ប្លែកៗ

Babykuku.com December 23, 2017

សត្វដំរីមួយក្បាលនៅខេត្តមណ្ឌលគិរីដំរី​ឈ្មោះ មីឡុត អាយុ ៨៥ឆ្នាំ ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្ងៃទី២១ ខែធ្នូ​ម្សិលមិញ​ដោយសារចាញ់រងាពេលបាន​បាត់បង់​ជីវិត​ហើយ​នៅថ្ងៃទី២២ ខែធ្នូ​នេះ ដោយសារ​វ័យ​ចាស់​ជរា និង​អាកាស​ធាតុ ត្រជាក់​ខ្លាំង។ សូម​រំលឹក​ថា ​ក្រោយពេល​ដំរី​ដែល​រស់នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​នេះ បាន​ធ្លាក់ខ្លួន​ឈឺនោះ ​បុគ្គលិក​អង្គការ ELIE ចំនួន ៧​នាក់ បាន​ជួយ​ពិនិត្យ និង​ធ្វើ​ចលនា​ផ្តល់​ថ្នាំ ផ្ដល់​សេរ៉ូម និង​ផ្តល់​កំដៅ​ដើម្បី​ជួយ​សង្គ្រោះ​ដំរី​នេះ​ដែរ ប៉ុន្តែ​នៅតែ​មិន​អាច​ជួយ​វា​បានឡើយ។ គួរកត់​សម្គាល់​ដែរ​ថា កាលពី​ម្សិលមិញ សីតុណ្ហភាព​នៅ​ខេត្ត​មណ្ឌល​គិរី គឺមាន​កម្រិត​អប្បបរមា ១៣,៩​អង្សារសេ។ ចំណែក​នៅថ្ងៃ​នេះ មាន​សីតុណ្ហភាព​អប្បបរមា ១៥,២​អង្សារ​សេ។ នេះបើ​យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម៕

Babykuku.com December 23, 2017

លោក Eminem និយាយថា៖ ត្រាំ ធ្វើ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ក្ដៅ​ក្រហាយ​ចិត្ត​ខ្លាំង​ណាស់… ខ្ញុំ​ចង់​ឲ្យ​ប្រទេស​របស់​យើង (សហរដ្ឋ​អាមេរិក) ល្អ​បំផុត ប៉ុន្តែ​វា​នឹង​មិន​អាច​ទៅ​រួច​ទេ​ជាមួយ​នឹង​ការ​ដឹក​នាំ​របស់​គាត់ (ដូណាល់ ត្រាំ) ។ តារា​វ័យ​៤៥​ឆ្នាំ​រូប​នេះ បន្ថែម​ថា លោក​ធ្លាប់​គិត​ថា អ្នក​ជំនួញ​ដែល​ជា​មហាសេដ្ឋី​ដូច ដូណាល់ ត្រាំ នឹង​អាច​កែប្រែ​ប្រទេស​ឲ្យ​ទៅ​ជា​ល្អ តែ​អ្វី​គ្រប់​យ៉ាង​មិន​ដូច​ការ​គិត​នោះ​ទេ។ លោក​បាន​ផ្លាស់ប្ដូរ​គំនិត​គាំទ្រ ដូណាល់ ត្រាំ ក្រោយ​លឺ​សម្ដី​ពី​ប្រធានាធិបតី​រូប​នេះ​ចាត់​ទុក​ជន​អន្តោប្រវេសន៍​ម៉ិកស៊ីកូ សុទ្ធ​តែ​ជា​ឧក្រិដ្ឋជន និង​ជា​អ្នក​ចាប់​រំលោភ។ “ចាប់​តាំង​ពី​នោះ​មក ខ្ញុំ​ដឹង​ថា វា​នឹង​ក្លាយ​ជា​រឿង​អាក្រក់។ អ្វី​ដែល​គាត់​កំពុង​ប្រព្រឹត្ត គឺ​ធ្វើ​ឲ្យ​មនុស្ស​កំពុង​ប្រឈម​មុខ​ដាក់​គ្នា ដែល​ជា​រឿង​គួរ​ឲ្យ​ខ្លាច​បំផុត”។ Eminem បន្ត​ថា៖ “អ្នក​ដែល​គាំទ្រ​(ត្រាំ) គឺ​ជា​មនុស្ស​ដែល​គាត់​យក​ចិត្ត​ទុក​ដាក់​តិច​បំផុត ហើយ​ពួកគេ​មិន​បាន​ដឹង​ពី​វា​នោះ​ទេ។ គាត់​បាន​លាង​ខួរ​ក្បាល​មនុស្ស​អស់​ទៅ​ហើយ”៕ ប្រភព Kley Kley

