Babykuku.com October 13, 2017

Image result for ហោរាសាស្រ្ត ប្រចាំឆ្នាំ

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​អាច​នឹង​ជួប​វាសនា​ល្អ​ដោយ​មាន​មិត្ត​ជួយ​ទំនុកបំរុង​ផ្ចុងផ្តើម ហើយ​បើ​មានដំណើរ​ទៅ​ឆ្ងាយ​ទាក់ទង​នឹង​ការងារ​នោះ ក៏​មិន​មាន​បច្ច័យ​អាក្រក់​ណាមួយ​មក​ពាធា​បាន​ឡើយ គឺ​លោក​អ្នក​នឹង​ជួប​ជោគជ័យ​គួរ​ជាទី​ពេញចិត្ត ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ និង​អាច​បន្ថែម​ទុន​បាន ។ រីឯ​បញ្ហា​ស្នេហា​ការ​រស់នៅ​ជាមួយ​គ្នា​បាន​សេចក្តីសុខ​សាន្ត ៕
ឆ្នាំជូត អ្នកមានកំណើតក្នុង: ខែ ៥ _ ៦ _ ៧: កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា។

– ខែ ៨ _៩ _ ១០: កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ។

– ខែ ១១ _ ១២_ ១: កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង។

– ខែ ២ _ ៣ _ ៤: កណ្ដុរនៅតាមវាលស្រែ ធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំ នឹងមានកូនច្រើន តែចិត្តបុណ្យ។

ឆ្នាំជូត អ្នកមានកំណើតក្នុង

– ថ្ងៃអាទិត្យ:កាលព្រះសត្តលុង ត្រូវគេចាប់យកទៅសំលាប់ នឹងមានទុក្ខច្រើន តែរូបស្អាត។

– ថ្ងៃច័ន្ទ:នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់។

– ថ្ងៃអង្គារ:កាលព្រះបាទចក្រពត្តិ អោយចាប់យកព្រះសត្តលុងទៅសំលាប់ នឹងលំបាកជានិច្ច។

– ថ្ងៃពុធ:នឹងជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ។

– ​ថ្ងៃ​ព្រហស្បតិ៍​:កាលទេវតាប្រោះព្រះសត្តលុងអោយរស់ឡើងវិញល្អណាស់។

– ថ្ងៃសុក្រ:កាលទេវតារៀបចំភោជនាហារ មកថ្វាយព្រះសត្តលុង ល្អណាស់។

– ថ្ងៃសៅរ៍:កាលព្រះសត្តលុងបានសោយរាជ្យសម្បត្តិល្អណាស់ហោង៕

រាសី​ថ្ងៃនេះ​មធ្យម ។ រាល់​ការ​បំពេញការងារ​ផ្សេង​ៗ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ គឺ​អាច​ដោះស្រាយ​បាន ប៉ុន្តែ​ក្នុង​នោះ​សូម​ប្រយ័ត្ន​កុំ​យកអាសា​មនុស្ស​ខ្ចាត់ព្រាត់​ឱ្យ​សោះ ព្រោះ​នាំ​ឱ្យ​កើតរឿង​សៅហ្មង​ទៅ​ថ្ងៃក្រោយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ផលកំ​រៃ​បាន​មក​កាក់កប​គ្រាន់បើ និង​អាច​សន្សំទុក​បាន​មួយ​ចំនួន ។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​មាន​ស្ថានភាព​ដូច​ធម្មតា​ទេ ៕
ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង ខែ ៥ _ ៦ _ ៧: ​គោ​ព្រៃ ធាតុដី​ឆ្អិន ជា​គោ​ឡើង កាត់​ពូជ​ច្រើន ចិត្តអាក្រក់ លំបាក​ប្រើ ចិត្ត​រឹង កាល​នៅ​ពី​តូច​ល្អ។​

ខែ ៨ _៩ _ ១០: គោ​ស្រុក ធាតុដី​ស្ងោរ ចរចា​មិន​ពិត មិន​ប្រាកដ ចិត្ត​ក្លាហាន។​

ខែ ១១ _ ១២_ ១: ​គោ​ស្គាំងស្គម ធាតុ​ដីភ្នំ ជា​គោ​នៅក្នុង​រោង រកស៊ី​លំបាក តែ​ចិត្ត​បុណ្យ។​

ខែ ២ _ ៣ _ ៤: ​គោ​ឧសភរាជ ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន។​

ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ​គោ​ចិត្តអាក្រក់ អភ័ព្វ មិនល្អ។​

