ចំណដឹងទូទៅ

Babykuku.com October 13, 2017

ជិត​២០០លាន​ដុល្លារ ដែល​កម្ពុជា​រក​បាន​ពី​ការ​នាំចេញ​កៅស៊ូ ក្នុង​ឆ្នាំ​២០១៧ ក្នុង​រយៈពេល​៩ខែ ឆ្នាំ​២០១៧ បរិមាណ​កៅស៊ូ​កម្ពុជា ដែល​ផលិត​បាន មាន​ចំនួន ១១៥ ៨៤៣​តោន កើន​ឡើង ២៩ ០០១​តោន ស្មើ​នឹង ៣៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។បរិមាណ​លក់​ចេញ មាន​ចំនួន ១១៤ ៩៩១​តោន កើន​ឡើង ២៨ ២៦៨​តោន ឬ​ស្មើ​នឹង ៣៣%។ ទឹក​ប្រាក់​ដែល​រក​បាន​ពី​ការ​នាំ​ចេញ​កៅស៊ូ​នេះ មាន​ចំនួន​ជាង ១៩២​លាន​ដុល្លារ (កៅស៊ូ ១​តោន​លក់​បាន ១៦៧២​ដុល្លារ)៕    

Babykuku.com October 13, 2017

លោក ខឹម វាសនា ប្រធានគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDP លោក ខឹម វាសនា : ឱក្មួយ​សំឡាញ់ពូអើយ​ ក្មួយជាមនុស្សមានតំលៃ​ តើអោយពូទុកចោលក្មួយយ៉ាងម៉េចទៅកើត?​ បើពូដឹងការពិតហើយ​ រួចចិត្តពូអាចទុកក្មួយចោល​ដោយមិនខ្វល់ថាក្មួយយល់ខុសឬយល់ត្រូវបាន​ នោះគឺចិត្តពូមិនស្រឡាញ់ក្មួយទេ​ បើពូស្រឡាញ់ក្មួយ​ រឿងអីពូអាចទុកក្មួយអោយដើរផ្លូវដែលខ្លួនយល់ថាខុសបានទៅក្មួយ។​ ក្មួយដឹងថាពូល្អ​ ពូត្រង់​ ពូចង់ជួយមនុស្ស​ នេះជាទ្វារមួយដែលចំហអាចអោយអ្វីដែលពូពន្យល់ក្មួយ​ មានឱកាសចូលទៅក្នុងការពិចារណារបស់ក្មួយបាន។​ ពូនៅតែព្យាយាមអោយក្មួយជួយខ្លួនឯងអោយបាន ចេញមកទីភ្លឺ​ ព្រោះក្តីស្រឡាញ់​ និងការអោយតំលៃរបស់ពូចំពោះក្មួយ​ មិនអនុញ្ញាតិអោយពូទុកក្មួយប្រុសពូចោល​ ដោយមិនខ្វល់ថាក្មួយយល់ខុស​ ឬយល់ត្រូវទៅកើតទេ។​ ពូអាចនឹងចំណាយពេលវេលាណាមួយរបស់ពូអោយទៅក្មួយតែម្នាក់តទល់​ ដើម្បីអោយក្មួយបានដេញដោលពូអោយអស់ចំងល់ឬអោយអស់ចិត្តថាហេតុអ្វីមនុស្សដូចពូនេះ​ ទៅជានិយាយថាក្នុងលោកនេះគ្មានព្រះទៅវិញណាក្មួយ?​ មិននឹកស្មានសោះថាក្មួយពូម្នាក់នេះ​ ជាអ្នកជឿលើព្រះយេស៊ូ​ខ្លាំងយ៉ាងនេះ​ ព្រោះពូធ្លាប់ឆ្លើយឆ្លងនឹងក្មួយដោយសន្តិភាពណាស់​នៅពេលដែលពូបាន​ វាយជំនឿរបស់ក្មួយយ៉ាងខ្លាំង​ តែក្មួយនៅតែគោរពពូ​ តើសណ្តានល្អរបស់ក្មួយបែបនេះ​ ត្រង់ណាដែលថាមិនមានតំលៃអោយពូចំណាយកំលាំងសង្គ្រោះក្មួយអោយផុតពីជំនឿដោយប្រើសក្តានុពលជាមនុស្សរបស់ក្មួយ​ គិតពិចារណារកការពិតអោយឃើញដោយខ្លួនឯងនោះទៅក្មួយ?​ មិនអស់ចិត្តនឹងក្មួយទេ​ មិនអាចទុកក្មួយចោលទេ​ ពេលណាមួយដែលក្មួយគិតយល់​ ពិចារណាឃើញការពិតដោយខ្លួនឯង​ ពូជឿថាក្មួយនឹងស្រក់ទឹកភ្នែកអាណិតខ្លួន​ និងស្រណោះដល់ចិត្តពូដែលមានចំពោះក្មួយ។​ ពូសុំក្មួយតែម្យ៉ាងទេ​ សូមទុកផ្លូវ​ ទុកឱកាសសំរាប់ខ្លួនឯងក្នុងដំណើរទៅរកការពិត។​ កុំខ្លាចបាត់ជំនឿដោយលែងទុកចិត្តលើសមត្ថភាពខួរក្បាលខ្លួនឯងណាក្មួយ​ ត្រូវតែគិតអោយឃើញថា​ យើងមិនត្រូវខ្លាចអ្នកណាមួយមកកែប្រែការយល់របស់យើងដោយមិនបានឆ្លងការពិចារណានោះ យើងមានខួរក្បាលអាចប្រើការកើត​ និយាយមកចុះ​ ខ្ញុំនឹងប្រើក្បាលខ្ញុំគិត។​ […]

