Babykuku.com

Babykuku.com February 22, 2018

ភ្នំពេញ: ក្នុង​សារ​អាស្រូវ​ស្នេហ៍​ទម្លាយ​តាម​បណ្តាញ​សង្គម បែប​ជាស​ម្ល​កំពឹស អស់​អ្នក​សិល្បៈ​ល្បីៗ​ទាំង​ហ្វូង ដឹក​ញី​ស៊ី​ឈ្មោល​ឲ្យ​មន្ត្រី​ធំៗ ក្នុង​នោះ ស្រី​ស្រស់​កូន​កាត់​ខ្មែរ-ថៃ សម្រស់​ក្មេង​ខ្ចី​ល្វក់​កំពុង​រីក​ចាយ​ក្លិន​លើ​វិថី​សិល្បៈ​ក្នុង​អាជីព​ជា​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន កញ្ញា ណា សាឌី ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​សង្គម ផ្សំ​នឹង​ពាក្យ​ចចាម-អារ៉ាម​ថា នាង​គឺជា​ស្ត្រី​ស្នេហ៍​លួច​លាក់​របស់​កូន​ប្រុស​នាយក​រដ្ឋមន្ត្រី​គឺ​លោក ហ៊ុន ម៉ានី ។ក្នុង​ដំណើរ​ជីវិត​សិល្បៈ ក្រោម​ទង់ជ័យ ហ្រ្វេសស៊ី ហ្គើ​ល ឆ្នាំ ២០១៥ កញ្ញា ណា សាឌី ដែល​មាន​ឈ្មោះ ហៅ​ក្រៅ​ថា ក្វាន់ៗ កូនកាត់​ខ្មែរ-ថៃ រូបនេះ​បាន​វិវឌ្ឍ​ខ្លួន​ពី​អ្នកអាន​ព័ត៌មាន​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន មក​ធ្វើ​ជា​ពិធីការិនី កម្មវិធី «តន្ត្រី​ខារ៉ាបាវ» និង «ពិភព​រីករាយ»។ កញ្ញា ណា សា​ឌី ក៏​ជា​តារា​ថតស្ពត​ពាណិជ្ជកម្ម​ម្នាក់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ដែរ។ ប៉ុន្តែ​ថែម​លើ​ឱកាស​ថត​ភាព​យន្ត​ភាគ​ជាច្រើន​រឿង​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ ដែល​នាង​ធ្លាប់​អាន​ព័ត៌មាន​នោះ មាន​ដូចជា​រឿង «សុបិន​យុវវ័យ» «ព្យុះ​ជីវិត​ចិត្ត​អ្នកលេង», «មន្ត​ស្នេហ៍​លេខា» និង​រឿង «ផ្លូវ​មរណៈ» ជាដើម។ខណៈ​កេរ្តិ៍ឈ្មោះ​សិល្បៈ​ស្ទុះ​ឡើង នាង​ក៏​ត្រូវបាន​ផលិតករ​ជាច្រើន​ទំនាក់​ទំនង​សុំ​ឲ្យ​ថត​សម្តែង តែ​បែរ​ជា​ត្រូវ​តារា​ស្រី​កូនកាត់​ខ្មែរ​ថៃ​រូបនេះ​ប្រកា​សបិទ​ការលក់​កាយវិការ​មុខ​កាមេរ៉ា លើ​ផ្នែក​អាជីវកម្ម​ថត​ភាពយន្ត ដែល​នាំ​ឲ្យ​មាន​មន្ទិល​ជាច្រើន​លើក​ឡើង ភ្លាមៗ​ថា៖ «តារា​ស្រី​វ័យ ២៣ ឆ្នាំ […]

Babykuku.com February 15, 2018

យោងទៅតាមរឿងនិទាន និងរឿងព្រេងខ្លះទៀត បានឲ្យដឹងថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា «នៀន» មានន័យថា ឆ្នាំជាភាសាចិន។ នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី «នៀន» បានមកខាំស៊ីពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារ នៅមុខផ្ទះរបស់ពួកគេជា រៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពី «នៀន» បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប ខាំស៊ីប្រជាជនទៀតទេ។   គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា «នៀន» ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ «នៀន» ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក «នៀន» ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ […]

