Babykuku.com October 19, 2017

តាមក្បួនហោរាចិនដែលល្បីទាយមិនដែលខុសបានបញ្ជាក់ថា បងប្អូនដែលមានឆ្នាំកំណើតដូចជា ឆ្នាំខាល មមី​ វក និង ឆ្នាំ​ច ថ្ងៃនេះរាសីល្អ ជើងលេខ៥៥៥៥តំណាងឲ្យលេខល្អ សម្រាប់បងប្អូនធ្វើការងារអ្វីក៏បានផលល្អដូចបំណងដែរ លុយកាកថ្ងៃនេះហូរចូលច្រើនណាស់ ដូច្នេះដើម្បីរក្សារាសីឲ្យបានកាន់តែល្អ សូម ខមិនលេខ ​៥៥៥៥ ដែលជាលេខល្អរបស់លោកអ្នក៕

រាសី​ថ្ងៃនេះ​ល្អ​បង្គួរ ។ រាល់​កិច្ចការ​សព្វសារពើ​របស់​លោក​អ្នក​មានការ​រីក​ចំរើន​ទៅ​មុខ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​អ្នក​គួរ​មានការ​ប្រយ័ត្ន​ក្នុង​ការ​ឯកភាព​តាម​មតិ​អ្នក​ផ្សេង ព្រោះ​ប្រសិនបើ​មានការ​ភ្លាំងភ្លាត់​តែ​បន្តិច​អាច​នឹង​ខូចខាត​ប្រយោជន៍​ច្រើន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ទៅ​មុខ​ដោយ​សន្សឹម​ៗ ។ រីឯ​បញ្ហា​គូស្នេហ៍​ច្រើន​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ៕

ឆ្នាំជូត អ្នកមានកំណើតក្នុង

– ខែ ៥ _ ៦ _ ៧: កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា។

– ខែ ៨ _៩ _ ១០: កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ។

– ខែ ១១ _ ១២_ ១: កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង។

– ខែ ២ _ ៣ _ ៤: កណ្ដុរនៅតាមវាលស្រែ ធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំ នឹងមានកូនច្រើន តែចិត្តបុណ្យ។

ឆ្នាំជូត អ្នកមានកំណើតក្នុង

– ថ្ងៃអាទិត្យ:កាលព្រះសត្តលុង ត្រូវគេចាប់យកទៅសំលាប់ នឹងមានទុក្ខច្រើន តែរូបស្អាត។

– ថ្ងៃច័ន្ទ:នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់។

– ថ្ងៃអង្គារ:កាលព្រះបាទចក្រពត្តិ អោយចាប់យកព្រះសត្តលុងទៅសំលាប់ នឹងលំបាកជានិច្ច។

– ថ្ងៃពុធ:នឹងជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ។

– ​ថ្ងៃ​ព្រហស្បតិ៍​:កាលទេវតាប្រោះព្រះសត្តលុងអោយរស់ឡើងវិញល្អណាស់។

– ថ្ងៃសុក្រ:កាលទេវតារៀបចំភោជនាហារ មកថ្វាយព្រះសត្តលុង ល្អណាស់។

– ថ្ងៃសៅរ៍:កាលព្រះសត្តលុងបានសោយរាជ្យសម្បត្តិល្អណាស់ហោង៕

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ចម្លែក​មក​បញ្ចុះបញ្ចូល​ចិត្ត​ឱ្យ​ដើរទៅ​រក​ផ្លូវ​មិនល្អ ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​កុំរ​វីរ​វល់​ជាមួយ​ឱ្យ​សោះ ព្រោះ​អាច​បណ្តាល​ឱ្យ​មាន​ក្តី​អន្តរាយ​ដល់​ខ្លួន​បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​គួរ​ចៀសវាង​ការ​ដាក់​ទុន​ថ្មី ព្រោះ​អាច​នាំ​ឱ្យ​មានការ​ខាតបង់ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ច្រើន​ប្រចណ្ឌ​ខុស​រឿង ៕

ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧: ​គោ​ព្រៃ ធាតុដី​ឆ្អិន ជា​គោ​ឡើង កាត់​ពូជ​ច្រើន ចិត្តអាក្រក់ លំបាក​ប្រើ ចិត្ត​រឹង កាល​នៅ​ពី​តូច​ល្អ។​

