បែកធ្លាយ

Babykuku.com February 22, 2018

ភ្នំពេញ: ក្នុង​សារ​អាស្រូវ​ស្នេហ៍​ទម្លាយ​តាម​បណ្តាញ​សង្គម បែប​ជាស​ម្ល​កំពឹស អស់​អ្នក​សិល្បៈ​ល្បីៗ​ទាំង​ហ្វូង ដឹក​ញី​ស៊ី​ឈ្មោល​ឲ្យ​មន្ត្រី​ធំៗ ក្នុង​នោះ ស្រី​ស្រស់​កូន​កាត់​ខ្មែរ-ថៃ សម្រស់​ក្មេង​ខ្ចី​ល្វក់​កំពុង​រីក​ចាយ​ក្លិន​លើ​វិថី​សិល្បៈ​ក្នុង​អាជីព​ជា​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន កញ្ញា ណា សាឌី ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​សង្គម ផ្សំ​នឹង​ពាក្យ​ចចាម-អារ៉ាម​ថា នាង​គឺជា​ស្ត្រី​ស្នេហ៍​លួច​លាក់​របស់​កូន​ប្រុស​នាយក​រដ្ឋមន្ត្រី​គឺ​លោក ហ៊ុន ម៉ានី ។ក្នុង​ដំណើរ​ជីវិត​សិល្បៈ ក្រោម​ទង់ជ័យ ហ្រ្វេសស៊ី ហ្គើ​ល ឆ្នាំ ២០១៥ កញ្ញា ណា សាឌី ដែល​មាន​ឈ្មោះ ហៅ​ក្រៅ​ថា ក្វាន់ៗ កូនកាត់​ខ្មែរ-ថៃ រូបនេះ​បាន​វិវឌ្ឍ​ខ្លួន​ពី​អ្នកអាន​ព័ត៌មាន​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន មក​ធ្វើ​ជា​ពិធីការិនី កម្មវិធី «តន្ត្រី​ខារ៉ាបាវ» និង «ពិភព​រីករាយ»។ កញ្ញា ណា សា​ឌី ក៏​ជា​តារា​ថតស្ពត​ពាណិជ្ជកម្ម​ម្នាក់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ដែរ។ ប៉ុន្តែ​ថែម​លើ​ឱកាស​ថត​ភាព​យន្ត​ភាគ​ជាច្រើន​រឿង​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ ដែល​នាង​ធ្លាប់​អាន​ព័ត៌មាន​នោះ មាន​ដូចជា​រឿង «សុបិន​យុវវ័យ» «ព្យុះ​ជីវិត​ចិត្ត​អ្នកលេង», «មន្ត​ស្នេហ៍​លេខា» និង​រឿង «ផ្លូវ​មរណៈ» ជាដើម។ខណៈ​កេរ្តិ៍ឈ្មោះ​សិល្បៈ​ស្ទុះ​ឡើង នាង​ក៏​ត្រូវបាន​ផលិតករ​ជាច្រើន​ទំនាក់​ទំនង​សុំ​ឲ្យ​ថត​សម្តែង តែ​បែរ​ជា​ត្រូវ​តារា​ស្រី​កូនកាត់​ខ្មែរ​ថៃ​រូបនេះ​ប្រកា​សបិទ​ការលក់​កាយវិការ​មុខ​កាមេរ៉ា លើ​ផ្នែក​អាជីវកម្ម​ថត​ភាពយន្ត ដែល​នាំ​ឲ្យ​មាន​មន្ទិល​ជាច្រើន​លើក​ឡើង ភ្លាមៗ​ថា៖ «តារា​ស្រី​វ័យ ២៣ ឆ្នាំ […]