Babykuku.com December 23, 2017

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃ២២ ធ្នូ ២០១៧នេះដំរីមួយក្បាលឈ្មោះ មី ឡុត បានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារអាយុកាល និងអាកាសធាតុចុះត្រជាក់ខ្លាំង ដំរីនេះមានអាយុប្រមាណ៨៥ឆ្នាំ ។ ក្រោយពីទទួលបានពត៍មាន បុគ្គលិកអង្គការ ការពារសត្វព្រៃELIE ចំនួន៧នាក់ បាននាំយកសម្ភារ:សង្គ្រោះ ​មានឳសថ សេរ៉ូម អេស្កាវាទ័រ (ជួយលើក) និងសម្ភារៈផ្សេងៗមួយចំនួនទៀតទៅដល់កន្លែងកើតហេតុ ក្រុមអ្នកជំនាញចាប់ផ្តើមត្រួតពិនិត្យជួយសង្គ្រោះដោយធ្វើចលនា ផ្តល់ថ្នាំ ផ្ដល់សេរ៉ូម និងផ្តល់កំដៅអស់រយៈពេលប្រមាណ៥ម៉ោងមកហើយ ឃើញថាដំរីមិនទាន់ធូរស្បើយពីជំងឺនៅឡើយ.។បុគ្គលិកអង្គការ ELIE នឹងផ្ដល់ពត៍មានបន្ថែមទៀតនៅពេលក្រោយ៕  

Babykuku.com December 1, 2017

(វ៉ាស៊ីនតោន)៖ ហ្វូស៊ីល-ស៊ុតជាង ២០០គ្រាប់របស់សត្វ P​terosaurs ត្រូវបានគេរកឃើញ​នៅក្នុង​ប្រទេសចិន ហើយដែល​របកកំហើញនេះ នឹងក្លាយជា​ការបកស្រាយ​មួយនៃ​ដំណើរ ជីវិតរបស់សត្វ​ស្លាបក្នុងជំនាន់​ដៃណូស័រ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។   ហ្វូស៊ីលស៊ុត ​Pterosaurs ឬគេស្គាល់ថា Hamipterus ដែលក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​នៅឯ​តំបន់ Turpan-Hami Basin ស្ថិតនៅក្នុងខេត្ត Xinjiang ភាគពាយ័ព្យ​ប្រទេសចិន ត្រូវបានចុះផ្សាយ​នៅលើទស្សនាវដ្ដី​អាមេរិក U.S. journal Science។​ ដោយឡែក ថ្លែងប្រាប់អ្នក​សារព័ត៌មាន អ្នកវិទ្យាសាស្ត្រចិន​មួយរូបមក​ពី វិទ្យាស្ថានបុរាណវិទ្យា​នៃបណ្ឌិតសភា វិទ្យាសាស្ត្រចិន លោក Xiaolin Wang បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមាន​អារម្មណ៍​រំភើប និងបានប្រមូលស៊ុត​ទាំងនោះ​ដោយប្រុងប្រយ័ត្ន​ជាទីបំផុត…»។ បុរាណវិទូបានសង្កត់ធ្ងនទៀតថា «មួយវិញ​ទៀត​ផ្អែកលើ​របកគំហើញនេះ យើងអាចសន្និដ្ឋាន​បានថា កូនតូច​របស់សត្វ ​Pterosaurs ទំនងជាដើរ​នៅលើដី ប៉ុន្តែមិនអាច​ហោះ​នៅលើអាកាស​បាននោះទេ ដោយសារតែ​ស្លាបពួកវាមាន​ការវិវត្តន៍ មិនល្អ​នៅក្នុង​អុំប្រ៊ីយ៉ុង។ យើងបានដឹងថា ស៊ុត និងអុំប្រ៊ីយ៉ុង​ជាច្រើនផ្សេងទៀត​នៅទីនោះ តែយើងនៅ​ត្រូវការពេល​វេលាបន្ថែម ដើម្បី​សិក្សាស្រាវជ្រាវ​ពីភាព​អស្ចារ្យនៃ […]