ខែ ៨ _៩ _ ១០: គោ​ស្រុក ធាតុដី​ស្ងោរ ចរចា​មិន​ពិត មិន​ប្រាកដ ចិត្ត​ក្លាហាន។​

ខែ ១១ _ ១២_ ១: ​គោ​ស្គាំងស្គម ធាតុ​ដីភ្នំ ជា​គោ​នៅក្នុង​រោង រកស៊ី​លំបាក តែ​ចិត្ត​បុណ្យ។​

ខែ ២ _ ៣ _ ៤: ​គោ​ឧសភរាជ ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន។​

ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ​គោ​ចិត្តអាក្រក់ អភ័ព្វ មិនល្អ។​

ថ្ងៃច័ន្ទ: ​គោ​ពោធិសត្វ មាន​បរិវា​ច្រើន ល្អ​ណាស់។

ថ្ងៃអង្គារ: គោ​សាធារណ៍ អភ័ព្វ មិនល្អ។

ថ្ងៃពុធ: ​គោ​បាក់ជើង ខ្វាក់ភ្នែក​ផង រកស៊ី ចិញ្ចឹមជីវិត​បាន​ដោយ​លំបាក។​

ថ្ងៃព្រហស្បតិ: គោ​ចិត្តល្អ មាន​ទ្រព្យសម្បត្តិ​ច្រើន។

ថ្ងៃសុក្រ: គោ​នាយ​ពាណិជ ត្រូវធ្វើ​ការនឿយហត់​ជានិច្ច។​

ថ្ងៃសៅរ៍: គោ​ចោរលួច​យក​ទៅ​សំលាប់ នឹង​ត្រូវ​ទទួល​សេចក្ដី​លំបាក​ជា​និច្ច៕

រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មានសំណាង​បាន​ទទួល​របស់​ថ្មីថ្មោង​ដែល​ខ្លួន​មិន​ធ្លាប់​មាន ប៉ុន្តែ​ក្នុង​នោះ​ក៏​ត្រូវ​ប្រយ័ត្ន​មនុស្ស​សំបុរ​.​ស ឱ្យ​ទុក្ខទោស​ផង​ដែរ ។ ម្យ៉ាងវិញទៀត បើសិនជា មាន​កាតព្វកិច្ច​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទី​ឆ្ងាយ​ក្តី​ក៏​នឹង​ទទួល​បាន​នូវ​ជោគជ័យ​ជា​និច្ច ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មិន​មាន​បញ្ហា​អ្វី​រាំងស្ទះ​នោះ​ទេ និង​ចេះ​តែ​ចំរើន​ទៅ​មុខ ។ រីឯ​បញ្ហា​ស្នេហា គឺ​គូស្នេហ៍​រីករាយ​រកគ្នា​ធម្មតា ៕

ឆ្នាំខាល អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧: ខ្លា​រខិន ជា​ធាតុឈើ​ស្ងួត ជា​ខ្លា​រក្សា​ទឹកចិត្ត​ទៀងត្រង់ ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ខែ ៨ _៩ _ ១០: ខ្លា​ត្រី ធាតុ​ឈើស្ទន់ នឹង​បានកូន​មាន​បុណ្យ នឹង​បាន​ពឹង​បុណ្យ​ប្រពន្ធ។

ខែ ១១ _ ១២_ ១: ខ្លា​ដំបង ធាតុឈើ​ក្រអូប នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី ចរចា​ទៀងត្រង់។

ខែ ២ _ ៣ _ ៤: ​​ខ្លា​ស៊ី​មនុស្ស ធាតុឈើ​លើ​កំពូលភ្នំ នឹង​មាន​បញ្ញា​ឈ្លាសវៃ ។

ឆ្នាំខាល អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ​ខ្លា​នៅក្នុង​ព្រៃ រកស៊ី​ដើរ​ផ្លូវ​ឆ្ងាយ ។

ថ្ងៃច័ន្ទ: ខ្លា​ជាប់អន្ទាក់ នឹង​ត្រូវ​លំបាក​រឿ​យៗ។

ថ្ងៃអង្គារ: ខ្លា​ស៊ី​មនុស្ស ទោសៈ​ច្រើន ចិត្ត​សាហាវ។

ថ្ងៃពុធ: ​​ខ្លា​ចាំ​សីល ចិត្ត​ធម៌ ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ខ្លា​ឥសី​ជប់ មាន​បុណ្យ គ្រាក្រោយ​នឹង​បាន​ជា​ធំ។

