ចំណដឹងទូទៅ

Babykuku.com February 15, 2018

យោងទៅតាមរឿងនិទាន និងរឿងព្រេងខ្លះទៀត បានឲ្យដឹងថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា «នៀន» មានន័យថា ឆ្នាំជាភាសាចិន។ នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី «នៀន» បានមកខាំស៊ីពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារ នៅមុខផ្ទះរបស់ពួកគេជា រៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពី «នៀន» បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប ខាំស៊ីប្រជាជនទៀតទេ។   គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា «នៀន» ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ «នៀន» ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក «នៀន» ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ […]

Babykuku.com December 17, 2017

កំពត ៖ បន្ទាប់ពីមានការប្រតិកម្មយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋព្រោះតែការកែប្រែឈ្មោះនៅលើខ្លោងទ្វារចូលទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោលនោះ នៅពេលនេះឈ្មោះលើខ្លោងទ្វារត្រូវបានដាក់ថ្មីហើយដោយរំលេចព្រះនាមអតីតព្រះមហាក្សត្រខ្មែរផងដែរ។ ឈ្មោះថ្មី នៅលើខ្លោងទ្វារនេះគឺ ឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ឈ្មោះថ្មីលើខ្លោងទ្វារចូលទៅកាន់រមណីយដ្ឋានភ្នំបូកគោនេះ ត្រូវបានរៀបចំដាក់រួចរាល់នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។ ដោយអនុវត្តន៍តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងន័យជម្រះរាល់ភាពមន្ទិលសង្ស័យទាំងឡាយ បន្ទាប់ពីខ្លោងទ្វារនោះស្ថិតក្នុងភាពទំនេរប្រហែលជាង ៣ខែកន្លងទៅនេះ។ មន្ត្រីជំនាញពាក់ព័ន្ធនៃមន្ទីរបរិស្ថានខេត្តកំពត បានប្រាប់ឲ្យដឹងថា ដោយផ្អែកតាមលិខិតលេខ៩៨៥.សជណ.កស ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានខ្លឹមសារតម្រូវឲ្យសម្របសម្រួលការរៀបចំស្លាកសញ្ញានៅខ្លោងទ្វារធំចូលឆ្ពោះទៅភ្នំបូកគោដោយសរសេរថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ។ តាមលិខិតដដែលនេះ បានបញ្ជាក់ថា ស្លាកនេះត្រូវមានរចនាបទខ្មែរ និងឆ្លុះបញ្ចាំងនូវអត្តសញ្ញាណនៃឧទ្យានជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិក៏ដូចជាលុបបំបាត់ការភ័ន្តច្រឡំពីសាធារណជនពាក់ព័ន្ធការប្តូរនាមករណ៍របស់ក្រុមហ៊ុនសុខាអូតែល។ មន្ត្រីបរិស្ឋានរូបនេះ បានឲ្យដឹងទៀតថា ដោយបានសម្របសម្រួលរួចរាល់ និងស្ថិតក្នុងភាពបន្ទាន់ផងនោះ សាខាក្រុមហ៊ុនសុខាអូតែលបានបញ្ជូនកម្លាំងមកលើកស្លាកសញ្ញាសម្គាល់ក្រសួងបរិស្ថាន និងរៀបចំដំឡើងអក្សរនូវពាក្យថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ លើខ្លោងទ្វារផ្លូវចូលទៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។ គួររំលឹកផងដែរថា តបតាមបទបញ្ជាក្នុងភាពបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ លោក ចាន់ ចេស្តា អភិបាលខេត្តកំពតបានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធចុះដោះស្លាកសញ្ញា និងឈ្មោះនៅលើខ្លោងទ្វារឆ្ពោះទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោព្រោះតែសាខាក្រុមហ៊ុនសុខាអូតែលប្តូរឈ្មោះពីរមណីយដ្ឋានឋានសួគ៌បូកគោទៅជារមណីយដ្ឋានសុខាឋានសួគ៌ដែលបង្កឲ្យមានការភ័ន្តច្រឡំពីសាធារណជនជាច្រើន ទាំងនៅក្នុងស្រុក និងបរទេស។ […]

