Babykuku.com December 24, 2017

នៅក្នុងកម្មវិធី Cambodia idol រដូវកាលទី០៣ឆ្នាំ២០១៧ វគ្គ​Judge Auditionកាលពីម្សិលមិញនេះបេក្ខនារីយើងម្នាក់ឈ្មោះ លីន សោម៉ា អាយុ១៦ឆ្នាំ មកពីទីរួមខេត្តត្បួងឃ្មុំបានធ្វើឲ្យគណកម្មការទាំងបួន រំភើបចិត្តយ៉ាងខ្លាំងដោយនឹកស្មានមិនដល់ថាក្មេងស្រីដែលមានវ័យទើបតែ១៦ឆ្នាំសោះអាចប្រើប្រាស់សម្លេងក្នុងការច្រៀងបានយ៉ាងល្អបែបនេះ។

បទចម្រៀងOriginal song មួយបទមានចំណងជើងថា មេឃកំពុងភ្លៀងហើយ ដែលប្អូនស្រីលីន សោម៉ា លើកយកមកច្រៀងនោះ បានធ្វើឲ្យគណកម្មការទាំងបួនសរសើរមិនដាច់ពីមាត់នូវសមត្ថភាពរបស់នាងចំពោះការគ្រប់គ្រងសម្លេងបានល្អ មានទឹកដម និងដាក់មនោសញ្ចេតនាតាមបទចម្រៀងបានកាន់ល្អលើសការគិតរបស់ពួកគេ។

ចុងក្រោយគឺដូចអ្វីដែលប្អូនស្រីលីន សោម៉ា សង្ឃឹមទុកមែន ​គឺគណកម្មការទាំងបួនរូប បានសម្រេចទទួលយកប្អូនស្រី ដើម្បីចូលទៅប្រកួតប្រជែងនៅក្នុងវគ្គបន្តទៀត៕ តោះសាកស្ដាប់សម្លេងប្អូនស្រី លីន សោម៉ា ពិរោះយ៉ាងណាបានជាគណកម្មការទាំងបួនសម្រេចឆ្លើយYESទទួលយកប្អូនស្រីដើម្បីចូលទីក្នុងវគ្គបន្ត៖

Leave a comment.

Your email address will not be published. Required fields are marked*