Babykuku.com December 14, 2017

ករណីសាច់ប្រហិតខូចគុណភាពមានចំនួនជាច្រើនតោននេះ គឺកើតមានតាំងពីខែវិច្ឆិកាឆ្នាំ២០១៧មកម្លេះ ក៏ប៉ុន្តែយើងសូមលើកយកមកចែកចាយម្ដងទៀត ដើម្បីចែកជូនដល់បងប្អូនមួយចំនួនធំមិនបានដឹង ហើយនឹងចូលចិត្តហូបប្រហិតសូមមានការប្រុងប្រយ័ត្នផង ព្រោះថាឥលូវនេះផលិតផលខូចគុណភាពជាច្រើនកំពុងតែចែកចាយលក់លើទីផ្សារកម្ពុជាយ៉ាងសេរីគ្មានអ្នកត្រួតពិនិត្យឲ្យបានហ្មត់ចត់នោះទេ។ កុំថាឡើយលក់នៅតាមទីផ្សារឬនៅតាមដងផ្លួវ សូម្បីតែនៅក្នុងផ្សារទំនើបមួយចំនួននៅរាជធានីភ្នំពេញ និងនៅតាមបណ្ដារខេត្តនានាក៏មានលក់នូវសាច់ប្រហិតក្លែងក្លាយទាំងនោះដែរ។

លទ្ធផល​រូបភាព​សម្រាប់ សាច់ប្រហិត

 

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចចម្រុះរួមនឹងកម្លាំងជំនាញគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងហានិភ័យរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ព្រមទាំងតុលាការខេត្តកំពង់ឆ្នាំង ចាប់បានរថយន្តយីឌុប២គ្រឿង មានប្រហិតរាប់សិបតោនក្នុងកុងតឺន័រ២គ្រឿង ដែលដឹកចេញពីប្រទេសថៃ តាមច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លទ្ធផល​រូបភាព​សម្រាប់ សាច់ប្រហិត

តាមប្រភពប្រហិតទាំងនេះ យកទៅស្តុកទុកនៅម្តុំផ្លូវ៥៩៨ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបន្តចែកចាយតាមបណ្តាផ្សារនៅរាជធានីភ្នំពេញ និងផ្សារទំនើបៗ ដូចជា ផ្សារអ៊ីអន ផ្សារឡាក់គី៕

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ សាច់ប្រហិត

លទ្ធផល​រូបភាព​សម្រាប់ ប្រហិតផ្សារទំនើប

លទ្ធផល​រូបភាព​សម្រាប់ ប្រហិតផ្សារទំនើប

លទ្ធផល​រូបភាព​សម្រាប់ សាច់ប្រហិត

លទ្ធផល​រូបភាព​សម្រាប់ សាច់ប្រហិត

Leave a comment.

Your email address will not be published. Required fields are marked*