ថ្ងៃសុក្រ: ខ្លា​ធ្លាក់​ក្នុង​ជ្រោះ អភ័ព្វ នឹង​ត្រូវ​រង​ទុក្ច​ជានិច្ច។

ថ្ងៃសៅរ៍: ខ្លា​ទេញ្ត​រក្សា ល្អ​ណាស់​ហោង៕

រាសី​ថ្ងៃនេះ​ល្អជា​មធ្យម ។ រាល់​ការ​បំពេញភារកិច្ច​ប្រចាំ​ថ្ងៃ ទោះបី​មានការ​លំបាក​ស្មុគស្មាញ​ខ្លះ​ៗ​ក្តី ក៏​មិន​ធ្វើ​ឱ្យ​លោក​អ្នក​មានការ​ធុញថប់​ពេក​នោះ​ទេ ព្រោះ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​គ្រប់ពេលវេលា ដូច្នេះ​លោក​អ្នក​មិន​ត្រូវ​អស់សង្ឃឹម​ឡើយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ លោក​អ្នករក​ផលកំ​រៃ​កាក់កប​គ្រាន់បើ​ថែម ទាំង​អាច​ឱ្យ​សន្សំទុក​ដាក់​បាន​ខ្លះ​ទៀត​ផង​។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ច្រើន​មើលបំណាំ​គ្នា ៕

ឆ្នាំថោះ អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧: ទន្សាយ​នៅក្នុង​វង់​ព្រះ​ច័ន្ទ​ធាតុឈើ​ស្ងួត​លុះត្រាតែ​លំបាក​ចិត្ត ទើបបាន​ជា​អ្នក​ជា​បើ​ជា​មនុស្ស​សុច​ ​រិត នឹង​មាន​បុណ្យ​វាសនា។

ខែ ៨ _៩ _ ១០: ទន្សាយ​ខ្វាក់ភ្នែក​ម្ខាង​ផង បាក់​ភ្លៅ​ខាងស្ដាំ​ង​ផង ធាតុ​ឈើស្ទន់ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។

ខែ ១១ _ ១២_ ១: ទន្សាយ​ស្គាំងស្គម​ធាតុឈើ​ក្រអូប​ច្រើន​តែ​លំបាក​ចិត្ត និង ឈឺ​ដៃជើង គង់​បាន​ល្អ ក្នុង​កាល​ជា​ខាង​ ​ក្រោយ។

ខែ ២ _ ៣ _ ៤: ទន្សាយ​ដាំដូង ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ។

ឆ្នាំថោះ អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ទន្សាយ​រត់ចេញ​ពី​ភ្លើង ត្រូវ​លំបាក​ចិត្ត មិនល្អ​ឡើយ

ថ្ងៃច័ន្ទ: ​​ទន្សាយ​ទេវតា​ចិញ្ចឹម ល្អ​ណាស់។

ថ្ងៃអង្គារ: ទន្សាយ​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ។

ថ្ងៃពុធ: ទន្សាយ​បាក់​ភ្លៅ រកស៊ី​លំបាក​ណាស់។

ថ្ងៃព្រហស្បតិ: ទន្សាយរត់​ទៅ​មុនកូន ជា​មនុស្ស​ចិត្ត​ក្ដៅ និង​ចិត្ត​រហ័ស។

ថ្ងៃសុក្រ: ​​ទន្សាយ​មាន​បរិវា​ច្រើន នឹង​បាន​ជា​ធំ​ល្អ​ណាស់។

ថ្ងៃសៅរ៍: ទន្សាយ​ស្ដេច​ចិញ្ចឹម ឧត្តម​ល្អ​នាស់៕

រាសី​ថ្ងៃនេះ​មធ្យម ។ លោក​អ្នក​អាច​នឹង​មាន​លាភ​ផល​ដុះដាល​បាន​ខ្លះ ដូច្នេះ​សូម​លោក​អ្នក​ទទួលយក​ដោយ​រីករាយ​ចុះ ព្រោះថា នេះ​ជា​លាភ​ផល​ស្រប​តាម​យីអ៊ុន​ហើយ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​លោក​អ្នក​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ នឹង​ទទួល​បាន​ប្រាក់​ចំណេញ​កាក់កប​គ្រាន់បើ​ជាង​មុន ។ រីឯ​បញ្ហា​ស្នេហា គឺ​គូស្នេហ៍​រីករាយ​ជា​ធម្មតា​រកគ្នា ៕

ឆ្នាំរោង អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​​ពស់​នាគរាជ ធាតុ​ទង់ហ្វ៊ា ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ។

