ប្លែកៗ

Babykuku.com February 5, 2018

អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់ ​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ និង​បរទេសផងនោះ ​ខណៈកំពុងជិះ​លើ​រថយន្តក្រុងមួយ​គ្រឿង ​បាន​​ភ័យ​ស្លន់ស្លោរ​ដោយសារ​តែ​បុរសញៀនថ្នាំម្នាក់ ​ឈ្លោះ​ជា​មួយ​​ប្រពន្ធ ស្រាប់តែ​ស្ទុះរ​ត់ទៅ​ទាញ​បួង​ចង្កូតរថយន្ត ​ដែល​កំពុង​បើកបរ​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​គីឡូ​លេខ​៧០ ​ក្នុងភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ​នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨។ អ្នក​បង្ក​នោះ​ ត្រូវ​បា​នបញ្ជូ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ហើយ ប៉ុន្តែរូបគេត្រូវបានអ្នកជិះលើរថយន្តក្រុងព្រួតវាយស្ទើស្លាប់ផងដែរ៕

Babykuku.com January 18, 2018

កាលពីថ្ងៃទី ១៧ ខែ មករា​ម្សិលមិញនេះWebsite របស់ក្រុមហ៊ុន YouTube ក៏បានប្រកាសច្បាប់ថ្មីមួយសម្រាប់អ្នកដែលរកស៊ីតាមរយៈ ( YouTube earn money)ឲ្យដឹងថាអំណៈតទៅ ច្បាប់ថ្មីនេះបានកំណត់ថា៖ ចំពោះគណនីដែលចង់រកលុយពីប្រព័ន្ធរបស់ខ្លួន ដោយត្រូវមានចំនួនទស្សនា 4000 ម៉ោង View និងមានចំនួន Subscriber ចំនួន 1000 សិន ក្នុងរយៈពេល ១២ ខែទើបអាចបើក Monetization រកលុយបាន។ បញ្ជាក់ជិតកន្លះឆ្នាំហើយដែល Youtube បានប្តូរគោលការណ៍រកលុយម្តងហើយគឺតម្រូវឲ្យ Youtuber ទាំងអស់មានអ្នកមើលវីដេអូលើ channel ខ្លួន ១ ម៉ឺន View ទើបអាចបើក Monetization បាន។ ក្រុមហ៊ុន YouTube ចេញច្បាប់រឹតបន្តឹង​បន្ថែម​លើ​​កម្មវិធី​ “Google Preferred” ដែល​ជា​កម្មវិធី​រក​លុយ​ដ៏​សំខាន់​មួយ​របស់​អ្នក​បង្កើត​វីដេអូ​លើ​ YouTube។ វីដេអូ​​រាប់​សែនទូទាំងពិភពលោក​ដែល​បាន​ Upload នឹង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​មនុស្ស​ផ្ទាល់ មិន​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ដូច​មុន។   ក្រុមហ៊ុន YouTubeដែលជាប្រព័ន្ធ​​វីដេអូ​ដ៏​ធំ​ជាង​គេ​ក្នុងលោក​ នឹង​ជម្រុះ​ចោល​​មនុស្ស​រាប់ពាន់​នាក់​ចេញ​ពី​កម្មវិធី​ […]