Babykuku.com December 17, 2017

Kenro Izu ជា ឈ្មោះមួយ ដែលមាន អ្នកស្គាល់ តិចតួចបំផុត! ដែល ជាអ្នកកាន់ ម៉ាស៊ីនថត ប្រកបដោយ បេះដូង មនុស្សធម័ ដែល កំរ រកបាន ក្នុងលោកនេះ។  តើ គាត់ជានរណា? គាត់ធ្វើអ្វី ខ្លះ? កត្តាអ្វី ដែល ធ្វើអោយក្តីស្រម៉ៃ របស់គាត់ក្លាយជាការពិត? សូមអ្នកទាំងអស់ចំណាយពេល៥នាទី ដើម្បី ស្វែង យល់ពី ស្ថាបនិក មន្ទីរពេទ្យកុមារអង្គរ ដែល ជាបុគ្គលមួយរូប ដែល មិនសូវបាន រំលឹកដល់ នៅកម្ពុជា។ គាត់ជាជាងថតរូបជនជាតិ អាមេរិក ដើមកំនើតជប៉ុន ដែលជក់ចិត្ត ដិតអារម្មណ៏ ជាមួយ ប្រាសាទ អង្គរដ៏ ល្អឯករបស់ប្រទេស កម្ពុជាយើង។ ក្នង កំឡុងពេលថតរូប នៅឆ្នាំ ១៩៩៣, គាត់មានការ ងឿងឆ្ងល់ ហេតុអ្វី សំបូរ […]

Babykuku.com December 13, 2017

នៅថ្ងៃនេះAll news សូមលើយករឿងព្រេងនិទាន របស់ខ្មែរមួយដើម្បីចែកជូនបងប្អូនដើម្បីទទួលនូវចំនេះដឹងថ្មីទាក់ទងនឹងពាក្យដែលចាស់ៗតំណាលតៗគ្នាថា ប្រសិនបើមនុស្សប្រុសណាដែលពឹងផ្អែកលើមនុស្សស្រីដើម្បីរកស៊ីចិញ្ចឹមនោះគឺគេប្រៀបធៀបទៅនឹងសត្វ ប្រឡាំងកាស។ តើសត្វប្រឡាំងកាស់ ដែលចាស់ៗតែងតែតំណាលតៗគ្នានោះមានប្រវត្តិបែបណា? នៅក្នុងព្រះនគរមួយមានស្ដេចមួយអង្គព្រះនាម សូរ្យវង្ស ព្រះអង្គមានព្រះរាជបុត្រជាច្រើន តែក្នុងចំនោមព្រះរាជបុត្ររបស់ព្រះអង្គគឺមានតែព្រះរាជបុត្រមួយអង្គគត់ដែលព្រះអង្គ សូរ្យវង្ស ស្រលាញ់ជាងគេគឺព្រះនាម វង្សា ជាបុត្រ ដែលមានព្រះជន្ម១០វស្សា។ថ្ងៃមួយព្រះបាទ សូរ្យវង្ស ស្ដេចយាងចេញទៅកំសាន្តព្រៃនៅក្បែរមាត់សមុស្ស ដើម្បីបរបាញ់សត្វលំហែព្រះទ័យ តាមទំលាប់របស់ព្រះ ខណៈពេលនោះមានសត្វឥន្រ្ទីដ៏ធំមួយបានហោះសំដៅមកព្រះរាជកុមារ វង្សា រួចក៏ឆាបយកព្រះរាជកុមារ ហើរឆ្ពោះទៅកោះមួយនៅកណ្ដាលមហាសាគបាត់ទៅ ។ ពេលនោះព្រះបាទ សូរ្យវង្ស ក៏បានបញ្ជារឲ្យមន្ត្រី ទាហានជាច្រើនដេញតាម តែគ្មានប្រយោជន៍នោះទេ ព្រោះសត្វឥន្ទ្រីនោះហោះលឿនខ្លាំងណាស់ ។ ដើម្បីរកវិធីទៅតាមរកព្រះរាជបុត្រមកវិញ ព្រះអង្គបានកោះហៅនាម៉ឺនសព្វមុខមន្ត្រីទាំងអស់មកជុំនុំគ្នាដើម្បីរកវិធីតាមរកព្រះរាជកុមារ ពេលនោះគ្រូហារាម្នាក់បានទស្សទាយថា ព្រះរាជកុមារមិនទាន់សោយទីវង្គត់ទេ ប្រសិនបើមាននរណាម្នាក់អាចទៅដល់កោះនោះច្បាស់ជារកព្រះរាជកុមារឃើញជាក់ជាមិនខាន តាមជើងលេខគឺត្រូវទៅតែម្នាក់ឯងទើបបាន ហើយអ្វីដែលពិបាកនោះគឺមិនត្រូវប្រើទូក ឬសំពៅនោះទេគឺត្រូវតែហែលទៅតែម្ដង ។   លឺគ្រូហោរានិយាយថាព្រះរាជបុត្ររបស់អាចនៅមានព្រះជន្ម ព្រះបាទ សូរ្យវង្ស ត្រេងអរក្នុងហរទ័យជាខ្លាំង រួចក៏ប្រកាសរកអ្នកជំនាយខាងហែលទឹក ដើម្បីហែលទៅតាមរកបុត្ររបស់ទ្រង់នៅឯកោះនោះ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីច្រាំងសមុទ្រ។ នៅពេលដែលព្រះអង្គប្រកាសរកអ្នកជំនាញហែលទឹកដែលមានចម្ងាយឆ្លាយបែបនេះ នាម៉ឺន មន្ត្រីទាំងអស់ម្នាក់ៗគ្មាននរណាមួយហ៊ានចេញមុខមកទទួលភារកិច្ចដ៏មហាគ្រោះថ្នាក់នោះទេ ព្រោះថាគ្មានមនុស្សណាអាចហែលទឹកបានឆ្ងាយរាប់រយគីឡូឡើយ ម្យ៉ាងវិញទៀតនៅក្នុងសមុទ្រពោរពេញទៅដោយត្រីឆ្លាមជាច្រើនទៀតផង […]