ខែ ៨ _៩ _ ១០: ​​​​ពស់ថ្លាន់​ធំ ធាតុមាស​រា​គី នៅ​តូច លំបាក​ចិត្ត ធំ​ឡើង​បានល្អ។

ខែ ១១ _ ១២_ ១: ​​ពស់វែក​ទ្រូង​រនាម ធាតុ​ស្ពាន់ស ច្រើន​មើលងាយ​គេ តែ​ចិត្ត​បុណ្យ។

ខែ ២ _ ៣ _ ៤: ​​​​ពស់ថ្លាន់​ភ្ញី ធាតុ​មាសទឹកដប់ ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ។

ឆ្នាំរោង អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ​​ពស់​នាគរាជ មាន​បរិវា​ច្រើន ល្អ​ណាស់។

ថ្ងៃច័ន្ទ: ពស់​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃអង្គារ: ពស់មានពិស ចិត្ត​កាច​ហាវ។

ថ្ងៃពុធ: ពស់​ធ្លាក់​ជ្រោះ នឹង​ត្រូវ​ទទួល​ទុក្ខព្រួយ​ជានិច្ច។

ថ្ងៃព្រហស្បតិ: ពស់​ត្រូវ​មន្តអាគម​គេ មិនល្អ​ឡើយ​។

ថ្ងៃសុក្រ: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃសៅរ៍: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ៕

រាសី​ថ្ងៃនេះ​ល្អជា​មធ្យម ។ លោក​អ្នក​មានការ​នឿយហត់​ច្រើន​នៅ​ក្នុង​ការ​បំពេញការងារ ប៉ុន្តែ​មិន​ដល់​ថ្នាក់​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ហើយ​បើសិនជា​មានការ​រំពឹង​ទុក​ពី​អ្វីមួយ​នោះ ក៏​នឹង​អាច​សំរេច​បាន​នា​ថ្ងៃនេះ​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម តែ​យ៉ាងណា​ក៏​ដោយ​មិន​មាន​សល់​សំរាប់​សន្សំទុក​ទេ ។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ល្អូក​ល្អឺ​នរក​គ្នា​ជា​ធម្មតា ៕

ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ស្ដេចពស់​តូចៗ ធាតុភ្លើង​អគ្គីសនី ច្រើនតែ​ជា​មនុស្ស​មាន​ចិត្តបុណ្យ។

ខែ ៨ _៩ _ ១០: ​ពស់​វែកដំបូក ធាតុភ្លើង​គប់ ចិត្ត​រឹង ហើយ​មាន​បញ្ញា​ច្រើន។

ខែ ១១ _ ១២_ ១: ពស់វែកស្រងែ​ធាតុភ្លើង​ក្នុង​ថ្ម​ចិត្តបុណ្យ តែ​ច្រើន​មើលងាយ​គេ។

ខែ ២ _ ៣ _ ៤: ពស់​ស្លឹកឈើ ធាតុភ្លើង​ក្នុង​វែក ចិត្តបុណ្យ នឹង​បាន​ជា​ធំ។

ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ពស់​រត់ចេញ​ពី​ភ្លើង ចុះ​ទៅ​ក្នុង​ទឹក ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ថ្ងៃច័ន្ទ: ពស់​នៅក្នុង​រន្ធ មាន​សេចក្ដីសុខ​សប្បាយ​ជានិច្ច។

ថ្ងៃអង្គារ: ពស់​រត់ចេញ​ពី​ភ្លើងព្រៃ អភ័ព្វ តែងតែ​ទទួល​សេចក្ដី​លំបាក​ជារឿយៗ ។

ថ្ងៃពុធ: ពស់​សាធារណៈ រកស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​លំបាក​មិនល្អ​ឡើយ ។

ថ្ងៃព្រហស្បតិ: ពស់​អារក្ស​នៅក្នុង​ល្អាង​មាស មាន​បុណ្យ នឹង​បាន​ជា​ធំ ល្អ​ណាស់។

ថ្ងៃសុក្រ: ពស់​រក្សាទ្រព្យ ចិត្ត​កំណាញ់ មានទ្រព្យ​ច្រើន​ល្អ​ណាស់។

ថ្ងៃសៅរ៍: ពស់​ស្គារ​គ្នា ប្រុស​ច្រើនតែ​ខ្សត់​ភរិយា ស្រី​ច្រើន​តែ ចិត្ត​អ្នកលេង គ្មាន​៕

