Babykuku.com October 17, 2017

 

រាសី​ថ្ងៃនេះ​មធ្យម ។ រាល់​ការ​បំពេញការងារ​របស់​លោក​អ្នកមាន​ដំណើរការ​ដូច​ធម្មតា​ទេ ប៉ុន្តែ​សូម​ប្រយ័ត្ន​មាត់​.​ក​កុំទៅ​ធានា​រឿង​របស់​អ្នក​ដទៃ​ឱ្យ​សោះ ព្រោះ​អាច​ធ្វើ​គុណ​ក្លាយជា​បាន​ទោស ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ចង់​ចេញ​ទៅ​ជួញដូរ​នៅ​ទី​ឆ្ងាយ គួរតែ​ផ្អាក​សិន​សំរាប់​ថ្ងៃនេះ ហើយ​ងាក​មក​គិតគូរ​តែ​ពី​រឿង​នៅ​ជិត​ៗ​វិញ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ចេះ​យោគយល់​គ្នា​ធម្មតា​មិន​មាន​បញ្ហា​អ្វី​ឡើយ ៕ ឆ្នាំជូត អ្នកមានកំណើតក្នុង

– ខែ ៥ _ ៦ _ ៧: កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា។

– ខែ ៨ _៩ _ ១០: កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ។

– ខែ ១១ _ ១២_ ១: កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង។

– ខែ ២ _ ៣ _ ៤: កណ្ដុរនៅតាមវាលស្រែ ធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំ នឹងមានកូនច្រើន តែចិត្តបុណ្យ។

ឆ្នាំជូត អ្នកមានកំណើតក្នុង

– ថ្ងៃអាទិត្យ:កាលព្រះសត្តលុង ត្រូវគេចាប់យកទៅសំលាប់ នឹងមានទុក្ខច្រើន តែរូបស្អាត។

– ថ្ងៃច័ន្ទ:នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់។

– ថ្ងៃអង្គារ:កាលព្រះបាទចក្រពត្តិ អោយចាប់យកព្រះសត្តលុងទៅសំលាប់ នឹងលំបាកជានិច្ច។

– ថ្ងៃពុធ:នឹងជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ។

– ​ថ្ងៃ​ព្រហស្បតិ៍​:កាលទេវតាប្រោះព្រះសត្តលុងអោយរស់ឡើងវិញល្អណាស់។

– ថ្ងៃសុក្រ:កាលទេវតារៀបចំភោជនាហារ មកថ្វាយព្រះសត្តលុង ល្អណាស់។

– ថ្ងៃសៅរ៍:កាលព្រះសត្តលុងបានសោយរាជ្យសម្បត្តិល្អណាស់ហោង៕

រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សម្ដី​វោហារសាស្ត្រ​ទោះជា​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ ក៏​មានការ​គាំទ្រ​ពី​អ្នក​ដទៃ​ជា​និច្ច ហើយ​បើ​មាន​បេសកកម្ម​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទីណា​នោះ ទោះ​ជិត​ក្តី​ឆ្ងាយ​ក្តី​ក៏​នឹង​បាន​សំរេច​ផល​ជាទី​គាប់ចិត្ត ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​មានការ​រីករាយ​រកគ្នា ៕ ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧: ​គោ​ព្រៃ ធាតុដី​ឆ្អិន ជា​គោ​ឡើង កាត់​ពូជ​ច្រើន ចិត្តអាក្រក់ លំបាក​ប្រើ ចិត្ត​រឹង កាល​នៅ​ពី​តូច​ល្អ។​

ខែ ៨ _៩ _ ១០: គោ​ស្រុក ធាតុដី​ស្ងោរ ចរចា​មិន​ពិត មិន​ប្រាកដ ចិត្ត​ក្លាហាន។​

ខែ ១១ _ ១២_ ១: ​គោ​ស្គាំងស្គម ធាតុ​ដីភ្នំ ជា​គោ​នៅក្នុង​រោង រកស៊ី​លំបាក តែ​ចិត្ត​បុណ្យ។​

ខែ ២ _ ៣ _ ៤: ​គោ​ឧសភរាជ ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន។​

ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ​គោ​ចិត្តអាក្រក់ អភ័ព្វ មិនល្អ។​

