Babykuku.com

Babykuku.com October 6, 2017

  ក្រសួងមហាផ្ទៃ​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​កំពូល​នៅ​ថ្ងៃទី ០៦តុលា​នេះ ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តឹង​របស់​គណបក្សនយោបាយ​ចំនួន​ពីរ។ ប៉ុន្តែភ្លាមៗនេះ ប្រតិកម្ម​បាន​ធ្លា​ក់មក ទាំង​ប្រតិកម្ម​គាំទ្រ និង​ប្រតិកម្ម​ប្រឆាំង ចំពោះ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​នៅពេលនេះ។ ជាបឋម គឺ​ប្រតិកម្ម​គាំទ្រ​បាន​ធ្លាក់​មកពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ តាមរយៈ​សេចក្តី​ថ្លែង​ការណ៍ នៅថ្ងៃនេះ គណបក្ស​អំណាច​ខ្មែរ​ដែលមាន​លោក ញឹក ប៊ុនឆៃ ជា​អតីត​ប្រធាន​ដែល​​កំពុង​​ជាប់ពន្ធនាគារ​នេះ បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ការចាត់​វិធានកា​រ​ដ៏​ត្រឹមត្រូវ​ក្នុងការ​ចាប់ខ្លួន​លោក កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ។ តាមរយៈ​ សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី ០៦ តុលា គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិនបាន​លើកឡើង​ពី​បណ្តឹង​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ តែ​បាន​ចាត់ទុកថា ទង្វើ​របស់លោក កឹម សុខា ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាប់ខ្លួន​នោះ ដោយសារតែ​បាន​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ពី​ច្បាប់ ដូច​មានចែង​នៅក្នុង​មាត្រា ៦ថ្មី (ពីរ) មាត្រា ៧ និង​មាត្រា ៤៤ថ្មី (ពីរ) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​នោះ គឺជា​វិធានការ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។   គួរ​ជំរាបជូន​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺជា​គណបក្ស​ទី៣ហើយ ដែល​បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​ប្រធាន​គណបក្សប្រឆាំង បន្ទាប់ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា របស់លោក ពេជ្រ […]

Babykuku.com October 6, 2017

ភ្នំពេញ​៖ រដ្ឋាភិបាល នឹង​វិសោធនកម្ម​ច្បាប់​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន ចូល​និវត្ត​អាយុ​៦៥​ឆ្នាំ​វិញ​។ ថ្លែង​ក្នុង​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​«​គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង នៃ​ យុវជន​ជំនាន់​ក្រោយ » នៅ​ព្រឹក​ថ្ងៃទី ៥ តុលា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន រក​វិធី​​កំណែទម្រង់​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​គ្រូ​ទាំងអស់ អាចមាន​ឱកាស​បង្រៀន​សិស្ស រហូតដល់​អាយុ​៦៥​ឆ្នាំ​។ ​មូល​ហេតុដែល​រដ្ឋាភិបាល ចង់​ឲ្យ​គ្រូ​នៅ​បន្ត​បង្រៀន​ដល់​អាយុ​៦៥​ឆ្នាំនេះ ព្រោះ​វ័យ​កាន់តែ​ចាស់ ក៏​រឹតតែ​បញ្ចេញ​សមត្ថភាព​បង្រៀន​សិស្ស​កាន់តែខ្លាំង​ដែរ​។ នេះ​ជាការ​យល់ឃើញ​របស់​ស​ម្ដេច ហ៊ុន សែន ដែល​ស្នើ​បន្ថែម​ឲ្យ​លោក ពេជ្រ ប៊ុនធិន ជួល​សម្រួល​ដល់​អាយុ​គ្រូពេទ្យ និង​មន្ត្រីរាជការ​ដទៃទៀត​ផង​។ ​គួរ​បញ្ជាក់ថា កន្លងមក​គ្រូបង្រៀន គ្រូពេទ្យ និង​មន្ត្រីរាជការ ត្រូវបាន​កំណត់​ឲ្យ​ចូល​និវត្ត​ត្រឹម​អាយុ ៦០​ឆ្នាំ​។ បើតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ក្នុង​មួយឆ្នាំៗ​ក្រសួង​ត្រូវការ​ជ្រើសរើស​គ្រូបង្រៀន​ថ្មី​ចំនួន​៣០០០​នាក់ សម្រាប់​មក​ជំនួស​ គ្រូបង្រៀន​ដែល​ត្រូវ​ចូល​និវត្ត​។ ប៉ុន្តែ​ការជ្រើសរើស​គ្រូ​ថ្មីៗ​បន្ថែម មិនទាន់​អាច​គ្រប់​តម្រូវការ​នៅឡើយ​ទេ ខណៈ​នៅតាម​សាលា​នីមួយៗ នៅតែ​បន្ត​ជួប​បញ្ហា​ខ្វះ​គ្រូបង្រៀន​៕