Babykuku.com February 15, 2018

កាលពីពេលថ្មីៗកន្លែងទីនេះលោក សម រង្ស៊ី​ អតីតប្រជាគណបក្សសង្គ្រោះជាតិដែលបច្ចុប្បន្នកំពុងបង្កើតនូវចលានាមួយគឺ ចលនាសង្គ្រោះជាតិ បានសរសេរ រិះគន់យ៉ាងខ្លាំងលើរដ្ឋាភិបាលសម្ដេចហ៊ុន សែន មិនតែប៉ុណ្ណោះលោក សម រង្ស៊ី បាននិយាយថាលោកនឹងដាក់សំណើ ទៅតុលាការសហរដ្ឋអាមេរិក ដើម្បីតម្រូវឲ្យក្រុមហ៊ុនអាមេរិកាំង Facebook របស់លោក Mark Zuckerberg ផ្តល់ព័ត៌មាន និងទិន្នន័យ ដែលបញ្ជាក់ថាលោក ហ៊ុន សែន ប្រើប្រាស់បណ្តាញសង្គម Facebook ក្នុងគោលបំណងបំភ័ន្តសាធារណមតិ ដោយបំប៉ោងប្រជាប្រិយភាពក្លែងក្លាយរបស់គាត់ ជាងនេះទៅទៀតលោក សម រង្ស៊ី បន្ថែមថា៖លោក ហ៊ុន សែន បានប្រើប្រាស់បណ្តាញ Facebook នេះដើម្បីគម្រាមកំហែងប្រជារាស្ត្រខ្មែរ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ និយាយសង្ខេបទៅ លោក ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធ Facebook ដើម្បីភូតកុហកអ្នកដទៃ និងពង្រឹងអំណាចផ្តាច់ការរបស់គាត់ នៅប្រទេសកម្ពុជា ដែលជាទង្វើផ្ទុយពីក្រមសីលធម៌ របស់ក្រុមហ៊ុន Facebook៕

Babykuku.com February 15, 2018

មន្ត្រី​សង្គម​ស៊ីវិល យុវជន និង​ពលរដ្ឋ​ចាត់​ទុក​បញ្ជា​របស់សម្ដេចតេជោ ហ៊ុនសែន ឲ្យ​ចាត់វិធានការ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់ និង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ​ថា មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ និង​ពុំ​មាន​ប្រសិទ្ធភាព​ចំពោះ រថយន្ត​ដឹក​ឈើ​លើស​ទម្ងន់​ទៅ​ប្រទេស​វៀតណាម​នោះ​ទេ។ គួររំលឹកផងថាកាលពីថ្ងៃទី១០ កុម្ភៈសម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាអនុវត្តច្បាប់លើរថយន្តដឹកលើសទម្ងន់ រថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់។ ក្រុម​យុវជន និង​ពលរដ្ឋ ហាក់​ពុំ​មាន​ជំនឿ​ទាំងស្រុង​ទៅលើ​បញ្ជា​ជាថ្មី​នេះ របស់​សម្ដេចតេជោ ហ៊ុន សែន ព្រោះ​ពួកគាត់​ចំណាំ​ថា បទបញ្ជា​នេះ អាជ្ញាធរ​អនុវត្ត​បានតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារ​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន និង​អ្នកមាន​ឥទ្ធិពល​ខ្លះ ជា​មន្ត្រី​ធំ​ៗ​ក្នុង​របប​សម្ដេចតេជោ ហ៊ុន សែន ដែល​ជា​ម្ចាស់​នៃ​អាជីវកម្ម​ដឹកជញ្ជូន​នោះ បណ្ដាល​ឲ្យ​សមត្ថកិច្ច​តូចតាច​ខ្លាច​ញញើត​នឹង​រារែក​ក្នុង​ការ​អនុវត្ត​ច្បាប់។ ចំណែក​អំពើពុករលួយ​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ ក៏​ជា​កត្តា​ចម្បង​ផ្សេង​មួយទៀត ជះឥទ្ធិពល​អាក្រក់​ដល់​សុវត្ថិភាព​ពលរដ្ឋ និង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផង ដែល​ពួកគាត់​ចង់​ឲ្យ​លប់​បំបាត់៕