Babykuku.com November 27, 2017

សម័យបច្ចុប្បន្ននេះទោះបីជាបច្ចេកវីជ្ជា និងវិទ្យាសាស្ត្រទំនើបយ៉ាងណាក៏ដោយ សម្រាប់ប្រជាពលរដ្ឋខ្មែរយើង នៅតែមានជំនឿលើរបស់ស័ក្តិសិទ្ធិ និងជឿលើមន្តអាគមន៍ផ្សេងៗទៀតនៅតាមតំបន់ដែលពួកគេរស់នៅ។ សម្រាប់អត្ថបទមួយនេះ All news សូមលើកយកវត្ថុស័ក្តិសិទ្ធិ មួយប្រភេទដែលមានមនុស្សជាច្រើនធ្លាប់បានលឺតៗគ្នា ប៉ុន្តែពួកគេមិនដែលបានឃើញផ្តាល់នឹងភ្នែកនោះទេ តើនោះជារបស់អ្វី?តើបងប្អូនធ្លាប់ឃើញ ខ្នាយតាន់​ និងចែកាច់ដែរឬទេ? តើចែកាច់នោះគេចង់សំដៅទៅលើអ្វី? ពាក្យថាចែកាច់ គេសំដៅលើចង្កូម សត្វជ្រូកព្រៃ និងចង្កូមរបស់សត្វខ្លា ដែលមានមហិទ្ធិរិទ្ធដែលជំនឿរបស់ខ្មែរយើងគេនិទានតៗគ្នាថាមនុស្សណាមានចែកាច់ដាក់តាមខ្លួនគឺជាមនុស្សពូកែ កាប់មិនមុត ដុតមិនឆេះ ទោះកាំភ្លើងក៏បាញ់មិនផ្ទុះដែរ។   ត្រង់ចំនុចនេះអ្នកអាចឆ្ងល់ថា តើរាល់ចង្កូមរបស់ជ្រូកព្រៃ និងចង្កូមខ្លាគឺសុទ្ធតែមាន មហិទ្ធិរិទ្ធទាំអស់មែនទេ? ចែកាច់ និងខ្នាយតាន់ មិនងាយនឹងរកបាននោះទេ ជាទូទៅគេតែងតែរើសវាបាននៅក្នុងព្រៃជ្រៅ មនុស្សមាននិស្ស័យនឹងវាទេទើបអាចរើសវាបាន បើគ្មាននិស្ស័យវាមិនឲ្យយើងមើលឃើញនោះទេ ។ អ្នកខ្លះរើសវាបានហើយ តែមើលមិនស្គាល់ក៏មានដែរ ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់បានដឹងឬជាគ្រូមន្តអាគមន៍ ពួកគេអាចមើលស្គាល់បានយ៉ាងងាយ។ ចែកាច់ និងខ្នាយតាន់ បើទោះបីជាវាមានមហិទ្ធិរិទ្ធ ស្រេចស្រាប់ហើយក៏ដោយ  ប៉ុន្តែគេតែងតែសូត្យមន្តអាគមន៍បញ្ចូលទៅក្នុងវាដើម្បីបន្ថែម មហិទ្ធិរិទ្ធឲ្យវាកាន់តែខ្លាំងថែមទៀត ។ នៅសម័យបច្ចុប្បន្ននេះ ពិបាកនឹងរកវាណាស់ ហើយវាក៏មានតំលៃថ្លៃណាស់ដែរ ។ សូមទស្សនាវីឌីអូខាងក្រោម ពីវិធីងាយៗសម្រាប់មនុស្សទូទៅងាយបានដឹងថាតើវាជាចែកាច់ ពិតឬក្លែងក្លាយសូមទស្សនាទាំងអស់គ្នា៖