ថ្ងៃច័ន្ទ: ​គោ​ពោធិសត្វ មាន​បរិវា​ច្រើន ល្អ​ណាស់។

ថ្ងៃអង្គារ: គោ​សាធារណ៍ អភ័ព្វ មិនល្អ។

ថ្ងៃពុធ: ​គោ​បាក់ជើង ខ្វាក់ភ្នែក​ផង រកស៊ី ចិញ្ចឹមជីវិត​បាន​ដោយ​លំបាក។​

ថ្ងៃព្រហស្បតិ: គោ​ចិត្តល្អ មាន​ទ្រព្យសម្បត្តិ​ច្រើន។

ថ្ងៃសុក្រ: គោ​នាយ​ពាណិជ ត្រូវធ្វើ​ការនឿយហត់​ជានិច្ច។​

ថ្ងៃសៅរ៍: គោ​ចោរលួច​យក​ទៅ​សំលាប់ នឹង​ត្រូវ​ទទួល​សេចក្ដី​លំបាក​ជា​និច្ច៕

រាសី​ថ្ងៃនេះ​ល្អជា​មធ្យម ។ រាល់​ការ​បំពេញការងារ​ផ្សេង​ៗ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ មាន​ជួប​បញ្ហា​ខ្លះ​ដែរ ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​អសកម្ម​រហូត​ដល់​ទាល់ច្រក​ដោះស្រាយ​មិន​ចេញ​ឡើយ ព្រោះ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​ច្រើន ដូច្នេះ​សូម​លោក​អ្នក​កុំ​អស់សង្ឃឹម ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​រក​ប្រាក់​ចំណូល​បាន​កាក់កប​គ្រាន់ បើ​ដែរ ។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​រមែង​មានការ​អធ្យាស្រ័យ​រវាង​គ្នា​នឹង​គ្នា ៕ ឆ្នាំខាល អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧: ខ្លា​រខិន ជា​ធាតុឈើ​ស្ងួត ជា​ខ្លា​រក្សា​ទឹកចិត្ត​ទៀងត្រង់ ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ខែ ៨ _៩ _ ១០: ខ្លា​ត្រី ធាតុ​ឈើស្ទន់ នឹង​បានកូន​មាន​បុណ្យ នឹង​បាន​ពឹង​បុណ្យ​ប្រពន្ធ។

ខែ ១១ _ ១២_ ១: ខ្លា​ដំបង ធាតុឈើ​ក្រអូប នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី ចរចា​ទៀងត្រង់។

ខែ ២ _ ៣ _ ៤: ​​ខ្លា​ស៊ី​មនុស្ស ធាតុឈើ​លើ​កំពូលភ្នំ នឹង​មាន​បញ្ញា​ឈ្លាសវៃ ។

ឆ្នាំខាល អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ​ខ្លា​នៅក្នុង​ព្រៃ រកស៊ី​ដើរ​ផ្លូវ​ឆ្ងាយ ។

ថ្ងៃច័ន្ទ: ខ្លា​ជាប់អន្ទាក់ នឹង​ត្រូវ​លំបាក​រឿ​យៗ។

ថ្ងៃអង្គារ: ខ្លា​ស៊ី​មនុស្ស ទោសៈ​ច្រើន ចិត្ត​សាហាវ។

ថ្ងៃពុធ: ​​ខ្លា​ចាំ​សីល ចិត្ត​ធម៌ ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ខ្លា​ឥសី​ជប់ មាន​បុណ្យ គ្រាក្រោយ​នឹង​បាន​ជា​ធំ។

ថ្ងៃសុក្រ: ខ្លា​ធ្លាក់​ក្នុង​ជ្រោះ អភ័ព្វ នឹង​ត្រូវ​រង​ទុក្ច​ជានិច្ច។

ថ្ងៃសៅរ៍: ខ្លា​ទេញ្ត​រក្សា ល្អ​ណាស់​ហោង៕

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​ច្រើន​មានចិត្ត​ទោសៈ មោហៈ ហើយ​តប់ប្រមល់​នៅ​ក្នុងថ្ងៃនេះ ទោះបីជា​ធ្វើ​ការងារ​អ្វី​ក៏​ដោយ​ក៏​ធ្វើ​មិន​បាន​ពេញដៃពេញជើង​ដែរ ជាមួយ​នេះ​អាច​ធ្វើ​ឱ្យ​លោក​អ្នក​ទទួល​នូវ​ការ​ស្តីបន្ទោស​ពី​ចៅហ្វាយនាយ​ទៀត​ផង ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ឆ្នាំងបាយ​ស្ទើរតែ​មិន​គ្រប់​ផង​ទេ តែ​ក៏​មិន​ត្រូវ​អស់សង្ឃឹម​ដែរ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​មានការ​មន្ទិល​សង្ស័យ​គ្នា ៕ឆ្នាំថោះ អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧: ទន្សាយ​នៅក្នុង​វង់​ព្រះ​ច័ន្ទ​ធាតុឈើ​ស្ងួត​លុះត្រាតែ​លំបាក​ចិត្ត ទើបបាន​ជា​អ្នក​ជា​បើ​ជា​មនុស្ស​សុច​ ​រិត នឹង​មាន​បុណ្យ​វាសនា។

