នយោបាយ

Babykuku.com February 15, 2018

កាលពីពេលថ្មីៗកន្លែងទីនេះលោក សម រង្ស៊ី​ អតីតប្រជាគណបក្សសង្គ្រោះជាតិដែលបច្ចុប្បន្នកំពុងបង្កើតនូវចលានាមួយគឺ ចលនាសង្គ្រោះជាតិ បានសរសេរ រិះគន់យ៉ាងខ្លាំងលើរដ្ឋាភិបាលសម្ដេចហ៊ុន សែន មិនតែប៉ុណ្ណោះលោក សម រង្ស៊ី បាននិយាយថាលោកនឹងដាក់សំណើ ទៅតុលាការសហរដ្ឋអាមេរិក ដើម្បីតម្រូវឲ្យក្រុមហ៊ុនអាមេរិកាំង Facebook របស់លោក Mark Zuckerberg ផ្តល់ព័ត៌មាន និងទិន្នន័យ ដែលបញ្ជាក់ថាលោក ហ៊ុន សែន ប្រើប្រាស់បណ្តាញសង្គម Facebook ក្នុងគោលបំណងបំភ័ន្តសាធារណមតិ ដោយបំប៉ោងប្រជាប្រិយភាពក្លែងក្លាយរបស់គាត់ ជាងនេះទៅទៀតលោក សម រង្ស៊ី បន្ថែមថា៖លោក ហ៊ុន សែន បានប្រើប្រាស់បណ្តាញ Facebook នេះដើម្បីគម្រាមកំហែងប្រជារាស្ត្រខ្មែរ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ និយាយសង្ខេបទៅ លោក ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធ Facebook ដើម្បីភូតកុហកអ្នកដទៃ និងពង្រឹងអំណាចផ្តាច់ការរបស់គាត់ នៅប្រទេសកម្ពុជា ដែលជាទង្វើផ្ទុយពីក្រមសីលធម៌ របស់ក្រុមហ៊ុន Facebook៕

Babykuku.com February 6, 2018

បន្ទាប់ពីមានការចោទប្រកាន់របស់លោកឈាង វុន ថាហាងលក់បាយរបស់កញ្ញា ស៊ិន រ៉ូហ្ស៊េត ជាកន្លែងដែលប្រមូលផ្ដុំពួកឧទ្ទាមជនដែលជាអតីតអ្នកគាំទ្រសង្គ្រោះជាតិនោះ ដើម្បីបញ្ជាក់ប្រាប់ដល់មហាជន និងលោក ឈាង វុន ថា ហាងរបស់នាង មិនពាក់ព័ន្ធនឹងពួកឧទ្ទាមជននោះទេ ដូច្នេះហើយបានជានៅព្រឹកថ្ងៃទី៥ គុម្ភៈម្សិលមិញនេះ កញ្ញា រ៉ូហ្ស៊េត បានលើកស្លាកយីហោថ្មីដោយសរសេរថា៖ «ហាងរ៉ូហ្ស៊េតរីករាយស្វាគមន៍ភ្ញៀវទាំងអស់លើលលែងតែ ឧទ្ទាមជន» ប៉ុន្តែក្រោយពេលយីហោថ្មីរបស់នាងត្រូវបានបង្ហោះពេញបណ្ដាញសង្គមរួចមកធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមហាជនក៏មានការរិះគន់យ៉ាងខ្លាំងផងដែរទៅលើតំណាងរាស្ត្រលោក ឈាង វុន ដែលចោទប្រកាន់លើនាងរ៉ូហ្ស៊េតបែបនេះ។   មិនទាន់បានមួយថ្ងៃផងអភិបាលក្រុងបាត់ដំបងបានស្នើរឲ្យកញ្ញា រ៉ូហ្ស៊េត ដកស្លាកយីហោថ្មីនោះចេញជាបន្ទាន់ និងអញ្ជើញកញ្ញាទៅជួបនៅព្រឹកថ្ងៃទី​៦ កុម្ភៈនេះផងដែរ ។ ក្នុងជំនួបនោះកញ្ញា រ៉ូហ្ស៊េត នឹងព្រមដកយីហោថ្មីនោះចេញ តែនាងស្នើរសុំឲ្យអភិបាលក្រុងបាត់ដំបងថា៖“សុំឈប់គំរាមខ្ញុំ”ពីព្រោះកន្លងមកគេចោទហាងនាងខ្ញុំជាកន្លែងចេញចូលចលនាឧទ្ទាមធ្វើអោយខ្ញុំប៉ះពាល់មុខរបររកស៊ីរបស់ខ្ញុំ គឺលក់អត់ដាច់ ដូច្នេះស្លាកនេះខ្ញុំដាក់ដើម្បីការពារខ្លួនខ្ញុំ និងហាងរបស់ខ្ញុំហើយកុំអោយភ្ញៀវគាត់ព្រួយបារម្ភទៀត៕  

