Babykuku.com December 27, 2017

Clipវីដេអូមួយកំពុងល្បីក្នុងបណ្ដាញសង្គមនៅសហរដ្ឋអាមេរិកគឺជាសកម្មភាពបុរសម្នាក់ស្លៀកពាក់ជាលោកតាណូអែល បានដេញតាមចាប់រថយន្តមួយគ្រឿងដែលបានបើកបុកអ្នកធ្វើដំណើររួចព្យាយាមរត់គេច។

ខ្សែរវីដេអូរយៈពេគជាង៣នាទីដែលកំពុងមានការ Like & Share ជាច្រើននៅក្នុងបណ្ដាញសង្គមនៅសហរដ្ឋអាមេរិកនោះគឺបុរសម្នាក់ស្លៀកពាក់ជាលោកតាណូអែលដែលកំពុងជិះម៉ូតូលើដងផ្លួវ ខណៈពេលនោះមានរថយន្តមួយគ្រឿងបើកបុកអ្នកធ្វើដំណើពីរនាក់ឲ្យរបួស ហើយអ្នកបើករថយន្តនោះព្យាយាមបើករត់គេច។ពេលឃើញហេតុការណ៍នោះ លោកតាណូអែលក៏បើកម៉ូតូដេញតាមដើម្បីឃាត់រថយន្តនោះ តែម្ចាស់រថយន្តនោះមិនឈប់ដើម្បីដោះស្រាយនោះទេ រឹតតែបើកសម្រុកទៅមុខដើម្បីគេចខ្លួន។

លោកតាណូអែលនោះ ក៏ជិះម៉ូតូដេញរហូត បានជួបនឹងប៉ូលីសប្រចាំការណ៍តាមដងផ្លួវ តាណូអែលក៏ប្រាប់ប៉ូលីសពីដើមហេតុ នឹងចង្អុលបង្ហាញ់រថយន្តរបស់ជនល្មើស ពេលនោះប៉ូលីសក៏ជិះម៉ូតូដេញចាប់រថយន្តនោះបានតែម្ដង។ ការ Like &Share Clipវីដេអូនេះជាច្រើនដោយសារតែclipវីដេអូនោះ បានបង្ហាញ់ពីភាពស្រលាញ់សេចក្ដីល្អរបស់ជនជាតិអាមេរិក និងការចេះឈឺឆ្អាលគ្នានៅក្នុងសង្គមថ្លៃថ្នូរ៕

Leave a comment.

Your email address will not be published. Required fields are marked*