Babykuku.com January 5, 2018

ភ្នំពេញ ៖ បុរស​ម្នាក់​ទើបប​បើក​លុយបានថ្មី ៗ​​ឆ្លៀត​ចូល​ម៉ាស្សា​មួយ​ភ្លែត ស្រាប់តែ​ចេញ​មក​វិញ​ត្រូវ​បាន​នារី​ម៉ាស្សា​លួច​ដូរ​លុយ​ដាក់​សុទ្ធតែ​លុយ​សែន ​ចំនួន ​២០០​ដុល្លារ ទើប​ទៅ​ប្តឹង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង ​១០ ​និង ​៣០​នាទី ​យប់​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ នៅចំណុច​ហាងកោស​ជប់ម៉ាស្សា ១ម៉ឺន​រៀល ផ្ទះ​លេខ១៦៤A ផ្លូវ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

Image may contain: 1 person, sitting

ជន​រង​គ្រោះ​ដែល​ត្រូវ​នារី​ម៉ាស្សា​ដូរ​យក​លុយ​ឈ្មោះ ​ណាត សុ​ជាតិ ភេទ​ប្រុស អាយុ​ ២៥​ឆ្នាំ មុខរបរ ​រត់​ឯកសារ ស្នាក់​នៅកន្លែងធ្វើការ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។ តាម​សម្តី​ជន​រង​គ្រោះ ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ចេញពី​បើក​ប្រាក់ខែ​នៅ​កន្លែងធ្វើការ​បាន​លុយ​ចំនួន ​២២០​ដុល្លារ រួច​ហើយ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ដើរ​លេង​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំនុច​ខាងលើ ​រូប​គាត់​មាន​អារម្មណ៍​ថា ​ឈឺ​ឆ្អឹងឈឺ​ឆ្អែង ​ក៏​ឈាង​ចូល​ម៉ាស្សា​នៅ​ហាង​ខាងលើ ដែល​មាន​តំលៃ ១ម៉ឺន​រៀល ។

លទ្ធផល​រូបភាព​សម្រាប់ នារី​ម៉ាស្សា​

 

បុរសរូបនោះ បន្ដថា បន្ទាប់​ពី​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ហើយ រូប​គាត់​បាន​ស្រាតខោ និង​កាបូប​ព្យួរ​នៅ​ជញ្ជាំង​ក្នុង​បន្ទប់ រួច​ហើយ​បាន​ឲ្យ​នារី​ម្នាក់​ធ្វើការ​ម៉ាស្សា​ឲ្យ​រូប​គាត់ ហើយ​នៅ​ពេល​ដែល​កំពុង​ម៉ាស្សា​ នារី​ម្នាក់​ដែល​គាត់​ហៅ​ឲ្យ​ម៉ាស្សា​ចេះ​តែ​បន្លប់​ឲ្យ​រូប​គាត់ រហូត​ដល់​ម៉ាស្សា​ចប់​គាត់​បាន​ស្លៀកពាក់​វិញ រួច​ហើយ​ឲ្យ​លុយ​ចំនួន​ ១​ម៉ឺន​រៀល​ ថ្លៃ​សេវា​ឲ្យ​ទៅ​នារី​នោះ ​តែ​រូប​គាត់​សង្ស័យ​កាបូប ស្ពាយ​គាត់​ដែល​មាន​លុយ ​២២០​ដុល្លារ នៅ​ក្នុង​នោះ មាន​សភាព​ខុស​ប្លែក​ពី​ធម្មតា​ ដោយ​មាន​មន្ទិល​សង្ស័យរូប​គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹកវែក​មើល​លុយ​ស្រាប់តែ​ឃើញ​លុយ​របស់​គាត់ ចំនួន ​១០០​ដុល្លារ ​ចំនួន​ ២​សន្លឹក គឺជា​លុយ​សែន ។

រូបភាពពាក់ព័ន្ធ

 

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា​លុយ​របស់​គាត់​ត្រូវ​បាន​គេ​លួច​ដូរ​ហើយ​នោះ ជន​រង​គ្រោះ​បាន​ឆោឡោ​ រួច​ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​ប្តឹង​សមត្ថកិច្ច ​ដែល​កំពុង​តែ​ប្រចាំការ​នៅ​ប៉ុស្តិ៍​នគ​បាល​បឹង​សាឡា​ង ឲ្យ​មក​ជួយ​អន្តរាគមន៍ លុះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​សួរនាំ ស្រាប់តែ​មេការ​ប្រុស​ម្នាក់ចេញ​មុខ​មក​ដោះស្រាយ​ថា និង​សង​វិញ​ ហើយ​ពេល​នោះ​ដែរ​អ្នក​យក​ព័ត៌មាន​បាន​ទៅ​ដល់​បាន​ថតរូប ដើម្បី​យក​រូបភាព​ចុះ​ផ្សាយ ស្រាប់តែ​នារី​ៗ​ នៅ​ក្នុង​ហាងនោះ​ បាន​ចោទ​ថា ជា​អ្នកកាសែត​ក្លែងក្លាយ​ និង​បាន​នាំ​គ្នា​យក​ទូរ​សព្ទ័​មក​ថត​វិញ ដោយ​ថា​ទុក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក មិនតែប៉ុណ្ណោះ​ទេ បាន​និ​យា​យា​ថា សមត្ថកិច្ច​នាំ​គ្នា​មក​ធ្វើ​ស៊ី​គាត់​ទៀត ។

លទ្ធផល​រូបភាព​សម្រាប់ នារី​ម៉ាស្សា​

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ជួយ​សម្របសម្រួល ​ស្រាប់តែ​មេការ​បាន​ទូរសព្ទ័​ទៅ​ប្រាប់​ថៅកែ​ រួច​ហើយ​មេការ​នោះ​ បាន​សុំ​សម្របសម្រួល​ដោយ​សង​លុយ​ទៅ​ខាង​បុរស​រង​គ្រោះ​ចំនួន​១៥០​ដុល្លារ វិញ ដើម្បី​បញ្ចប់រឿង និង​នាំ​គ្នា​បិទទ្វារ​ផ្ទះ​​ចេញ​ក្រៅ​បាត់​អស់​ ៕

លទ្ធផល​រូបភាព​សម្រាប់ នារី​ម៉ាស្សា​

លទ្ធផល​រូបភាព​សម្រាប់ នារី​ម៉ាស្សា​

Leave a comment.

Your email address will not be published. Required fields are marked*