Babykuku.com January 17, 2018

កាលពីពេលថ្មីៗនេះនៅ​ក្នុងក្រុង​ស្ទឹង​ត្រែង​មាន​ស្ថានីយ៍​ប្រេង​រហូត​ដល់​១៦​ស្ថានីយ៍​បាន​ដំណើរការ​លក់​ប្រេង​ដល់​អ្នក​ប្រើប្រាស់ ដោយ​អតិថិជន​បាន​ផ្តល់​ទំនុកចិត្ត​លើ​ស្ថានីយ៍​នីមួយ​ៗ ទោះជា​ប្រេង​តម្លៃ​ថ្លៃ​ក៏​នៅ​តែ​ទិញ ព្រោះ​វា​ជា​តម្រូវការ​ប្រើប្រាស់​រាល់ថ្ងៃ ។ តែ​ទីបំផុត​គ្រា​ប្រេង​ឡើងថ្លៃ ស្ថានីយ៍​លក់​ប្រេង​ទាំងនោះ​លួច​បន្ថយ​បរិមាណ​មិន​គ្រប់​ចំណុះ ឱ្យ​អ្នកទិញ​ថែម​ទៀត​ផង ។

រូបភាពពាក់ព័ន្ធ

ការ​ចុះ​ត្រួតពិនិត្យ​ពី​ក្រុម​មន្ត្រី​ជំនាញ នៃ​អគ្គ​នាយ​ដ្ឋា​ន​កាំកុងត្រូល ផ្នែក​មន្ទីរពិសោធន៍​ចល័ត​-​ប្រេងឥន្ធនៈ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នេះ បាន​បង្ហាញ​ថា ស្ថានីយ៍​ប្រេង​ទាំង​១៦​មិន​ប្រក្រតី​ទៅ​លើ​ចំណុះ​រង្វាស់រង្វាល់ ហើយ​ស្ថានីយ៍​ប្រេង​មួយ​ចំនួន​ទៀត ប្រេង​ខ្វះ​គុណភាព​ធ្វើ​ឱ្យ​ខូច​ម៉ាស៊ីន និង​យានជំនិះ ។

លទ្ធផល​រូបភាព​សម្រាប់ ស្ថានីយចាក់ប្រេង

លោក គឹ​ម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា សកម្មភាព​ចុះ​ពិនិត្យ​ស្ថានីយ៍​ប្រេង​នេះ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​បាន​ចំនួន​១៦​កន្លែង និង​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​ជា ផ្នែក​រង្វាស់រង្វាល់​មិន​គ្រប់​លី​ត្រ ក្នុង​នោះ​រួម​មាន​១០០​លី​ត្រ ខ្លះ​បាត់​២​លី​ត្រ ខ្លះ​៣​លី​ត្រ ខ្លះ​៥​លី​ត្រ និង​ខ្លះ​ទៀត​រហូត​ដល់​៨​លី​ត្រ​ក៏​មាន ហើយ​ប្រេង​មានគុណ​ភាព​អន់ តម្រូវ​ឱ្យ​ម្ចាស់​ស្ថានីយ៍​ធ្វើ​កិច្ចសន្យា​កែប្រែ ។

រូបភាពពាក់ព័ន្ធ

ម្ចាស់​ស្ថា​ម​នី​យ៍​ប្រេង​មួយ​នៅ​ក្រុង​ស្ទឹង​ត្រែង​បាន​ទទួលស្គាល់​ថា ឆ្លង​តាម​ការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ ឧបករណ៍​តាម​ស្ថានីយ​ប្រេង​ដែល​ប្រើប្រាស់​សព្វថ្ងៃ​មានការ​ខ្វះខាត លើស​លោះ​ខ្លះ​ៗ​មែន ដោយសារ​តែ​ឧបករណ៍​ទាំងនោះ​វា​ចាស់ សឹក​រិច​រិល ប​ញ្ជេ​ញ​ខ្យល់​ច្រើន​ជាង​ប្រេង ៕

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ ស្ថានីយចាក់ប្រេង

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

Leave a comment.

Your email address will not be published. Required fields are marked*