Babykuku.com October 7, 2017

ចំពោះលោកអ្នកដែលកើតជម្ងឺលើសឈាម តើលោកអ្នកដឹងឬទេថាគួរថែរក្សាសុខភាពបែបណាខ្លះ? សូមស្វែងយល់ជាមួយនឹងអត្តបទខាងក្រោមនេះដើម្បីយល់ដឹងពីការថែរក្សាសុខភាពរបស់លោកអ្នក:

ជម្ងឺ​លើសឈាម​គឺជា​សម្ពាធ​ឈាម​នៅក្នុង​ខ្លួន​របស់​មនុស្ស​ឡើង​ខ្ពស់ខុសពី ​ធម្មតា ដែល​អាច​ធ្វើឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ​ឬដាច់ អាច​ធ្វើឱ្យ​មនុស្ស​យើង​ស្លាប់​មួយ​ចំហៀង​ខ្លួន។ ហើយ​នៅពេល​ដែល​សម្ពាធ​ឈាមឡើង​ខ្លាំង អាច​ធ្វើឱ្យ​គាំង​បេះដូង​ស្លាប់​ភ្លាមៗ​តែម្ដង។ ​

ជម្ងឺ​លើសឈាម​គឺទាមទារ​ការ​ថែទាំ និង​ការព្យាបាល​អស់​មួយជីវិត ដោយ​អ្នកជម្ងឺ​ត្រូវ​កាត់បន្ថយ​ចំណី​អាហារ​ណាដែល​សម្បូរ​ទៅដោយ​សារជាតិ​ប្រៃ ជាតិ​ស្ករ មិនត្រូវ​ទទួលទាន​ផ្អែមពេក។ ហើយ​សូម​កាត់បន្ថយ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិខ្លាញ់​ច្រើនពេក ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន។

​ការធ្វើ​លំហាត់់​ប្រាណ ដូចជា​ការដើរ​លឿន​ប្រមាណ​ជា៣០នាទី​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​ជាប្រចាំ វាមាន​សារៈប្រយោជន៍​ខ្លាំងណាស់​នៅក្នុង​ការ​ជួយធ្វើ​ឱ្យអ្នក​ជម្ងឺ​លើសឈាម​ មិនសូវ​ឡើង​ទម្ងន់​ខ្លាំង អាចជួយ​ឱ្យសម្ពាធ​ឈាមចុះ​បាន។

អ្នកជម្ងឺ​ត្រូវតែ​ទទួលទាន​ថ្នាំឱ្យបាន​ទៀងទាត់​ទៅតាម​គ្រូពេទ្យណែនាំ មិនត្រូវ​ធ្វេសប្រហែស​ឡើយ។ ត្រូវធ្វើ​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ជារៀងរាល់​១ខែម្ដង​ឬ៣ខែ​ម្ដង ដើម្បី​ប្រើថ្នាំ។ សូម​ចៀសវាង​ការប្រើថ្នាំ​ឱ្យខ្លួនឯង​ផ្ទាល់។

ដើម្បី​ចៀសវាង​ការ​កើតជម្ងឺ​លើស​ឈាម លោកអ្នក​មិនត្រូវ​ទទួលទាន​ស្រា បារី​ច្រើនហួស​កំណត់​នោះទេ​(បន្ដិចបន្ដួច​បាន) មិនត្រូវ​ទទួលទាន​ប្រៃពេក។ ហើយត្រូវ​ថែរក្សា​ទម្ងន់​កុំឱ្យធាត់​ពេក ត្រូវ​កាត់បន្ថយ​នូវភាព​មួម៉ៅ តានតឹង។ ហើយ​ត្រូវចេះ​សម្រួល​អារម្មណ៍​ខ្លួនឯងកុំ​ឱ្យឆាប់ខឹង​ច្រើនពេក​៕

Leave a comment.

Your email address will not be published. Required fields are marked*