ខែ ៨ _៩ _ ១០: ទន្សាយ​ខ្វាក់ភ្នែក​ម្ខាង​ផង បាក់​ភ្លៅ​ខាងស្ដាំ​ង​ផង ធាតុ​ឈើស្ទន់ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។

ខែ ១១ _ ១២_ ១: ទន្សាយ​ស្គាំងស្គម​ធាតុឈើ​ក្រអូប​ច្រើន​តែ​លំបាក​ចិត្ត និង ឈឺ​ដៃជើង គង់​បាន​ល្អ ក្នុង​កាល​ជា​ខាង​ ​ក្រោយ។

ខែ ២ _ ៣ _ ៤: ទន្សាយ​ដាំដូង ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ។

ឆ្នាំថោះ អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ទន្សាយ​រត់ចេញ​ពី​ភ្លើង ត្រូវ​លំបាក​ចិត្ត មិនល្អ​ឡើយ

ថ្ងៃច័ន្ទ: ​​ទន្សាយ​ទេវតា​ចិញ្ចឹម ល្អ​ណាស់។

ថ្ងៃអង្គារ: ទន្សាយ​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ។

ថ្ងៃពុធ: ទន្សាយ​បាក់​ភ្លៅ រកស៊ី​លំបាក​ណាស់។

ថ្ងៃព្រហស្បតិ: ទន្សាយរត់​ទៅ​មុនកូន ជា​មនុស្ស​ចិត្ត​ក្ដៅ និង​ចិត្ត​រហ័ស។

ថ្ងៃសុក្រ: ​​ទន្សាយ​មាន​បរិវា​ច្រើន នឹង​បាន​ជា​ធំ​ល្អ​ណាស់។

ថ្ងៃសៅរ៍: ទន្សាយ​ស្ដេច​ចិញ្ចឹម ឧត្តម​ល្អ​នាស់៕

រាសី​ថ្ងៃនេះ​មធ្យម ។ គ្រប់​ការងារ​ទាំងអស់​ដែល​លោក​អ្នក​ត្រូវ​បំពេញ បើ​មិន​រក​អ្នក​រួម​សហការ​ទេ គឺ​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ហើយ​បើ​ធ្វើ​ដំណើរ​តាម​យានយន្ត​លោក​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រក​សុ​ី​វិញ​គួរ​ជួញដូរ​នៅ​ទី​ជិត​ៗ​បាន​ហើយ ទើប​សមប្រកប ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ចេះ​ស្តាប់​ឱវាទ​គ្នា ៕ ឆ្នាំរោង អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​​ពស់​នាគរាជ ធាតុ​ទង់ហ្វ៊ា ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ។

ខែ ៨ _៩ _ ១០: ​​​​ពស់ថ្លាន់​ធំ ធាតុមាស​រា​គី នៅ​តូច លំបាក​ចិត្ត ធំ​ឡើង​បានល្អ។

ខែ ១១ _ ១២_ ១: ​​ពស់វែក​ទ្រូង​រនាម ធាតុ​ស្ពាន់ស ច្រើន​មើលងាយ​គេ តែ​ចិត្ត​បុណ្យ។

ខែ ២ _ ៣ _ ៤: ​​​​ពស់ថ្លាន់​ភ្ញី ធាតុ​មាសទឹកដប់ ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ។

ឆ្នាំរោង អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ​​ពស់​នាគរាជ មាន​បរិវា​ច្រើន ល្អ​ណាស់។

ថ្ងៃច័ន្ទ: ពស់​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃអង្គារ: ពស់មានពិស ចិត្ត​កាច​ហាវ។

ថ្ងៃពុធ: ពស់​ធ្លាក់​ជ្រោះ នឹង​ត្រូវ​ទទួល​ទុក្ខព្រួយ​ជានិច្ច។

ថ្ងៃព្រហស្បតិ: ពស់​ត្រូវ​មន្តអាគម​គេ មិនល្អ​ឡើយ​។

ថ្ងៃសុក្រ: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃសៅរ៍: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ៕