Babykuku.com October 9, 2017

  បណ្ដូល​ពេជ្រ​ដ៏​ល្វីង អាច​ច្នៃ​ធ្វើជា​ដំណាប់ កំពុង​ពេញនិយម​នៅ​ស្រុក​កណ្ដាល​ស្ទឹង ដំណាប់​បណ្ដូល​ពេជ្រ ដែល​កែ​ច្នៃ​ពី វល្លិ​បណ្ដូល​ពេជ្រ​ដ៏​ល្វីង ជា​ដំណាប់​​ប្រពៃណី​​មួយ​មុខ​របស់​អ្នក​​​ភូមិ​ត្រពាំង​សំរឹទ្ធ ​ស្ថិត​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល។ អ្នក​ស្រី តូ សុខលី អ្នក​ភូមិ​​ត្រពាំង​សំរឹទ្ធ បាន​ប្រាប់​ថា ដំណាប់​នេះ មាន​យូរយារ​ណាស់​មក​ហើយ។ ថ្វី​បើ​វា​សាមញ្ញ​សម្រាប់​អ្នក​ស្រុក​នេះ តែ​ស្ត្រី​រូប​នេះ​អះអាង​ថា ប្រជាជន​មក​ពី​តំបន់​ផ្សេង តែង​ចាប់​អារម្មណ៍​ នឹង​ចម្លែក​ចិត្ត​ចង់​ទិញភ្លក់​នូវ​ដំណាប់ បណ្ដូល​ពេជ្រ ដែល​ពួក​គេ ​ធ្លាប់​តែ​ដឹង​ថា​មាន​រសជាតិ​ដើម​ល្វីង​នោះ។ ធ្លាប់​លក់​តាំង​ពី​ក្មេង​ ស្ត្រី​វ័យ​៣៥​ឆ្នាំ​​​រូប​នេះ​បន្ថែម​ថា ដំណាប់​បណ្ដូល​ពេជ្រ ស្នាដៃ​អ្នក​ភូមិ​នេះ ផ្អែម​ដូច​ដំណាប់​ផ្សេងៗ​ដែរ តែ​គេ​ជឿ​ថា​ទំនង​ មាន​គុណប្រយោជន៍​ក្នុង​ការ​ទទួល​ទាន ត្បិត​ ​វល្លិ​បណ្ដូល​ពេជ្រ ជា​ថ្នាំ​​ត្រជាក់ ដែល​ប្រជាជន​ខ្មែរ​តាម​ស្រែ​ចម្ការ​ និយម​ធ្វើជា​​ថ្នាំ​បុរាណ ថ្នាំ​ត្រាំ​ស្រា​ជំនួស​សុខភាព ជា​ដើម៕