Babykuku.com December 27, 2017

បទចម្រៀងថ្មីរបស់ផលិតកម្មថោន «គ្រូបង្រៀនស្រវឹងស្រា» បន្ទាប់ពីក្រសួងព័ត៌មានបានចេញបំរាមមិនឲ្យចាក់ផ្សាយបទចម្រៀងនេះនៅតាមប្រព័ន្ធផ្សព្វផ្សាយនានាមក​​ តារាចម្រៀងពីររូបរបស់ផលិតកម្មថោន លោក ករុណា ពេជ្រ និង លោក ខេម បានប្រតិកម្មចំពោះចំណាត់ការក្រសួងថា៖ ការធ្វើបែបនេះសមទាល់តែសោះ គួរណាស់គិតពិចារណាសារជាថ្មី លោកទាំងពីរបន្តថាសព្វថ្ងៃចម្រៀងជាច្រើនរបស់ផលិតកម្មផ្សេងៗជាច្រើនដែលក្រសួងគួរតែចាត់វិធានការណ៍លើ ព្រោះមានបទខ្លះថតចំលងពីគេទាំងស្រុង និងមានផលប៉ះពាល់ដល់សង្គមទៀតផង។

រូបភាពពាក់ព័ន្ធ

ចំពោះប្រតិកម្មរបស់តារាប្រុសលោក ករុណា ពេជ្រ កាលនោះ បានលើកឡើងថា ករណីក្រសួងបិទបទ «គ្រូបង្រៀនស្រវឹងស្រា» គឺកើតឡើង ព្រោះតែជម្លោះបុគ្គលពីររូបប៉ុណ្ណោះ ពោលគឺរវាងអ្នកនិពន្ធ និងអ្នកសារព័ត៌មាន រហូតមានការឆ្កឹះឆ្កៀល ដល់ថ្នាក់លើ បណ្តាលឲ្យមានការហាមប្រាមបទនេះ មិនឲ្យចាក់ផ្សាយ។ ដោយឡែក បើងាកមកមើល តារាចម្រៀងលោក ខេម ឯណេះវិញ ក៏បាននិយាយដោយមិនអស់ចិត្តដែរថា «បើច្រៀងរឿងពិត ជូនដល់សង្គម គឺវាខុស តែបើច្រៀងបំពុលសង្គម មិនខុស ហើយល្បីទៀត»។

លទ្ធផល​រូបភាព​សម្រាប់ ខេម

ចំពោះពាក្យសម្ដីប្រតិកម្មរបស់លោក ខេម ដែលលើកឡើងខាងលើបានធ្វើឲ្យតារាចម្រៀងCopy-Past លោក ម៉ៃ សុគន្ធ បញ្ចេញប្រតិកម្មតបវិញថា «កុំខឹងគ្រូម្នាក់ វាយក្បាលគ្រូទូទាំងប្រទេស ហើយកុំឆ្ងល់អីណា អាកូនស្វា Kh។ កុំឆ្ងល់អីអូន (កូនស្វាKh) មកពីអូនគិតរ៉ាក់ពេក ខឹងគ្រូម្នាក់ កុំមកសំពងក្បាលគ្រូ ទូទាំងប្រទេស»។

លទ្ធផល​រូបភាព​សម្រាប់ ម៉ៃ សុគន្ធ

 

គួររំលឹកផងថា បទចម្រៀង «គ្រូបង្រៀនស្រវឹងស្រា» បន្ទាប់ពីមានការផ្ទុះការរិះគន់យ៉ាងខ្លាំងមក ក្រសួងព័ត៌មានក៏សម្រេចបិទកាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ ២០១៧កន្លងទៅនេះ ។ សូមបញ្ជាក់ថាបទចម្រៀងនេះជាស្នាដៃនិពន្ធរបស់លោក យឹម តាស្រង់ និងច្រៀងដោយតារាចម្រៀង ចេន សាយចៃ៕

  • តារាចម្រៀងពូកែចម្លងពីគេលោក ម៉ៃ សុគន្ធ

លទ្ធផល​រូបភាព​សម្រាប់ ម៉ៃ សុគន្ធ

លទ្ធផល​រូបភាព​សម្រាប់ ម៉ៃ សុគន្ធ

  • តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ

លទ្ធផល​រូបភាព​សម្រាប់ ករុណា ពេជ្រ

លទ្ធផល​រូបភាព​សម្រាប់ ករុណា ពេជ្រ

  • តារាចម្រៀងប្រចាំផលិតកម្មថោន លោក

លទ្ធផល​រូបភាព​សម្រាប់ ខេម

លទ្ធផល​រូបភាព​សម្រាប់ ខេម

  • លោក យឹម តាស្រង់ អ្នកនិពន្ធប្រចាំផលិតកម្មថោន

លទ្ធផល​រូបភាព​សម្រាប់ យឹម តាស្រង់

លទ្ធផល​រូបភាព​សម្រាប់ យឹម តាស្រង់

លទ្ធផល​រូបភាព​សម្រាប់ យឹម តាស្រង់

អ្នកនាង ចេន សាយចៃ ម្ចាស់បទ «គ្រូបង្រៀនស្រវឹងស្រា»

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ ចេន សាយចៃ

រូបភាពពាក់ព័ន្ធ

Leave a comment.

Your email address will not be published. Required fields are marked*