Babykuku.com October 8, 2017

បណ្ដាញ​សង្គម​យក្ស​របស់​អាមេរិក​ដូច​ជា Facebook, YouTube និង Netflix ត្រូវ​និយតករ​ទូរគមនាគមន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ថៃ ទុក​ពេល​ឲ្យ ១​ខែ ដើម្បី​អនុវត្ត​

ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល​ថៃ។ បើ​មិន​ដូច្នោះ​ទេ ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​នោះ នឹង​ត្រូវ​ប្រឈម​​នឹង​ការ​បិទ​មិន​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៀត​ឡើយ​នៅ​ក្នុង​ប្រទេស​ថៃ។

ថៃ ចង់​ឲ្យ Facebook, YouTube និង Netflix ចុះ​បញ្ជី​ពាណិជ្ជកម្ម​ស្រប​ច្បាប់ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​បង់​ពន្ធ​នៃ​ចំណូល​ដែល​រក​បាន និង​ជា​ពិសេស​នោះ​គឺ​សហការ​ក្នុង​ការ​ជួយ​

ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នៅ​លើ​បណ្ដាញ​សង្គម។ ការ​បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​បណ្ដាញ​សង្គម​ទាំង​នោះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ប្រសិន​បើ​ពួកគេ​នៅ​តែ​មិន​ព្រម​ប្រតិបត្តិ​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រទេស​ថៃ៕

Leave a comment.

Your email address will not be published. Required fields are marked*