Babykuku.com January 15, 2018

កាលពីរសៀលម្សិលមិញថ្ងៃទី១៤ មករា កន្លងទៅមានការភ្ញាក់ផ្អើលជាខ្លាំងដែលគណនីFacebookមួយបានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដោយគេដឹងថានោះជាគណនីហ្វេសប៊ុក អ្នកស្រី ហូវ ដានេ អគ្គនាយិកា របស់មជ្ឍមណ្ឌលកែសម្ផស្ស ឌែម៉ូគ្លីនីក ដែលជាគ្លីនិកល្បីឈ្មោះមួយស្ថិតក្នុងក្រុងភ្នំពេញបានទំលាយរូបភាពរបស់កញ្ញា ធី សុវណ្ណថា អតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិដ៍មានប្រជាប្រិយភាពក្រោយមកក៏ងាកចូលមកក្នុងគណបក្សប្រជាជនកម្ពុជាវិញនោះ បានចូលមកព្យាបាលវះកាត់ខ្ទង់ច្រមុះរបស់ខ្លួនជាវេជ្ជបណ្ឌិតកូរ៉េតែម្ដង។   អ្នកស្រី ហូវ ដានេ នាយិការូបស្អាតបានសរសេរសារអរគុណកញ្ញា ធី សុវណ្ណថា ដែលបានជ្រើសរើសសេវាកម្មគ្លីនីករបស់អ្នកស្រីហើយក្រោយមកកញ្ញា ធី សុវណ្ណថា ក៍បានផុសសារជាសាធារណៈតែម្ដងអំពីរឿងនេះដោយមិនមានការលាក់បាំងអ្វីទ្បើយ៕ ប្រភពពីបណ្ដាញសង្គម    

Babykuku.com January 12, 2018

លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានទទួលស្គាល់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​មេដឹកនាំ​ចិន​ជា​ចំណងដៃ​ក្នុង​ខួប​ទំនាក់ទំនង​ទី​៦០ កម្ពុជា​និង​ចិន ដែល​បាន​បែក​ធ្លាយ​នៅ​ក្នុង​សារ​អេឡិកត្រូនិច​របស់​ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​នោះ​ថា មិនមែន​ជា​រឿង​សម្ងាត់​អ្វី​ទេ ព្រោះ​ជំនួយ​របស់​ចិន​នេះ សម្រាប់​ការ​កសាង​ផ្លូវ ដើម្បី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច។ អ្នកវិភាគ​លើក​ឡើង​ថា សម្ព័ន្ធមិត្ត​កម្ពុជា-ចិន បង្ហាញ​ពី​ភាព​វាទី​និយម​របស់​ចិន ក្នុង​ការ​ពង្រឹង​អំណាច​កុម្មុយនិស្ត​របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​បន្សាប​ឥទ្ធិពល​លោក​ខាង​លិច ដែល​បាន​សាប​ព្រួស​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាង​ជិត​៣០​ឆ្នាំ​មកនេះ។ នៅ​ក្នុង​សារ​អេឡិកត្រូនិក​របស់​លោក ស៊ុន ចាន់ថុល ដែល​ផ្ញើ​មកកាន់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៨ មករា នោះ បាន​រៀបរាប់​ពី​យុទ្ធសាស្ត្រ​ជាច្រើន​ទៀត ដូចជា ការ​ប្ដេជ្ញា​ចិត្ត​ជួយ​គ្នា​ទៅវិញទៅមក រវាង លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi JiPing) ហើយ​ភាគី​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​សុំ​ជំនួយ​ចំនួន ១៥០​លាន​ដុល្លារ សម្រាប់​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​ជា​កាដូ​នៅ​ក្នុង​ទិវា​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ […]

Babykuku.com December 24, 2017

តារាFacebookដ៏ល្បីមួយរូបគឺអ្នកនាង ដេននី​ ក្វាន់ ដែលគេស្គាល់ថាជាតារាFacebookល្បីដោយសារការថតបង្ហោះរូបភាពsexy និងរូបភាពស៊ីអារម្មណ៍ជាច្រើននៅក្នុងបណ្ដាញសង្គម ។ កាលពីម្សិលមិញគណនីហ្វេសប៊ុករបស់អ្នកនាង ដេននី ក្វាន់ បានpostនៅរូបភាព កាលពី២ឆ្នាំមុនគឺClipមួយដែល នាងបានរាំបទចម្រៀងឥណ្ឌានៅក្នុងបន្ទប់KTVមួយ ដែលClipវីដេអូនោះបានធ្វើFanរបស់អ្នកនាងលាន់មាត់សរសើរគ្រប់ៗគ្នាថា អ្នកនាងពិតជារាំបានស្អាត់មែន។ ចំពោះClipវីដេអូនោះអ្នកនាង ដេននី ក្វាន់ បាននិយាយថា៖ពីមុនខ្ញុំចូលចិត្តរាំ ច្រៀងលេងណាស់…ប៉ុន្តែគិតៗទៅរំលងតែពីរឆ្នាំសោះខ្ញុំប្រែប្រួលខ្លាំងយ៉ាងហ្នឹង និយាយអោយចំទៅមិនចូលចិត្តការរាំច្រៀងដូចពីមុនសោះគឺចូលចិត្តបែបស្ងៀមស្ងាត់ទៅវិញ នេះប្រហែលជាខ្ញុំចាស់ទុំ គិតរឿងរកស៊ីច្រើនជាងរឿងសប្បាយ៕ ខាងក្រោមនេះជារូបភាពស៊ិចស៊ីរបស់អ្នកនាង ដេននី ក្វាន់  