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត ។ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោក​អ្នក​ត្រូវធ្វើ​រមែង​បាន​សម្រេច​ផល​គួរ​ជាទី​ពេញចិត្ត ព្រោះ​មាន​គេ​ជួយ​ចូក​ជួយ​ចែវ​គ្រប់​ជំហាន ហើយ​ជាមួយ​គ្នា​នេះ ក៏​អាច​ទទួល​បាន​នូវ​លាភសក្ការៈ​ដែល​នឹក​ស្មាន​មិន​ដល​ទៀត​ផង​មក​ពី​ទិសឧត្តរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​លក់ដូរ​អ្វី​ក៏​ដាច់​ជាង​ពេល​មុន​ៗ​ដែរ ។ រីឯ​បញ្ហា​ស្នេហា ទទួល​បាន​នូវ​សុភមង្គល​គួរ​ជាទី​ពេញចិត្ត ៕ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ស្ដេចពស់​តូចៗ ធាតុភ្លើង​អគ្គីសនី ច្រើនតែ​ជា​មនុស្ស​មាន​ចិត្តបុណ្យ។

ខែ ៨ _៩ _ ១០: ​ពស់​វែកដំបូក ធាតុភ្លើង​គប់ ចិត្ត​រឹង ហើយ​មាន​បញ្ញា​ច្រើន។

ខែ ១១ _ ១២_ ១: ពស់វែកស្រងែ​ធាតុភ្លើង​ក្នុង​ថ្ម​ចិត្តបុណ្យ តែ​ច្រើន​មើលងាយ​គេ។

ខែ ២ _ ៣ _ ៤: ពស់​ស្លឹកឈើ ធាតុភ្លើង​ក្នុង​វែក ចិត្តបុណ្យ នឹង​បាន​ជា​ធំ។

ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ពស់​រត់ចេញ​ពី​ភ្លើង ចុះ​ទៅ​ក្នុង​ទឹក ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ថ្ងៃច័ន្ទ: ពស់​នៅក្នុង​រន្ធ មាន​សេចក្ដីសុខ​សប្បាយ​ជានិច្ច។

ថ្ងៃអង្គារ: ពស់​រត់ចេញ​ពី​ភ្លើងព្រៃ អភ័ព្វ តែងតែ​ទទួល​សេចក្ដី​លំបាក​ជារឿយៗ ។

ថ្ងៃពុធ: ពស់​សាធារណៈ រកស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​លំបាក​មិនល្អ​ឡើយ ។

ថ្ងៃព្រហស្បតិ: ពស់​អារក្ស​នៅក្នុង​ល្អាង​មាស មាន​បុណ្យ នឹង​បាន​ជា​ធំ ល្អ​ណាស់។

ថ្ងៃសុក្រ: ពស់​រក្សាទ្រព្យ ចិត្ត​កំណាញ់ មានទ្រព្យ​ច្រើន​ល្អ​ណាស់។

ថ្ងៃសៅរ៍: ពស់​ស្គារ​គ្នា ប្រុស​ច្រើនតែ​ខ្សត់​ភរិយា ស្រី​ច្រើន​តែ ចិត្ត​អ្នកលេង គ្មាន​៕

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ គ្រប់​កិច្ចការ​សព្វសារពើ​ដែល​លោក​អ្នក​ត្រូវ​បំពេញ​នៅ​ក្នុងថ្ងៃនេះ​គឺ​ជួប​តែ​លទ្ធផល​ល្អជា​និច្ច​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​ធ្វើ​ឱ្យ​មានការ​លំបាកលំបិន​ពេក​នោះ​ទ ដូច្នេះ​សូម​លោក​អ្នក​កុំ​ព្រួយបារម្ភ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ​អាច​ឱ្យ​លោក​អ្នក​ពង្រីក​អាជីវកម្ម​ធំ​ថែម​ទៀត​បាន ។ រីឯ​បញ្ហា​ស្នេហា គឺ​គូស្នេហ៍​រួម​រស់នៅ​ជាមួយ​គ្នា​បាន​សេចក្តីសុខ​ក្រៃ​លែង ៕ ឆ្នាំមមី អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: អស្វ​រាជ (​ស្ដេច​សេះ​) ធាតុភ្លើង​អគ្គីសនី មាន​បញ្ញា​ច្រើន ចិត្តបុណ្យ។