ថ្ងៃច័ន្ទ: ​គោ​ពោធិសត្វ មាន​បរិវា​ច្រើន ល្អ​ណាស់។

ថ្ងៃអង្គារ: គោ​សាធារណ៍ អភ័ព្វ មិនល្អ។

ថ្ងៃពុធ: ​គោ​បាក់ជើង ខ្វាក់ភ្នែក​ផង រកស៊ី ចិញ្ចឹមជីវិត​បាន​ដោយ​លំបាក។​

ថ្ងៃព្រហស្បតិ: គោ​ចិត្តល្អ មាន​ទ្រព្យសម្បត្តិ​ច្រើន។

ថ្ងៃសុក្រ: គោ​នាយ​ពាណិជ ត្រូវធ្វើ​ការនឿយហត់​ជានិច្ច។​

ថ្ងៃសៅរ៍: គោ​ចោរលួច​យក​ទៅ​សំលាប់ នឹង​ត្រូវ​ទទួល​សេចក្ដី​លំបាក​ជា​និច្ច៕

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ រាល់​ការ​ស្មុគស្មាញ​ដែល​ធ្លាប់​កើត​មាន​លើ​លោក​អ្នក​ក្នុង​ការងារ​នឹង​ត្រូវ​អហោសិកម្ម​ទាំងអស់ ហើយ​ទ្រព្យ​ដែល​របូត​ចេញពី​ដៃ​ទៅ​នឹង​ត្រូវ​វិល​ត្រឡប់​មក​វិញ​យ៉ាង​គ្រប់គ្រាន់ បើ​មិន​បាន​តាម​ផ្លូវត្រង់​ទេ ក៏​គង់​បាន​មក​តាម​ផ្លូវ​ផ្សេង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ជា​លំដាប់ និង​អាច​ពង្រីក​មុខរបរ​បាន​ទៀត​ផង ។ រីឯ​បញ្ហា​ស្នេហា​មាន​ស្ថាន​ភាពល្អូកល្អឺន ៕
ឆ្នាំខាល អ្នកមានកំណើតក្នុង ខែ ៥ _ ៦ _ ៧: ខ្លា​រខិន ជា​ធាតុឈើ​ស្ងួត ជា​ខ្លា​រក្សា​ទឹកចិត្ត​ទៀងត្រង់ ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ខែ ៨ _៩ _ ១០: ខ្លា​ត្រី ធាតុ​ឈើស្ទន់ នឹង​បានកូន​មាន​បុណ្យ នឹង​បាន​ពឹង​បុណ្យ​ប្រពន្ធ។

ខែ ១១ _ ១២_ ១: ខ្លា​ដំបង ធាតុឈើ​ក្រអូប នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី ចរចា​ទៀងត្រង់។

ខែ ២ _ ៣ _ ៤: ​​ខ្លា​ស៊ី​មនុស្ស ធាតុឈើ​លើ​កំពូលភ្នំ នឹង​មាន​បញ្ញា​ឈ្លាសវៃ ។

ឆ្នាំខាល អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ​ខ្លា​នៅក្នុង​ព្រៃ រកស៊ី​ដើរ​ផ្លូវ​ឆ្ងាយ ។

ថ្ងៃច័ន្ទ: ខ្លា​ជាប់អន្ទាក់ នឹង​ត្រូវ​លំបាក​រឿ​យៗ។

ថ្ងៃអង្គារ: ខ្លា​ស៊ី​មនុស្ស ទោសៈ​ច្រើន ចិត្ត​សាហាវ។

ថ្ងៃពុធ: ​​ខ្លា​ចាំ​សីល ចិត្ត​ធម៌ ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ខ្លា​ឥសី​ជប់ មាន​បុណ្យ គ្រាក្រោយ​នឹង​បាន​ជា​ធំ។