Babykuku.com November 23, 2017

  រឿងដ៏អស្ចរ្យមួយបានកើតឡើងនៅក្នុងប្រទេសចិនភាគខាងត្បួងក្នុងតំបន់ ShunChang ដោយសារតែក្រុមអ្នកបុរាណវិទូ និង អ្នកវិទ្យាសាស្ត្រចិនមួយក្រុមបានរុករកឃើញ ផ្នូររបស់មហាទេពស្មើមេឃ  ស៊ុន អ៊ួខុង ដែលមនុស្សជាច្រើនបានដឹងតាមរយៈខ្សែរភាពយន្ត ។ ដំបូងគេគ្រាន់តែគិតថាវាជាផ្នូរដែលគេសាងសងឡើងតាមរឿងនិទានតែប៉ុណ្ណោះទេ តែក្រោយមកអ្នកបុរាណវិទូបានសិក្សាយ៉ាងលំអិតទើបគេអាចសន្និដ្ឋានថា ផ្នូរនោះជាសាកសពកាលពីសម័យបុរាណពិតៗហើយអ្វីដែលធ្វើឲ្យគេមានការសង្ស័យកាន់តែខ្លាំងនោះ គេបានប្រទះឃើញការឆ្លាក់អក្សរចិនសម័យបុរាណនៅលើក្ដាមម្ឈូសនោះដែលប្រែមកថាស្ដេចស្វាជាងនេះទៅទៀត គេបានរកឃើញលំពែក ដែកពណ៌ខ្មែរមួយដើមនិង កងរុំព័ទ្ធជុំវិញក្បាលរបស់ស្ដេចស្វានោះទៀតផង។ អ្នកបុរាណវិទូចិនជាច្រើនមានការចម្លែកក្នុងចិត្តខ្លាំងណាស់ចំពោះការរុករកឃើញរបស់អស់ទាំងនេះ ដោយគារគិតថាស្ដេចស្វា ស៊ុនអ៊ួខុន គឺមានតែក្នុងរឿងព្រេងនិទានរបស់ចិននោះទេ តែបែរជាមានពិតទៅវិញ? អ្នកបុរាណវិទូខ្លះ ឆ្ងល់ថា ស្ដេចស្វា ស៊ុនអ៊ួខុង មានមហិទិ្ធឬទ្ធិខ្លាំងក្លាណាស់ ចុះហេតុអ្វីផ្នូរសពរបស់គេ យកមកកប់លក្ខណៈសាមញ្ញៗដូចមនុស្សទូទៅបែបនេះ?  

Babykuku.com November 20, 2017

រកឃើញសាកសពមិនស្អុយរលួយរបស់តោ អាយុ៥០ ០០០ ឆ្នាំមុន ត្រូវអ្នកវិទ្យាសាស្ត្ររំពឹងថា នឹងធ្វើឲ្យរស់ឡើងវិញ ក្នុងរយៈពេលកន្លងមកនេះ មានការរកឃើញ សាកសពមិនស្អុយរលួយរបស់សត្វតោមួយក្បាល ដែលងាប់នៅរយៈពេលចន្លោះ ពី ២០ ០០០ ទៅ ៥០ ០០០ ឆ្នាំមុន (យុគ្គសម័យទឹកកក)។ អ្នកវិទ្យាសាស្ត្រខ្លោះបានអះអាងថា សាកសពដែលរកឃើញនេះជាសាកសពស្ដេចតោដ៏កាចសាហាវក្នុងប្រវត្តិសាស្ត្ររបស់ក្រិចបុរាណ។   សត្វតោដូចរូបខាងលើ ត្រូវបានអ្នកស្រុកម្នាក់ បានរកឃើញនាខែកញ្ញាកន្លងទៅ នៅបរិវេណច្រាំងទន្លេ Tirekhtykh មួយកន្លែង ស្ថិតនៅ ប៉ែកខាងកើតនៃប្រទេសក្រិច ដែលវាបានកប់ក្នុងទឹកកក ក្នុងស្ថានភាពកករឹងជាច្រើនពាន់ឆ្នាំ។ វាមានប្រវែងជិត៣ម៉ែត្រ ត្រូវគេជឿជាក់ថា បានងាប់នៅអាយុចន្លោះ ពី ១ ខែ កន្លះ ទៅ ២ ខែ ហើយគេរំពឹងថា នឹងធ្វើឲ្យមានជីវិតសាជាថ្មី ពីសំណាក់អ្នកវិទ្យាសាស្ត្រ។ តែយ៉ាងណា សត្វតោមួយក្បាលនេះ កំពុងស្ថិតក្រោមការសិក្សាស្រាវជ្រាវនៅឡើយ ដែលអាចនឹងចំណាយពេលរហូតដល់ទៅ ៣ ឆ្នាំ ទម្រាំអាចចេញជាលទ្ធផល។សព្វថ្ងៃនេះ គេថែមទាំងបានរកឃើញ សាកសពមិនស្អុយរលួយ របស់ប្រភេទមនុស្សយុគ្គសម័យបុរាណ ក្នុងក្តីរំពឹងថា នឹងអាចក្លូនបានជោគជ័យនាពេលខាងមុខផងដែរ។ […]