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​នឹង​ជួប​ការងារ​រៀបរយ​ល្អ​ណាស់ ជា​ពិសេស​មានការ​ឈ្លាសវៃ​ក្នុង​ការ​បំពេញការងារ​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​ទទួល​បាន​ផល​សំរេច​តាម​គោល ដៅ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​មាន​គេ​មក​បបួល​ដាក់​ទុន​រកស៊ី​ជាមួយ​ដែល​លោក​អ្នក​គួរ​ប្រថុយ​ចុះ​ព្រោះ​មិន​ខកបំណង​ទេ​។ រីឯ​បញ្ហា​គូស្នេហ៍​រស់នៅ​ជាមួយ​គ្នា​ប្រកប​ទៅ​ដោយ​ភាព​ផ្អែមល្ហែម ៕

ឆ្នាំមមី អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: អស្វ​រាជ (​ស្ដេច​សេះ​) ធាតុភ្លើង​អគ្គីសនី មាន​បញ្ញា​ច្រើន ចិត្តបុណ្យ។

ខែ ៨ _៩ _ ១០: ​សេះ​ទ័លច្រក ធាតុភ្លើង​គុប ច្រើន​តែ​ចិត្ត អ្នកលេង ខុស​ព្រោះ​តែ​មាត់។

ខែ ១១ _ ១២_ ១: ​សេះ​មនុស្ស​ចិញ្ចឹម ធាតុភ្លើង​ក្នុង​ថ្ម នឹង​មាន​ទ្រព្យសម្បត្តិ តែ​មិនសូវ​ថ្កុំថ្កើង។

ខែ ២ _ ៣ _ ៤: សេះ​ខ្ចកជើង ធាតុភ្លើង​ក្នុង​កែវ នឹង​បាន​យសស័ក្កិ​ធំដុំ ឬ បាន​ជា​សេដ្ឋី។

ឆ្នាំមមី អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: សេះ​សន្ធ​ព មាន​តេជានុភាព​ច្រើន។

ថ្ងៃច័ន្ទ: ​សេះ​ទេវតា​ចិញ្ចឹម មានបុណ្យ​វាសនា​ល្អ។

ថ្ងៃអង្គារ: សេះ​មហាក្សត្រ​ចិញ្ចឹម ឧត្តម​ល្អ នឹង​មាន​ទ្រព្យសម្បតិ្ត​ច្រើន។

ថ្ងៃពុធ: សេះ​សាធារណៈ មាយា​ទ​មិនល្អ។

ថ្ងៃព្រហស្បតិ: សេះ​មន្ត្រី​ចិញ្ចឹម ឧត្តម​ល្អ តែ​នឿយហត់​ជានិច្ច។

ថ្ងៃសុក្រ: សេះ​ស្លាប់​មេ អភ័ព្វ គ្មាន​ទីពឹង។

ថ្ងៃសៅរ៍: សេះ​ថ្លស់សរសៃ នឹង​ត្រូវ​ធ្លាក់​ខ្លួន​ជា​មនុស្ស​ក្រីក្រ លំបាក មិនល្អ​ឡើយ​៕

រាសី​ថ្ងៃនេះ​ល្អជា​មធ្យម ។ គ្រប់​ភារកិច្ច​ទាំងអស់​ដែល​លោក​អ្នក​ត្រូវធ្វើ​នោះ​ច្រើន​មាន​ភាព​ច្របូកច្របល់​បន្តិច ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​ខាត ប្រយោជន៍​ធំ​នោះ​ទេ ហើយ​បើ​មានដំណើរ​ទៅ​ឆ្ងាយ​នា​ទិសបស្ចិម​នោះ លោក​អ្នក​អាច​ជួបនឹង​លាភ​ធំ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​រីក​ចំរើន​ទៅ​មុខ​ដោយ​សន្សឹម​ៗ និង​សមប្រកប ។ រីឯ​បញ្ហា​ស្នេហា ការ​ចេះ​អត់អោន​ឱ្យ​គ្នា​ទើប​ល្អ ៕

ឆ្នាំមមែ អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​ពពែ រកស៊ី​ដាច់​សង្វែង ធាតុ​ទង់​ហ៊ា ច្រើន​តែ​ចូលចិត្ត​រៀន ចំណេះវិជ្ជា រកស៊ី​ចិញ្ចឹម​ជីវិត​ខ្លួនឯង​ ​ស្វែងរក​លាភ​បាន​ដោយ​កម្រ។

ខែ ៨ _៩ _ ១០: ពពែ​អ្នកស្រុក​ចិញ្ចឹម ធាតុមាស​រា​គី​ច្រើន​តែ​បាន​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ខែ ១១ _ ១២_ ១: ពពែ​ខ្ចកជើង ធាតុ​ស្ពាន់ស ច្រើន​តែ​ឈឺ​ដៃជើង ទឹកចិត្ត​ក្លាហាន មាន​សតិបញ្ញា​ល្អ​ណាស់។