Babykuku.com December 3, 2017

Facebook បាន​ចាប់ផ្តើម​ស្នើឲ្យ​អ្នក​ប្រើប្រាស់​បង្ហោះ​រូបថត ដើម្បី​​ធ្វើ​ការ​បញ្ជាក់​ក្នុងការ​បើ​ក​គណនី​​ឡើង​វិញ និងរកសកម្មភាព​គួរឲ្យ​សង្ស័យថាជាAccount Fake ឬ​មិន​ប្រក្រតី​ពេល​បង្កើត​គណនី​នោះ និង​ការ Add Friend ជាដើម​។ ​ការធ្វើ​តេស្ត​នេះ ក៏​អាចធ្វើឲ្យ​​ Facebook អាចចា​ប់យក​សកម្មភាព ដែល​គួរឲ្យ​សង្ស័យ​លើ​បណ្ដាញ​របស់ខ្លួន​ផងដែរ។ វាស្ថិត​ក្នុង​ចំណោម​ការធ្វើ​តេស្ត​ដទៃ​ទៀត ដើម្បី​កំណត់​ថា គណនី​ Facebook ដែល​ត្រូវបាន​បិទ​នោះ​ គឺ​មានភាព​ត្រឹមត្រូវ និង​អាច​ឲ្យ​បើក​ដំណើរ​ការ​វិញ។ ប្រសិនបើ​រូបថត​ដែល​បានបង្ហោះ​នេះ ត្រូវបាន​ចាត់ទុកថា “​ស្របច្បាប់​” ហើយនោះ​ អ្នក​ប្រើ​ប្រាស់​នឹង​អាច​ចូលទៅ​កាន់ទំព័រ Facebook ​របស់គេ​ម្តងទៀត​ដោយ​ដំណើរ​ការបាន​ជាធម្មតា។ ចំណែក​​រូបថត​ដែល​បង្ហោះ​ដើម្បី​ស្កេន​ពិនិត្យ​នេះ​ នឹង​ត្រូវបាន​លុបចេញ​ដោយ​ស្វ័យប្រវត្តិ​ពី Server របស់ Facebook ផងដែរ៕  