ថ្ងៃសុក្រ: ខ្លា​ធ្លាក់​ក្នុង​ជ្រោះ អភ័ព្វ នឹង​ត្រូវ​រង​ទុក្ច​ជានិច្ច។

ថ្ងៃសៅរ៍: ខ្លា​ទេញ្ត​រក្សា ល្អ​ណាស់​ហោង៕

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ រាល់​ការ​ស្មុគស្មាញ​ដែល​ធ្លាប់​កើត​មាន​លើ​លោក​អ្នក​ក្នុង​ការងារ​នឹង​ត្រូវ​អហោសិកម្ម​ទាំងអស់ ហើយ​ទ្រព្យ​ដែល​របូត​ចេញពី​ដៃ​ទៅ​នឹង​ត្រូវ​វិល​ត្រឡប់​មក​វិញ​យ៉ាង​គ្រប់គ្រាន់ បើ​មិន​បាន​តាម​ផ្លូវត្រង់​ទេ ក៏​គង់​បាន​មក​តាម​ផ្លូវ​ផ្សេង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ជា​លំដាប់ និង​អាច​ពង្រីក​មុខរបរ​បាន​ទៀត​ផង ។ រីឯ​បញ្ហា​ស្នេហា​មាន​ស្ថាន​ភាពល្អូកល្អឺន ៕
ឆ្នាំខាល អ្នកមានកំណើតក្នុង ខែ ៥ _ ៦ _ ៧: ខ្លា​រខិន ជា​ធាតុឈើ​ស្ងួត ជា​ខ្លា​រក្សា​ទឹកចិត្ត​ទៀងត្រង់ ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ខែ ៨ _៩ _ ១០: ខ្លា​ត្រី ធាតុ​ឈើស្ទន់ នឹង​បានកូន​មាន​បុណ្យ នឹង​បាន​ពឹង​បុណ្យ​ប្រពន្ធ។

ខែ ១១ _ ១២_ ១: ខ្លា​ដំបង ធាតុឈើ​ក្រអូប នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី ចរចា​ទៀងត្រង់។

ខែ ២ _ ៣ _ ៤: ​​ខ្លា​ស៊ី​មនុស្ស ធាតុឈើ​លើ​កំពូលភ្នំ នឹង​មាន​បញ្ញា​ឈ្លាសវៃ ។

ឆ្នាំខាល អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ​ខ្លា​នៅក្នុង​ព្រៃ រកស៊ី​ដើរ​ផ្លូវ​ឆ្ងាយ ។

ថ្ងៃច័ន្ទ: ខ្លា​ជាប់អន្ទាក់ នឹង​ត្រូវ​លំបាក​រឿ​យៗ។

ថ្ងៃអង្គារ: ខ្លា​ស៊ី​មនុស្ស ទោសៈ​ច្រើន ចិត្ត​សាហាវ។

ថ្ងៃពុធ: ​​ខ្លា​ចាំ​សីល ចិត្ត​ធម៌ ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ខ្លា​ឥសី​ជប់ មាន​បុណ្យ គ្រាក្រោយ​នឹង​បាន​ជា​ធំ។

ថ្ងៃសុក្រ: ខ្លា​ធ្លាក់​ក្នុង​ជ្រោះ អភ័ព្វ នឹង​ត្រូវ​រង​ទុក្ច​ជានិច្ច។

ថ្ងៃសៅរ៍: ខ្លា​ទេញ្ត​រក្សា ល្អ​ណាស់​ហោង៕

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​ច្រើន​ជួបនឹង​ការ​បរាជ័យ​ទាំង​ក្នុង​ការ​បំពេញការងារ​ក្នុងថ្ងៃនេះ ទាំង​ការ​ចេញ​ទៅ​ទាក់ទង​នៅ​ក្រៅ​អង្គភាព ហើយ​បើ​មានការ​ធ្វើ​ដំណើរ​តាម​ផ្លូវ ទឹក​នោះ​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ លោក​អ្នក​មិន​គួរ​ប្រថុយប្រថាន​ដាក់​ទុន​ធំ​ពេក​នោះ​ទេ ព្រោះ​អាច​នាំ​ឱ្យ​មានការ​ខាតបង់ ។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ច្រើន​ពាក់មុខយក្ស​ដាក់​គ្នា​ខុស​ទំនង ៕
ឆ្នាំថោះ អ្នកមានកំណើតក្នុង ខែ ៥ _ ៦ _ ៧: ទន្សាយ​នៅក្នុង​វង់​ព្រះ​ច័ន្ទ​ធាតុឈើ​ស្ងួត​លុះត្រាតែ​លំបាក​ចិត្ត ទើបបាន​ជា​អ្នក​ជា​បើ​ជា​មនុស្ស​សុច​ ​រិត នឹង​មាន​បុណ្យ​វាសនា។

ខែ ៨ _៩ _ ១០: ទន្សាយ​ខ្វាក់ភ្នែក​ម្ខាង​ផង បាក់​ភ្លៅ​ខាងស្ដាំ​ង​ផង ធាតុ​ឈើស្ទន់ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។

ខែ ១១ _ ១២_ ១: ទន្សាយ​ស្គាំងស្គម​ធាតុឈើ​ក្រអូប​ច្រើន​តែ​លំបាក​ចិត្ត និង ឈឺ​ដៃជើង គង់​បាន​ល្អ ក្នុង​កាល​ជា​ខាង​ ​ក្រោយ។

ខែ ២ _ ៣ _ ៤: ទន្សាយ​ដាំដូង ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ។

ឆ្នាំថោះ អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ទន្សាយ​រត់ចេញ​ពី​ភ្លើង ត្រូវ​លំបាក​ចិត្ត មិនល្អ​ឡើយ

