Babykuku.com December 17, 2017

(សៀមរាប)៖ កម្លាំងកាំកុងត្រូល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈគ្រប់គ្រងផ្សារបានចុះអង្កេត និងពិនិត្យទំនិញ ដែលកំពុងដាក់តាំងលក់នៅផ្សារចាស់ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ និងកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។

Image may contain: food

 

មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា ពេលចុះពិនិត្យនោះ ទំនិញជាម្ហូប អាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ១៤មុខ រួមមាន៖ គុយទាវសរសៃតូច គុយទាវសរសៃធំ មីលឿង លត សណ្តែកបណ្តុះ ប្រហិតសាច់ត្រី ក្រួចក្លាសេ បង្កងក្លាសេ គ្រឿងសមុទ្រក្លាសេ ប្រភេទជ្រក់ បង្អែមលតអង្ករ និងបង្អែមនំ បាញ់ឌុក ត្រូវបានយកមកពិសោធន៍ពិនិត្យគុណភាព និងវិភាគរកសារធាតុគីមីហាមឃាត់។

Image may contain: 1 person

ជាលទ្ធផលផលិតផល បង្អែមនំបាញ់ឌុកត្រូវបានវិភាគរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត និងកម្ទេចចោលភ្លាមៗ។ចំណែកអ្នកលក់ និងជាអ្នកផលិតផ្ទាល់ កម្លាំងកាំកុងត្រូលបានឲ្យគាត់ធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ដោយបញ្ឈប់ជាបន្ទាន់នូវការដាក់លាយបន្ថែម សារធាតុគីមីហាមឃាត់ ករណីមិនរាងចាលនឹងចាត់ការតាមនីតិវិធីច្បាប់។

Image may contain: 3 people, people sitting, food and indoor

បើតាមមន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារ តាមម៉ាតរបស់មន្រ្តីកាំកុងត្រូល គឺជាសកម្មភាពធ្វើឡើងជាប្រចាំ និងមានគោលការណ៍ច្បាស់លាស់ ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម។

លទ្ធផល​រូបភាព​សម្រាប់ បង្អែមបាញ់ឌុក

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះគឺប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារ ហាង ស្តាម៉ាតនានាទូទាំងប្រទេស រកសារធាតគីមីហាមឃាត់ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕

លទ្ធផល​រូបភាព​សម្រាប់ បង្អែមបាញ់ឌុក

លទ្ធផល​រូបភាព​សម្រាប់ គយចុះត្រួតតាមផ្សារ

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ គយចុះត្រួតតាមផ្សារ

លទ្ធផល​រូបភាព​សម្រាប់ គយចុះត្រួតតាមផ្សារ

លទ្ធផល​រូបភាព​សម្រាប់ គយចុះត្រួតតាមផ្សារ

លទ្ធផល​រូបភាព​សម្រាប់ គយចុះត្រួតតាមផ្សារ

លទ្ធផល​រូបភាព​សម្រាប់ គយចុះត្រួតតាមផ្សារ

Leave a comment.

Your email address will not be published. Required fields are marked*