Babykuku.com December 2, 2017

មានឪពុកម្នាក់ដែលបានផ្តល់អោយកូននៅអារម្មណ៍កក់ក្តៅមួយព្រោះតែស្រឡាញ់កូនៗខ្លាំង​ គាត់សុខចិត្តមិនរៀបការជាថ្មីនឹងស្រីណាម្នាក់ទៀតឡើយ​ ដោយក្រោយពីលែងលះនឹងប្រពន្ធគាត់រួចហើយ​ គាត់សំរេចចិត្តប្រើជីវិតជាបុរសពោះម៉ាយដើម្បីផ្តល់ការលះបង់មួយសំរាប់កូនប្រុសទាំងប្រាំរបស់គាត់។​ កូនប្រុសទាំងប្រាំនាក់របស់គាត់​ សុទ្ធតែទទួលបានអារម្មណ៍ពិសេសពីឪពុកលើសកូនៗនៃគ្រួសារដទៃទៀត​ គឺពួកគេទទួលបាននូវអារម្មណ៍មួយយ៉ាងកក់ក្តៅដោយពាល់ត្រូវនូវការលះបង់ដ៏កំពូលមួយរបស់ឪពុកខ្លួន​ សំរាប់ប្តូរយកភាពកក់ក្តៅផ្តល់ដល់ពួកគេជាកូនទាំងអស់គ្នា។ ​ រស់នៅនឹងការលះបង់ដ៏ខ្ពស់បំផុតរបស់ឪពុកខ្លួនយូរៗទៅ​ កូនៗទាំងអស់របស់គាត់​ ទទួលអារម្មណ៍ថា​ បើសិនជាឪពុកខ្លួនរៀបការថ្មី​ ពួកគេទាំងអស់នឹងមានស្នាមរបួសក្នុងផ្លូវចិត្ត​ ព្រោះពួកគេពាល់ត្រូវថា​ ដួងចិត្តរបស់ឪពុកពួកគេ​ លែងមូលសំរាប់តែកូនហើយ​ ឪពុកខ្លួនបានប្រីជីវិតផ្ទាល់ខ្លួនមួយផ្សេង​ មិននៅលើវិថីជីវិតតែមួយជាមួយពួកកូនៗទៀតឡើយ។​ ពួកគេពិបាកទទួលយកការបាត់បង់ភាពកក់ក្តៅ​ដែលពួកគេធ្លាប់ទទួលបានពីការពាល់ត្រូវនូវការលះបង់របស់ឪពុកខ្លួនណាស់​ និងពិបាកទទួលយកការបាត់បង់អារម្មណ៍ដែលធ្លាប់គោរពតំលៃយ៉ាងខ្ពស់ដែលពួកគេធ្លាប់មាន​ ចំពោះឪពុកនៃពួកគេនោះផងដែរ។   បើមានករណីនោះកើតឡើង​ ពួកគេទទួលអារម្មណ៍ថា​ ឪពុកពួកគេមិនបានលះបង់អ្វីពិសេសសំរាប់ពួកគេលើសឪពុកនៃគ្រួសារដទៃឡើយ។​ ឪពុកម្នាក់នោះគាត់យល់ចំណុចនេះច្បាស់លាស់ណាស់​ គាត់ពេញចិត្តនឹងមិនរៀបការប្រពន្ធជាថ្មីឡើយ​ ព្រោះតែគាត់មានអារម្មណ៍ថា​ គាត់ចង់ផ្តល់អារម្មណ៍ពិសេសមួយដល់កូនៗទាំងប្រាំរបស់គាត់​ គាត់គ្មានការតឹងតែងចិត្តទេក្នុងការលះបង់នេះ​ គឺមានតែការពេញចិត្តសុទ្ធសាធ​ គាត់ទទួលអារម្មណ៍កក់ក្តៅណាស់ដែលបានប្រើជីវិតទាំងស្រុងរបស់គាត់លើវិថីតែមួយជាមួយនឹងកូនៗរបស់គាត់​ ហើយកូនៗទាំងឡាយក៏បានទទួលអារម្មណ៍កក់ក្តៅពិសេសក្នុងជីវិតរបស់ពួកគេយ៉ាងប្រាកដមែន​ ដែលជាអារម្មណ៍ដែលក្មេងក្នុងគ្រួសារដែលឪពុកម្តាយមានចិត្តធម្មតាទូទៅមិនដែលបានទទួលឡើយ។​ ពេលវេលាកន្លងទៅជាបន្តបន្ទាប់​ កូនៗរបស់គាត់ក៏បានដល់វ័យមានគ្រួសារជាបន្តបន្ទាប់ដែរ​ ពួកគេបានរៀបការម្តងមួយៗចេញពីឪពុកពោះម៉ាយចំណាស់ម្នាក់នោះ។​ តែទោះពួកគេមិនបាននៅក្រោមដំបូលផ្ទះជាមួយឪពុកដូចកាលពីពួកគេនៅក្មេងៗក៏ដោយ​ ក៏ពួកគេបណ្តាក់គ្នាមកថែរក្សាឪពុកក្នុងនាមជាកូនល្អដឹងគុណឪពុក​ ដែលមនុស្សជុំវិញបានមើលឃើញហើយស្ទង់តាមសភាពចិត្តរបស់ខ្លួនថា​ តាម្នាក់នេះថែររក្សាកូនបានល្អណាស់​ ហើយកូនៗរបស់គាត់ក៏ល្អខ្លាំងណាស់តបទៅឪពុករបស់ពួកគេវិញ​ គេគិតថាតាចាស់ម្នាក់នេះមានសំណាងខ្លាំងណាស់ដែលមានកូនៗបណ្តាក់វេនគ្នាតាមថែរក្សាឪពុកខ្លួន​គ្រប់វេលា​ និងគ្មានខ្វះខាតអ្វីទាំងលុយកាក់ទាំងសំភារ:ប្រើប្រាស់​ គឺកូនៗរបស់គាត់បានទំនុកបំរុងសព្វយ៉ាង​ យ៉ាងនេះនោះ។​ គេនឹកគិតថាបើគេមានកូនល្អតាមថែរក្សាបែបហ្នឹង​ ពួកគេមិនដឹងជាមានអារម្មណ៍កក់ក្តៅយ៉ាងណាទេ។​ តែឪពុកម្នាក់នោះ​ មិនមានអារម្មណ៍កក់ក្តៅដូចមនុស្សជុំវិញបានគិតឡើយ​ ព្រោះកូនៗរបស់គាត់បែកផ្លូវជីវិតពីគាត់ហើយ​ នេះជាអារម្មណ៍ដែលគាត់ទទួលបាន​ចំពោះមនុស្សដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅបែបលោកតា​ពោះម៉ាយម្នាក់នេះ​ តែដើម្បីក្តីសុខរបស់កូន​ ឪពុកមិនដែលហាមាត់ប្រាប់កូនពីអារម្មណ៍ពិតរបស់ខ្លួនឡើយ។​ ទីបំផុតកូនបងបួននាក់បានរៀបការបែកពីឪពុកទៅ​អស់ […]