ខែ ២ _ ៣ _ ៤: ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​។​

ឆ្នាំមមែ អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ពពែ​កណ្ដាល​ផ្សារ រកបាន ទុក​មិន​គង់។

ថ្ងៃច័ន្ទ: ​ពពែ​សេដ្ឋី​ចិញ្ចឹម មានទ្រព្យ​ច្រើន ល្អ​ណាស់។

ថ្ងៃអង្គារ: ពពែ​មនុស្ស​ខ្វាក់​ចិញ្ចឹម រកស៊ី​ដាច់​សង្វែង​ឆ្ងាយ​ណាស់។

ថ្ងៃពុធ: ​​​ពពែ​ព្រះ​រាជគ្រូ​ចិញ្ចឹម មាន​សតិ​ប​ញ្ញ ឈ្លាស​វាងវៃ​ណាស់។

ថ្ងៃព្រហស្បតិ: ពពែ​ពោធិសត្វ​ចិញ្ចឹម នឹង​បាន​ជា​ធំ​ប្រពៃ​ណាស់។

ថ្ងៃសុក្រ: ពពែ​ឥតមាន​ម្ចាស់ អភ័ព្វ គ្មាន​ទីពឹង។

ថ្ងៃសៅរ៍: ពពែ​ខ្វាក់ភ្នែក ត្រូវ​រង​ទុក្ខទោស​ជានិច្ច៕

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មាន​អំណាច​ដ៏​លើសលប់​ដោយសារ​ព្រេងសំណាង ហើយ​មាន​គេ​ជួយ​យកអាសា​កាន់ជើង​គ្រប់ពេលវេលា ជាមួយ​នេះ​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មានការ​ស្ញប់ស្ញែង​ដោយ​ជនានុជន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបី​ចេញ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា ជិត​ឬ​ឆ្ងាយ​ឡើយ​រមែង​បាន​សមប្រកប​ទាំងអស់ ។ រីឯ​បញ្ហា​ស្នេហា គឺ​មាន​តែ​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ ៕

ឆ្នាំវក អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​ស្វា​ពោធិសត្វ ធាតុដែក​ទន់ ចិត្ត​សុភាព​ទន់ភ្លន ធ្វើ​គុណ​ដល់​នរណា​មិន​បាន​ផល​តែ​បាន​ល្អ​ទៅ​គ្រា​ ​ក្រោយ។

ខែ ៨ _៩ _ ១០: ​​ស្វា​ព្រៃ ធាតុ​មេដែក ចិត្ត​ស្មោះត្រង់​ល្អ​នឹង​បាន​ជា​ធំ។

ខែ ១១ _ ១២_ ១: ស្វា​ព្រៃ​ស្មសាន ធាតុដែក​ល្អ ចិត្ត​ក្លាហាន​មាន​បរិវារ​ច្រើន។

ខែ ២ _ ៣ _ ៤​​: ស្វា​ព្រាហ្មណ៍ ចិញ្ចឹម​លំបាក ធាតុ​ដែកថែប​ចិត្តបុណ្យ ចរចា​ទៀងត្រង់ ។

ឆ្នាំវក អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ស្វា​មន្ត្រី​ចិញ្ចឹម នឹង​បាន​ជា​ធំ​ល្អ​ណាស់។

ថ្ងៃច័ន្ទ: ស្វា​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃអង្គារ: ស្វា​ជាប់ទ្រុង​ដែក នឹង​មាន​សេចក្ដី​ទុក្ខ​ប្រួយ។

ថ្ងៃពុធ: ​​​​ស្វា​ឥសី​ចិញ្ចឹម មាន​ការចេះដឹង​ច្រើន ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ស្វារាជ​គ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ។

ថ្ងៃសុក្រ: ស្វា​ពោធិសត្វ មានបុណ្យ​វាសនា ល្អ​ណាស់។

ថ្ងៃសៅរ៍: ស្វា​ជាប់​ចំណង ច្រើន​តែ​ទទួល​ទុក្ខព្រួយ​មិនល្អ​ឡើយ៕

រាសី​ថ្ងៃនេះ​មធ្យម ។ គ្រប់​ការងារ​ទាំងអស់​ដែល​លោក​អ្នក​ត្រូវ​បំពេញ បើ​មិន​រក​អ្នក​រួម​សហការ​ទេ គឺ​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ហើយ​បើ​ធ្វើ​ដំណើរ​តាម​យានយន្ត​លោក​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ។ បើជា​អ្នក​ប្រកប​មុខ របរ​រក​សុ​ី​វិញ​គួរ​ជួញដូរ​នៅ​ទី​ជិត​ៗ​បាន​ហើយ ទើប​សមប្រកប ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ចេះ​ស្តាប់​ឱវាទ​គ្នា ៕

