Babykuku.com October 8, 2017

Mozilla ដែល​ជា​ក្រុម​បង្កើត Firefox បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​នឹង​បញ្ចប់​ជីវិត​របស់ Firefox នៅ​លើ Windows XP និង Windows Vista នា​ចុង​ខែ​មិថុនា ​ឆ្នាំ២០១៨ ខាង​មុខ​នេះ។

Firefox ចុងក្រោយ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរ គឺ Firefox 52។ ប៉ុន្តែ ដោយសារ​មាន​អ្នក​បន្ត​ប្រើប្រាស់ Windows XP និង Vista ទើប Mozilla បង្កើត ESR Channel ដើម្បី​

អាច​ឲ្យ Firefox អាច​បន្ត​រស់​មួយ​រយៈទៀត។ Firefox 52.0 ESR បាន​ចេញ​កាល​ពី​ខែ​មីនា ​ឆ្នាំ២០១៧ ហើយ ESR Channel នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ​ឆ្នាំ២០១៨ នៅ​ពេល​ដែល Firefox ឡើង​ដល់​ជំនាន់​ទី៦០ ឬ Firefox 60។

Google បាន​បញ្ឈប់ Support លើ Windows XP និង Vista កាល​ពី​ឆ្នាំ២០១៦ ចំណែក Microsoft បញ្ឈប់ Support លើ Internet Explorer លើ Windows ទាំង​ពីរ ផង​ដែរ។

យោង​តាម Netmarketshare បាន​រកឃើញ​ថា អ្នក​ប្រើប្រាស់ Windows XP និង Vista នា​ពេល​បច្ចុប្បន្ន នៅ​សល់​ត្រឹម​តែ​ប្រមាណ​ជា ៦ភាគរយ​ប៉ុណ្ណោះ៕

Leave a comment.

Your email address will not be published. Required fields are marked*