នយោបាយ

Babykuku.com October 6, 2017

ថ្ងៃទី​៣ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា គឺ​រយៈពេល​១​ខែ​គត់​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​។ តាមរយៈ​សារលិខិត​មួយ​ចុះ​កាលពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឯកឧត្តម កឹម សុខា នៅតែ​ច្រានចោល​ការចោទប្រកាន់​ទៅលើ​ខ្លួន​ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ហើយ​ជំរុញ​ពលរដ្ឋ​បន្ត​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដើម្បី​ការផ្លាស់ប្តូរ​។​ «​ខ្ញុំ កឹម សុខា ពុំដែល​បាន និង​ក៏​មិនមាន​ផែនការ​ណាមួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ ឬ​ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យ​បូរណភាព​ទឹកដី និង​ធនធានធម្មជាតិ​ខ្មែរ​ឡើយ​។ ផ្ទុយទៅវិញ ខ្ញុំ​តែងតែ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ដោយ​អហិង្សា តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​»​។ នេះ​ជា​សំណេរ​របស់​ឯកឧត្តម កឹម សុខា ដែល​កំពុង​ស្ថិតនៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។​​មួយខែ​គត់​នៃ​ការឃុំខ្លួន ក្រោម​ការចោទប្រកាន់​ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​មានន័យថា ជា​អំពើ​ក្បត់ជាតិ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​អះអាងថា ខ្លួន​មិនបាន​ធ្វើ​ឲ្យ​ខុស​ឡើយ ហើយ​វា​ជាការ​មួលបង្កាច់​ទាំងស្រុង​។ លោក​ថា ការ​សម្រុកចូល​គេហដ្ឋាន​លោក​ពាក់កណ្តាល​អា​ធ្រា​ត្រ ជាការ​រំលោភច្បាប់ និង​អភ័យឯកសិទ្ធិសភា ជាពិសេស​រដ្ឋធម្មនុញ្ញ​។​ «​សូមកុំ​តក់ស្លុត​!»​។ នេះ​ជា​សារសំខាន់​របស់​មេបក្ស​ប្រឆាំង ដើម្បី​លើកទឹកចិត្ត​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំទ្រ​ឲ្យ​បន្ត​ចូលរួម​ក្នុង​ចលនា​ផ្លាស់ប្តូរ តាមរយៈ​ការបោះឆ្នោត ដោយ​លោក​បាន​អះអាងថា ការផ្លាស់ប្តូរ​ដែល​ខ្មែរ​ចង់បាន​នោះ គឺ​សម្រេចបាន​ពាក់កណ្តាល​ហើយ​។ លោក​បានសរសេរថា​៖ «​ទោះ​រូប​ការយ​ខ្ញុំ​ត្រូវ​ជាប់ឃុំ តែ​គ្មាន​នរណាម្នាក់​អាច​ឃុំ​ឧ​ត្ត​ម​គតិ​ខ្ញុំ​បានឡើយ​»​។​ ​ជាមួយគ្នានេះ […]