Babykuku.com February 1, 2018

រថភ្លើងឯកជន​មួយខ្សែ ដែលដឹកក្រុមសមាជិក​សភា នៃបក្ស​សាធារណរដ្ឋ បានបុកជាមួយរថយន្តដឹក​សំរាម​មួយគ្រឿង នៅរដ្ឋ វ៉ឺជីនៀ (Virginia) នាថ្ងៃពុធ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) បណ្តាលឲ្យ​មនុស្សយ៉ាងតិច​ម្នាក់ស្លាប់ និងម្នាក់ទៀត​​រង​របួសធ្ងន់។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពី សារព័ត៌មាន NBC News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។

អ្នកនាំពាក្យសេតវិមាន​ លោកស្រី សារាហ៍ សេនដឺស (Sarah Hackabee Sanders) បានបញ្ជាក់ថា ពិតជាមានមនុស្សបាត់បង់​ជីវិត និងរបួសធ្ងន់ធ្ងរ​មែន ប៉ុន្តែពុំមានមន្រ្តី​សមាជិកសភា​ណាម្នាក់ ឬក៏បុគ្គិល​របស់ពួកគេ បានទទួលរងរបួស​នោះឡើយ។ ​ដោយឡែក អាជ្ញាធរ​មិន​​ទាន់​បានបញ្ចេញ​អត្តសញ្ញាណ​ជនរងគ្រោះ​ភ្លាមៗនោះទេ ប៉ុន្តែ​ក្រោយពេល​កើតហេតុ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយថា អ្នកបើកបររថយន្ត​ជួបឧបទ្ទវហេតុ គឺជាអ្នកដែល​បានបាត់បង់​ជីវិត។

គួរជម្រាបថា នៅពេលហេតុការណ៍​ប៉ះទង្គិចគ្នា​បានកើតឡើង គឺរថភ្លើងខាងលើ កំពុងដឹកមន្រ្តី​ព្រឹទ្ធសភា និងសមាជិក​សភា ​​នៃបក្សសាធារណរដ្ឋ​របស់អាមេរិក ទៅកាន់ទីតាំង​សម្រាកលំហែ​កាយមួយកន្លែង ដែលស្ថិត​ក្នុងរដ្ឋ West Virginia។ ជាមួយគ្នា​នេះ អ្នកនាំពាក្យ​ម្នាក់នៃអង្គការ Congressional Institute ​ដែលឧបត្ថម្ភ​កន្លែងសម្រាកលំហែ​កាយនេះ បានឲ្យដឹងថា ​អ្នកដែល​បានស្លាប់​ ហើយនិងជនដែលរងរបួសធ្ងន់នោះ គឺទាំងពីរនេះបានស្ថិត​ក្នុងរថយន្ត នៅពេលគ្រោះថ្នាក់កើត​ឡើង៕ ប្រភពពី Fresh News

លទ្ធផល​រូបភាព​សម្រាប់ train crash Sarah Hackabee Sanders

 

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ train crash Sarah Hackabee Sanders

 

Leave a comment.

Your email address will not be published. Required fields are marked*