ថ្ងៃច័ន្ទ: ​​ទន្សាយ​ទេវតា​ចិញ្ចឹម ល្អ​ណាស់។

ថ្ងៃអង្គារ: ទន្សាយ​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ។

ថ្ងៃពុធ: ទន្សាយ​បាក់​ភ្លៅ រកស៊ី​លំបាក​ណាស់។

ថ្ងៃព្រហស្បតិ: ទន្សាយរត់​ទៅ​មុនកូន ជា​មនុស្ស​ចិត្ត​ក្ដៅ និង​ចិត្ត​រហ័ស។

ថ្ងៃសុក្រ: ​​ទន្សាយ​មាន​បរិវា​ច្រើន នឹង​បាន​ជា​ធំ​ល្អ​ណាស់។

ថ្ងៃសៅរ៍: ទន្សាយ​ស្ដេច​ចិញ្ចឹម ឧត្តម​ល្អ​នាស់៕

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​ឈាន​ចូល​មក​ដល់​ថ្ងៃនេះ នឹង​បាន​រួច​ចាក​ផុត​ពី​សេចក្តី​សៅហ្មង​ទាំងឡាយ​ដែល​ធ្លាប់​កើត​មាន​ពី​េ​ពល​មុន​មក ហើយ​ខណៈ​ពេល​នេះ​ដែរ លាភ​សំណាង​របស់​លោក​អ្នក​ក៏​នឹង​កើត​មាន​ឡើង​វិញ​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​រីករាយ ។ បើជា​អ្នក​ប្រកប​មុខរបរ រកស៊ី​វិញ​ផល​ចំណេញ​ដែល​បាន​មក​អាច​នឹង​សន្សំទុក​ដាក់​បាន​ច្រើន ។ រីឯ​បញ្ហា​ស្នេហា​តែង​មាន​ចំណង​មេត្រី​គ្នា​យ៉ាង​ស្អិតរ​មួ​ត ៕
ឆ្នាំរោង អ្នកមានកំណើតក្នុង៖ ខែ ៥ _ ៦ _ ៧: ​​ពស់​នាគរាជ ធាតុ​ទង់ហ្វ៊ា ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ។

ខែ ៨ _៩ _ ១០: ​​​​ពស់ថ្លាន់​ធំ ធាតុមាស​រា​គី នៅ​តូច លំបាក​ចិត្ត ធំ​ឡើង​បានល្អ។

ខែ ១១ _ ១២_ ១: ​​ពស់វែក​ទ្រូង​រនាម ធាតុ​ស្ពាន់ស ច្រើន​មើលងាយ​គេ តែ​ចិត្ត​បុណ្យ។

ខែ ២ _ ៣ _ ៤: ​​​​ពស់ថ្លាន់​ភ្ញី ធាតុ​មាសទឹកដប់ ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ។

ឆ្នាំរោង អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ​​ពស់​នាគរាជ មាន​បរិវា​ច្រើន ល្អ​ណាស់។

ថ្ងៃច័ន្ទ: ពស់​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃអង្គារ: ពស់មានពិស ចិត្ត​កាច​ហាវ។

ថ្ងៃពុធ: ពស់​ធ្លាក់​ជ្រោះ នឹង​ត្រូវ​ទទួល​ទុក្ខព្រួយ​ជានិច្ច។

ថ្ងៃព្រហស្បតិ: ពស់​ត្រូវ​មន្តអាគម​គេ មិនល្អ​ឡើយ​។

ថ្ងៃសុក្រ: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃសៅរ៍: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ៕

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ រាល់​ការ​ត្រាច់ចរ​ទៅ​ទី​ឆ្ងាយ​ៗ​នា​ពេល​យប់​ព្រលប់ ទោះជា​ទៅ​មើល​សិល្បៈ ឬ​ទៅ​កំសាន្ត​សប្បាយ​អ្វី​ក្តី បើ​មិនជា​ការ​ចាំបាច់​ទេ គួរតែ​លោក​អ្នក​ផ្អាក​សិន ទើប​ជា​ការ​ល្អ ព្រោះថា អាច​នឹង​មាន​ហេតុ​បច្ច័យ​មិនល្អ​កើតឡើង ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មាន​ជួបនឹង​ឧបសគ្គ​ច្រើន​ប្រការ​ណាស់​ធ្វើ​ឱ្យ​លោក​អ្នក​តឹងតែង​ក្នុង​ចិត្តច្រើន ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ច្រើន​រករឿង​ឈ្លោះប្រកែក ៕
ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖ ខែ ៥ _ ៦ _ ៧: ស្ដេចពស់​តូចៗ ធាតុភ្លើង​អគ្គីសនី ច្រើនតែ​ជា​មនុស្ស​មាន​ចិត្តបុណ្យ។

