Babykuku.com January 17, 2018

នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨ រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានចេញសេចក្ដីប្រកាសមួយដល់ជនជាតិរបស់ខួននឹងបណ្ដារប្រទេសទាងអស់ឲ្យដឹងថា ប្រទេសចិនបាន ក្បត់កិច្ចព្រមព្រៀងរវាងជប៉ុននិងចិន ចំពោះជម្លោះដែនកោះដោយប្រទេសចិនបានប្រើនាវាមុជទឹកដែលបំពាក់នុយក្លេអ៊ែ មកសើបយកការក្នុងតំបន់គ្មានការអនុញ្ញាតរវាហគ្នានិងគ្នា។

សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពីថ្ងៃចន្ទ ធ្វើឡើងចំថ្ងៃតែមួយ​ដែលទីក្រុងប៉េកាំង ប្រកាសថា នាវាចម្បាំង​បីគ្រឿងនៃកងឆ្មាំសមុទ្រ​របស់ខ្លួន បានដឹកនាំការ​ធ្វើសមយុទ្ធ ល្បាតនៅ​តំបន់ដែនទឹក​នៃទីប្រជុំតៃយុ (Daiyou​) ឬហៅជាភាសា​ជប៉ុនថា សិនកាគូ (Senkaku) ទីដែលប្រទេស​ជិតខាងទំាងពីរ​ កំពុងមានជម្លោះដែនទឹក​គ្មានរាប់សិបឆ្នាំមកហើយ។

រដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយថា ចិនមិនត្រឹមតែ​បញ្ជូននាវាល្បាត​ប៉ុណ្ណោះទេ តែមានថែម​ទាំងនាវាមុជ​ទឹកមួយគ្រឿង​​ត្រូវបានកំណត់ថា ជាប្រភេទនាវា​មុជទឹកដើរដោយ​ថាមពល​នុយក្លេអ៊ែរ Shang-Class ដែលមាន​សមត្ថភាព បំពាក់​គ្រាប់មីស៊ីលរយៈចំងាយ​ឆ្ងាយ​ទៀតផង។ «នាវាមុជទឹក​​ចិនបានឆ្លងកាត់​តំបន់ដែនទឹក​របស់យើង ហើយនេះគឺ​ជាសកម្មភាពឯកតោភាគី​ បង្កភាពតានតឹង​នៅក្នុងតំបន់»។ នេះជាការលើក​ឡើងរបស់​លោករដ្ឋមន្ត្រីការ​ពារជាតិជប៉ុន។

រដ្ឋាភិបាលរបស់ប្រទេសចិនបានអះអាងថា ទីប្រជុំកោះតៃយុ គឺ​ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយនេះ​ក៏មិនមែនជាលើកទីមួយ​ដែលជប៉ុនចោទថា ចិនបញ្ជូន​នាវាចម្បាំងមក​កាន់តំបន់ជម្លោះ​មួយនេះទេ។ ម្យ៉ាងវិញ​ទៀត ទីក្រុងប៉េកាំង​ក៏មិនបានទទួលស្គាល់​ដែរថា ខ្លួនពិតជា​បានបញ្ជូននាវាមុជទឹក​ទៅកាន់តំបន់​ជម្លោះ ឬយ៉ាងណា។

លទ្ធផល​រូបភាព​សម្រាប់ កោះ Daiyou​

គួររំលឹកផងថាតំបន់កោះដែលជប៉ុន-ចិនកំពុងមានជម្លោះនោះ គឺជាប្រជុំកោះដ៏ស្រស់ស្អាតមួយក្នុងចំណោមកោះជាច្រើនក្នុងដែនទឹករវាងជប៉ុន-ចិន ពិសេសនៅក្នុងតំបនើនោះសម្បូរទៅដោយធនធានរ៉ែយ៉ាងច្រើនថែមទៀតផង នេះជាហេតុដែលប្រទេសចិនចង់បានខ្លាំងណាស់បើទោះជាបង្ករឲ្យមានបញ្ហាយ៉ាងណាក៏ដោយ៕

លទ្ធផល​រូបភាព​សម្រាប់ កោះ Daiyou​

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

Leave a comment.

Your email address will not be published. Required fields are marked*