Babykuku.com December 21, 2017

(វ៉ាស៊ីនតោន)៖ អ្នកឃ្លាំមើលម្នាក់ គឺលោកស្រី ហ្ស៊ីហាន (Sheehan) មកពី Conflict Armament Research (CAR) ដែលជាអង្គការអន្តរជាតិ ​ឃ្លាំមើល​អាវុធ​បានបង្ហើបព័ត៌មានថា បរិក្ខាយោធា​របស់សហរដ្ឋអាមេរិកផ្ដល់ឱ្យក្រុមប្រឆាំង​ស៊ីរី បានធ្លាក់ចូលក្នុង​កណ្ដាប់ដៃ​របស់ក្រុម ISIS។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។ ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ Sputnik កាលពី​ថ្ងៃពុធ លោកស្រី Sheehan បាន​លើក​​ឡើងដូច្នេះថា «សម្រាប់ខ្ញុំ វាហាក់ដូចជា​ទីភ្នាក់ងារស៊ើប​ការណ៍សំងាត់​អាមេរិក CIA មានបំណង​ប្រគល់អាវុធ​ឱ្យពួក ISIS​… ហើយម្យ៉ាងវិញ​ទៀត ខ្ញុំគិតថា នេះជាផែនការ​បង្កអស្ថេរភាព​ នៅតាមប្រទេស​ក្នុងតំបន់​មជ្ឈិមបូព៌ា ដើម្បីងាយ​ស្រួល​គ្រប់គ្រង ឬប្រមូល​ប្រភពធនធាន​ពី​ប្រទេស​ទាំងនោះ»។ គួរបញ្ជាក់ថា បើតាម​លោកស្រី Sheehan អាវុធជា ៤០,០០០ដើម ឬប្រភេទ ត្រូវបានគេរកឃើញ​នៅទីតាំងដែលពួក ISIS ធ្លាប់ធ្វើមូលដ្ឋាន ចាប់តាំងពីឆ្នាំ២០១៤មក ហើយអាវុធទាំង​នេះទៀត​សោត ភាគច្រើនត្រូវ​បាន​លក់ ឬផ្ដល់ឱ្យក្រុម​ប្រឆាំងស៊ីរី។ ជាងនេះ​ទៅទៀត លោកស្រី ក៏បាន​បញ្ជាក់ដែរថា […]

Babykuku.com December 20, 2017

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋនៅ​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​បទល្មើស​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​អ​ន្ទ្រ​ង និងដែនអភិរក្សសត្វព្រៃភ្នំព្រិចក្នុងស្រុក​កោះ​ញែក ហើយ​ដឹកជញ្ជូន​ចូលទៅក្នុង​ទីតាំង​ក្រុមហ៊ុន ​លឹម រ៉ូយ៉ាល់ ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​។ ប្រជាពលរដ្ឋ បន្តថា រថយន្ដយីឌុបខ្នាតយក្សជាច្រើនគ្រឿង​ ត្រូវបានក្រុមមេ​ឈ្មួញ​ដុះស្លែទាំង៥ ដឹកចេញទៅ​ប្រទេសវៀតណាមតាម​ច្រកព្រំដែន​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះនិងច្រករបៀងទន្លេចាមក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងមួយផ្នែក​ទៀត ​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ខេត្តរតនគីរី។   ​ ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក បន្តបង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ឈើដុះស្លែធំៗ​ចំនួន៥​នាក់ ​ដែល​កំពុង​កាប់​ឈើខាងក្រៅដឹកចូលក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ឲ្យទៅជាឈើមានច្បាប់ត្រូវបានគេស្គាល់គឺ​ ទី​១-​ឈ្មោះ​ឧកញ៉ា សី  ទី​២-​មេឈ្មួញ​ឈ្មោះ លក្ខ័ ទី​៣-​មេឈ្មួញឈ្នោះ វីដា ទី៤.មេឈ្មួញឈ្មោះចយ និងទី៥.មេឈ្មួញឈ្មោះ មុន្នី។ មេឈ្មួញឈើដុះស្លែទាំង៥នាក់នេះ មានកិត្តិស័ព្ទល្បីរន្ទឺនៅខេត្តភូមិភាកឦសាន្ដសមត្ថកិច្ច កោតក្រែងខ្លាចអំណាចដុល្លារមិនហ៊ានបង្ក្រាប។ បន្តទៀតថា នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ រថយន្ដយីឌុបប្រមាណជាង១០គ្រឿងដឹកឈើចេញពីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ តាមផ្លូវភូមិសំពោចឆ្លងកាត់ ឃុំឃ្សឹមយកទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិកម្ពុជា វៀតណាម(វ៉ាលឺ) ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ និងមានរថយន្ដមួយចំនួនទៀតចូលតាមច្រករបៀងទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយរថយន្ដនីមួយៗដឹកឈើលើសទម្ងន់ដែលគេសណ្ឋានថា […]