ខែ ៨ _៩ _ ១០: ​ពស់​វែកដំបូក ធាតុភ្លើង​គប់ ចិត្ត​រឹង ហើយ​មាន​បញ្ញា​ច្រើន។

ខែ ១១ _ ១២_ ១: ពស់វែកស្រងែ​ធាតុភ្លើង​ក្នុង​ថ្ម​ចិត្តបុណ្យ តែ​ច្រើន​មើលងាយ​គេ។

ខែ ២ _ ៣ _ ៤: ពស់​ស្លឹកឈើ ធាតុភ្លើង​ក្នុង​វែក ចិត្តបុណ្យ នឹង​បាន​ជា​ធំ។

ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ពស់​រត់ចេញ​ពី​ភ្លើង ចុះ​ទៅ​ក្នុង​ទឹក ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ថ្ងៃច័ន្ទ: ពស់​នៅក្នុង​រន្ធ មាន​សេចក្ដីសុខ​សប្បាយ​ជានិច្ច។

ថ្ងៃអង្គារ: ពស់​រត់ចេញ​ពី​ភ្លើងព្រៃ អភ័ព្វ តែងតែ​ទទួល​សេចក្ដី​លំបាក​ជារឿយៗ ។

ថ្ងៃពុធ: ពស់​សាធារណៈ រកស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​លំបាក​មិនល្អ​ឡើយ ។

ថ្ងៃព្រហស្បតិ: ពស់​អារក្ស​នៅក្នុង​ល្អាង​មាស មាន​បុណ្យ នឹង​បាន​ជា​ធំ ល្អ​ណាស់។

ថ្ងៃសុក្រ: ពស់​រក្សាទ្រព្យ ចិត្ត​កំណាញ់ មានទ្រព្យ​ច្រើន​ល្អ​ណាស់។

ថ្ងៃសៅរ៍: ពស់​ស្គារ​គ្នា ប្រុស​ច្រើនតែ​ខ្សត់​ភរិយា ស្រី​ច្រើន​តែ ចិត្ត​អ្នកលេង គ្មាន​៕

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​អាច​នឹង​មាន​មនុស្ស​ភេទ​ផ្ទុយ​អាយុ​ស្របាល​គ្នា​ចាំ​ថ្កោលទោស​ទាញ​យក​ផលប្រយោជន៍​ពី​រឿង​អ្វីមួយ​មិន​ខាន ឬ​ពុំនោះសោត​ទេ ក៏​ត្រូវ​ចៅហ្វាយនាយ​ស្តីបន្ទោស​ពី​រឿង​ការងារ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មុន​នឹង​ទូទាត់​បញ្ជី​លុយកាក់ គួរតែ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ម៉ត់ចត់​សិន ដើម្បី​ចៀសវាង​ការ​ថ្លោះធ្លោយ ។ រីឯ​បញ្ហា​ស្នេហា​មានការ​រកាំរកូស​គ្នា តែ​មិន​ធ្ងន់ធ្ងរ​ទេ ៕
ឆ្នាំមមី អ្នកមានកំណើតក្នុង៖ ខែ ៥ _ ៦ _ ៧: អស្វ​រាជ (​ស្ដេច​សេះ​) ធាតុភ្លើង​អគ្គីសនី មាន​បញ្ញា​ច្រើន ចិត្តបុណ្យ។

ខែ ៨ _៩ _ ១០: ​សេះ​ទ័លច្រក ធាតុភ្លើង​គុប ច្រើន​តែ​ចិត្ត អ្នកលេង ខុស​ព្រោះ​តែ​មាត់។

ខែ ១១ _ ១២_ ១: ​សេះ​មនុស្ស​ចិញ្ចឹម ធាតុភ្លើង​ក្នុង​ថ្ម នឹង​មាន​ទ្រព្យសម្បត្តិ តែ​មិនសូវ​ថ្កុំថ្កើង។

ខែ ២ _ ៣ _ ៤: សេះ​ខ្ចកជើង ធាតុភ្លើង​ក្នុង​កែវ នឹង​បាន​យសស័ក្កិ​ធំដុំ ឬ បាន​ជា​សេដ្ឋី។

ឆ្នាំមមី អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: សេះ​សន្ធ​ព មាន​តេជានុភាព​ច្រើន។

