នយោបាយ

Babykuku.com January 8, 2018

កាលពីព្រឹកម្សិលមិលថ្ងៃទី០៧ មករា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តប៉ៃលិន កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​សាលាក្រៅ​ចំនួន​២​រូប ឲ្យ​ចូល​បំភ្លឺ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ប្រជាពលរដ្ឋ។ ដីកាកោះ​នេះ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចាស់ ដែល​គណបក្ស​សង្គ្រោះជាតិ បាន​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ និង​លុបឈ្មោះ​ជនបរទេស​ចំនួន ២​នាក់​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ លោក​ច័ន្ទ ស៊ីថាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​មករា​ថា បន្ទាប់ពី​លោក​បាន​ទទួល​ដីកា​កាលពី​ថ្ងៃ​ទី​១​មករា​មក គឺ​លោក​ហាក់​មិន​សប្បាយចិត្ត​ឡើយ ពីព្រោះ​ករណី​នេះ​បាន​កន្លង​ផុត​ទៅ​ជាច្រើន​ខែ​មក​ហើយ។ ម្យ៉ាងទៀត​លោក​អះអាង​ថា រឿង​ដែល​កើតឡើង​នោះ លោក​បំពេញ​ការងារ​ក្នុង​នាម​ជា​មន្ត្រី​របស់​គណបក្សប្រឆាំង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជនបរទេស​មក​ចុះឈ្មោះ​បោះឆ្នោត​ជំនួស​ឲ្យ​ពលរដ្ឋ​ខ្មែរ៖ «ហើយ​ការងារ​ទាំងអស់​ខាង​ក្រុម​ប្រឹក្សាឃុំ​ជា​អ្នក​ដោះស្រាយ ហើយក៏​គេ​ដោះស្រាយ​រួចរាល់​អស់ហើយ ហើយក៏​គេ​ដង្គោល​អ្នក​ទាំងអស់​នោះ​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​សិទ្ធិ​បោះឆ្នោត​តាំងពី​ឆ្នាំ​២០១៧​រួម​មក​ហើយ​ដែរ ចំណែក​អ្នក​ដែល​មាន​ឈ្មោះថា​ប្ដឹង​ក៏​គេ​មិនបាន​ប្ដឹង​ដែរ ប៉ុន្តែ​មិន​ដឹង​ថា​មូលហេតុ​អី​បានជា​ដីកា​មក​ជាប់​គ្នា​ពីរ​បី​ដង»។ លោក​បន្ថែម​ទៀត​ថា​លោក​បាន​ត្រៀមខ្លួន​ហើយ គឺ​នឹង​ចូល​ទៅ​បំភ្លឺ​តុលាការ​តាម​ការកំណត់។ បន្ថែម​ពី​នេះ​ទៀត​លោក​ថា ក៏​ត្រៀម​នឹង​ស្នើសុំ​ទៅ​តុលាការ​សម្រួល​ឲ្យ​បញ្ចប់​រឿង​នេះ​តែម្ដង ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលាយ​អស់ហើយ ចំណែក​ឯ​លោក​ក៏​ក្លាយ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ដែរ៕

Babykuku.com January 7, 2018

កាលពីព្រឹកថ្ងៃទី០៦ មករាកន្លងទៅនេះ លោក អេង ឆៃអ៊ាង សរសេរ​នៅ​ហ្វេសប៊ុក (Facebook) របស់​លោក​ដោយ​ប្រកាស​មិន​ទាន់​ទទួល​ស្គាល់​ថា ថ្ងៃ​ទី​៧ មករា ជា​ថ្ងៃ​​ជ័យជំនះ​របស់​ខ្មែរ។ អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​និយាយ​ថា ទិវា​ដែល​ជា​ជ័យជំនះ​សម្រាប់​ខ្មែរ​ទាំង​មូល គឺ​ទិវា​ដែល​កម្ពុជា​បាន​ឯករាជ្យ បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ប្រជារាស្ត្រ​ខ្មែរ​ទទួល​បាន​ភាព​រីករាយ ភាព​សុខដុមរមនា ដូចជា​ទិវា​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ និង ២៣ តុលា ឆ្នាំ​១៩៩១។ ​ការ​ប្រកាស​មិន​ទទួល​ស្គាល់​ថ្ងៃ​០៧ មករា ជា​ថ្ងៃ​ជ័យជំនះ​របស់​ខ្មែរ​ពី​សំណាក​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ខណៈ​គណបក្ស​កាន់​អំណាច​ព្រមាន​ថា​ នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​ជន​ទាំង​ឡាយ​ណា​មិន​ទទួល​ស្គាល់​ថ្ងៃ​ទី​៧ មករា ថា​ជា​ថ្ងៃ​ជ័យជំនះ​របស់​កម្ពុជា។ ​អាស៊ីសេរី មិន​អាច​សុំ​ប្រតិកម្ម​តប​ពី​ក្រុម​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​មករា ដោយ​អ្នក​ទាំង​នោះ​បដិសេធ​អត្ថាធិប្បាយ​ជាមួយ​អាស៊ីសេរី។ យ៉ាង​ណា​ក៏ដោយ​ចុះ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និយាយ​នៅ​ខេត្ត​បាត់ដំបង ប្រាប់​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ត្រូវតែ​ចងចាំ​ថ្ងៃ​៧ មករា ជា​ថ្ងៃ​ជ័យជំនះ​របស់​ខ្មែរ។ លោក​អះអាង​ថា អ្នក​ស្នេហា​ជាតិ​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​របប ប៉ុល ពត ហើយ​ថ្ងៃ​នេះ​បាន​នាំ​មក​នូវ​សមិទ្ធផល​យ៉ាង​ច្រើន​ដល់​ប្រទេស​កម្ពុជា […]