ខែ ៨ _៩ _ ១០: ​សេះ​ទ័លច្រក ធាតុភ្លើង​គុប ច្រើន​តែ​ចិត្ត អ្នកលេង ខុស​ព្រោះ​តែ​មាត់។

ខែ ១១ _ ១២_ ១: ​សេះ​មនុស្ស​ចិញ្ចឹម ធាតុភ្លើង​ក្នុង​ថ្ម នឹង​មាន​ទ្រព្យសម្បត្តិ តែ​មិនសូវ​ថ្កុំថ្កើង។

ខែ ២ _ ៣ _ ៤: សេះ​ខ្ចកជើង ធាតុភ្លើង​ក្នុង​កែវ នឹង​បាន​យសស័ក្កិ​ធំដុំ ឬ បាន​ជា​សេដ្ឋី។

ឆ្នាំមមី អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: សេះ​សន្ធ​ព មាន​តេជានុភាព​ច្រើន។

ថ្ងៃច័ន្ទ: ​សេះ​ទេវតា​ចិញ្ចឹម មានបុណ្យ​វាសនា​ល្អ។

ថ្ងៃអង្គារ: សេះ​មហាក្សត្រ​ចិញ្ចឹម ឧត្តម​ល្អ នឹង​មាន​ទ្រព្យសម្បតិ្ត​ច្រើន។

ថ្ងៃពុធ: សេះ​សាធារណៈ មាយា​ទ​មិនល្អ។

ថ្ងៃព្រហស្បតិ: សេះ​មន្ត្រី​ចិញ្ចឹម ឧត្តម​ល្អ តែ​នឿយហត់​ជានិច្ច។

ថ្ងៃសុក្រ: សេះ​ស្លាប់​មេ អភ័ព្វ គ្មាន​ទីពឹង។

ថ្ងៃសៅរ៍: សេះ​ថ្លស់សរសៃ នឹង​ត្រូវ​ធ្លាក់​ខ្លួន​ជា​មនុស្ស​ក្រីក្រ លំបាក មិនល្អ​ឡើយ​៕

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ គ្រប់​សកម្មភាព​ការងារ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ មាន​សភាព​ល្អ​ប្រសើរ អាច​ឱ្យ​លោក​អ្នក​ដណ្តើម​បាន​ស្នាដៃ​ដ៏​ធំធេង​គ្មាន​អ្វី​មក​រារាំង​បាន​ឡើយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​រីក​ចំរើន​កើត​កាល​វាលគុម្ព​ត្រជាក់ត្រជំ​ប្រសើរ​ពេក​ណាស់​។ រីឯ​បញ្ហា​ស្នេហា​លោក​អ្នក​អាច​បាន​ជួបនឹង​គូស្នេហ៍​មាន​រូប​ស​ម្ប​តិ្ត និង​លក្ខណសម្បត្តិ​ដ៏​វិសេសវិសាល បើ​មិន​ទាន់​រៀប​ការ ៕ ឆ្នាំមមែ អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​ពពែ រកស៊ី​ដាច់​សង្វែង ធាតុ​ទង់​ហ៊ា ច្រើន​តែ​ចូលចិត្ត​រៀន ចំណេះវិជ្ជា រកស៊ី​ចិញ្ចឹម​ជីវិត​ខ្លួនឯង​ ​ស្វែងរក​លាភ​បាន​ដោយ​កម្រ។

ខែ ៨ _៩ _ ១០: ពពែ​អ្នកស្រុក​ចិញ្ចឹម ធាតុមាស​រា​គី​ច្រើន​តែ​បាន​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ខែ ១១ _ ១២_ ១: ពពែ​ខ្ចកជើង ធាតុ​ស្ពាន់ស ច្រើន​តែ​ឈឺ​ដៃជើង ទឹកចិត្ត​ក្លាហាន មាន​សតិបញ្ញា​ល្អ​ណាស់។

ខែ ២ _ ៣ _ ៤: ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​។​

ឆ្នាំមមែ អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ពពែ​កណ្ដាល​ផ្សារ រកបាន ទុក​មិន​គង់។