Babykuku.com February 6, 2018

កាលពីថ្ងៃទី២៨ មករា កន្លងទៅនេះតំណាងរាស្ត្រខេត្តបាត់ដំបងម្នាក់របស់បក្សកាន់អំណាចលោក ឈាង វុន បានចោទប្រកាន់ថាហាងលក់បាយរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  ដែលជាអតីតចៅសង្កាត់អូរចា ខេត្តបាត់ដំបងរបស់អតីតបក្សសង្គ្រោះជាតិ ថាជាកន្លែងដែលប្រមូលផ្ដុំពួកក្រុមឧទ្ទាមដែលគាំទ្រដល់ «ចលនាសង្រ្គោះជាតិ» នោះ បានធ្វើឲ្យមហាចនមានការជួសចិត្តយ៉ាងខ្លាំង និងថាការចោទនេះគ្មានហេតុផលសមរម្យទាល់តែសោះ។ យ៉ាងណាមិញកញ្ញា  ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  ក៏បានចេញមុខបកស្រាយដែលចមពោះបញ្ហានៃការចោទប្រកាន់ទាំងអយុត្តិធម៌បែបនេះមកលើរូចនាងដោយនាងយិយាយថា៖ មុខរបរដែលនាងខ្ញុំ កំពុងដំណើរការលក់ដូរ “នំបញ្ចុកខ្មែរ” រាល់ថ្ងៃនេះ គឺនាងខ្ញុំធ្វើដើម្បីរកប្រាក់កម្រៃចិញ្ចឹម “អ្នកម្តាយ” នាងខ្ញុំ និងដោះស្រាយបង់រំលួសបំណុលផ្ទះសំបែងបន្តិចបន្តូច តែប៉ុណ្ណោះ។ បើទោះជានាងខំប្រឹងបកស្រាយយ៉ាងណាក៏ដោយ ក៏លោកឈាង វុន មិនអាចព្រមទទួលបានដែរដោយនិយាយលោកនឹងដាក់អ្នកសើបអង្កេតចំពោះរឿងនេះបន្តដើម្បីឈានដល់ការបិតហាងបាយនេះឬចាប់ខ្លួនកញ្ញា ស៊ិន រ៉ូហ្សេត បើលោកឃើញថាហាងបាយរបស់នាងពិតជាកន្លែងដែលប្រមូលផ្ដុំពួកក្រុមឧទ្ទាមដែលគាំទ្រដល់ «ចលនាសង្រ្គោះជាតិ» មែននោះ។ អ្វីដែលនឹកស្មានមិនដល់នោះដើម្បីបញ្ជាក់ដល់ភ្ញៀវដែលចូលមកពិសារនៅហាងបាយរបស់នាង ស៊ិន រ៉ូហ្សេត បានលើយីហោថ្មីដែលសរសេរថា៖«ហាងរ៉ូហ្សេត រីករាយស្វាគមន៍រាល់ភ្ញៀវទាំងអស់លើកលែងតែ ឧទ្ទាមជន» ការសរសេរបែបនេះហាក់ដូចជាបញ្ឈឺលោក ឈាង វុន បន្តិចមែន ប៉ុន្តែវាជាជម្រើសតែមួយដែលនាងចង់បញ្ជាក់ប្រាប់ដល់មហាជន ពិសេសលោកឈាង វុន តែម្ដងថាហាងបាយរបស់នាងមិនពាក់ព័ន្ធអីនឹងក្រុមឧទ្ទាមណានោះទេ៕