Babykuku.com January 7, 2018

កាលពីថ្ងៃទី០៥ មករា ២០១៨ កន្លងទៅលោក សម រង្ស៊ី បានសរសេរបង្ហោះអំពីប្រវត្តិថ្ងៃ០៧មករា ។ សូមបញ្ជាក់ថាខាងក្រោមនេះជាការដកស្រងចេញពីគណនីFacebookរបស់លោក សម រង្ស៊ី ទាំងស្រុង៖ ថ្ងៃ ៧ មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់។ គេថា គេមករំដោះយើងពីខ្មែរក្រហម តែបើអត់មានយួនកម្មុយនីស្ដពីដើមទី ក៏អត់មានខ្មែរក្រហមដែរ។ ឥឡូវនេះ គេថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ ក៏គ្មានអ្វីៗដែលយើងមានសព្វថ្ងៃដែរ។ តែបើគ្មានថ្ងៃ ១៧ មេសា ១៩៧៥ (គឺថ្ងៃដែលខ្មែរក្រហមឡើងកាន់អំណាច) ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ដែរ។ ហើយបើគ្មានពួកយួនកម្មុយនីស្ដ ជួយពួកខ្មែរក្រហមនៅដើមទសវត្សរ៍ ឆ្នាំ ១៩៧០ ក៏គ្មានថ្ងៃ ១៧ មេសា ១៩៧៥ ដែរ។ ដូច្នេះ មួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយយួនកម្មុយនីស្ដ ដើម្បីលេបត្របាក់ទឹកដីយើង និងបំភ័ន្ដភ្នែកប្រជារាស្ត្រខ្មែរ។ យើងត្រូវចងចាំជានិច្ចថា […]

Babykuku.com January 2, 2018

អ្នកនាំពាក្យបក្សអំណាចលោក សុខ ឥសាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ បានធ្វើឡើងក្រោយពេលលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ បានបង្ហោះសារស្វាគមន៍ឆ្នាំថ្មី ដោយអះអាងថា អតីតគណបក្សសង្គ្រោះជាតិ នឹងដំណើរការឡើងវិញជាប្រក្រតី ហើយនឹងចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០១៨នេះតែម្តង។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឆ្នាំថ្មី ២០១៨ នេះ គ្មានទេការវិលត្រឡប់មកវិញនៃរបស់ដែលបានស្លាប់ទៅហើយនោះ កុំសង្ឃឹមឲ្យសោះ។ នៅឆ្នាំ ២០១៨ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅតែប្រព្រឹត្តទៅតាមកាលបរិច្ឆេទដែលបានកំណត់ គ្មានការប្រែប្រួលឡើយ ទោះបីអវត្តមានគណបក្សមួយណាក៏ដោយ»។ លោក សុខ ឥសាន បានបន្តទៀតថា កម្ពុជាដែលកំពុងពោរពេញដោយសន្តិភាពពេលនេះ អត់មានវិបត្តិនយោបាយទេ ដូច្នេះគ្មានទេការចរចានយោបាយ។ ការចង់បញ្ចុះបញ្ចូលចង់ឲ្យមានការចរចានយោបាយ ដើម្បីដោះលែងអ្នកនយោបាយជាប់ទោស មិនអាចមានជាដាច់ខាត។ សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការ​កំពូល​កម្ពុជា​ បាន​ចេញ​សេចក្តីសម្រេចរំលាយចោល នៅទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧​ ព្រមទាំង​ហាមឃាត់​មន្រ្តី​បក្សនេះ១១៨នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ បន្ទាប់ពីតុលាការរកឃើញថា អតីតគណបក្សសង្រ្គោះជាតិ មានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕  

