Babykuku.com December 26, 2017

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តស្វាយរៀង ស្វាយរៀង បានចុះពិនិត្យមុខទំនិញនានាដែលដាក់លក់ នៅផ្សារវាលយន្ត ក្រុង-ខេត្តស្វាយរៀង ជាលទ្ធផលរកឃើញសារធាតុគីមីនៅក្នុងប្រហិត និងរកឃើញទឹកក្រូចដែលហួដឺឡេមួយចំនួនផងដែរ។

ក្រោយពីមន្ទីរជំនាញបានធ្វើកិច្ចការងារលើរឿងនេះឃើញថាមានទំនេញដូចជាទឹកដោះគោម្ស៉ៅ ដែលមានឈ្មោះ សេលីយ៉ា អេដេ (Celia ad ) ចំណុះ៣៥០ក្រាមសេលីយ៉ាម៉ាម៉ា (Celia MAMA)គឺភាពច្រើនហួសដឺឡេ( ខូចគុណភាព) ហើយវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកតូចៗ។ បើទោះបីជាអាជីវករទាំងនោះសន្យាថានឹងបញ្ឈប់លក់ទំនេញដែលខូចគុណភាពទាំងនោះក៏ដោយ ក៏ក្រុមការងារនៅមិនទុកចិត្តថាប្រជាពលរដ្ឋនឹងបញ្ឈប់ដែរ លុះត្រាមានច្បាប់ណាមួយអាចដាក់ទោសទណ្ឌដល់ជនល្មើស ទើបអាចទប់ស្កាត់បញ្ហានេះបាន៕

Leave a comment.

Your email address will not be published. Required fields are marked*