Babykuku.com December 15, 2017

អ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិទាំងអស់បន្ទាប់ពីបានដើរញុះញង់តាមបណ្ដារប្រទេសសហគមន៍អឺរ៉ុបឲ្យដាក់សម្ពាធគ្រប់រូបភាពមកលើរដ្ឋាភិបាលហើយពួកគេ មិនអស់ចិត្តរួចបានដើរបំប៉ោងរឿងអាក្រក់ៗរបស់សម្ដេចហ៊ុន សែន ទាក់ទងនឹងការផ្ញើរលុយរាប់រយលានដុល្លានៅតាមបណ្ដារធានាគារផ្សេងៗនៅបរទេសដូចជា៖នៅប្រទេសស្វីស កាណាដា​ អូស្ត្រាលី ជាដើម។ ចំពោះករណីចោទប្រកាន់នេះ នៅព្រឹកថ្ងៃទី១៥ ធ្នូនេះ សម្ដេចហ៊ុន សែន បានប្រតិកម្មឆ្លើយតបវិញដូច្នេះថា៖ ខ្ញុំគ្មានប្រាក់លាក់ទុកនៅបរទេសដូចការបំប៉ោងដ៏អាក្រក់បំផុតរបស់ជនខិលខូចមួយចំនួនទេ។សម្ដេចបានបន្តទៀតថា៖ ដោយសារមានការបង្ហោះព័ត៌មានមិនពិតជាដដែលៗ ខ្ញុំសូមបញ្ជាក់សារជាថ្មីអោយបងប្អូនជនរួមជាតិបានជ្រាបថា ខ្ញុំគ្មានប្រាក់លាក់ទុកនៅបរទេសដូចការបំប៉ោងដ៏អាក្រក់បំផុតរបស់ជនខិលខូចមួយចំនួនទេ។ បើបរទេសណាចង់បង្កក់ប្រាក់មេដឹកនាំគណបក្សប្រជាជន ឬមន្រ្តីរាជរដ្ឋាភិបាល គឺខ្ញុំសូមលើកទឹកចិត្តបន្ថែមអោយធ្វើចុះ។ ទ្រព្យសម្បត្តិខ្ញុំ គឺអាចមើលឃើញនៅតាមវត្តអារាម សាលារៀន មជ្ឈមណ្ឌលកុមារកំព្រា បណ្ណាល័យ ស្រះទឹក អណ្តូងទឹក ស្ពាន ផ្លូវថ្នល់ កូនក្មួយចៅៗសិស្សានុសិស្ស និងកូនក្មួយកីឡាករកីឡាការិនី និងសម្រាប់សង្រ្គោះ និងព្យាបាលអ្នកជំងឺនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។សូមជូនពរបងប្អូនកូនក្មួយជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕

Babykuku.com November 30, 2017

  បែកធ្លាយសម្លេងរបស់បងប្រុសបង្កើតលោក សម រង្ស៊ី គឺលោក សម មិទ្ធារី បានសម្ភាសជាមួយវិទ្យុខ្មែរពិភពលោក និយាយពីមូលហេតុដែលលោកសម រង្ស៊ី នាំសមាជិករបស់ខ្លួនទាំង៥៥នាក់ចូលក្នុងរដ្ឋសភា​    រហូតនាំឲ្យធ្លាក់នៅក្នុងកំដាប់ដៃលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រើល្បិចរំលាយគណបក្សសង្គ្រោះជាតិទាំងមូល។ លោក​សម មិទ្ធារី បានបកអាក្រាតយ៉ាងច្រើនពីមូលហេតុទាំងអស់ដែលនាំឲ្យលោក សម រង្ស៊ីធ្វើនយោបាយចាញ់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺជាគំនិតរបស់លោកជំទាវ ជូ ឡុងសូមួរ៉ា ដែលជាប្រពន្ធរបស់លោក សម​ រង្ស៊ី ទាំងស្រុង។ សូមស្ដាប់ប្រសាសន៍លោកអ៊ុំ សម មិទ្ធារី ដែលជាបងប្រុសបង្កើតលោក សម រង្ស៊ី៖

Babykuku.com November 28, 2017

នៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧ ម្សិលមិញនេះ ព្រះសង្ឃមួយអង្គព្រះនាម ហោ សុខុន បានដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីប្ដឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្នុងបំណងចង់ឲ្យតុលាការកំពូលសម្រេចរំលាយគណបក្សរបស់លោក​ខឹម វាសនាដូចគណបក្សសង្គ្រោះជាតិដែរ។ ព្រះសង្ឃហោ សុខុន ដែលគេគ្រប់គ្នាស្គាល់ថាជាចៅអធិការវត្តច្បារអំពៅ (ភ្នំពេញ) បានសរសេរពាក្យបណ្ដឹងចោទប្រកាន់លោក ខឹម វាសនា ជាច្រើនករណី ប៉ុន្តែមាន៣ចំនុចសំខាន់ៗដូចជា៖ ១ ជេរប្រមាថព្រះមហាក្សត្រ ២ ជេរព្រះសង្ឃថាជាពួកអាចោរថងយាម( បំផ្លាញ់សាសនា) ៣ ជេរខ្មែរថាជាសត្វឆ្កែ គួររំលឹកថាចៅអធិការវត្តអង្គនេះ កន្លងមកធ្លាប់បានសហការណ៍គ្នាជាមួយលោក អាចារ្យធំ និងមនុស្សចំនួនទៀតដែលស្អប់លោកខឹម វាសនា  រួចបានបង្កើតយុទ្ធនាការមួយដើម្បី ប្រមូលយកស្នាមមេដៃប្ដឹងលោក ខឹម វាសនា ម្ដងរួចមកហើយដោយប្រើរយៈពេលជិត៤ខែ ប៉ុន្តែក្រោយត្រូវបានស្ងប់ស្ងាត់ទៅវិញ  ព្រោះយុទ្ធនាការនោះត្រូវបានបរាជ័យដោយទំនាស់ផ្ទៃក្នុងនិងភាពមិនចុះសម្រុងគ្នានៅក្នុងក្រុមរបស់ព្រះអង្គ។ ព្រះសង្ឃមួយអង្គគង់នៅវត្តច្បារអំពៅ សុំមិនបញ្ចេញព្រះនាមមានសង្ឃដីការថា៖ មូលហេតុដែលនាំឲ្យព្រះអង្គហោ សុខុន ចាប់ផ្ដើមធ្វើទុក្ខបុកម្នេញលើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យម្ដងទៀតនេះ គឺមិនមែនដោយចិត្តព្រះអង្គទាំងស្រុងនោះទេ គឺដោយសារមានការផ្សំគំនិតជាមួយមន្ត្រីអតីតបក្សសង្គ្រោះជាតិនៅពីក្រោយផងដែរ។ សម្រាប់ព្រះអង្គហោ សុខុន ផ្ទាល់គឺគ្មានសង្ឃឹមថានឹងធ្វើអីលោក ខឹម វាសនា បាននោះទេ ព្រោះទីមួយព្រះអង្គរស់ក្នុងភេទជាសង្ឃការងារខ្លះធ្វើមិនកើត កំលាំងនៃការគាំទ្ររបស់ព្រះអង្គក៏មានចំនួនតិចតួច ចំនែកអ្នកដែលធ្លាប់សហការណ៍កន្លងមកក៏ព្រះអង្គមិនទុកចិត្តដែរ ដូច្នេះសម្រាប់ព្រះអង្គផ្ទាល់គឺមិនចង់តតាំងនឹងលោក […]