Babykuku.com November 9, 2017

ក្មេងស្រីដ៏ចម្លែកម្នាក់ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាងឈ្មោះPattyកើតនៅឆ្នាំ ២០០០ ។ ដោយសារពួកនាងជាមនុស្សចម្លែក កើតមកមានដងខ្លួនតែមួយតែមានក្បាលពីរ ទើបគេបាននាងទៅចិញ្ចឹមនៅក្នុងសហគមន៍ មួយយ៉ាងតឹងរឹងនៅក្នុងរដ្ឋមិនីសូតា។  មិត្តភក្តិនិងក្រុមគ្រួសាររបស់នាងបានប្រាប់ថាទោះបីជានាងមានដងខ្លួនតែមួយតែមានក្បាលពីរក៏ពិតមែនតែចំណង់ចំនូលចិត្តរបស់ពួកនាងមិនដូចគ្នានោះទេ ។ ពួកនាង គឺជាមនុស្សអច្ឆរិយបំផុត និងអាថ៌កំបាំងដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តពិបាកក្នុងការស្វែងយល់ ជាពិសេសដោយសារតែពួកគេអាចធ្វើអ្វីៗស្ទើរតែទាំងអស់ដូចមិត្តភក្តិរបស់គេនៅក្នុងសាលារៀនដូចជា ការលេងព្យាណូ ជិះកង់ ហែលទឹក និងលេងបាល់ទាត់ជាដើម ។ Patty ពួកនាងមិនដែលបោះបង់នូវអ្វីដែលពួកនាងចង់ធ្វើនោះទេ ពេលពួកនាងចង់ធ្វើនាងចេញទៅហើយធ្វើវាភ្លាម។ អ្នកវិទ្យាសាស្រ្តជាច្រើននាក់ចង់ដឹងពីរបៀបនៃការបញ្ជារប្រព័ន្ធខួរក្បាល និងប្រព័ន្ធសរសៃប្រសាទដែលមានពីរដាច់ដោយឡែកពីគ្នាតែអាចបញ្ជារឲ្យធ្វើការបានយ៉ាងល្អឥតខ្ចោះ។លោក Sareit Oem ជាវេជ្ជបណ្ឌិតរបស់ក្មេងស្រីម្នាក់នោះបានពន្យល់ ថានេះជារឿងអាថ៌កំបាំងបំផុតហើយ ពិបាកក្នុងការសិក្សាខ្លាំងណាស់ ថាហេតុអ្វីបានជាពួកនាងអាចបញ្ជារ បៀបនៃការបែងចែកមុខងាររបស់ខួរក្បាលនិងប្រព័ន្ធប្រសាទ របស់ពួកនាងបានយ៉ាងល្អដូច្នេះ? នៅពេលដែលពួកនាងមានអាយុ១៥ឆ្នាំ ពួកនាង​បានចាកចេញពីទីជម្រក របស់ពួកនាង ដើម្បីត្រៀមរៀបចំសម្រាប់ការចូលរួមថតក្នុងខ្សែភាពយន្តឯកត្តកម្មពិភពលោក ដើម្បីបង្ហាញដល់មនុស្សក្នុងលោកថានៅលើពិភពលោកនេះពិតជាមានមនុស្សខ្លួនមួយក្បាលពីរយ៉ាងពិតប្រាកដ៕ ទស្សនាវីឌីអូខាងក្រោម៖