Babykuku.com February 3, 2018

ឆ្លើយ​តប​នឹងសម្ដេច ហ៊ុន សែន ដែល​កាល​ពី​ចុង​សប្ដាហ៍​នេះ​បាន​ចោទ​ប្រកាន់​លោក​ថា ជា​មេ​ភេរវករ​នោះ លោក សម រង្ស៊ី បាន​សរសេរ​សារ​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា បើ​លោក​ជា​ភេរវករ​មែន នោះ​មិន​មែន​ឥស្សរជន​ជាន់​ខ្ពស់​នៅ​សហរដ្ឋអាមេរិក និង​នៅ​ទ្វីប​អឺរ៉ុប រាប់​អាន​រូប​លោក និង​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​លោក​ក្នុង​ការ​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ។ លោក សម សង្ស៊ី ចោទ​វិញ​ថាសម្ដេច ហ៊ុន សែន នោះ​ទេ ដែល​ជា​ឃាតក និង​ជា​មេ​ក្រុម​ភេរវករ​ក្នុង​ជួរ​អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជា សព្វថ្ងៃ ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ដូចជា​ផែនការ “ក៥” អំពើ​ភេរវកម្ម​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ជាដើម។   លោក សម រង្ស៊ី បន្ថែម​ទៀត​ថា គេ​នឹង​អូស​កសម្ដេច ហ៊ុន សែន ទៅ​កាត់​ទោស​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ជា​ពុំខាន៕ ប្រភពពីRFA khmer    

Babykuku.com February 2, 2018

លោក សឺន ស៊ូប៊ែរ្តិ៍ បាន​ឱ្យ​អាស៊ីសេរី​ដឹង​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ថា បើទោះបី​ជា​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ពាក្យ​សុំ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​ក៏ដោយ ក៏​លោក​ចាត់​ទុក​ថា គណបក្ស​នេះ​បាន​រំលាយ​ហើយ​ដែ។   ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បាន​បដិសេធ​ពាក្យ​សុំ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស ដោយ​លើក​មូលហេតុ​ថា គណបក្ស​សិទ្ធិមនុស្ស​មិន​បាន​ធ្វើ​សមាជ​មុន​នឹង​សុំ​រំលាយ។ លិខិត​របស់​លោក ស ខេង បាន​ជូន​ដំណឹង​ទៅ​លោក សឺន ស៊ូប៊ែរ្តិ៍ ឱ្យ​អនុវត្ត​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ប្រការ ៥០​ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស​សិទ្ធិមនុស្ស ដែល​បាន​ចែង​ថា គណបក្ស​សិទ្ធិមនុស្ស​ត្រូវ​ដាក់​ជូន​សមាជ​ដើម្បី​សុំ​ការ​អនុម័ត​តាម​សំឡេង​គាំទ្រ​ភាគ​ច្រើន​២​ភាគ​៣។ នេះ​មាន​ន័យ​ថា ទាល់​តែ​មាន​សមាជ​ឯកភាព​គ្នា​ជា​មុន​ទើប​គណបក្ស​សិទ្ធិមនុស្ស​អាច​ដាក់​សុំ​រំលាយ​បាន។   លោក សឺន ស៊ូប៊ែរ្តិ៍ ប្រតិកម្ម​ថា គណបក្ស​សិទ្ធិមនុស្ស​ធ្វើ​បាន​សមាជ និង​បាន​ឯកភាព​គ្នា​រំសាយ​គណបក្ស​នេះ​តាំង​ពី ៥​ឆ្នាំ​មុន​មក​ម្ល៉េះ៖ «បើ​ខាង​ក្រសួង​ថា​មិន​ទាន់​គ្រប់គ្រាន់​មាន​តែ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ដើម្បី​យើង​ស្រង់​យក​សមាជិក​បក្ស​សិទ្ធិ​មនុស្ស​ហ្នឹង មក​ធ្វើ​សមាជ​ឡើង​វិញ»។ ​ស្ថាបនិក​បង្កើត​គណបក្ស​សិទ្ធិមនុស្ស និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ថា ក្បត់​ជាតិ ដែល​ការ​ចោទ​នេះ​ត្រូវ​បាន​សហគមន៍​ជាតិ […]