ថ្ងៃច័ន្ទ: ​ពពែ​សេដ្ឋី​ចិញ្ចឹម មានទ្រព្យ​ច្រើន ល្អ​ណាស់។

ថ្ងៃអង្គារ: ពពែ​មនុស្ស​ខ្វាក់​ចិញ្ចឹម រកស៊ី​ដាច់​សង្វែង​ឆ្ងាយ​ណាស់។

ថ្ងៃពុធ: ​​​ពពែ​ព្រះ​រាជគ្រូ​ចិញ្ចឹម មាន​សតិ​ប​ញ្ញ ឈ្លាស​វាងវៃ​ណាស់។

ថ្ងៃព្រហស្បតិ: ពពែ​ពោធិសត្វ​ចិញ្ចឹម នឹង​បាន​ជា​ធំ​ប្រពៃ​ណាស់។

ថ្ងៃសុក្រ: ពពែ​ឥតមាន​ម្ចាស់ អភ័ព្វ គ្មាន​ទីពឹង។

ថ្ងៃសៅរ៍: ពពែ​ខ្វាក់ភ្នែក ត្រូវ​រង​ទុក្ខទោស​ជានិច្ច៕

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​ឈាន​ចូល​មក​ដល់​ថ្ងៃនេះ នឹង​បាន​រួច​ចាក​ផុត​ពី​សេចក្តី​សៅហ្មង​ទាំងឡាយ​ដែល​ធ្លាប់​កើត​មាន​ពី​េ​ពល​មុន​មក ហើយ​ខណៈ​ពេល​នេះ​ដែរ លាភ​សំណាង​របស់​លោក​អ្នក​ក៏​នឹង​កើត​មាន​ឡើង​វិញ​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​រីករាយ ។ បើជា​អ្នក​ប្រកប​មុខរបរ រកស៊ី​វិញ​ផល​ចំណេញ​ដែល​បាន​មក​អាច​នឹង​សន្សំទុក​ដាក់​បាន​ច្រើន ។ រីឯ​បញ្ហា​ស្នេហា​តែង​មាន​ចំណង​មេត្រី​គ្នា​យ៉ាង​ស្អិតរ​មួ​ត ៕ ឆ្នាំវក អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​ស្វា​ពោធិសត្វ ធាតុដែក​ទន់ ចិត្ត​សុភាព​ទន់ភ្លន ធ្វើ​គុណ​ដល់​នរណា​មិន​បាន​ផល​តែ​បាន​ល្អ​ទៅ​គ្រា​ ​ក្រោយ។

ខែ ៨ _៩ _ ១០: ​​ស្វា​ព្រៃ ធាតុ​មេដែក ចិត្ត​ស្មោះត្រង់​ល្អ​នឹង​បាន​ជា​ធំ។

ខែ ១១ _ ១២_ ១: ស្វា​ព្រៃ​ស្មសាន ធាតុដែក​ល្អ ចិត្ត​ក្លាហាន​មាន​បរិវារ​ច្រើន។

ខែ ២ _ ៣ _ ៤​​: ស្វា​ព្រាហ្មណ៍ ចិញ្ចឹម​លំបាក ធាតុ​ដែកថែប​ចិត្តបុណ្យ ចរចា​ទៀងត្រង់ ។

ឆ្នាំវក អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ស្វា​មន្ត្រី​ចិញ្ចឹម នឹង​បាន​ជា​ធំ​ល្អ​ណាស់។

ថ្ងៃច័ន្ទ: ស្វា​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃអង្គារ: ស្វា​ជាប់ទ្រុង​ដែក នឹង​មាន​សេចក្ដី​ទុក្ខ​ប្រួយ។

ថ្ងៃពុធ: ​​​​ស្វា​ឥសី​ចិញ្ចឹម មាន​ការចេះដឹង​ច្រើន ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ស្វារាជ​គ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ។