Babykuku.com January 15, 2018

កម្មវិធីប្រណាំងរទេះគោក្របី ជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលធ្វើឡើងដើម្បីរំលឹកឡើងវិញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរក្នុងការប្រណាំងរទេះគោ ក្របី ព្រមទាំងលើកកម្ពស់ទឹកចិត្តស្រលាញ់វប្បធម៌ និងថែរក្សា បរិស្ថាន កសិកម្ម ក្នុងសណ្តានចិត្តនៃប្រជាជនខ្មែរ។ កម្មវិធីនេះគេប្រារព្ធធ្វើជារាងរាល់រដូវចូលឆ្នាំខ្មែរពីថ្ងៃទី១ដល់ថ្ងៃទី៣( នៅតាមខេត្តមួយចំនួនតែប៉ុណ្ណោះ)ការប្រណាំងសត្វពាហៈណៈជាល្បែងមួយក្នុងការ រួមចំណែកផ្តល់នូវភាពសប្បាយរីករាយ ស្នាមញញឹម តាមរយៈការលេងល្បែងកម្សាន្តទាក់ទងនឹងទឹក និងការទស្សនាការប្រណាំងយ៉ាងជក់ចិត្តដិតអារម្មណ៍ពីសំណាក់មហាជន ដែលបានអញ្ជើញចូលរួមទស្សនាក្នុងកម្មវិធីនេះផងដែរ៕ ទិដ្ឋភាពដ៏អស្ចារ្យ ការប្រណាំង​រទេះ​គោ​-ក្របី​ មើលពីលើអាកាស ទិដ្ឋភាពដ៏អស្ចារ្យ ការប្រណាំងរទេះគោ-ក្របី មើលពីលើអាកាសBetter Quality https://youtu.be/Tz_Yt5lUjQY Posted by Koh Santepheap TV on Saturday, April 15, 2017

Babykuku.com January 10, 2018

ការសែកក្នុងស្រុកថៃបានចុះផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានជ្រើសរើសយកយុទ្ធសាស្ត្រថ្មីមួយ ដើម្បីគេចចេញពីសំណួរអ្នកសារព័ត៌មាន ដោយទុកឱ្យផ្ទាំងរូបភាពក្រដាស កាតុងតំណាងរូបលោកជាអ្នកឆ្លើយសំណួរជំនួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។ លោក ប្រាយុទ្ធ បានគេចវេសឆ្លើយសំណួរអ្នកសារព័ត៌មាន នៅអំឡុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅខាងក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក កាលពីថ្ងៃចន្ទ។ ថ្លែង នាឱកាសនោះដែរនាយករដ្ឋមន្ត្រីថៃរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាអ្នកចង់សួរខ្ញុំពីរឿងនយោបាយ និងជម្លោះ អ្នកអាចសួរបុរសម្នាក់នេះបាន»។ ប៉ុន្តែគ្រាន់តែនិយាយរួចភ្លាម លោក ប្រាយុទ្ធ ក៏ដើរចេញទៅឆ្ងាយពីអ្នកសារព័ត៌មាន។ គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថៃ ក្រោយមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤។ ចំណែកឯ រដ្ឋាភិបាលរបស់លោក បានសន្យាជាច្រើនដងថានឹងរៀបចំការបោះឆ្នោតសកល ប៉ុន្តែពួកគេតែងតែប្រកាសពន្យាពេលជាបន្តបន្ទាប់៕

Babykuku.com January 5, 2018

ភ្នំពេញ ៖ បុរស​ម្នាក់​ទើបប​បើក​លុយបានថ្មី ៗ​​ឆ្លៀត​ចូល​ម៉ាស្សា​មួយ​ភ្លែត ស្រាប់តែ​ចេញ​មក​វិញ​ត្រូវ​បាន​នារី​ម៉ាស្សា​លួច​ដូរ​លុយ​ដាក់​សុទ្ធតែ​លុយ​សែន ​ចំនួន ​២០០​ដុល្លារ ទើប​ទៅ​ប្តឹង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង ​១០ ​និង ​៣០​នាទី ​យប់​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ នៅចំណុច​ហាងកោស​ជប់ម៉ាស្សា ១ម៉ឺន​រៀល ផ្ទះ​លេខ១៦៤A ផ្លូវ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ជន​រង​គ្រោះ​ដែល​ត្រូវ​នារី​ម៉ាស្សា​ដូរ​យក​លុយ​ឈ្មោះ ​ណាត សុ​ជាតិ ភេទ​ប្រុស អាយុ​ ២៥​ឆ្នាំ មុខរបរ ​រត់​ឯកសារ ស្នាក់​នៅកន្លែងធ្វើការ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។ តាម​សម្តី​ជន​រង​គ្រោះ ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ចេញពី​បើក​ប្រាក់ខែ​នៅ​កន្លែងធ្វើការ​បាន​លុយ​ចំនួន ​២២០​ដុល្លារ រួច​ហើយ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ដើរ​លេង​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំនុច​ខាងលើ ​រូប​គាត់​មាន​អារម្មណ៍​ថា ​ឈឺ​ឆ្អឹងឈឺ​ឆ្អែង ​ក៏​ឈាង​ចូល​ម៉ាស្សា​នៅ​ហាង​ខាងលើ ដែល​មាន​តំលៃ ១ម៉ឺន​រៀល ។   បុរសរូបនោះ បន្ដថា បន្ទាប់​ពី​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ហើយ រូប​គាត់​បាន​ស្រាតខោ និង​កាបូប​ព្យួរ​នៅ​ជញ្ជាំង​ក្នុង​បន្ទប់ រួច​ហើយ​បាន​ឲ្យ​នារី​ម្នាក់​ធ្វើការ​ម៉ាស្សា​ឲ្យ​រូប​គាត់ ហើយ​នៅ​ពេល​ដែល​កំពុង​ម៉ាស្សា​ […]

