បច្ចេកវិទ្យា

Babykuku.com November 13, 2017

ខាងក្រោមនេះជាបទវិភាគរបស់លោក Thomas Nicholas ស្ដីពីសង្គ្រាមបរមាណូ (Nuclear War) ដែលអាចកើតឡើងនាពេលខាងមុខក្នុងភាគរយតិចបំផុត ប៉ុន្តែក៏មិនអាចទុទ្ទិដ្ឋិនិយមថា «នឹងមិនកើតមានឡើងទាល់តែសោះ» នោះទេ។ លោក Thomas Nicholas បានបង្ហាញសេណារីយោ (scenario) ចំនួនប្រាំយ៉ាង ហើយផ្អែកតាមសេណារីយោទាំងនេះ ដែលសង្គ្រាមបរមាណូអាចផ្ទុះឡើងសម្រាប់ពេលអនាគត។   លោក Thomas M. Nichols ជាគ្រូបង្រៀនមុខវិជ្ជា «កិច្ចការសន្តិសុខជាតិ» នៅសាកលវិទ្យាល័យការពារជាតិ the Naval War College។ សេណារីយោទី១ ៖ សង្គ្រាមកើតឡើងដោយសារកំហុសគ្រឿងម៉ាស៊ីន (Mechanical Accident) ប្រសិនបើបានទស្សនាភាពយន្តហូលីវូតរឿង «អ្នកពិឃាត ឬអ្នកផ្ដាច់ជីវិត – Terminator II» ចេញផ្សាយកាលពីឆ្នាំ១៩៩១ និយាយអំពីកំហុសបច្ចេកទេសដោយសារ Skynet ដែលបានបាញ់គ្រាប់បរមាណូទៅប្រទេសរុស្ស៊ី ហើយរុស្ស៊ីបានបាញ់ត្រឡប់មកអាមេរិកវិញ។ នេះជាកំហុសបច្ចេកទេសសុទ្ធសាធ ហើយមិនមែនជាចេតនារបស់អ្នកដឹកនាំប្រទេសទាំងពីរទាល់តែសោះ។ នេះជាក្ដីស្រមៃរបស់អ្នកនិពន្ធ និងអ្នកដឹកនាំខ្សែភាពយន្តនេះប៉ុណ្ណោះ ហើយជាឧទាហរណ៍ដែលបញ្ជាក់អំពីលទ្ធភាពដែលផ្ទុះសង្គ្រាមបរមាណូដោយសារគ្រឿងម៉ាស៊ីន។ សេណារីយោទី២ ៖ កំហុសអចេតនារបស់មនុស្ស ដរាបណាគ្រឿងម៉ាស៊ីនត្រូវបានគ្រប់គ្រងបញ្ជាដោយមនុស្ស […]

Babykuku.com October 20, 2017

      កម្ពុជា គ្រោងនឹង​បាញ់​​បង្ហោះ​ផ្កាយ​រណប នៅឆ្នាំ​២០២១ កម្ពុជា ត្រូវការ​លុយ​វិនិយោគ​ប្រមាណ ១៥០​លាន​ដុល្លារ ដើម្បី​បង្ហោះ​ផ្កាយរណប​ជាលើក​ដំបូង​របស់ខ្លួន​ទៅកាន់​គន្លង​ផែនដី នៅឆ្នាំ​២០២១ ឬឆ្នាំ​២០២២។ ផ្កាយ​រណប​នេះអាច​មាន​អាយុកាល​យ៉ាងហោច ១៥​ឆ្នាំ។ នេះបើ​តាម​លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន Khmertimeskh នៅ​ក្រោយ​សិក្ខា​សាលា​ស្តីពី “ការ​វាស់​ស្ទង់​តម្រូវ​ការ​ទីផ្សារ​សម្រាប់​គម្រោង​បង្ហោះ​​ផ្កាយ​រណប” កាលពី​ថ្ងៃទី១៦តុលា​កន្លង​ទៅ។ រូបតំណាង លោក​បាន​លើក​ពី​ក្រុមហ៊ុន Royal Blue Skies ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប Royal Group និង​​ក្រុមហ៊ុន Great Wall Industry Corporation ដែល​មាន​មូលដ្ឋាន​មកពី​ប្រទេស​ចិន កំពុង​សិក្សា​​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​គម្រោង​មួយ​​នេះ។ ក្រុមហ៊ុន​ចិន​នេះ ធ្លាប់​មាន​បទ​ពិសោធន៍ ​ក្នុង​ការ​ធ្វើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ជា​មួយ​ប្រទេស​ឡាវ កាល​ពី​ឆ្នាំ ២០១៥។ ដូច្នេះការ​អភិវឌ្ឍ​គម្រោង​នេះអាច​នឹង​ចំណាយ​ពេលឆាប់។ ផ្កាយរណបឡាវ ត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកកែតចិន ចេញពីខេត្តស៊ីឈួន ប្រទេសចិន ក្នុងឆ្នាំ២០១៥ គួរ​រំលឹក​ថា សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី របស់​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍ […]

