Babykuku.com October 20, 2017

      កម្ពុជា គ្រោងនឹង​បាញ់​​បង្ហោះ​ផ្កាយ​រណប នៅឆ្នាំ​២០២១

Image result for ផ្កាយរណប

កម្ពុជា ត្រូវការ​លុយ​វិនិយោគ​ប្រមាណ ១៥០​លាន​ដុល្លារ ដើម្បី​បង្ហោះ​ផ្កាយរណប​ជាលើក​ដំបូង​របស់ខ្លួន​ទៅកាន់​គន្លង​ផែនដី នៅឆ្នាំ​២០២១ ឬឆ្នាំ​២០២២។ ផ្កាយ​រណប​នេះអាច​មាន​អាយុកាល​យ៉ាងហោច ១៥​ឆ្នាំ។ នេះបើ​តាម​លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន Khmertimeskh នៅ​ក្រោយ​សិក្ខា​សាលា​ស្តីពី “ការ​វាស់​ស្ទង់​តម្រូវ​ការ​ទីផ្សារ​សម្រាប់​គម្រោង​បង្ហោះ​​ផ្កាយ​រណប” កាលពី​ថ្ងៃទី១៦តុលា​កន្លង​ទៅ។

រូបតំណាង
លោក​បាន​លើក​ពី​ក្រុមហ៊ុន Royal Blue Skies ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប Royal Group និង​​ក្រុមហ៊ុន Great Wall Industry Corporation ដែល​មាន​មូលដ្ឋាន​មកពី​ប្រទេស​ចិន កំពុង​សិក្សា​​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​គម្រោង​មួយ​​នេះ។ ក្រុមហ៊ុន​ចិន​នេះ ធ្លាប់​មាន​បទ​ពិសោធន៍ ​ក្នុង​ការ​ធ្វើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ជា​មួយ​ប្រទេស​ឡាវ កាល​ពី​ឆ្នាំ ២០១៥។ ដូច្នេះការ​អភិវឌ្ឍ​គម្រោង​នេះអាច​នឹង​ចំណាយ​ពេលឆាប់។

Image result for ផ្កាយរណប

ផ្កាយរណបឡាវ ត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកកែតចិន ចេញពីខេត្តស៊ីឈួន ប្រទេសចិន ក្នុងឆ្នាំ២០១៥
គួរ​រំលឹក​ថា សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី របស់​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាលពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​ជំរុញ​ឲ្យលោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ពិចារណា​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស ក្នុងការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នៅ​កម្ពុជា។

Image result for ផ្កាយរណប

សម្តេច​ថ្លែង​ថា ប្រសិន​បើ​កម្ពុជា​មាន​ផ្កាយ​រណប នោះ​ទូរគមនាគមន៍​កម្ពុជា និង​ស្ថានីយ​ទូរទស្សន៍​នានា ដែល​កំពុង​ទិញ​សេវា​ពី​បរទេស នឹង​ងាក​មក​ប្រើប្រាស់​សេវា​ដែលមាន​នៅស្រុក​ខ្មែរវិញ ហើយនិង​ធ្វើឲ្យ​ប្រព័ន្ធ​អ៊ីនធើណេត​នៅ​កម្ពុជា មាន​ល្បឿនលឿន តាមទាន់​បច្ចេកវិទ្យា​សម័យ​ថ្មី៕

Image result for ផ្កាយរណប

Leave a comment.

Your email address will not be published. Required fields are marked*