Babykuku.com February 7, 2018

នៅថ្ងៃទី០៨ គុម្ភៈ ឆ្នាំ២០១៨ ក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកប៊ុត ស៊ាកនេ ដែលជាអតីតសមាជិកអចិន្ត្រៃយ៍របស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យLDP បានបង្ហោះលិខិតចំនួនពីរច្បាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោក ( Buth Seakne )ដែលក្នុងលិខិតនោះបានបញ្ជាក់ថាលោក ប៊ុត ស៊ាកនេ និង លោក ធុយ ចាន់ថន ដែលជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ (LDP ) ពេលបានលាលែងចេញពីតំណែងហើយ ។ គួររំលឹកថាលោក ប៊ុត ស៊ាកនេ និង លោក ធុយ ចាន់ថន ធ្លាប់ជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDPចាប់តាំងពីឆ្នាំ២០១៣មកម្លេះ បើគិតមកទល់ពេលនេះអស់រយៈពេលជាង៤ឆ្នាំកន្លងមកហើយ។  ខាងក្រោមនេះយើងសូមដកស្រង់ពាក្យសម្ដីចេញពីគណនីPageរបស់លោក ប៊ុត ស៊ាកនេ(Buth Seakne) ទាំងស្រុង ៖ សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសជាទីគោរព! ខ្ញុំបាទឈ្មោះ ធុយ ចាន់ថន បានចូលរួមការងារ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់តាំងពីអំឡុងឆ្នាំ២០០៧ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ កន្លងមកខ្ញុំបាទធ្លាប់ជាសមាជិកអចិន្ត្រៃយ៍ ជាសមាជិកគណៈកម្មាធិការនាយក របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ខ្ញុំបានដាក់លិខិតលាលែងជូនគណបក្ស ដើម្បីបញ្ចប់តួនាទីខ្ញុំបាទជាស្ថាពរ។ […]

Babykuku.com February 6, 2018

បន្ទាប់ពីមានការចោទប្រកាន់របស់លោកឈាង វុន ថាហាងលក់បាយរបស់កញ្ញា ស៊ិន រ៉ូហ្ស៊េត ជាកន្លែងដែលប្រមូលផ្ដុំពួកឧទ្ទាមជនដែលជាអតីតអ្នកគាំទ្រសង្គ្រោះជាតិនោះ ដើម្បីបញ្ជាក់ប្រាប់ដល់មហាជន និងលោក ឈាង វុន ថា ហាងរបស់នាង មិនពាក់ព័ន្ធនឹងពួកឧទ្ទាមជននោះទេ ដូច្នេះហើយបានជានៅព្រឹកថ្ងៃទី៥ គុម្ភៈម្សិលមិញនេះ កញ្ញា រ៉ូហ្ស៊េត បានលើកស្លាកយីហោថ្មីដោយសរសេរថា៖ «ហាងរ៉ូហ្ស៊េតរីករាយស្វាគមន៍ភ្ញៀវទាំងអស់លើលលែងតែ ឧទ្ទាមជន» ប៉ុន្តែក្រោយពេលយីហោថ្មីរបស់នាងត្រូវបានបង្ហោះពេញបណ្ដាញសង្គមរួចមកធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមហាជនក៏មានការរិះគន់យ៉ាងខ្លាំងផងដែរទៅលើតំណាងរាស្ត្រលោក ឈាង វុន ដែលចោទប្រកាន់លើនាងរ៉ូហ្ស៊េតបែបនេះ។   មិនទាន់បានមួយថ្ងៃផងអភិបាលក្រុងបាត់ដំបងបានស្នើរឲ្យកញ្ញា រ៉ូហ្ស៊េត ដកស្លាកយីហោថ្មីនោះចេញជាបន្ទាន់ និងអញ្ជើញកញ្ញាទៅជួបនៅព្រឹកថ្ងៃទី​៦ កុម្ភៈនេះផងដែរ ។ ក្នុងជំនួបនោះកញ្ញា រ៉ូហ្ស៊េត នឹងព្រមដកយីហោថ្មីនោះចេញ តែនាងស្នើរសុំឲ្យអភិបាលក្រុងបាត់ដំបងថា៖“សុំឈប់គំរាមខ្ញុំ”ពីព្រោះកន្លងមកគេចោទហាងនាងខ្ញុំជាកន្លែងចេញចូលចលនាឧទ្ទាមធ្វើអោយខ្ញុំប៉ះពាល់មុខរបររកស៊ីរបស់ខ្ញុំ គឺលក់អត់ដាច់ ដូច្នេះស្លាកនេះខ្ញុំដាក់ដើម្បីការពារខ្លួនខ្ញុំ និងហាងរបស់ខ្ញុំហើយកុំអោយភ្ញៀវគាត់ព្រួយបារម្ភទៀត៕  