Babykuku.com November 29, 2017

រឿងមានឬក្រវាមិនមែនដោយសារជោគវាសនា និងខ្លះយល់ថាមកពីជាតិមុនគេសាងផលល្អទើបជាតិនេះគេក្លាយជាអ្នកមាន តែតាមការពិតមិនចឹងនោះទេ ខាងក្រោមនេះជាមូលហេតុធ្វើឲ្យអ្នកក្លាយជាអ្នកមានឬក្រ សូមអានការយល់ឃើញទាំង១០ចំនុចដែលបង្ហាញ់ពីភាពខុសគ្នារវាងការគិតរបស់អ្នកក្រនិងអ្នកមាន៖ ១ មនុស្សអ្នកក្រ ជាមនុស្សដែលមានមន្ទិលសង្ស័យ ចំណែកមនុស្សអ្នកមាន ជាមនុស្សដែលមានភាគជឿជាក់។ ២ មនុស្សអ្នកក្រ ស្វែងរកឃើញភាគច្រើននូវកំហុស ចំណែកមនុស្សអ្នកមាន ជាមនុស្សដែលស្វែងរកភាពជោគជ័យ។ ៣ មនុស្សអ្នកក្រជា មនុស្សដែលបង្កើតការសន្មត់និងការស្មាន ចំណែកមនុស្សអ្នកមាន ជាមនុស្សដែលបង្កើតនូវសំនួរសួរដេញដោល។ ៤ មនុស្សអ្នកក្រ ជាមនុស្សដែលនិយាយពាក្យថាពួកយើងនិងពួកគេ ចំណែកមនុស្សអ្នកមាន ជាមនុស្សដែលនិយាយពាក្យថាពួកយើង។ ៥ មនុស្សអ្នកក្រជា មនុស្សចង់បានតែវិធីសាមញ្ញងាយ ចំណែកមនុស្សអ្នកមាន ចង់បានវិធីណាដែលល្អបំផុតប៉ុណ្ណោះ។ ៦ មនុស្សអ្នកក្រ គិតថាលុយជារបស់សំខាន់ជាងពេលវេលា ចំណែកមនុស្សអ្នកមាន គិតថាពេលវេលាសំខាន់ជាងលុយ។ ៧ មនុស្សអ្នកក្រ ជាអ្នកដែលចូលចិត្តប្រកួតប្រជែង ចំណែកមនុស្សអ្នកមាន ជាអ្នកដែលចូលចិត្តបង្កើត។ ៨ មនុស្សអ្នកក្រ ចូលចិត្តត្អូញត្អែរ វិនិច្ឆ័យទោសអ្នកដទៃ និង រិះគន់ ចំណែកមនុស្សអ្នកមាន ចូលចិត្តសរសើរនិងសប្បាយនឹងអ្វីដែលពួកគេបានធ្វើ។ ៩ មនុស្សអ្នកក្រ ស្វែងរកដំបូន្មានពីអ្នកដែលគ្មានវិជ្ជាជីវៈច្បាស់លាស់ ខណៈពេលមនុស្សអ្នកមាន ស្វែងរកតែអ្នកជំនាញប្រកបដោយវិជ្ជាជីវៈដើម្បីប្រឹក្សាយោបល់។ ១០ មនុស្សអ្នកក្រ […]

