Babykuku.com February 4, 2018

កាលពីថ្ងៃទី២៩ មករា កន្លងទៅនេះ ជម្ងឺផ្ដាសាយបក្សីដ៏កាចសាហាវបានរាតត្បាតនៅក្នុងភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នេះបើតាមប្រសាសន៍របស់លោក​សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី។

លទ្ធផល​រូបភាព​សម្រាប់ ជម្ងឺផ្ដាសាយបក្សី

 

បាន​ឲ្យ​ដឹង​ ជំងឺផ្តាសាយបក្សី ក្នុងភូមិ​អូរ​អាម​កាលពី​ថ្ងៃ​ទី​២៩ មក​រា នោះ ខាង​ជំនាញ​បសុព្យាបាល បាន​ចុះ​ពិនិត្យ​និង​រក​ឃើញ​ថា មាន់​របស់​បងប្អូន​ដែល​កំពុង​ចិញ្ចឹម​មាន​ឆ្លង​ជំងឺផ្តាសាយបក្សី ប៉ុន្តែ​ករណី​នេះ​ ត្រូវ​បាន​ជំនាញ​ចុះ​ធ្វើការទប់ស្កាត់ ភ្លាម​ៗ ហើយ​ជា​លទ្ធផល​នៅ​មិន​ទាន់​មានការ​រា​ត្បា​ត​បន្តទៀត​នោះ​ទេ​ ។​

លទ្ធផល​រូបភាព​សម្រាប់ ជម្ងឺផ្ដាសាយបក្សី

ជាងនេះទៅទៀតក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ ​និង​នេសាទ បានចេញសេចក្ដីប្រកាសប្រាប់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយក្រវ៉ាតព្រំដែលនៃប្រទេសវៀតណាម សូមមានការប្រុងប្រយ័ត្នចំពោះម្ហូបអាហារដែលនាំចូលពីវៀតណាម(មាន់) និងសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារឬកសិដ្ឋានជាដើម។ មិនតែប៉ុណ្ណោះសូមជួយផ្ដល់ព័ត៌មានមកអាជ្ញាធរជាបន្ទាន់ ប្រសិនបើសង្ស័យថាមនុស្សណាម្នាក់មានអាការៈខុសប្រក្រតី៕

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ ជម្ងឺផ្ដាសាយបក្សី

លទ្ធផល​រូបភាព​សម្រាប់ ជម្ងឺផ្ដាសាយបក្សី

រូបភាពពាក់ព័ន្ធ

Leave a comment.

Your email address will not be published. Required fields are marked*