Babykuku.com January 27, 2018

កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានជួបសំណេះសំណាលជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ហូជីមិញ និងភ្នំពេញ ឲ្យកាន់តែប្រសើរឡើង ។ ក្នុងជំនួបនោះលោកNguyen Thien Nhan ក៏បានប្រគល់កូនឈើ និងកំព្យុទ័រជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ក្នុងនោះរួមមាន ការប្រគល់កូនឈើប្រភេទ គគីចំនួន៥០០ដើម កូនឈើប្រភេទធ្នង់ចំនួន៥០០ដើមនិងកំព្យុទ័រចំនួន៣០គ្រឿងផងដែរ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការចាត់ចែង៕  

Babykuku.com January 27, 2018

អ្នកឃ្លាំមើល​សង្គម​អះអាង​ថាសម្ដេចហ៊ុន សែន ដឹកនាំ​កម្ពុជា បច្ចុប្បន្ន​គឺ​ជា​ការ​ដឹកនាំ​បែប​យោធា​និយម ផ្ដាច់ការ និង​ជា​ការ​ដឹកនាំ​មួយ​ដែល​ក្រុម​យោធា​ព្យាយាម​ដំឡើង​បុណ្យ​សក្ដិ​ទាយាទ​របស់​ខ្លួន​ឲ្យ​ស្នង​តំណែង​បន្ត ដើម្បី​ការពារ​អំណាច​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ​សម្ដេចហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​មាន​តួនាទី​ជា​ច្រើន​នៅ​ក្នុង​ជួរ​កងទ័ព ក្នុង​នោះ​តែងតាំង​ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ កាន់​តំណែង​ជា​អគ្គ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក ជា​មេបញ្ជាការ​រង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។ ​បន្ទាប់​មក នៅ​ឆ្នាំ​២០១៧ សម្ដេច ហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ទី​ពីរ​របស់​លោក គឺ​លោក​ឧត្ដមសេនីយ៍​ទោ ហ៊ុន ម៉ានិត ឲ្យ​ធ្វើ​ជា​ប្រធាន​នាយដ្ឋាន​ស្រាវជ្រាវ​ខាង​ផ្នែក​ចារកិច្ច។ ក្រោយ​មក​ទៀត នៅ​ខែ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ សម្ដេចហ៊ុន សែន បាន​តែងតាំង​ក្មួយ​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ជា ពី​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ទោ ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​បី នៃ​ក្រសួង​ការពារ​ជាតិ។ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង គឺ​នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា ឱ្យ​ធ្វើ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ៕ អត្ថបទសង្ខេបពីRFA […]