ថ្ងៃច័ន្ទ: ​សេះ​ទេវតា​ចិញ្ចឹម មានបុណ្យ​វាសនា​ល្អ។

ថ្ងៃអង្គារ: សេះ​មហាក្សត្រ​ចិញ្ចឹម ឧត្តម​ល្អ នឹង​មាន​ទ្រព្យសម្បតិ្ត​ច្រើន។

ថ្ងៃពុធ: សេះ​សាធារណៈ មាយា​ទ​មិនល្អ។

ថ្ងៃព្រហស្បតិ: សេះ​មន្ត្រី​ចិញ្ចឹម ឧត្តម​ល្អ តែ​នឿយហត់​ជានិច្ច។

ថ្ងៃសុក្រ: សេះ​ស្លាប់​មេ អភ័ព្វ គ្មាន​ទីពឹង។

ថ្ងៃសៅរ៍: សេះ​ថ្លស់សរសៃ នឹង​ត្រូវ​ធ្លាក់​ខ្លួន​ជា​មនុស្ស​ក្រីក្រ លំបាក មិនល្អ​ឡើយ​៕

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោក​អ្នក​ស្រវាស្រទេញ​បំពេញ​សំរាប់​ថ្ងៃនេះ​សុទ្ធតែ​មានការ​ជឿនលឿន និង​សំរេច​បាន​ផល​យ៉ាង​ចំណាប់ ព្រោះ​មាន​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់ពេលវេលា ។ បើជា​អាជីវករ​រកស៊ី​វិញ អាច​រក​ប្រាក់​ចំណេញ​បាន​យ៉ាងច្រើន​ហើយ​ងាយស្រួល​ទៀត​ផង​ជាមួយ​នេះ ក៏​អាច​ពង្រីក​មុខរបរ​បាន​ថែម​ទៀត ។ រីឯ​បញ្ហា​ស្នេហា​គ្មាន​អ្វី​គួរ​ឱ្យ​កត់សំគាល់​ឡើយ ៕
ឆ្នាំមមែ អ្នកមានកំណើតក្នុង៖ ខែ ៥ _ ៦ _ ៧: ​ពពែ រកស៊ី​ដាច់​សង្វែង ធាតុ​ទង់​ហ៊ា ច្រើន​តែ​ចូលចិត្ត​រៀន ចំណេះវិជ្ជា រកស៊ី​ចិញ្ចឹម​ជីវិត​ខ្លួនឯង​ ​ស្វែងរក​លាភ​បាន​ដោយ​កម្រ។

ខែ ៨ _៩ _ ១០: ពពែ​អ្នកស្រុក​ចិញ្ចឹម ធាតុមាស​រា​គី​ច្រើន​តែ​បាន​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ខែ ១១ _ ១២_ ១: ពពែ​ខ្ចកជើង ធាតុ​ស្ពាន់ស ច្រើន​តែ​ឈឺ​ដៃជើង ទឹកចិត្ត​ក្លាហាន មាន​សតិបញ្ញា​ល្អ​ណាស់។

ខែ ២ _ ៣ _ ៤: ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​។​

ឆ្នាំមមែ អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ពពែ​កណ្ដាល​ផ្សារ រកបាន ទុក​មិន​គង់។

ថ្ងៃច័ន្ទ: ​ពពែ​សេដ្ឋី​ចិញ្ចឹម មានទ្រព្យ​ច្រើន ល្អ​ណាស់។

ថ្ងៃអង្គារ: ពពែ​មនុស្ស​ខ្វាក់​ចិញ្ចឹម រកស៊ី​ដាច់​សង្វែង​ឆ្ងាយ​ណាស់។

ថ្ងៃពុធ: ​​​ពពែ​ព្រះ​រាជគ្រូ​ចិញ្ចឹម មាន​សតិ​ប​ញ្ញ ឈ្លាស​វាងវៃ​ណាស់។

ថ្ងៃព្រហស្បតិ: ពពែ​ពោធិសត្វ​ចិញ្ចឹម នឹង​បាន​ជា​ធំ​ប្រពៃ​ណាស់។

ថ្ងៃសុក្រ: ពពែ​ឥតមាន​ម្ចាស់ អភ័ព្វ គ្មាន​ទីពឹង។

ថ្ងៃសៅរ៍: ពពែ​ខ្វាក់ភ្នែក ត្រូវ​រង​ទុក្ខទោស​ជានិច្ច៕

 

 