Babykuku.com November 12, 2017

ពាក្យតំណាលរបស់ខ្មែរយើងមានច្រើនណាស់សម្រាប់អប់រំទូន្មានប្រៀនប្រដៅកូនចៅឲ្យដឹងអ្វីល្អអ្វីអាក្រក់ និងអ្វីដែលគួរធ្វើនឹងមិនគួរធ្វើ ។ យ៉ាងណាមិញមានពាក្យតំណាលច្រើនណាស់ដែលកូនខ្មែរបានលឺតែពួកគេមិនដឹងពីអត្តន័យនោះទេ ថាតើដូតាខ្មែរដែលបង្កើកពាក្យនោះមកចង់បង្ហាញ់ពីអ្វី? ក្នុងឪកាសនេះ All newsសូមលើកយកពាក្យតំណាលមួយដែលមានតាំងពីបុរាណកាលមកដើម្បីបកស្រាយដល់បងប្អូនដែលបានគាំទ្រ All news ទាំងអស់បានដឹងនិងទុកជាចំនេះដឹងក្នុងការពិចារណាផងដែរ។ ពាក្យតំណាលនោះគឺ ខ្លួនមួយតែជិះ ទូកពីរ តើពាក្យតំណាលនឹងមានន័យបែបណា សូមអានខ្លឹមសារដែលបានបកស្រាយយ៉ាងក្បោះក្បាយនៅខាងក្រោម៖ នាងអើយនាងនួន នាងតូចតែខ្លួនតែជាន់ទូក២ ទូក១មានក្បាច់ ចំលាក់សំភី ទូក១គ្មានភ្ញី មានតែច្រវ៉ា។ សម្រាប់ន័យត្រង់គឺ៖ទូកដែលនាងជាន់ម្ខាងនោះមានតែក្បូក្បាច់រចនាស្រស់ស្អាតតែប៉ុណ្ណោះ តែទូកម្ខាងទៀតគ្មានក្បាច់ចំលាក់ក៏ពិតមែនតែអាចនាំនាងទៅដល់គោលដៅបាន។ សម្រាប់ន័យធៀបគឺ៖បើនាងជិះទូកដែលមានក្បាច់គឺបានន័យថា នាងជ្រើសរើសមនុស្ស ដែលមានត្រឹមតែទ្រព្យសម្បតិ្តភាពហ៊ឺហា ភាពស៊ីវិល័យផ្ដល់អោយនាងតែប៉ុណ្ណោះ ប៉ុន្តែគ្មានសុភមង្គលផ្ដល់អោយនាងឡើយ។ តែបើនាងជិះទូកដែលមានច្រវ៉ាមានន័យថា នាងបានជ្រើសរើសមនុស្សដែលអាចផ្ដល់សេចក្ដីសុខសុភមង្គល និងភាពសុខសាន្ដដល់នាងបាន ដោយមិនគិតថាមនុស្សនោះមានរឺក្រឡើយនោះទេ៕ ( ដកស្រង់ពី Khmer Viral )

