Babykuku.com December 14, 2017

សមត្ថកិច្ចបង្ក្រាប ផលិតផលគ្មានស្តង់ដារ ជាង​៩០​តោន រួមមានទឹក​ត្រី ​ទឹក​ម្ទេស​ ទឹក​សៀង ​ទឹក​ខ្មេះ ​ទឹក​ក្បុង​ ទឹក​ស៊ីអ៊ីវ ​យីហោ «​សិប្បកម្ម​ភ្នំមាស​» ត្រូវបានសមត្ថកិច្ចធ្វើការឆែរឆេរឃើញ។

Image may contain: food

បន្ទាយមានជ័យ៖ កាល​ពី​ថ្ងៃ​ទី​១៣​ ខែធ្នូ ​ឆ្នាំ២​០១៧ កម្លាំង​ប្រតិបត្តិ​ការ​ពិសេស​ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ដែល​បង្កគ្រោះថ្នាក់​មាន​ហានិ​ភ័យ​ខ្ពស់​ដល់​សុខ​ភាព បានចុះឆែកឆេរទីតាំង​សិប្បកម្ម​យីហោ«​សិប្បកម្ម​ភ្នំមាស​» រកឃើញផលិតផលគ្មានស្តង់ដារជាច្រើនដូចជា ទឹក​ត្រី ​ទឹក​ម្ទេស​ ទឹក​សៀង ​ទឹក​ខ្មេះ ​ទឹក​ក្បុង​ ទឹក​ស៊ីអ៊ីវ ​ជាង​៩០​តោន សង្កាត់​ព្រះពន្លា ​ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​​។

Image may contain: 1 person

ម្ចាស់ទីតាំងខាងលើមានឈ្មោះ សុខ​ លាង​ ភេទប្រុស ​អាយុ ​៥៦​ឆ្នាំ ​មាន​ទីលំនៅ​បច្ចុប្បន្ន​ ផ្ទះលេ​ខ១០១​ ក្រុម​ទី៥​ ភូមិ៤​ សង្កាត់​ព្រះពន្លា ​ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែលឈ្មោះសិប្បកម្មយីហោ «​សិប្បកម្ម​ភ្នំមាស​» ។ ក្នុងការផលិតនេះក្នុងមួយថ្ងៃបានប្រមាណពី១៥.​០០០ដប ទៅ២០.​០០០​ដប​ សម្រាប់​ចែក​ចាយក្នុងខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​សៀម​រាប​ រួមមានផលិតផលរួមមាន ទឹក​ត្រី ​ទឹក​ម្ទេស ​ទឹក​សៀង ​ទឹក​ខ្មេះ ​ទឹក​ក្បុង ​ទឹក​ស៊ីអ៊ី​វ និង​ពិនិត្យ​ជាបឋ​មឃើញថា ​ផលិត​ខុសស្តង់ដារ​។
ទី១-ប្រើ​ប្រាស់​សញ្ញា ​ISC (Institute Standard Cambodia) ក្លែង​ក្លាយ​។

លទ្ធផល​រូបភាព​សម្រាប់ ផលិតផលគ្មានស្តង់ដារ

ទី២-ការ​វេច​ខ្ចប់​ពុំ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ​។
ទី៣-មិន​បាន​ចុះ​បញ្ជី​ផលិត​ផល​(ច ប ផ)និង​ទី៤-​លើក​ស្លាក​យីហោសិប្បកម្ម​មិន​បាន​តាម​ការកំណត់​រប​ស់ច្បាប់ ​ស្តី​ពីការ​គ្រប់គ្រង​រោងចក្រ ​និង​សិប្ប​កម្ម​។ គួរអោ​យក​ត់សម្គាល់ផង​ដែរ​ម្ចាស់​ទីតាំងនេះ​បាន​យក​ដប​ស្រាបៀរ ​Heineken ធ្វើជា​ការ​វេច​ខ្ចប់​ទឹក​ក្បុង​ មើល​ទៅ​មិន​គួរអោយប្រជាជនយើងមា​នទំនុកចិត្ត​ក្នុងការទិញ​ទៅ​បរិភោគ​ឡើយ​៕

លទ្ធផល​រូបភាព​សម្រាប់ ផលិតផលគ្មានស្តង់ដារ

រូបភាពពាក់ព័ន្ធ

Image may contain: 1 person

Image may contain: 1 person, drink and indoor

លទ្ធផល​រូបភាព​សម្រាប់ ផលិតផលគ្មានស្តង់ដារ

Image may contain: 1 person

លទ្ធផល​រូបភាព​សម្រាប់ ផលិតផលគ្មានស្តង់ដារ

លទ្ធផល​រូបភាព​សម្រាប់ ផលិតផលគ្មានស្តង់ដារ

លទ្ធផល​រូបភាព​សម្រាប់ ផលិតផលគ្មានស្តង់ដារ

Image may contain: food

Image may contain: 1 person

Leave a comment.

Your email address will not be published. Required fields are marked*