៀត ប្រសិនបើណាតូប្រើបរមាណូ ក៏សូវៀតគ្មានជំរើសក្រៅពីប្រើបរមាណូវាយតបទៅវិញ ទីបំផុតរលាយហិនហោចទាំងអស់គ្នា។ នេះជាអតីតកាល។

រូបភាពពាក់ព័ន្ធងាកមកអនាគតកាល។ ប្រសិនបើ ប្រទេសចិនប្រើកម្លាំងយោធានៅតំបន់ប៉ាស៊ីហ្វិក (សមុទ្រចិនខាងត្បូង និងខាងកើត) ហើយបញ្ឆេះភ្លើងសង្គ្រាម ចិននឹងប្រឈមជាមួយសហរដ្ឋអាមេរិក។ ចិនគ្មានក្រឡាឈ្នះអាមេរិកទេ ដឹងច្បាស់ថាមុខជាចាញ់។ ដូចនេះ អាវុធបរមាណូនេះឯងជាជំរើសចុងក្រោយរបស់ចិន។ ពាក្យ «ចាញ់ទាំងអស់គ្នា» មានន័យថា ការប្រើគ្រាប់បែកបរមាណូជាជំរើសសម្រាប់អ្នកដែលមើលក្រឡាមិនអាចឈ្នះគេទៅរួច ម៉្លោះហើយ មានតែប្រើអាវុធនេះទេ ឲ្យខ្ទេចទាំងអស់គ្នាតែម្ដងទៅ៕

លទ្ធផល​រូបភាព​សម្រាប់ nuclear bomb

Leave a comment.

Your email address will not be published. Required fields are marked*