Babykuku.com November 4, 2017

បាតុភូតដ៏អស្ចារ្យមួយបានកើតមានឡើងនៅស្រុកបឹងតាព្រហ្ម ខេត្ត ព្រះសីហនុ មានសត្វក្របីមួយក្បាលកើតមក មានជើង៨ កន្ទុយ២ ត្រចៀក៤ បាតុភូតដ៏ចម្លែកធ្វើឲ្យមានកាតភ្ញាក់ផ្អើលប្រជាពលរដ្ឋស្ទើរពេញខេត្តព្រះសីហនុ។ ម្ចាស់ក្របីនោះឈ្មោះ សើលី ភេទស្រី អាយុ៥១​ឆ្នាំ រស់នៅក្នុង ភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គាត់បានប្រាប់អ្នកសារព័ត៌មានថា មេរបស់កូនក្របីដ៏ចម្លែកនេះ គាត់បានទិញពីអ្នកភូមិជាមួយគ្នាក្នុងស្រុមបឹងតាព្រហ្ម តាំងពីដើមឆ្នាំ២០១៧មកម្លេះ ។  ដោយសារមេក្របីនេះវាផើម តែកើតកូនមិនចេញសោះទើប គាត់ក៏សម្រេចលក់មេវាឲ្យទៅកន្លែកុងស៊ីកាប់គោ ក្របី   លុះស្អែកពេលព្រឹកឡើងកុងស៊ី នោះបានកាប់មេក្របីនេះ ស្រាប់តែប្រទះឃើញកូនក្របីដ៏ចម្លែកនេះមានជើង៨ ត្រចៀក៤ ​និងកន្ទុយ២ តែម្ដងទៅ ទើបធ្វើឲ្យមានការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជននៅជុំវិញទីនោះ រួចក៏ល្បីកាន់តែសុះសាយទូទាំងប្រទេសតែម្ដង។ ព័ត៌មាននេះបានល្បីកាន់តែខ្លាំងឡើងៗ  ធ្វើឲ្យប្រជាពលរដ្ឋស្ទើរគ្រប់ខេត្តក្រុងដែលជឿលើអបីជំនឿនាំគ្នាផ្អើលបាក់ទឹកបាក់ដីមក ធ្វើពិធីបួងសួង អុបធូបទៀន ឲ្យរកស៊ីមានបាន និងជួយតាមថែរក្សាពួកគេឲ្យបានសេចក្ដីសុខ​ សុភមង្គលគ្រប់ៗគ្នា ដោយពួកគេគិតថានេះជាកូនក្របីបុណ្យបារមីចុះមកចាប់កំនើត  ឬក៏ជាព្រះគោ ទៅតាមការជឿរបស់ពួកគេរៀងៗខ្លួន បើទៅបីជាកូនក្របីនោះបានងាប់ទៅហើយក្ដី៕

Babykuku.com November 3, 2017

បែកធ្លាយកំពូល​តារា​ដ៏ល្បីរបស់ហុងកុងលោក Jackie Chan ហៅ ឈិន ឡុង ធ្លាប់បានថតរឿងអាសអាភាសកាលពី៤០ឆ្នាំមុនល្បីពេញស្រុកចិន។ តារាល្បីលោក Jackie Chan បាន​សារភាព​ថា លោក​​ពិត​ជា​ធ្លាប់​សម្ដែង​ក្នុង​រឿង​អាសអាភាស​មួយ​​ប្រាកដ​មែន កាល​ពី​ជាង ៤០​ឆ្នាំ​មុន។លោក Jackie Chan បានបន្តថារឿងដែលលោកបានថតមាន​ចំណង​ជើង​ថា All in the Family ធ្លាប់បានបញ្ជាំងតាំង​ពី​ឆ្នាំ​១៩៧៥​មក​ម៉្លេះ។ តារា​ដ៏ល្បីឈ្មោះ ​វ័យ​៦៣​ឆ្នាំ​រូបនេះបានប្រាប់អ្នកការសែត​ថា៖ ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​ចិញ្ចឹម​ក្រពះ កាល​ពី ៤២​ឆ្នាំ​កន្លង​ទៅ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នេះ​មិនមែន​ជា​បញ្ហា​ធំ​នោះ​ឡើយសម្រាប់រូបលោក។ លោក Jackie Chan ហៅ ឈីន ឡុង ​បន្ត​ទៀតថា រឿង​អាសអាភាសកាលពី​​សម័យដេលលោកថតនោះ​មាន​លក្ខណៈ​អភិរក្ស​ជាង​រឿង​នា​ពេល​បច្ចុប្បន្ននេះឆ្ងាយ​ណាស់មិនដូចសម័យបច្ចុប្បន្ននេះទេ៕     ទស្សនាវិឌីអូចាងក្រោម៖