រាសី​ថ្ងៃនេះ​មធ្យម ។ រាល់​ផលប្រយោជន៍​ដែល​ខាតបង់​ពី​ថ្ងៃមុន​នោះ មក​ដល់​ពេល​នេះ​អាច​នឹង​ស្តារ​បាន​ឡើង​វិញ​ខ្លះ​ជាក់​ជា​ពុំខាន ហើយ សេចក្តីសុខ​ចំរើន​ក៏​កើត​មាន​ដល់​លោក​អ្នកផង​ដែរ តែ​តម​កុំ​និយាយ​ស្តី​ប៉ប៉ាច់​ប៉​បោ​៉​ច​ច្រើន​ពេក ព្រោះ​អាច​នាំ​ឱ្យ​ខាត​លាភ​ទៅ​វិញ​។ បើជា​អាជីវ ករ​រកស៊ី​វិញ​មានការ​រីក​ចំរើន​លូតលាស់​ទៅ​មុខ ជា​លំដាប់ ។ រីឯ​បញ្ហា​គូស្នេហ៍​ច្រើន​យល់ចិត្ត​គ្នា និង​នឹករលឹក​គ្នា​បើ​នៅ​ឆ្ងាយ ៕
ឆ្នាំរកា អ្នកមានកំណើតក្នុង៖ ខែ ៥ _ ៦ _ ៧: ​មាន់​អ្នកស្រុក​ចិញ្ចឹម ធាតុដែក​ទន់ នៅ​ពី​តូច​លំបាក​ចិត្ត ចិត្ត​ទន់ និង​ចិត្តបុណ្យ​បើ​ស្រី​ច្រើន​តែ​ខ្សត់​ ​ស្វាមី។

ខែ ៨ _៩ _ ១០​​: មាន់​ព្រៃ ធាតុ​មេដែក មាន​បុណ្យ និង​មាន​បញ្ញា តែ​មាន​ចិត្តកំណាច​ឃោរឃៅ ។

ខែ ១១ _ ១២_ ១: ​​មាន់​ខ្មោច ដើរ​ចរច្រប់​អា​រ៉ប់ ធាតុដែក​ល្អ​មិនសូវ​មាន​បញ្ញា ច្រើន​តែ​ទទួល​សេចក្ដី​លំបាក តែ​ចិត្ត​ ​បុណ្យ។

ខែ ២ _ ៣ _ ៤: ​មាន់​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​ហោង​។​

ឆ្នាំរកា អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: មាន់​មន្ត្រី​ចិញ្ចឹម បរិបូណ៌ ល្អ​ណាស់។

ថ្ងៃច័ន្ទ: មាន់​ស្វែងរក​អាហារ​មិនបាន ច្រើន​តែ​អភ័ព្វ។

ថ្ងៃអង្គារ: មាន់​សំរាប់​ភ្នាល់​នៅ​ទីក្រុង ច្រើនតែ​ជា​ចិត្ត​អ្នកលេង។

ថ្ងៃពុធ: ​​​​​មាន់​រាជគ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ​​មាន់​ពោធិសត្វ​ចិញ្ចឹម ចិត្តបុណ្យ នឹង​មាន​វាសនា​ល្អ។

ថ្ងៃសុក្រ: មាន់​លាមក រកស៊ី​លំបាក​ណាស់។

ថ្ងៃសៅរ៍: មាន់​ព្រាហ្មណ៍​ចិញ្ចឹម ឧត្តម​ល្អ​ណាស់​ហោង៕

 

រាសី​ថ្ងៃនេះ​មធ្យម ។ រាល់​ការងារ​របស់​លោក​អ្នក​សំរាប់​ថ្ងៃនេះ​មាន​សភាព​ឡើង​ចុះ​មិន​ច្បាស់លាស់ ហេតុនេះ​ទាមទារ​ឱ្យ​លោក​អ្នក​មានការ​ប្រយ័ត្នប្រយែង និង​ពុះពារ​ឱ្យ​បាន​ខ្លាំង​ជា​បន្ត​ទៀត ទើប​អាច​សំរ​ច​បាន​ជោគជ័យ​។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួ​សារបាន​ដោយ​ស្រួល​ទេ​មិន​មាន​អ្វី​មក​រាំងស្ទះ​ឡើយ ។ រីឯ​បញ្ហា​ស្នេហា គូ ស្នេហ៍​រមែង​ចេះ​អត់អោន​គ្នា ៕
ឆ្នាំច អ្នកមានកំណើតក្នុង៖ ខែ ៥ _ ៦ _ ៧: ​សុនខ​មនុស្ស​ចិញ្ចឹម ធាតុដី​ឆ្អិន នៅ​តូច​លំបាក​ចិត្ត គ្រាក្រោយ​បានល្អ​ឡើងវិញ​ ខែ ៨ _៩ _ ១០: សុនខ​ដេញ​សត្វ មាន​ម្ចាស់​ចិញ្ចឹម ធាតុដី​ស្ងោរ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន។

