Babykuku.com October 10, 2017

ការស្រាវជ្រាវ​ថ្មីៈ​ បរិភោគ ផ្កា​ស្ពៃខៀវ​តែ​៣​ថ្ងៃ​អាច​បន្ថយ​ជំងឺ​ផ្តាសាយ​
ថ្មី​ៗ​នេះ​ការ​ស្រាវជ្រាវ​មួយ នៅ​អង់គ្លេស​បាន​បង្ហាញ​ថា ការ​បរិភោគ ផ្កា​ស្ពៃខៀវ​ចំហុយ ឬ ស្ងោរ​ឆ្អិន អាច​ជួយ បន្ថយ​រោគ​សញ្ញា​ផ្តាសាយ​តែ​ក្នុង រយៈពេល​២​ទៅ​៣​ថ្ងៃ ។

ជា​ធម្មតា ជំងឺ​ផ្តាសាយ​ត្រូវ បាន​ចាត់ទុកជា​ជំងឺ​ស្រាល​មួយ ព្រោះ​វា អាច​ព្យាបាល​បាន​, ប៉ុន្តែ​ក្នុង​ករណី​មួយ ចំនួន​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ធ្ងន់ធ្ងរ អាច​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បាន ។ រោគ​សញ្ញា​រួម​មួយ​ចំនួន​របស់​ផ្តាសាយ គឺ​គ្រុនក្តៅ​, ឈឺ​ក​, អស់កម្លាំង​, ស្រៀវ ស្រាញ​, ក្អក​, ចង់​ក្អួត​, រាករូស​…. ។

តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ របស់​ពួក​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន ឱ្យ​ដឹង​ថា ការ​ទទួលទាន​ផ្កា​ស្ពៃខៀវ ចំហុយ ឬ​ចម្អិន​ឆ្អិន អាច​ជួយ​បន្ថយ រោគ​សញ្ញា​ផ្តាសាយ​តែ​ក្នុង​រយៈពេល ៣​ថ្ងៃ ។

ផ្កា​ស្ពៃខៀវ​សម្បូរ​វីតាមីន K, folate និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ហេតុនេះ​វា​អាច​ជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​ប្រឆាំង​តប​ភ្នាក់ងារ បង្ក​ជំងឺ​ប្រសិទ្ធភាព​ជាង ។

 

ក្រៅពី​ការ​បរិភោគ ផ្កា​ស្ពៃខៀវ​រាល់ថ្ងៃ ពេល​ផ្តាសាយ​អ្នក​ក៏​អាច​ប្រើ​ថ្នាំ អង់​ទី​ប៊ី​យ៉ូ​ទិ​ក ដែល​គ្រូ ពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ផង​ដែរ ៕

Leave a comment.

Your email address will not be published. Required fields are marked*