ឆ្នាំរកា អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​មាន់​អ្នកស្រុក​ចិញ្ចឹម ធាតុដែក​ទន់ នៅ​ពី​តូច​លំបាក​ចិត្ត ចិត្ត​ទន់ និង​ចិត្តបុណ្យ​បើ​ស្រី​ច្រើន​តែ​ខ្សត់​ ​ស្វាមី។

ខែ ៨ _៩ _ ១០​​: មាន់​ព្រៃ ធាតុ​មេដែក មាន​បុណ្យ និង​មាន​បញ្ញា តែ​មាន​ចិត្តកំណាច​ឃោរឃៅ ។

ខែ ១១ _ ១២_ ១: ​​មាន់​ខ្មោច ដើរ​ចរច្រប់​អា​រ៉ប់ ធាតុដែក​ល្អ​មិនសូវ​មាន​បញ្ញា ច្រើន​តែ​ទទួល​សេចក្ដី​លំបាក តែ​ចិត្ត​ ​បុណ្យ។

ខែ ២ _ ៣ _ ៤: ​មាន់​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​ហោង​។​

នាំរកា អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: មាន់​មន្ត្រី​ចិញ្ចឹម បរិបូណ៌ ល្អ​ណាស់។

ថ្ងៃច័ន្ទ: មាន់​ស្វែងរក​អាហារ​មិនបាន ច្រើន​តែ​អភ័ព្វ។

ថ្ងៃអង្គារ: មាន់​សំរាប់​ភ្នាល់​នៅ​ទីក្រុង ច្រើនតែ​ជា​ចិត្ត​អ្នកលេង។

ថ្ងៃពុធ: ​​​​​មាន់​រាជគ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ​​មាន់​ពោធិសត្វ​ចិញ្ចឹម ចិត្តបុណ្យ នឹង​មាន​វាសនា​ល្អ។

ថ្ងៃសុក្រ: មាន់​លាមក រកស៊ី​លំបាក​ណាស់។

ថ្ងៃសៅរ៍: មាន់​ព្រាហ្មណ៍​ចិញ្ចឹម ឧត្តម​ល្អ​ណាស់​ហោង៕

 

 

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ ផល​ដែល​លោក​អ្នក​ទទួល​បាន​ស័ក្តិសិទ្ធិ​ជាងគេ គឺ​រង្វាន់​លើកទឹកចិត្ត​តាម​គុណ​បំណាច់ សេចក្តី​ស្រឡាញ់​រាប់អាន ទឹកចិត្ត​ស្មោះសរ និង​ការ​ទទួលស្គាល់​ពី​ចៅ ហ្វា​យ​នាយ ដែល​ស្ថានភាព​នេះ​នឹង​កើត​មាន​ដល់ លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ ។ បើជា​អ្នក​ប្រកប​មុខ របរជំនួញ​វិញ​មានការ​រីក​ចំរើន​គួរ​ជាទី​ពេញចិត្ត បើ​អាច​ពង្រីក​មុខរបរ​បន្ថែម​ក៏​ល្អ​ដែរ ។ ឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ត្រូវការ​គ្នា​ដូច​ទឹក​និង​ត្រី ៕

ឆ្នាំច អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​សុនខ​មនុស្ស​ចិញ្ចឹម ធាតុដី​ឆ្អិន នៅ​តូច​លំបាក​ចិត្ត គ្រាក្រោយ​បានល្អ​ឡើងវិញ​

ខែ ៨ _៩ _ ១០: សុនខ​ដេញ​សត្វ មាន​ម្ចាស់​ចិញ្ចឹម ធាតុដី​ស្ងោរ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន។

ខែ ១១ _ ១២_ ១: ​ឆ្កែ​ចចក ធាតុ​ដីដំបូក ចិត្ត​ក្លាហាន ហើយ​ជា​អ្នក​កសាង​ជាតិ។

ខែ ២ _ ៣ _ ៤: ​សុនខ​កណ្ដាល​ផ្សារ ធាតុដី​លាប ជង្រុក​ចិត្ត​ទាហាន ល្មម​ចិញ្ចឹម​ខ្លួន​បាន។

