Babykuku.com February 5, 2018

កាលពីពេលថ្មីៗនេះមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា៖ ព្រលានយន្តហោះថ្មី ដែលវិនិយោគទឹកប្រាក់រហូតដល់១,៥០០លានដុល្លារនេះ នឹងត្រូវចំណាយពេល២ ឬ៣ឆ្នាំទៀត ទើបសាងសង់ ព្រោះនៅមានការងារមួយចំនួនទៀតត្រូវបញ្ចប់។

រូបភាពពាក់ព័ន្ធ

គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះស្ថិត នៅក្នុងទឹកដីខេត្តកណ្តាល ចាប់ពីក្រុងតាខ្មៅលាតសន្ធឹងដល់ស្រុកកណ្តាលស្ទឹង (ប៉ែកខាងកើតផ្លូវជាតិលេខ២) ហើយនឹងអាចថ្ពក់ភ្ជាប់ជាមួយទឹកដីស្រុកស្អាងខ្លះ និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ក្រោមការគ្រប់គ្រោងរបស់ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕

លទ្ធផល​រូបភាព​សម្រាប់ ព្រលានយន្តហោះថ្មី

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ ព្រលានយន្តហោះថ្មី

លទ្ធផល​រូបភាព​សម្រាប់ ព្រលានយន្តហោះថ្មី

 

Leave a comment.

Your email address will not be published. Required fields are marked*