Babykuku.com December 27, 2017

Clipវីដេអូមួយកំពុងល្បីក្នុងបណ្ដាញសង្គមនៅសហរដ្ឋអាមេរិកគឺជាសកម្មភាពបុរសម្នាក់ស្លៀកពាក់ជាលោកតាណូអែល បានដេញតាមចាប់រថយន្តមួយគ្រឿងដែលបានបើកបុកអ្នកធ្វើដំណើររួចព្យាយាមរត់គេច។ ខ្សែរវីដេអូរយៈពេគជាង៣នាទីដែលកំពុងមានការ Like & Share ជាច្រើននៅក្នុងបណ្ដាញសង្គមនៅសហរដ្ឋអាមេរិកនោះគឺបុរសម្នាក់ស្លៀកពាក់ជាលោកតាណូអែលដែលកំពុងជិះម៉ូតូលើដងផ្លួវ ខណៈពេលនោះមានរថយន្តមួយគ្រឿងបើកបុកអ្នកធ្វើដំណើពីរនាក់ឲ្យរបួស ហើយអ្នកបើករថយន្តនោះព្យាយាមបើករត់គេច។ពេលឃើញហេតុការណ៍នោះ លោកតាណូអែលក៏បើកម៉ូតូដេញតាមដើម្បីឃាត់រថយន្តនោះ តែម្ចាស់រថយន្តនោះមិនឈប់ដើម្បីដោះស្រាយនោះទេ រឹតតែបើកសម្រុកទៅមុខដើម្បីគេចខ្លួន។ លោកតាណូអែលនោះ ក៏ជិះម៉ូតូដេញរហូត បានជួបនឹងប៉ូលីសប្រចាំការណ៍តាមដងផ្លួវ តាណូអែលក៏ប្រាប់ប៉ូលីសពីដើមហេតុ នឹងចង្អុលបង្ហាញ់រថយន្តរបស់ជនល្មើស ពេលនោះប៉ូលីសក៏ជិះម៉ូតូដេញចាប់រថយន្តនោះបានតែម្ដង។ ការ Like &Share Clipវីដេអូនេះជាច្រើនដោយសារតែclipវីដេអូនោះ បានបង្ហាញ់ពីភាពស្រលាញ់សេចក្ដីល្អរបស់ជនជាតិអាមេរិក និងការចេះឈឺឆ្អាលគ្នានៅក្នុងសង្គមថ្លៃថ្នូរ៕