ឆ្នាំច អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: សុនខ​ដេញ​សត្វ ត្រូវធ្វើ​ការនឿយហត់​ច្រើន។

ថ្ងៃច័ន្ទ: សុនខ​ឥសី​ចិញ្ចឹម មាន​វិជ្ជា​ច្រើន។

ថ្ងៃអង្គារ: សុនខ​អង្គែស៊ី អភ័ព្វ រកស៊ី​លំបាក។

ថ្ងៃពុធ: សុនខ​បរិវារ​ច្រើន ឧត្តម​ប្រពៃ​ណាស់​ ។

ថ្ងៃព្រហស្បតិ: សុនខ​ឆ្កួត ចរចា​ច្រើន​ក្រេវ​ក្រោធ ចិត្ត​កាច​សាហាវឃោឃៅ។

ថ្ងៃសុក្រ: សុនខ​ឧកញ៉ា​ចិញ្ចឹម ប្រសើរ​ឧត្តម មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។

ថ្ងៃសៅរ៍: សុនខ​ជាប់​ចំណង បើ​ប្រុស​ច្រើន​តែ​ចិត្ត​អ្នកលេង៕

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​អាច​នឹង​ត្រូវ​ចៅហ្វាយនាយ ឬ​មេការ​ប្រកាន់ និង​ស្តីបន្ទោស​មិន​បណ្តាក់​មាត់​ឡើយ បើ​ពុំនោះសោត​ទេ ក៏​អាច​មានការ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ជាមួយ​ញាតិពន្ធ​ដែល​ជា​អ្នក​ជិត​ស្និទ្ធ​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​ត្រូវ​ខាតដើម​ដោយ​ចៀស​ពុំ​រួច​នោះ​ទេ ដូច្នេះ​លោក​អ្នក​មិន​គួរ​បោះទុន​ធំ​ឡើយ ។ រីឯ​បញ្ហា​ស្នេហា​ច្រើន​កើតរឿង​ឈ្លោះប្រកែក​គ្នា​ដោយសារ​អ្នក​ដទៃ ៕

ឆ្នាំកុរ អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ជ្រូក​មន្ត្រី​ចិញ្ចឹម ធាតុ​ទឹកទន្លេ មាន​បុណ្យ និង​បញ្ញា​ច្រើន។

ខែ ៨ _៩ _ ១០: ជ្រូក​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ធាតុ​ទឹក មនុស្ស​អាស្រ័យ មាន​បុណ្យ និង​មាន​សេចក្ដី​ទៀងត្រង់។

ខែ ១១ _ ១២_ ១: ជ្រូក​អង្គែស៊ី ធាតុទឹក​ក្នុងព្រៃ ចិត្តបុណ្យ ចរចា​ពាក្យពេចន៍​ខ្ជាប់ខ្ជួន។

ខែ ២ _ ៣ _ ៤: ជ្រូកព្រៃ​ពាំ​កែវ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​ហោង។

ឆ្នាំកុរ អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ជ្រូក​មន្ត្រី​ចិញ្ចឹម មានបុណ្យ​វាសនា ល្អ​ណាស់។

ថ្ងៃច័ន្ទ: ជ្រូក​គេ​សំលាប់​យក​សាច់​ស៊ី នឹង​ត្រូវ​ទទួល​សេចក្ដី​ទុក្ខព្រួយ​ជានិច្ច។

ថ្ងៃអង្គារ: ជ្រូក​សេដ្ឋី​ចិញ្ចឹម ឧត្តម​ប្រសើរ នឹង​មាន​ទ្រព្យសម្បត្តិ​ច្រើន។

ថ្ងៃពុធ: ជ្រូក​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ។

ថ្ងៃព្រហស្បតិ: ​ជ្រូក​នៅ​លើ​ភ្នំ ចូលចិត្ត​ដើរលេង​ច​ច្រប់​អា​រ៉ប់។

ថ្ងៃសុក្រ: ​​ជ្រូក​ស្អុយ​ក្បាល​ផង​បាក់​ភ្លៅ​ផង​ត្រូវ​ទទួល​សេចក្តី​ទុក្ខព្រួយ​ជានិច្ច។

ថ្ងៃសៅរ៍: ជ្រូក​មាន​បរិវារ​ច្រើន នឹង​បាន​ជា​ធំ ល្អ​ណាស់​ហោង៕

Leave a comment.

Your email address will not be published. Required fields are marked*