Babykuku.com November 26, 2017

បែកធ្លាយClipវីឌីអូដែលបង្ហាញ់ពីសកម្មភាពថោកទាបរបស់ប៉ូលីសយាមច្រកទ្វារព្រំដែនក្រុងប៉ោយប៉ែតកំពុងដើរជំរិតទារប្រាក់ពីអ្នកធ្វើដំណើរទាំងភ្ញៀវជាតិ-អន្តរជាតិ យ៉ាងគគ្លើន។ ប្រជាជននៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែងតែជួបប្រទះហេតុការណ៍ដើរទារប្រាក់ពីសំណាក់ពួកប៉ូលីសយាមច្រកនៅទីនោះស្ទើររាល់ថ្ងៃដោយប្រើលែសថា បើចង់លឿនវៃ(Passport) VIPទៅ អស់តែ២០០bathទេ ។ បងប្រុសឈ្មោះ លឹម សុផាត អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅក្រុងប៉ោយប៉ែតបានរៀបរាប់ថា៖ វាទៅជាទំលាប់ទៅហើយចំពោះការដើរទារលុយពីភ្ញៀវទេសជាតិ-អន្តរជាតិ ពីសំណាក់ប៉ូលីសវៃPassportនៅក្រុងប៉ោយប៉ែតនេះ ហើយគ្មានអាជ្ញាធរ ឬមន្រ្តីធ្លាក់លើណាមួយចុះមកអន្តរាគមន៍បញ្ហាទាំងនោះទេ ។ លោក លឹម សុផាត បន្តទៀតថា៖ ​ប្រសិនបើភ្ញៀវទេសចរណាមិនឲ្យលុយពួកគេទេ គឺមិនងាយបានវៃPassportចេញ_ចូលនោះទេ ហើយទូទៅពួកគេយកលុយក្នុងម្នាក់២០០Bath ដោយគេនិយាយថាបើចង់លឿនគឺត្រូវវៃតាមVIP បើមិនវៃVIP ទេគឺត្រូវឈរចាំរយៈពេលយូរទើបបានវៃឲ្យ។ ពេលខ្លះប្រជាពលរដ្ឋខ្មែរដែលជាកម្មករធ្វើការនៅប្រទេសថៃត្រូវវិលត្រឡប់មកកម្ពុជាវិញ ភាគច្រើនពួកគេមិនសូវមានលុយកាក់ប៉ុន្មាននោះទេ ពេលចូលវៃPassportម្ដងៗ ពួកប៉ូលីសទាំងអស់នោះតែងតែទារលុយពួកគេគ្រប់ៗគ្នាក្នុងម្នាក់១០០Bathទាំងអស់។ ប្រជាពលរដ្ឋនៅតំបន់នោះក៏ធ្លាប់បានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យជួយដោះស្រាយបញ្ហានេះដែរនាពេលកន្លងមក ក៏ប៉ុន្តែមិនសូវមានប្រសិទ្ធភាពប៉ុន្មាននោះទេ ពួកគេផ្អាកយកតែមួយរយៈខ្លីរួចហើយក៏ចាប់ផ្ដើមធ្វើសកម្មភាពដើរទារប្រាក់ដូចមុនដដែល។  ត្រង់ចំនុចនេះAll news ជួសមុខឲ្យប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតទាំងអស់ សូមសំណូមពរដល់ប្រមុខរដ្ឋាភិបាលកម្ពុជាពិសេសគឺសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមសម្ដេចជួយដោះស្រាយបញ្ហានេះដល់ប្រជាពលរដ្ឋខ្មែរ និងចាត់វិធានការណ៍ចំពោះមន្ត្រីដែលប្រព្រឹត្តិអំពើរពុករលួយទាំងអស់នោះ ទៅតាមផ្លួវច្បាប់ផង ព្រោះថាទង្វើររបស់ពួកគេនោះបានធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម ខូចឈ្មោះដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោហ៊ុន សែន ដែលសព្វថ្ងៃសម្ដេចខិតខំអភិវឌ្ឍន៍ប្រទេសឲ្យមានភាពរីកចម្រើន និងលុបបំបាត់អំពើរពុករលួយជូនប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង៕