Babykuku.com January 23, 2018

នៅលើ​គណនី​យ​ហ្វេ​ស​បុក​របស់​កញ្ញា កឹម សម្មាធិ​តា កូនស្រី​ទី២របស់លោក កឹម សុខា ដែល​បាន​គូសបញ្ជាក់ថា “រូបលោក (កឹម សុខា) ពុំដែល​សម្រេចចិត្ត​អ្វីមួយ ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់លោក ដោយហេតុថា ខ្លាច​ពី​សុវត្ថិភាព​របស់ខ្លួន​ឡើយ។ ហើយ​ថា “បើ​លោក​ចេះ​ក្បត់​ឆន្ទៈ​ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួន​នោះ នោះ​លោក​ក៏​មិន​នៅ​តស៊ូ​ក្នុងស្រុក ទាំង​ដែល​ដឹងថា គេ​មានបំណង​ចាប់ខ្លួន​រូបលោក​ដែរ។ បើតាម​លោក សម រង្ស៊ី ការបង្កើតឡើង​នូវ​ចលនា​ថ្មី កាលពី​ថ្ងៃទី ១២ មករា នោះ គឺ​នៅក្នុង​គោលបំណង​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង លោក កឹម សុខា និង​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ។ លោក សម រង្ស៊ី បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ កាលពី​ចុងឆ្នាំ២០១៧នោះ មិនអាច​ធ្វើ​សកម្មភាព​បាន​ទៀត​នោះទេ ហើយ​ចាំបាច់​ត្រូវបង្កើត​យន្តការ​ថ្មី​មួយ ក្រៅពី​ក្របខណ្ឌ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ៕

Babykuku.com January 20, 2018

សម្ដេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា​ថ្មី​ថា ការបោះឆ្នោត​ព្រឹទ្ធសភា​និង​បោះឆ្នោត​សកល​នឹង​ប្រព្រឹត្ត​ទៅតាម​ការកំណត់ ទោះបី លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិកាលពីថ្ងៃទី១៧ មករា ឆ្នាំ២០១៨កន្លងទៅបាន ព្រមាន​ថាប្រសិន​បើ​រដ្ឋាភិបាល​មិន​ពន្យារពេល​បោះឆ្នោត​នោះ​ទេ កម្ពុជា​អាច​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា។ សម្ដេច ហ៊ុន សែន សរសេរ​ក្នុង​សា​រលើ​ទំព័រ (Facebook) របស់​លោក​ផង និង​ថ្លែង​សារ​ជា​សាធារណៈ​ផង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨​មករា នេះ​ថា ការបោះឆ្នោត​ជ្រើសរើស សមាជិក​ព្រឹទ្ធសភា ថ្ងៃ២៥ កុម្ភៈ និង​ការ​បោះឆ្នោត​ជ្រើស​សមាជិក​រដ្ឋសភា ថ្ងៃ​២៩ កក្កដា ២០១៨ បាន​កំណត់​រួចហើយ មិន​មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ។ ទោះបី​សហគមន៍​អន្តរជាតិ រួមមាន អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ផ្អាក​ជំនួយការ​បោះឆ្នោត​ក្តី ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ហ៊ាន​ងើបឡើង​ប្រឆាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅឡើយ​ទេ៕ ដកស្រង់ពីRFA      

Babykuku.com January 20, 2018

ក្រោយពីទទួលព័ត៌មានថាអតីតមេបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ចង់បង្កើតគណបក្សមួយគឺ ចលនាសង្គ្រោះជាតិ មក លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង បានប្រកាសជំហររបស់លោកថា លោកមិនចូលរួមជាមួយចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី នោះទេ។ នេះបើតាមការអះអាងរបស់លោក ផែង ហេង មេធាវីរបស់លោក កឹម សុខា ដែលបានជួប លោក កឹម សុខា កាលពីម្សិលមិញ។ លោក ផែង ហេង ដែលជាមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានបញ្ជាក់ថា លោក កឹម សុខា គាត់មិនចូលរួមជាមួយចលនា ដែលលោក សម រង្ស៊ី កំពុងតែកៀងគនោះទេ ហើយលោកក៏មិនបង្កើតចលនាថ្មីទៀតដែរ គាត់បន្តនៅជាមួយប្រជាពលរដ្ឋ ដែលបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិ»។ លោកបញ្ជាក់ថា លោក កឹម សុខា បានដឹង អំពីការបង្កើតចលនាសង្រ្គោះជាតិ តាមរយៈភរិយារបស់លោក ដែលបានចូលសួរសុខទុក្ខលោកញឹកញាប់ […]