ថ្ងៃសុក្រ: ស្វា​ពោធិសត្វ មានបុណ្យ​វាសនា ល្អ​ណាស់។

ថ្ងៃសៅរ៍: ស្វា​ជាប់​ចំណង ច្រើន​តែ​ទទួល​ទុក្ខព្រួយ​មិនល្អ​ឡើយ៕

រាសី​ថ្ងៃនេះ​មធ្យម ។ លោក​អ្នក​នឹង​មានឱកាស​ល្អ​ច្រើន​អាច​ឱ្យ​ប្រកបការងារ​បាន​ពេញដៃពេញជើង ប៉ុន្តែ​ក៏​មាន​គូប្រជែង​ជាប់​ជា​ប្រចាំ​ផង​ដែរ ហេតុនេះ​មុន​នឹង​ប្រកប​កិច្ចការ​អ្វីមួយ ចូរ​លោក​អ្នក​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ម៉ឺងម៉ាត់​បន្តិច ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ទៅ​មុខ​ដោយ​សន្សឹម​ៗ​មិន​ខាតបង់​ទេ ។ រីឯ​បញ្ហា​សេ្ន​ហា​មាន​ស្ថានភាព​ដូច​ធម្មតា​មិន​មាន​អ្វី​ជា​ផល​រមាស់​ឡើយ ៕ ឆ្នាំរកា អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​មាន់​អ្នកស្រុក​ចិញ្ចឹម ធាតុដែក​ទន់ នៅ​ពី​តូច​លំបាក​ចិត្ត ចិត្ត​ទន់ និង​ចិត្តបុណ្យ​បើ​ស្រី​ច្រើន​តែ​ខ្សត់​ ​ស្វាមី។

ខែ ៨ _៩ _ ១០​​: មាន់​ព្រៃ ធាតុ​មេដែក មាន​បុណ្យ និង​មាន​បញ្ញា តែ​មាន​ចិត្តកំណាច​ឃោរឃៅ ។

ខែ ១១ _ ១២_ ១: ​​មាន់​ខ្មោច ដើរ​ចរច្រប់​អា​រ៉ប់ ធាតុដែក​ល្អ​មិនសូវ​មាន​បញ្ញា ច្រើន​តែ​ទទួល​សេចក្ដី​លំបាក តែ​ចិត្ត​ ​បុណ្យ។

ខែ ២ _ ៣ _ ៤: ​មាន់​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​ហោង​។​

ឆ្នាំរកា អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: មាន់​មន្ត្រី​ចិញ្ចឹម បរិបូណ៌ ល្អ​ណាស់។

ថ្ងៃច័ន្ទ: មាន់​ស្វែងរក​អាហារ​មិនបាន ច្រើន​តែ​អភ័ព្វ។

ថ្ងៃអង្គារ: មាន់​សំរាប់​ភ្នាល់​នៅ​ទីក្រុង ច្រើនតែ​ជា​ចិត្ត​អ្នកលេង។

ថ្ងៃពុធ: ​​​​​មាន់​រាជគ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ​​មាន់​ពោធិសត្វ​ចិញ្ចឹម ចិត្តបុណ្យ នឹង​មាន​វាសនា​ល្អ។

ថ្ងៃសុក្រ: មាន់​លាមក រកស៊ី​លំបាក​ណាស់។

ថ្ងៃសៅរ៍: មាន់​ព្រាហ្មណ៍​ចិញ្ចឹម ឧត្តម​ល្អ​ណាស់​ហោង៕

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​ច្រើន​ធ្លោយគំនិត​គិត​ទៅ​លើ​រឿង​ដែល​មិន​ត្រូវ​គិត ហើយ​អាច​មានការ​រង្កៀស​ចិត្ត​បន្តិចបន្តួច​ជាមួយនឹង​មិត្តភក្តិ​រួមការ​ងារ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​ខំប្រឹង​ប្រែង​យ៉ាងណា​ក្តី ក៏​រក​ប្រាក់​ចំណេញ​មិនសូវ​បាន​ច្រើន​ប៉ុន្មាន​ដែរ​ជាមួយ​នេះ​អាច​នឹង​ចូល​ដើម​ទៀត​ផង ។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​ច្រើន​តែ​ប្រចែប្រចណ្ឌ​ដោយ​ពុំ​មាន​ហេតុផល​អ្វី​ត្រឹមត្រូវ​ឡើយ ៕ ឆ្នាំច អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​សុនខ​មនុស្ស​ចិញ្ចឹម ធាតុដី​ឆ្អិន នៅ​តូច​លំបាក​ចិត្ត គ្រាក្រោយ​បានល្អ​ឡើងវិញ​

ខែ ៨ _៩ _ ១០: សុនខ​ដេញ​សត្វ មាន​ម្ចាស់​ចិញ្ចឹម ធាតុដី​ស្ងោរ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន។

ខែ ១១ _ ១២_ ១: ​ឆ្កែ​ចចក ធាតុ​ដីដំបូក ចិត្ត​ក្លាហាន ហើយ​ជា​អ្នក​កសាង​ជាតិ។

ខែ ២ _ ៣ _ ៤: ​សុនខ​កណ្ដាល​ផ្សារ ធាតុដី​លាប ជង្រុក​ចិត្ត​ទាហាន ល្មម​ចិញ្ចឹម​ខ្លួន​បាន។

