Babykuku.com December 28, 2017

តារា​ចម្រៀងសម្លេងពិរោះមានទឹកដមប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈ​យុទ្ធ ដែលបច្ចុប្បន្ននេះកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដែលបទចម្រៀងថ្មីៗរបស់លោកបានអង្រួនដួងចិត្តអ្នកស្ដាប់ជាច្រើន អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ តារាចម្រៀងរូបនេះមានភរិយាជាកវីនិពន្ធផងដែរ បទចម្រៀងជាច្រើនត្រូវបានភរិយារបស់លោកជាអ្នកនិពន្ធឲ្យលោក។

Image may contain: 2 people, people smiling, text

រូបរាងសង្ហារ សម្លេងពិរោះ ទើបធ្វើឲ្យប្រជាប្រិយភាពរបស់លោក ឆាយ វីរៈយុទ្ធ មិនដែលធ្លាក់ចុះការគាំទ្រម្ដងនោះទេ ហើយអ្វីដែលធ្វើឲ្យលោកសប្បាយចិត្តជាខ្លាំងនោះកាលម្សិលមិញ​ថ្ងៃ​ទី ​២៧ ខែ​ធ្នូនេះ តារា​ចម្រៀង​​រូបនេះ ក៏​ទទួលបាន​ពានរង្វាន់លើ​​អាជីពចម្រៀង​មួយ​​ពីស្ថានី​វិទ្យុតន្រ្តីដែលមាន​ឈ្មោះថា «The 2017 NRG Music Awards PR»។

Image may contain: 1 person, smiling, standing and text

ជាមួយគ្នានោះដែរ លោក ឆាយ វីរៈយុទ្ធ​ បាន​បង្ហាញថា៖ «ខ្ញុំពិត​ជា​មាន​អារម្មណ៍​រំភើប​រីករា​យក្រៃ​លែង​ដោយ​មិន​​នឹក​​ស្មាន​ថា​ខ្លួន​អាច​ទទួល​បាន​នូវ​សមិទ្ធផលមួយនេះ​។​រយៈពេលជាង១០ឆ្នាំតាំង​ពីប្រ​ឡូន​ចូ​ល​អាជី​ពជា​តារា​ចម្រៀង នេះគឺជាលើកទី១ សម្រាប់ខ្ញុំបាទផ្ទាល់ ដែល​មាន​ឱកា​សកា​ន់ពា​នរ​ង្វាន់​មួយ​នេះ»​។

Image may contain: one or more people, crowd and night

 

លោកបានបន្តថា៖ ទោះបីជា​ការ​ទទួ​លពា​នរ​ង្វាន់​នេះ​មិន​​មែន​​ជា​រង្វាន់​លំដាប់​អន្ដរ​ជាតិ ​ប៉ុន្តែស​ម្រាប់​រូប​ខ្ញុំបា​ទផ្ទាល់ ​មានអា​រម្មណ៍​រីក​រាយ​ជាខ្លាំ​ង ព្រោះនា​ពេល​ក​ន្ល​ង​មក​ពុំ​ធ្លាប់​មាន​បណ្ដាល​​កម្ម​វិធី​ណា​មក​ពាក់​ព័ន្ធ​ឲ្យរូ​បខ្ញុំ​បាទ​យក​ពាន​រង្វា​ន់ណា​ស់។ សម្រាប់រូបលោក ឆាយ វីរៈយុទ្ធផ្ទាល់លោកបានចូលក្នុងវិស័យសិល្បៈចម្រៀងនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ នាពេលកន្លងមកលោកមិនដែលទទួលបានពានអ្វីមួយនោះទេសម្រាប់វិស័យសិល្បៈ នេះជាលើកទីមួយសម្រាប់រូបលោកហើយដែលបានទទួល ពានរង្វាន់មួយមានឈ្មោះថា «The NRG Music Awards-Best Artist of the» ពីស្ថានីយ៍វិទ្យុ NRG៕

Image may contain: 1 person, smiling, closeup

Image may contain: 5 people, people smiling, text

Image may contain: 1 person

Image may contain: 1 person, standing

Image may contain: 1 person, smiling, closeup

Image may contain: 4 people, people smiling, people standing

Image may contain: 1 person, smiling, sunglasses, sky, ocean, outdoor, nature and water

Image may contain: 1 person