Babykuku.com February 6, 2018

កាលពីថ្ងៃទី២៨ មករា កន្លងទៅនេះតំណាងរាស្ត្រខេត្តបាត់ដំបងម្នាក់របស់បក្សកាន់អំណាចលោក ឈាង វុន បានចោទប្រកាន់ថាហាងលក់បាយរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  ដែលជាអតីតចៅសង្កាត់អូរចា ខេត្តបាត់ដំបងរបស់អតីតបក្សសង្គ្រោះជាតិ ថាជាកន្លែងដែលប្រមូលផ្ដុំពួកក្រុមឧទ្ទាមដែលគាំទ្រដល់ «ចលនាសង្រ្គោះជាតិ» នោះ បានធ្វើឲ្យមហាចនមានការជួសចិត្តយ៉ាងខ្លាំង និងថាការចោទនេះគ្មានហេតុផលសមរម្យទាល់តែសោះ។ យ៉ាងណាមិញកញ្ញា  ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  ក៏បានចេញមុខបកស្រាយដែលចមពោះបញ្ហានៃការចោទប្រកាន់ទាំងអយុត្តិធម៌បែបនេះមកលើរូចនាងដោយនាងយិយាយថា៖ មុខរបរដែលនាងខ្ញុំ កំពុងដំណើរការលក់ដូរ “នំបញ្ចុកខ្មែរ” រាល់ថ្ងៃនេះ គឺនាងខ្ញុំធ្វើដើម្បីរកប្រាក់កម្រៃចិញ្ចឹម “អ្នកម្តាយ” នាងខ្ញុំ និងដោះស្រាយបង់រំលួសបំណុលផ្ទះសំបែងបន្តិចបន្តូច តែប៉ុណ្ណោះ។ បើទោះជានាងខំប្រឹងបកស្រាយយ៉ាងណាក៏ដោយ ក៏លោកឈាង វុន មិនអាចព្រមទទួលបានដែរដោយនិយាយលោកនឹងដាក់អ្នកសើបអង្កេតចំពោះរឿងនេះបន្តដើម្បីឈានដល់ការបិតហាងបាយនេះឬចាប់ខ្លួនកញ្ញា ស៊ិន រ៉ូហ្សេត បើលោកឃើញថាហាងបាយរបស់នាងពិតជាកន្លែងដែលប្រមូលផ្ដុំពួកក្រុមឧទ្ទាមដែលគាំទ្រដល់ «ចលនាសង្រ្គោះជាតិ» មែននោះ។ អ្វីដែលនឹកស្មានមិនដល់នោះដើម្បីបញ្ជាក់ដល់ភ្ញៀវដែលចូលមកពិសារនៅហាងបាយរបស់នាង ស៊ិន រ៉ូហ្សេត បានលើយីហោថ្មីដែលសរសេរថា៖«ហាងរ៉ូហ្សេត រីករាយស្វាគមន៍រាល់ភ្ញៀវទាំងអស់លើកលែងតែ ឧទ្ទាមជន» ការសរសេរបែបនេះហាក់ដូចជាបញ្ឈឺលោក ឈាង វុន បន្តិចមែន ប៉ុន្តែវាជាជម្រើសតែមួយដែលនាងចង់បញ្ជាក់ប្រាប់ដល់មហាជន ពិសេសលោកឈាង វុន តែម្ដងថាហាងបាយរបស់នាងមិនពាក់ព័ន្ធអីនឹងក្រុមឧទ្ទាមណានោះទេ៕