ឆ្នាំច អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: សុនខ​ដេញ​សត្វ ត្រូវធ្វើ​ការនឿយហត់​ច្រើន។

ថ្ងៃច័ន្ទ: សុនខ​ឥសី​ចិញ្ចឹម មាន​វិជ្ជា​ច្រើន។

ថ្ងៃអង្គារ: សុនខ​អង្គែស៊ី អភ័ព្វ រកស៊ី​លំបាក។

ថ្ងៃពុធ: សុនខ​បរិវារ​ច្រើន ឧត្តម​ប្រពៃ​ណាស់​ ។

ថ្ងៃព្រហស្បតិ: សុនខ​ឆ្កួត ចរចា​ច្រើន​ក្រេវ​ក្រោធ ចិត្ត​កាច​សាហាវឃោឃៅ។

ថ្ងៃសុក្រ: សុនខ​ឧកញ៉ា​ចិញ្ចឹម ប្រសើរ​ឧត្តម មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។

ថ្ងៃសៅរ៍: សុនខ​ជាប់​ចំណង បើ​ប្រុស​ច្រើន​តែ​ចិត្ត​អ្នកលេង៕

រាសី​ថ្ងៃនេះ​មធ្យម ។ លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ចម្លែក​ភេទ​ផ្ទុយ​ម​កញ្ចុះ​បញ្ចូល​ចិត្ត​ឱ្យ​ដើរទៅ​រក​ផ្លូវ​មិនល្អ ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​កុំរ​វីរ​វល់​ជាមួយ​ឱ្យ​សោះ ពីព្រោះ​អាច​ឱ្យ​មាន​ក្តី​វិនាស​ដល់​ខ្លួន​បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា​ទី​ជិត ឬ​ឆ្ងាយ​ឡើយ​ក៏​ទទួល​បាន​ផល​ល្អ​ដែរ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​អាច​នឹង​មានការ​រកាំរកូស​នឹង​គ្នា​ក៏​សឹង​ថា​បាន ៕ឆ្នាំកុរ អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ជ្រូក​មន្ត្រី​ចិញ្ចឹម ធាតុ​ទឹកទន្លេ មាន​បុណ្យ និង​បញ្ញា​ច្រើន។

ខែ ៨ _៩ _ ១០: ជ្រូក​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ធាតុ​ទឹក មនុស្ស​អាស្រ័យ មាន​បុណ្យ និង​មាន​សេចក្ដី​ទៀងត្រង់។

ខែ ១១ _ ១២_ ១: ជ្រូក​អង្គែស៊ី ធាតុទឹក​ក្នុងព្រៃ ចិត្តបុណ្យ ចរចា​ពាក្យពេចន៍​ខ្ជាប់ខ្ជួន។

ខែ ២ _ ៣ _ ៤: ជ្រូកព្រៃ​ពាំ​កែវ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​ហោង។

ឆ្នាំកុរ អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ជ្រូក​មន្ត្រី​ចិញ្ចឹម មានបុណ្យ​វាសនា ល្អ​ណាស់។

ថ្ងៃច័ន្ទ: ជ្រូក​គេ​សំលាប់​យក​សាច់​ស៊ី នឹង​ត្រូវ​ទទួល​សេចក្ដី​ទុក្ខព្រួយ​ជានិច្ច។

ថ្ងៃអង្គារ: ជ្រូក​សេដ្ឋី​ចិញ្ចឹម ឧត្តម​ប្រសើរ នឹង​មាន​ទ្រព្យសម្បត្តិ​ច្រើន។

ថ្ងៃពុធ: ជ្រូក​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ។

ថ្ងៃព្រហស្បតិ: ​ជ្រូក​នៅ​លើ​ភ្នំ ចូលចិត្ត​ដើរលេង​ច​ច្រប់​អា​រ៉ប់។

ថ្ងៃសុក្រ: ​​ជ្រូក​ស្អុយ​ក្បាល​ផង​បាក់​ភ្លៅ​ផង​ត្រូវ​ទទួល​សេចក្តី​ទុក្ខព្រួយ​ជានិច្ច។

ថ្ងៃសៅរ៍: ជ្រូក​មាន​បរិវារ​ច្រើន នឹង​បាន​ជា​ធំ ល្អ​ណាស់​ហោង៕

Leave a comment.

Your email address will not be published. Required fields are marked*