Babykuku.com December 29, 2017

នៅព្រឹកថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៧នេះ​ សាលាដំបូងរាជធានីភ្នំពេញ​ នឹងបើកសវនាការសំណុំរឿងទណ្ឌិត​ សម​ រង្ស៊ី​ ដែលបរិហារកេរ្តិ៍សម្តេចតេជោ​ថា​ សូកប្រាក់កញ្ញា​ ធី​ សុវណ្ណថា​ ចំនួនមួយលានដុល្លារអាមេរិក​ ។សវនាការដឹកនាំដោយ​ លោកហេង សុខណា ជាចៅក្រមជំនុំជម្រះ និងលោកសៀង សុខ ជាតំណាងអយ្យការ។ សូមបញ្ជាក់ថា លោកគីតិចមេធាវីតំណាងដោយអាណត្តិ សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្តឹង​ទណ្ឌិត​ សម​ រង្ស៊ី​ អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ​ កាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៧​។ ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានថ្លែងចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ១លានដុល្លារ ដើម្បីឱ្យវាយប្រហារលើ គណបក្សសង្រ្គោះជាតិ៕ ប្រភពពីFresh News

Babykuku.com December 29, 2017

កាលពីព្រឹកម្សិលមិញថ្ងៃទី២៨ ធ្នូ លោក ផែង ហេង មេធាវី​របស់​លោក អ៊ូ ច័ន្ទរ័ត្ន បាន​យក​បណ្ដឹង​សើរើ​ថ្មី​នេះ​ទៅ​ដាក់​នៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ដើម្បី​ប្ដឹង​តវ៉ា​លើ​ដីកា​សម្រេច​របស់​តុលាការ​នេះ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ដែល​ច្រាន​ចោល​បណ្ដឹង​លោក អ៊ូ ច័ន្ទរ័ត្ន សុំ​ឱ្យ​ជំនុំជម្រះ​សា​ជា​ថ្មី​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​សុំ​ឱ្យ​ចេញ​រក្សា​ការពារ​តំណែង​សមាជិក​ក្រុមប្រឹក្សា រាជធានី-​ខេត្ត ក្រុង-​ស្រុក-ខណ្ឌ និង​ឃុំ-​សង្កាត់ និង​បណ្ដឹង​ទាមទារ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន ១១៨​នាក់​ឡើង​វិញ។ ​បើទោះបីជាមានការដាក់សម្ពាធខ្លាំងពីសហគមន៍​អន្តរជាតិ​បាន​ធ្វើការ​ថ្កោលទោស​ជា​ខ្លាំង និង​គំរាម​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជាគ្រប់រូបភាពបែបណាក៏ដោយក៏ដោយសម្រាប់រដ្ឋាភិបាលមិនផ្លាស់ប្ដូរជំហររបស់ខ្លួននោះទេ។ គួររំលឹកផងថាតុលាការកំពូលមិនមានចំណាត់ការណ៍លើបណ្ដឹងសើរើករណីរំលាយគណបក្សសង្គ្រោះជាតិ ដោយសារសាលដីកាតុលាការជាន់ខ្ពស់មួយនេះ ជាសាលដីកាបិទផ្លូវតវ៉ា៕

Babykuku.com December 22, 2017

នៅព្រឹកថ្ងៃទី២២ ធ្នូ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក បានអះអាងតាមតាមប្រព័ន្ធតេឡេក្រាមថា «គ្មានទេ ការដោះលែង កឹម សុខា ទោះមានអន្តរាគមន៍ពីណាក៏ដោយ។ លោក កឹម សុខា បានប្រព្រឹត្តបទល្មើសដោយខ្លួនឯង ត្រូវតែទទួលខុសត្រូវផ្ទាល់ខ្លួនឯង។ នេះហើយហៅថា នីតិរដ្ឋ។ គ្មានទេ ការព្យួរ ឬការលុបចោលសមាជិកភាពរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ។ បញ្ហាពាក់ព័ន្ធនឹង កឹម សុខា គឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា»។ អ្នកនំាពាក្យគណបក្សកាន់អំណាចក៏បានលើកឡើងថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ទី២៣ ខែតុលា ឆ្នាំ ១៩៩១ និងបន្ទាប់ពីការបោះឆ្នោតសាកលលើកទី១ នាឆ្នាំ១៩៩៣ រហូតមកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ឥតឈប់ឈរស្របតាមស្មារតីនៃកិច្ចព្រមព្រៀង និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។ ចំពោះករណី កឹម សុខា ដែលក្បត់ជាតិ និងបក្ខពួក គឺត្រឹមត្រូវបំផុត ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យឲ្យគង់វង្ស និងរឹងមាំ និងមាននិរន្តរភាពយូរអង្វែង៕