Babykuku.com October 6, 2017

ថ្ងៃទី​៣ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា គឺ​រយៈពេល​១​ខែ​គត់​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​។ តាមរយៈ​សារលិខិត​មួយ​ចុះ​កាលពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឯកឧត្តម កឹម សុខា នៅតែ​ច្រានចោល​ការចោទប្រកាន់​ទៅលើ​ខ្លួន​ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ហើយ​ជំរុញ​ពលរដ្ឋ​បន្ត​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដើម្បី​ការផ្លាស់ប្តូរ​។​ «​ខ្ញុំ កឹម សុខា ពុំដែល​បាន និង​ក៏​មិនមាន​ផែនការ​ណាមួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ ឬ​ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យ​បូរណភាព​ទឹកដី និង​ធនធានធម្មជាតិ​ខ្មែរ​ឡើយ​។ ផ្ទុយទៅវិញ ខ្ញុំ​តែងតែ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ដោយ​អហិង្សា តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​»​។ នេះ​ជា​សំណេរ​របស់​ឯកឧត្តម កឹម សុខា ដែល​កំពុង​ស្ថិតនៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។​​មួយខែ​គត់​នៃ​ការឃុំខ្លួន ក្រោម​ការចោទប្រកាន់​ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​មានន័យថា ជា​អំពើ​ក្បត់ជាតិ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​អះអាងថា ខ្លួន​មិនបាន​ធ្វើ​ឲ្យ​ខុស​ឡើយ ហើយ​វា​ជាការ​មួលបង្កាច់​ទាំងស្រុង​។ លោក​ថា ការ​សម្រុកចូល​គេហដ្ឋាន​លោក​ពាក់កណ្តាល​អា​ធ្រា​ត្រ ជាការ​រំលោភច្បាប់ និង​អភ័យឯកសិទ្ធិសភា ជាពិសេស​រដ្ឋធម្មនុញ្ញ​។​ «​សូមកុំ​តក់ស្លុត​!»​។ នេះ​ជា​សារសំខាន់​របស់​មេបក្ស​ប្រឆាំង ដើម្បី​លើកទឹកចិត្ត​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំទ្រ​ឲ្យ​បន្ត​ចូលរួម​ក្នុង​ចលនា​ផ្លាស់ប្តូរ តាមរយៈ​ការបោះឆ្នោត ដោយ​លោក​បាន​អះអាងថា ការផ្លាស់ប្តូរ​ដែល​ខ្មែរ​ចង់បាន​នោះ គឺ​សម្រេចបាន​ពាក់កណ្តាល​ហើយ​។ លោក​បានសរសេរថា​៖ «​ទោះ​រូប​ការយ​ខ្ញុំ​ត្រូវ​ជាប់ឃុំ តែ​គ្មាន​នរណាម្នាក់​អាច​ឃុំ​ឧ​ត្ត​ម​គតិ​ខ្ញុំ​បានឡើយ​»​។​ ​ជាមួយគ្នានេះ […]