Babykuku.com December 25, 2017

រឿងដែលនឹកស្មានមិនដល់មួយបានកើតឡើងនៅប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ កន្លងទៅថ្មីៗនេះ នៅក្នុងបណ្ដា្សង្គមរបស់ប្រទេសថៃបានបង្ហោះពីសកម្មភាពប្រជាជនថៃប្រមាណជាង១ពាន់នាក់ ដែលសុទ្ធតែជាអ្នកគាំទ្រចម្រៀង SHINee បាននាំគ្នាជួបជុំគ្នានៅវត្តអារ៉ាមមួយនៅក្នុងទីក្រុងបាងកក ដើម្បីធ្វើពិធី​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណ​ក្ខន្ធ​ដល់តារាចម្រៀងដ៏ល្បីនៅក្នុងក្រុមSHINee គឺលោក Kim Jonghyun ដែលបានធ្វើអតឃាតកាលពីថ្ងៃទី១៨ ខែ ធ្នូដោយសារជម្ងឺបាក់ទឹកចិត្ត ។

នៅក្នុងពិធីបុណ្យឧទ្ទិសកុលដល់លោក Jonghyun ចាប់ផ្ដើមនៅល្ងាចម៉ោង០៦:០០នាទី ថ្ងៃទី២១ ស្ថិតនៅវត្ត Suthiwararam ក្នុងសង្កាត់ Yan Nawa ក្រុងបាងកក ភាគច្រើនជាយុវជនស្ទើរទេ៩០%ហើយពួកគេមានទឹកមុខស្រងូតស្រងាត់ ខ្លះយំសោកស្ដាយ តារាចម្រៀងidolរបស់ពួកគេ។

គេសង្កេតឃើញថាមានក្រុមយុវវ័យគាំទ្រលោក Jonghyun ទាំងនោះបាននាំគ្នាសរសេរពាក្យលាចុងក្រោយ ហើយបិទនៅលើផ្ទាំងរូបថតរបស់លោកជាមួយនឹងទឹកមុខក្រៀមក្រំសោកស្តាយគ្រប់ៗគ្នា៕

Leave a comment.

Your email address will not be published. Required fields are marked*