Babykuku.com December 27, 2017

រូបភាពប៉ុន្មានសន្លឹកដែលកំពុងល្បីនៅក្នុងបណ្ដាញសង្គមនោះគឺជារូបថតមេសត្វដំរីទឹកមួយក្បាលយ៉ាងធំ បានចាប់ខាំកូនសត្វក្រពើមួយក្បាលរហូតដល់ស្លាប់ គឺដោយសារវាខឹងនឹងមេក្រពើនោះបានចាប់កូនរបស់វាស៊ីជាអាហារ។ កុំថាឡើងមនុស្សសូម្បីតែសត្វក៏មានចិត្តអាណិតស្រលាញ់កូនដូចតែមនុស្សអញ្ចឹង ប្រសិនបើមានសត្វណាមយយមកយៀយីដល់កូនរបស់វា វានឹងតតាំងវិញមិនខាន មិនខុសអីពីមនុស្សនោះទេ។ ជាក់ស្ដែងខណៈពេលដែលពួកអ្នកទេសចរកំពុងដើរទស្សនាសត្វនានានៅក្នុងសួនសត្វ ពួកគេបានប្រទះឃើញ មេក្រពើមួយក្បាលយ៉ាងធំ ហែលតិចឆ្ពោះទៅរកកូនសត្វដំរីទឹកមួយក្បាលដែលទើបមានអាយុប្រហែល២ខែ ដែលកំពុងលែងនៅក្នុងទឹកឆ្ងាយពីមេវា ភ្លាមនោះមេក្រពើនោះបានស្ទុះទៅត្របាក់កូនសត្វដំរីទឹកនោះរហូតដល់ងាប់។ ប៉ុន្តែភ្លាមៗនោះពេលមេសត្វដំរីតឹកនោះឃើញក៏ស្ទុះរត់មកជួយកូនរបស់វា តែហួសពេលទៅហើយ មេដំរីទឹកនោះខឹងខ្លាំងណាស់ក៏រត់ទៅរកមេក្រពើនោះរួចខាំកូនក្រពើនោះវិញរហូតទាល់តែងាប់ដូចគ្នា វាពិតជារន្ធត់ខ្លាំងណាស់ ៕

Babykuku.com December 25, 2017

រឿងដែលនឹកស្មានមិនដល់មួយបានកើតឡើងនៅប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ កន្លងទៅថ្មីៗនេះ នៅក្នុងបណ្ដា្សង្គមរបស់ប្រទេសថៃបានបង្ហោះពីសកម្មភាពប្រជាជនថៃប្រមាណជាង១ពាន់នាក់ ដែលសុទ្ធតែជាអ្នកគាំទ្រចម្រៀង SHINee បាននាំគ្នាជួបជុំគ្នានៅវត្តអារ៉ាមមួយនៅក្នុងទីក្រុងបាងកក ដើម្បីធ្វើពិធី​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណ​ក្ខន្ធ​ដល់តារាចម្រៀងដ៏ល្បីនៅក្នុងក្រុមSHINee គឺលោក Kim Jonghyun ដែលបានធ្វើអតឃាតកាលពីថ្ងៃទី១៨ ខែ ធ្នូដោយសារជម្ងឺបាក់ទឹកចិត្ត ។ នៅក្នុងពិធីបុណ្យឧទ្ទិសកុលដល់លោក Jonghyun ចាប់ផ្ដើមនៅល្ងាចម៉ោង០៦:០០នាទី ថ្ងៃទី២១ ស្ថិតនៅវត្ត Suthiwararam ក្នុងសង្កាត់ Yan Nawa ក្រុងបាងកក ភាគច្រើនជាយុវជនស្ទើរទេ៩០%ហើយពួកគេមានទឹកមុខស្រងូតស្រងាត់ ខ្លះយំសោកស្ដាយ តារាចម្រៀងidolរបស់ពួកគេ។ គេសង្កេតឃើញថាមានក្រុមយុវវ័យគាំទ្រលោក Jonghyun ទាំងនោះបាននាំគ្នាសរសេរពាក្យលាចុងក្រោយ ហើយបិទនៅលើផ្ទាំងរូបថតរបស់លោកជាមួយនឹងទឹកមុខក្រៀមក្រំសោកស្តាយគ្រប់ៗគ្នា៕

