Babykuku.com December 27, 2017

រូបភាពប៉ុន្មានសន្លឹកដែលកំពុងល្បីនៅក្នុងបណ្ដាញសង្គមនោះគឺជារូបថតមេសត្វដំរីទឹកមួយក្បាលយ៉ាងធំ បានចាប់ខាំកូនសត្វក្រពើមួយក្បាលរហូតដល់ស្លាប់ គឺដោយសារវាខឹងនឹងមេក្រពើនោះបានចាប់កូនរបស់វាស៊ីជាអាហារ។

កុំថាឡើងមនុស្សសូម្បីតែសត្វក៏មានចិត្តអាណិតស្រលាញ់កូនដូចតែមនុស្សអញ្ចឹង ប្រសិនបើមានសត្វណាមយយមកយៀយីដល់កូនរបស់វា វានឹងតតាំងវិញមិនខាន មិនខុសអីពីមនុស្សនោះទេ។ ជាក់ស្ដែងខណៈពេលដែលពួកអ្នកទេសចរកំពុងដើរទស្សនាសត្វនានានៅក្នុងសួនសត្វ ពួកគេបានប្រទះឃើញ មេក្រពើមួយក្បាលយ៉ាងធំ ហែលតិចឆ្ពោះទៅរកកូនសត្វដំរីទឹកមួយក្បាលដែលទើបមានអាយុប្រហែល២ខែ ដែលកំពុងលែងនៅក្នុងទឹកឆ្ងាយពីមេវា ភ្លាមនោះមេក្រពើនោះបានស្ទុះទៅត្របាក់កូនសត្វដំរីទឹកនោះរហូតដល់ងាប់។ ប៉ុន្តែភ្លាមៗនោះពេលមេសត្វដំរីតឹកនោះឃើញក៏ស្ទុះរត់មកជួយកូនរបស់វា តែហួសពេលទៅហើយ មេដំរីទឹកនោះខឹងខ្លាំងណាស់ក៏រត់ទៅរកមេក្រពើនោះរួចខាំកូនក្រពើនោះវិញរហូតទាល់តែងាប់ដូចគ្នា វាពិតជារន្ធត់ខ្លាំងណាស់ ៕

Leave a comment.

Your email address will not be published. Required fields are marked*