Babykuku.com February 5, 2018

អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់ ​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ និង​បរទេសផងនោះ ​ខណៈកំពុងជិះ​លើ​រថយន្តក្រុងមួយ​គ្រឿង ​បាន​​ភ័យ​ស្លន់ស្លោរ​ដោយសារ​តែ​បុរសញៀនថ្នាំម្នាក់ ​ឈ្លោះ​ជា​មួយ​​ប្រពន្ធ ស្រាប់តែ​ស្ទុះរ​ត់ទៅ​ទាញ​បួង​ចង្កូតរថយន្ត ​ដែល​កំពុង​បើកបរ​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​គីឡូ​លេខ​៧០ ​ក្នុងភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ​នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨។ អ្នក​បង្ក​នោះ​ ត្រូវ​បា​នបញ្ជូ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ហើយ ប៉ុន្តែរូបគេត្រូវបានអ្នកជិះលើរថយន្តក្រុងព្រួតវាយស្ទើស្លាប់ផងដែរ៕

Babykuku.com February 5, 2018

កាលពីពេលថ្មីៗនេះមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា៖ ព្រលានយន្តហោះថ្មី ដែលវិនិយោគទឹកប្រាក់រហូតដល់១,៥០០លានដុល្លារនេះ នឹងត្រូវចំណាយពេល២ ឬ៣ឆ្នាំទៀត ទើបសាងសង់ ព្រោះនៅមានការងារមួយចំនួនទៀតត្រូវបញ្ចប់។ គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះស្ថិត នៅក្នុងទឹកដីខេត្តកណ្តាល ចាប់ពីក្រុងតាខ្មៅលាតសន្ធឹងដល់ស្រុកកណ្តាលស្ទឹង (ប៉ែកខាងកើតផ្លូវជាតិលេខ២) ហើយនឹងអាចថ្ពក់ភ្ជាប់ជាមួយទឹកដីស្រុកស្អាងខ្លះ និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ក្រោមការគ្រប់គ្រោងរបស់ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕

Babykuku.com February 5, 2018

កាលពីពេលថ្មីៗនេះមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា៖ ព្រលានយន្តហោះថ្មី ដែលវិនិយោគទឹកប្រាក់រហូតដល់១,៥០០លានដុល្លារនេះ នឹងត្រូវចំណាយពេល២ ឬ៣ឆ្នាំទៀត ទើបសាងសង់ ព្រោះនៅមានការងារមួយចំនួនទៀតត្រូវបញ្ចប់។ គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះស្ថិត នៅក្នុងទឹកដីខេត្តកណ្តាល ចាប់ពីក្រុងតាខ្មៅលាតសន្ធឹងដល់ស្រុកកណ្តាលស្ទឹង (ប៉ែកខាងកើតផ្លូវជាតិលេខ២) ហើយនឹងអាចថ្ពក់ភ្ជាប់ជាមួយទឹកដីស្រុកស្អាងខ្លះ និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ក្រោមការគ្រប់គ្រោងរបស់ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