ខែ ១១ _ ១២_ ១: ​ឆ្កែ​ចចក ធាតុ​ដីដំបូក ចិត្ត​ក្លាហាន ហើយ​ជា​អ្នក​កសាង​ជាតិ។

ខែ ២ _ ៣ _ ៤: ​សុនខ​កណ្ដាល​ផ្សារ ធាតុដី​លាប ជង្រុក​ចិត្ត​ទាហាន ល្មម​ចិញ្ចឹម​ខ្លួន​បាន។

ឆ្នាំច អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: សុនខ​ដេញ​សត្វ ត្រូវធ្វើ​ការនឿយហត់​ច្រើន។

ថ្ងៃច័ន្ទ: សុនខ​ឥសី​ចិញ្ចឹម មាន​វិជ្ជា​ច្រើន។

ថ្ងៃអង្គារ: សុនខ​អង្គែស៊ី អភ័ព្វ រកស៊ី​លំបាក។

ថ្ងៃពុធ: សុនខ​បរិវារ​ច្រើន ឧត្តម​ប្រពៃ​ណាស់​ ។

ថ្ងៃព្រហស្បតិ: សុនខ​ឆ្កួត ចរចា​ច្រើន​ក្រេវ​ក្រោធ ចិត្ត​កាច​សាហាវឃោឃៅ។

ថ្ងៃសុក្រ: សុនខ​ឧកញ៉ា​ចិញ្ចឹម ប្រសើរ​ឧត្តម មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។

ថ្ងៃសៅរ៍: សុនខ​ជាប់​ចំណង បើ​ប្រុស​ច្រើន​តែ​ចិត្ត​អ្នកលេង៕

រាសី​ថ្ងៃនេះ​មធ្យម ។ រាល់​កិច្ចការ​សព្វបែបយ៉ាង ដែល​លោក​អ្នក​អាច​ជួបនឹង​បញ្ហា​ខ្លះ​ៗ​ដោយសារ​តែ​លោក​អ្នកមាន​សុខភាព​មិន​ប្រក្រតី ហើយ​ធ្វេសប្រហែស​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់បង់​ផលប្រយោជន៍​ទាំងស្រុង​នោះ​ទេ​។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ រក​ប្រាក់​កំរៃ​បាន​មិន​គ្រប់គ្រាន់​ទេ ហើយ​លោក​ក៏​មិន​គួរ​បោះទុន​ធំ​ដែរ ។ រីឯ​បញ្ហា​ស្នេហា​គឺ​ដូច​ធម្មតា​មិន​មាន​អ្វី​ប្លែក​ឡើយ ៕
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ជ្រូក​មន្ត្រី​ចិញ្ចឹម ធាតុ​ទឹកទន្លេ មាន​បុណ្យ និង​បញ្ញា​ច្រើន។

ខែ ៨ _៩ _ ១០: ជ្រូក​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ធាតុ​ទឹក មនុស្ស​អាស្រ័យ មាន​បុណ្យ និង​មាន​សេចក្ដី​ទៀងត្រង់។

ខែ ១១ _ ១២_ ១: ជ្រូក​អង្គែស៊ី ធាតុទឹក​ក្នុងព្រៃ ចិត្តបុណ្យ ចរចា​ពាក្យពេចន៍​ខ្ជាប់ខ្ជួន។

ខែ ២ _ ៣ _ ៤: ជ្រូកព្រៃ​ពាំ​កែវ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​ហោង។

ឆ្នាំកុរ អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ជ្រូក​មន្ត្រី​ចិញ្ចឹម មានបុណ្យ​វាសនា ល្អ​ណាស់។

ថ្ងៃច័ន្ទ: ជ្រូក​គេ​សំលាប់​យក​សាច់​ស៊ី នឹង​ត្រូវ​ទទួល​សេចក្ដី​ទុក្ខព្រួយ​ជានិច្ច។

ថ្ងៃអង្គារ: ជ្រូក​សេដ្ឋី​ចិញ្ចឹម ឧត្តម​ប្រសើរ នឹង​មាន​ទ្រព្យសម្បត្តិ​ច្រើន។

ថ្ងៃពុធ: ជ្រូក​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ។

ថ្ងៃព្រហស្បតិ: ​ជ្រូក​នៅ​លើ​ភ្នំ ចូលចិត្ត​ដើរលេង​ច​ច្រប់​អា​រ៉ប់។

ថ្ងៃសុក្រ: ​​ជ្រូក​ស្អុយ​ក្បាល​ផង​បាក់​ភ្លៅ​ផង​ត្រូវ​ទទួល​សេចក្តី​ទុក្ខព្រួយ​ជានិច្ច។

ថ្ងៃសៅរ៍: ជ្រូក​មាន​បរិវារ​ច្រើន នឹង​បាន​ជា​ធំ ល្អ​ណាស់​ហោង៕

Leave a comment.

Your email address will not be published. Required fields are marked*