Babykuku.com December 22, 2017

បន្ទាប់ពីបក្សសង្គ្រោះជាតិត្រូវបានរំលាយមកមានប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុប ​កំពុងតែគំរាមកាត់ផ្ដាច់ជំនួយពីកម្ពុជា ពាក់ព័ន្ធការអនុវត្តច្បាប់លើក្រុមក្បត់ជាតិនោះ តែសម្រាប់មហាអំណាចចិន និងមហាសេដ្ឋកិច្ច​ជប៉ុន នៅបន្ដទម្លាក់លុយជាបន្តបន្ទាប់ឲ្យកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ និងពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនដដែល។ ក៏ប៉ុន្តែកាលពិថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយប្រមាណ៣,១៧០ លានយ៉េន ស្មើនឹង២៨លានដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង សាងសង់វិទ្យាស្ថានគរុកោសល្យ  នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង​។ ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ដោយរដ្ឋាភិបាលជប៉ុន ដើម្បីលើកកំពស់សមត្ថភាព ធនធានមនុស្សកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់ជាតិ។              

Babykuku.com December 19, 2017

ក្រោយពីសម្ដេចតេជោហ៊ុន សែន ផ្ដល់យោបល់ដល់ពួកអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិថាកុំនៅដេកទទឹងចាំថាគណក្សសង្គ្រោះជាតិនឹងអាចរស់ឡើងវិញនោះ គួរតែបង្កើតបក្សថ្មីទៅកុំឲ្យខាតពេលវេលា។ ចំពោះការឲ្យយោបល់ដល់ពួកអ្នកគាំទ្របក្សប្រឆាំបែបនេះ នៅថ្ងៃទី១៨ ធ្នូ កន្លងទៅថ្មីៗនេះ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រកាស​ឆ្លើយតបថាលោកមិន​ទទួលយក គំនិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ស្នើ​ឲ្យ​បក្ស​ប្រឆាំង បង្កើត​បក្ស​ថ្មី សម្រាប់​ប្រកួតប្រជែង​នៅ​ឆ្នាំ​២០១៨​នោះ​ទេ។ លោក អេង ឆៃអ៊ាង អះអាងថា ៖ បើយើង​ទទួលយក​គំនិត​នេះ នឹង​ធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្លាយ​ជា​មេដឹកនាំ​ផ្ដាច់ការ​លើ​ពិភពលោក។លោក បន្តថា៖ ​គំនិត​ថ្មី​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ ជា​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​ដោះស្រាយ​សម្ពាធ​អន្តរជាតិ​របស់ លោក ហ៊ុន សែន ហើយក៏​ជា​ផ្លូវ​ដែល​លោក ហ៊ុន សែន ចង់​ដើរ និង​គូសវាស​ឲ្យ​បក្ស​ប្រឆាំង​ដើរ​តាម ក្រោយពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ សូមបញ្ជាក់ថាការឆ្លើយតបរបស់លោក អេង ឆៃអ៊ាង ​នឹង​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ដែល​សរសេរ​ថា […]

Babykuku.com December 6, 2017

កាលពីថ្ងៃទី០៤ធ្នូ កន្លងទៅនេះសមាជិកសភា​ជុំវិញពិភពលោកបានសរសេរលិខិត​ដែល​គាំទ្រ​ដោយ​សមាជិក​សភា ១៥៨​រូប មក​ពី​ប្រទេស​ចំនួន ២៣ ដែល​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សេចក្តី​សម្រេច​រម្លាយ​បក្ស​ប្រឆាំង និង​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ​មួយ ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ​ការស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់​ការ​ជាបន្ទាន់ ដើម្បី​ផ្ដល់​នីតិសម្បទា​ទៅ​ឲ្យ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ និង​លុប​ចោល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​បោះ​ឆ្នោត។មិនតែប៉ុណ្ណោះតំណាងរាស្ត្រ​ទាំង ១៥៨​រូប​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើង​វិញ​ដើម្បី​ធ្វើ​យ៉ាង​ណា​សហការ​គ្នា​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​មាន​ការ​ចូល​រួម​ទូលំទូលាយ​ពី​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ប្រធានសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) លើក​ឡើង​ថា ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ នឹង​មិន​ស្រប​ច្បាប់​នោះ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ចាត់ការ​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​ខាង​លើ។ លោក ឆាល សាន់ទីយ៉ាហ្គោ បញ្ជាក់​ថា ការ​គាំទ្រ​ដ៏​លើសលុប​ពី​សមាជិក​សភា​នៅ​ទូទាំង​ពិភពលោក​បែប​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ថា សហគមន៍​អន្តរជាតិ​មិន​ឈរ​ឱបដៃ​មើល​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា នេះ​ទេ។លោក​បាន​ព្រមាន​ថា បើ​លោក ហ៊ុន សែន […]