Babykuku.com October 19, 2017

Mark Zuckerberg អគ្គនាយកFacebook Mark Zuckerberg និង ប្រពន្ធរបស់គាត់ ដឹង Facebook រក​ចំណូល​បាន​ប៉ុន្មាន​អត់ ពី​ការ​លេង​របស់​យើង​រាល់​គ្នា? ចំណូល​សម្រាប់​ត្រីមាស​ទី២ ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook បាន​កើន​ឡើង​ចំនួន ៤៤,៨% ឬ​ស្មើ​នឹង ៩,៣២​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ បើ​និយាយ​ពី​ប្រាក់​ចំណេញ​វិញ Facebook អាច​រក​បាន​ចំនួន ៣,៨៩​ពាន់​លាន​ដុល្លារ កើន​ឡើង ៧១%។ នេះ​អាច​ចាត់​ទុក​បាន​ថា​ជា ការ​រក​បាន​ច្រើន​ជាង​គេ​បំផុត​របស់ Facebook បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ។ ៨៧%​នៃ​ចំណូល​របស់ Facebook អំឡុង​ពេល​៣ខែ​ចុង​ក្រោយ​នេះ បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ស្មាតហ្វូន។ មួយ​វិញ​ទៀត ការ​កើន​ឡើង​ជា​ខ្លាំង​នេះ ក៏​ដោយសារ​តែ​ទម្រង់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​ថ្មី​របស់ Facebook ផង​ដែរ​គឺ ការ​ដាក់​ឲ្យ​មាន​ផ្ទាំង​ពាណិជ្ជកម្ម​នៅ​លើ​វីដេអូ (Video Monetisation)។នេះ​អាច​ចាត់​ទុក​បាន​ថា​ជា ការ​រក​បាន​ច្រើន​ជាង​គេ​បំផុត​របស់ Facebook បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ។ ៨៧%​នៃ​ចំណូល​របស់ Facebook អំឡុង​ពេល​៣ខែ​ចុង​ក្រោយ​នេះ បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ស្មាតហ្វូន។ មួយ​វិញ​ទៀត ការ​កើន​ឡើង​ជា​ខ្លាំង​នេះ ក៏​ដោយសារ​តែ​ទម្រង់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​ថ្មី​របស់ Facebook ផង​ដែរ​គឺ ការ​ដាក់​ឲ្យ​មាន​ផ្ទាំង​ពាណិជ្ជកម្ម​នៅ​លើ​វីដេអូ […]

Babykuku.com October 18, 2017

ស្ថាបនិក​បណ្ដាញ​សង្គម Facebook លោក Mark Zuckerberg នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​លោក ប្រាយុទ្ធ ចាន់អូចា។ លោក Mark Zuckerberg លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Somkid Jatusripitak បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ជំនួប​រវាង​ម្ចាស់ Facebook និង​លោក​នាយករដ្ឋមន្ត្រី​ថៃ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ពង្រីក​វិសាលភាព​របស់ Facebook នៅ​អាស៊ី​អាគ្នេយ៍។ លោក ប្រាយុទ្ធ ចាន់អូចា លោក Somkid និយាយ​ថា៖ “វា​ជា​រឿង​ល្អ​ដែល​ម្ចាស់​ជំនួញ​អនឡាញ​លំដាប់​ថ្នាក់​ពិភពលោក​នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​យើង (ថៃ)។ សហគ្រិន​អនឡាញ​ជា​ច្រើន​ក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន កំពុង​ចាប់​អារម្មណ៍ និង​ស្វែង​រក​កិច្ច​សហការ​ជាមួយ​អាស៊ាន ដោយ​ក្នុង​នោះ​មាន​សហគ្រិន​ជា​ច្រើន​បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ឥណ្ឌូណេស៊ី និង​វៀតណាម។ ចំណែក​ឯ​ថៃ​គឺ​ជា​ប្រទេស​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត ដែល​ពិភពលោក​កំពុង​សម្លឹង​មើល ដើម្បី​ចាប់ដៃ​គូ​ពាណិជ្ជកម្ម​ជាមួយ”៕