Babykuku.com December 24, 2017

មានការភ្ញាក់ផ្អើលមួយបានកើតឡើងល្បីពេញប្រទេសថៃ-ឥណ្ឌា ដោយសារតែតារាដ៏ល្បីឈ្មោះម្នាក់គឺលោក Dinesh Mehta ដែលជាតារាបូលីវូតរបស់ឥណ្ឌាដែលនរណាៗក៏បានស្គាល់លោកដែរតាមរយៈរឿង (ព្រះពុទ្ធ) លោក Dinesh Mehta បានសម្ដែងជាតួរអង្គព្រះសម្មាសម្ពុទ្ធតែម្ដង។ អ្វីដែលធ្វើឲ្យអ្នកស្គាល់លោក Dinesh Mehta មានការភ្ញាក់ផ្អើលនោះគឺលោក បានមកសុំនារីជនជាតិថៃម្នាក់ឈ្មោះPalm រៀបការរហូតទទួលបានជោគជ័យ ។ ពិធីមង្គលការរបស់ពួកគេបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ធ្នូ កន្លងនៅថ្មីៗនេះ ហើយគេសង្កេតឃើញថាការរៀបចំពិធីមង្គលការរបស់ពួកគេមានភាពចំឡែកខុសពីការរៀបចំពិធីមង្គលការរបស់ជនជាតិថៃទូទៅ យើងអាចនិយាយបានថាជាពិធីមង្គលការកូនកាត់ថៃ-ឥណ្ឌា ម្យ៉ាងវិញទៀតក្នុងកម្មវិធីនោះក៏មានភ្ញៀងជាច្រើននិងតារាៗល្បីរបស់ថៃនិងឥណ្ឌាចូលរួមផងដែរ។ It seems like the year 2017 is going to end with majority of actors tying the knot. If you are not over Virat Kohli and Anushka Sharma’s wedding, gear up for another […]

Babykuku.com December 23, 2017

​បើ​តាម​ប្រភព ពស់​ថ្លាន់​នេះ​មិន​ដឹង​ចូល​ពួន​សម្ងំ​តាំង​ពី​ពេល​ណា​ទេ ​ប៉ុន្តែ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​រយៈ​ពេល ៣​ ម៉ោង​ហើយ ដើម្បី​រក​វិធី​ដក​ពស់​ចេញ​ពី​រថយន្ត​ តែ​មិន​បាន​ជោគជ័យ។បុរស​ខ្មែរ​អាយុ ៥៣​ឆ្នាំ​ម្នាក់​​ កំពុង​ល្បី​លើ​អ៊ីនធឺណិត​ថៃ ​បន្ទាប់​ពី​ស្ម័គ្រចិត្ត​ជួយ​ចាប់​ពស់​ថ្លាន់​​ដែល​ជាប់​ក្នុង​គ្រឿង​ម៉ាស៊ីន​រថយន្ត​តូយូតា​ Pickup មួយ​គ្រឿង​ដោយ​ប្រើ​វិធី​បុរាណ​​របស់​ដូន​តា​​​ខ្មែរ។ បន្ទាប់​ពី​ឃើញ​ក្រុម​សង្គ្រោះ​ប្រើ​ពេល​ច្រើន​ម៉ោង​ហើយ​នៅ​តែ​មិន​អាច​ជួយ​បាន​ ​បុរស​ខ្មែរ​ដែល​ជា​ពលករ​ចំណាក​ស្រុក​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ខាង​លើ​ឈ្មោះ​រ៉ាទិត្យ ​បាន​ស្ម័គ្រ​ចិត្ត​ចូល​ជួយ​ដោយ​ប្រើ​វិធី​សាស្ត្រ​បែប​​បុរាណ​ខ្មែរ​ គឺ​ប្រើ​​មាត់​ខាំ​កន្ទុយ​ពស់។ ខាំ​កន្ទុយ​ផង ទាញ​ផង​ ស្រាប់​តែ​អាច​យក​ពស់​​នោះ​ចេញ​​មក​ភ្លាម​បាន​ រួច​ក៏​លែង​ពស់​ទៅ​ក្នុង​ព្រៃ​វិញ។ វិធី​នេះ​បាន​ធ្វើ​ឲ្យ​ជនជាតិ​ថៃ​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​ងឿង​ឆ្ងល់​ជា​ខ្លាំង ព្រោះ​មិន​ដែល​ឃើញ​ពី​មុន។ ពួក​គេ​បាន​ហៅ​បុរស​ខ្មែរ​នេះ​ ជា​វីរបុរស​ទៀត​​ផង៕ ប្រភពពីfacebook ទស្សនាClipវីដេអូខាងក្រោម៖