Babykuku.com October 9, 2017

ប្រទេស​អ៊ីស្រាអែល ដែល​ទើបតែ​មាន​អាយុ ៦៩​ឆ្នាំ បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ក្លាយជា​មជ្ឈមណ្ឌល​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ និង​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ ក្នុង​នោះ Facebook, Google, Microsoft និង Intel គឺ​ជា​ក្រុមហ៊ុន ក្នុង​ចំណោម​ក្រុមហ៊ុន​សាជីវកម្ម​អន្តរជាតិ​ជាង ៣០០​ទៀត ដែល​បាន​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មជ្ឈមណ្ឌល និង​អភិវឌ្ឍន៍​នៃ​ពិភពលោក។ ប៉ុន្ដែ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល ក្លាយ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​នៃ​ពិភពលោក? អ្នក​អភិវឌ្ឍ​កម្មវិធី​របស់ Google លោក Don Dodge បាន​ឲ្យ​ដឹង​ថា “ការងារ​របស់​ខ្ញុំ គឺ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក និង​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី អ្នក​បង្កើត​ថ្មី និង​អ្នក​វិនិយោគ។ ខ្ញុំ​បាន​ទៅ​គ្រប់​ជ្រុង​ទាំង​អស់​នៃ​ពិភពលោក មាន​ដូចជា ចិន ជប៉ុន អូស្ត្រាលី និង​ពាសពេញ​អឺរ៉ុប។ ប៉ុន្ដែ​គ្មាន​ប្រទេស​ណា​នៅ​លើ​ពិភពលោក ដែល​គិត​ដូច​គ្នា​នឹង​ក្រុមហ៊ុន Google ហើយ​ដូច​នឹង​ប្រទេស​អ៊ីស្រាអែល​នោះ​ទេ”។ អ្នក​អភិវឌ្ឍ​កម្មវិធី​រូប​នោះ បញ្ជាក់​ថា “អ៊ីស្រាអែល​ពិតជា​ប្រទេស​ដែល​មាន​ការ​បង្កើត​ថ្មី​មែន។ អ៊ីស្រាអែល​គិត​ដូច​នឹង​ក្រុមហ៊ុន Google។ អ៊ីស្រាអែល​មាន​ការ​បំបែក និង​មាន​ការ​បង្កើត អ៊ីស្រាអែល​ជា​ប្រទេស​មាន​ការ​ឆ្នៃ​ប្រឌិត។ វា​ពិត​ជា​ពិសេស​ណាស់”។ អ្នក​អភិវឌ្ឍ​កម្មវិធី​របស់ […]

Babykuku.com October 8, 2017

បណ្ដាញ​សង្គម​យក្ស​របស់​អាមេរិក​ដូច​ជា Facebook, YouTube និង Netflix ត្រូវ​និយតករ​ទូរគមនាគមន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ថៃ ទុក​ពេល​ឲ្យ ១​ខែ ដើម្បី​អនុវត្ត​ ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល​ថៃ។ បើ​មិន​ដូច្នោះ​ទេ ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​នោះ នឹង​ត្រូវ​ប្រឈម​​នឹង​ការ​បិទ​មិន​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៀត​ឡើយ​នៅ​ក្នុង​ប្រទេស​ថៃ។ ថៃ ចង់​ឲ្យ Facebook, YouTube និង Netflix ចុះ​បញ្ជី​ពាណិជ្ជកម្ម​ស្រប​ច្បាប់ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​បង់​ពន្ធ​នៃ​ចំណូល​ដែល​រក​បាន និង​ជា​ពិសេស​នោះ​គឺ​សហការ​ក្នុង​ការ​ជួយ​ ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នៅ​លើ​បណ្ដាញ​សង្គម។ ការ​បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​បណ្ដាញ​សង្គម​ទាំង​នោះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ប្រសិន​បើ​ពួកគេ​នៅ​តែ​មិន​ព្រម​ប្រតិបត្តិ​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រទេស​ថៃ៕

Babykuku.com October 8, 2017

Mozilla ដែល​ជា​ក្រុម​បង្កើត Firefox បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​នឹង​បញ្ចប់​ជីវិត​របស់ Firefox នៅ​លើ Windows XP និង Windows Vista នា​ចុង​ខែ​មិថុនា ​ឆ្នាំ២០១៨ ខាង​មុខ​នេះ។ Firefox ចុងក្រោយ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរ គឺ Firefox 52។ ប៉ុន្តែ ដោយសារ​មាន​អ្នក​បន្ត​ប្រើប្រាស់ Windows XP និង Vista ទើប Mozilla បង្កើត ESR Channel ដើម្បី​ អាច​ឲ្យ Firefox អាច​បន្ត​រស់​មួយ​រយៈទៀត។ Firefox 52.0 ESR បាន​ចេញ​កាល​ពី​ខែ​មីនា ​ឆ្នាំ២០១៧ ហើយ ESR Channel នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ​ឆ្នាំ២០១៨ នៅ​ពេល​ដែល Firefox ឡើង​ដល់​ជំនាន់​ទី៦០ ឬ Firefox 60។ Google បាន​បញ្ឈប់ Support […]